អង្គការកម្មវិធីអភិវឌ្ឍន៍ស្ត្រីក្នុងសហគមន៍ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ជាអង្គការ គ្រីស្ទានមួយ ដែលជាកម្មវិធីមួយនៅក្នុងអង្គការសឺវែន ( SERVENTS ) មានសកម្មភាពផ្នែកកម្មវិធីសន្សំឥណទាន ដោយភ្ជាប់ជាមួយការអប់រំសុខភាពបឋមដល់គ្រួសារស្ត្រីក្រីក្រក្នុង សហគមន៍ ចំនួន១៦ភូមិ នៅ ៦សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០០០ អង្គការអភិវឌ្ឍន៍សហគមន៍បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ធ្នូ ២០០០។ នៅក្នុងខែមេសា ឆ្នាំ២០០៦ កម្មវិធីសន្សំ-ឥណទានត្រូវបានបញ្ចប់ ដោយការផ្ទេរការទទួលខុសត្រូវទៅសហគមន៍ជាអ្នកអនុវត្តបន្ត។ បន្ទាប់មកអង្គការកម្មវិធីអភិវឌ្ឍន៍ស្ត្រីក្នុងសហគមន៍ បានប្ដូរយុទ្ធសាស្ត្រ ដោយប្រែក្លាយទៅជាកម្មវិធីអភិវឌ្ឍន៍ចម្រុះ មានឈ្មោះថា ការអប់រំសហគមន៍ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលស្របទៅតាមទិសដៅអង្គការ និងគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ហើយបានប្ដូរឈ្មោះមកជាអង្គការអភិវឌ្ឍន៍សហគមន៍ អ.អ.ស Community Development Organization CODO ដែលចេញដោយក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៧។
ចង់ឃើញនូវគុណភាពនៃការរស់នៅរបស់គ្រួសារក្រីក្រ គ្រួសារដែលងាយទទួលរងគ្រោះ ជាពិសេសគ្រួសារដែលរស់នៅក្នុងសហគមន៍ក្រីក្រនៅប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើន និងសុខុមាលភាព តាមរយៈព្រះជាម្ចាស់។
គាំទ្រដល់សហគមន៍ក្រីក្រ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព តាមរយៈការកសាងសមត្ថភាព កម្មវិធីមត្តេយ្យសាលា ផ្សព្វផ្សាយអំពីយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការអប់រំសុខភាពបឋម ការចងក្រងក្រុមជួយខ្លួនឯង ដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ។
ការគោរពស្រឡាញ់ មេត្តាករុណា សង្គ្រោះ មានសេចក្ដីស្មោះត្រង់ សាមគ្គីភាព មានការប្ដេជ្ញាខ្ពស់ មានការចូលរួម មានការប្រាស្រ័យទាក់ទងល្អ មានគំនិតច្នៃប្រឌិត មានគណនេយ្យភាព និងធ្វើការងារជាក្រុម។
ចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្សព្វផ្សាយអំពីយេនឌ័រ និងការអប់រំសុខភាពបឋម ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចងក្រងក្រុមជួយខ្លួនឯង និងការផ្ដល់ការអប់រំជាមូលដ្ឋានគ្រឹះ ដល់កុមារអាយុពី ៣-៥ ឆ្នាំ។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើអង្គការមានគម្រោងសកម្មភាព ៣
១- គម្រោងផ្សព្វផ្សាយ យេនឌ័រ និងអប់រំសុខភាពបឋម យេនឌ័រ បណ្ដុះបណ្ដាល ចំណេះដឹងយេនឌ័រ ជាមូលដ្ឋានដល់ភ្នាក់ងារអប់រំមិត្តតាមសហគមន៍ គោលដៅ ក្នុងគោលបំណងលើកស្ទួយសិទ្ធអំណាចស្ត្រី។ សុខភាព ធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់សមាជិកក្រុមគោលដៅនូវប្រធានបទ អប់រំសុខភាពបឋម ការទប់ស្កាត់ជំងឺកាមរោគ HIV/អេដស៍ និង វិធីសាស្ត្រក្នុងការពន្យារកំណើត។ ក្នុងនោះផងដែរ គម្រោងបានផ្ដល់ព័ត៌មានទៅសហគមន៍ ពីស្ថាប័នអង្គការ មន្ទីរពេទ្យ និង មណ្ឌលសុខភាព ដែលមិនគិតថ្លៃសេវាកម្មព្យាបាល ឬគិតក្នុងតម្លៃទាប ដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលនូវសេវាទាំងនោះ។
២-គម្រោងអប់រំមត្តេយ្យសាលា ផ្ដល់សេវាអប់រំកម្រិតមត្តេយ្យសាលាដល់កុមារក្នុងតំបន់ក្រីក្រ ដែលមានអាយុពី ៣ ទៅ ៥ឆ្នាំ ឲ្យបានទទួលមូលដ្ឋានចំណេះដឹងក្នុងការអាន ការរាប់ និងការសរសេរ ហើយអាចមានលទ្ធភាព បន្តចូលរៀននៅសាលាបឋមសិក្សា។
៣-គម្រោងក្រុមសន្សំជួយខ្លួនឯង ជួយសម្របសម្រួល និងគាំទ្រឲ្យមានឡើងវិញ នូវការចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ តាមរយៈ ការជួយជាកម្លាំងចិត្ត គំនិត ការផ្លាស់ប្ដូរបទពិសោធន៍ ការសន្សំ-ខ្ចីប្រាក់ក្នុងក្រុម ជួយធ្វើឲ្យលក្ខខ័ណ្ឌចិញ្ចឹមជីវិត របស់គ្រួសារក្រីក្រក្រុមគោលដៅមានភាពប្រសើរឡើង។
This article uses material from the Wikipedia ភាសាខ្មែរ article អង្គការអភិវឌ្ឍន៍សហគមន៍, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.