ស្រាបៀរ អង្គរ

“ស្រាបៀរ អង្គរ” ត្រូវបានផលិតចេញជាលើកដំបូងនៅឆ្នាំ១៩៦៣ ដោយរោងចក្រ ស្រាបៀរអង្គរដែលស្ថិតនៅទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ រោងចក្រនេះត្រូវបាន បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា នាដើមទសវត្សទី៦០ ដែលបានកសាង និងផ្តល់ ជំនួយការ បច្ចេកទេសដោយជនជាតិបារាំង (គំរោងបង្កើតរោងចក្រស្រាបៀរនេះ មាន តាំងពីដើមទសវត្សទី២០ ក្នុងអំឡុងសម័យអាណានិគមបារាំងមកម្លេះ)។ រោងចក្រនេះ បានផលិតស្រាបៀរដោយដាក់ស្លាកសញ្ញាពីរគឺ ស្រាបៀរអង្គរ និង ស្រាបៀរបាយ័ន។

ឯកសារ:Angkor-beer.jpg
ស្រាបៀរ អង្គរ

ប្រវត្តិ

នៅទសវត្សទី៧០ (អំឡុងសម័យ លន់ នុល) រោងចក្របានខាតបង់ប្រាក់ជាបន្តបន្ទាប់ ហើយចុងក្រោយត្រូវបានបិទនិងបំផ្លាញដោយរបបខ្មែរក្រហម។ ដូច្នេះមិនមានផលិត ផលស្រាបៀរនៅចុងទសវត្សទី៧០ និងទសវត្សទី៨០ ទៀត​ទេ។

ឯកសារ:Angkor-beer-labels.jpg

រូបសញ្ញានៅលើស្រាបៀរអង្គរដោយខេមប្រ៊ូវគឺមានកំពូលប្រាសាទអង្គរប្រាំ គឺដូចនឹងរូបតំណាង នៅលើទង់ជាតិនៅសម័យនោះដែរ (សម័យរដ្ឋកម្ពុជា)។ បន្តិចក្រោយមកនៅឆ្នាំ១៩៩២ ក្រោយការរៀបចំការបោះឆ្នោតរបស់ UN (សម័យអ៊ុន តាក់) ទង់ជាតិថ្មីត្រូវបានបង្កើត​ឡើងសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលមានរូបតំណាងជាប្រាសាទអង្គរកំពូលបីវិញ ដូច្នេះក្រុមហ៊ុនក៏បានកែច្នៃរូបសញ្ញាឲ្យមានកំពូលប្រាសាទបីវិញដែរ។


នៅក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុនមកពីប្រទេសអូស្រ្តាលីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុង ការបង្កើតឡើងវិញនូវរោងចក្រស្រាបៀរអង្គរ ប៉ុន្តែត្រូវដកទៅវិញដោយសារស្ថានភាព មិននឹងនរនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងឆ្នាំនោះដែរ ក្រុមហ៊ុនមកពីប្រទេស ម៉ាឡេស៊ីបានទិញក្រុមហ៊ុននិងដូរឈ្មោះទៅជា “ខេមប្រ៊ូវ (Cambrew)” ។ នៅឆ្នាំ១៩៩២ ចង្វាក់ផលិតកម្មស្រាបៀរអង្គរក៏បានចាប់ផ្តើមឡើងវិញនៅទីតំាងដើមគឺនៅទីក្រុងព្រះ សីហនុ។ ចំណែកឯស្រាបៀរបាយ័នចាប់ផ្តើមផលិតឡើងវិញដែរនៅឆ្នាំ១៩៩៥។

កាសស្បែរ(Carlsberg) ជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលធំជាងគេក្នុងចំណោម ក្រុមហ៊ុនផលិតស្រាបៀរធំៗក្នុងពិភពលោក ដែលបានទិញភាគហ៊ុន៣០ភាគរយនៅ ឆ្នាំ២០០៥ និងបង្កើនចំណែកភាគហ៊ុនដល់៥០ភាគរយនៅក្នុងឆ្នាំ២០០៦ ពីខេមប្រ៊ូវ។ នៅឆ្នាំ២០០៧ ដោយមានឧបករណ៍ទំនើបធ្វើឲ្យមានសមត្ថភាពផលិតប្រចាំឆ្នាំបាន រហូតដល់៨០០.០០០ ហិចតូលីត្រ(២៥០លានកំប៉ុង)។

ផលិតផលស្រាបៀរ អង្គរ មិនត្រឹមតែពេញនិយមនៅក្នុងប្រទេសកម្ពុជាទេ ពួកវាក៏ត្រូវ បាននាំចេញទៅប្រទេសជាច្រើនជុំវិញពិភពលោករួមមាន សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។

បញ្ជាក់៖ អត្ថបទនេះមិនមែនសរសេរឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល ស្រាបៀរអ្វីនោះទេ វាគ្រាន់តែចង់បង្ហាញពីប្រវត្តិត្រួសៗទាក់ទិននឹងស្រាបៀរផលិត នៅស្រុកខ្មែរតែប៉ុណ្ណោះ។

ការផលិត

ឯកសារយោង

http://sareth.wordpress.com/tag/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%80%E1%9E%9A%E2%80%8B%E1%9E%94%E1%9E%B6%E1%9E%99%E1%9F%90%E1%9E%93/ Archived 2016-04-06 at the វេយប៊ែខ ម៉ាស៊ីន.

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកអូររាំងឪវត្តភ្នំដូនពេញសង្កាត់បាក់ខែងសិទ្ធិមនុស្សអាស៊ានស្រុកឈូកស្ថានភាពប្រជាជនកម្ពុជាក្រុងកំពង់ចាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ស្ថានីយ៍សំរោងសែនភូមិសាស្ត្រនយោបាយចិនភូមិវត្តឧណ្ណាលោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជារឿង ដើមកំណើតក្រុងភ្នំពេញរឿងមហាភារតយុទ្ធជ័យជេស្ឋាទី២ភាសា និង​អក្សរ​ខ្មែរព្យញ្ជនៈខ្មែរវណ្ណយុត្តិទង់ជាតិកម្ពុជាព្រះរាជាណាចក្រកម្ពុជាសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤សិល្បៈវេយ្យាករណ៍ភាសាខ្មែរអរិយធម៌សម័យអាណានិគមនិយមបារាំងអ្វីដែលហៅថាភាសាសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឧដុង្គរូបិយវត្ថុបារាំងល្ខោនបាសាក់ផ្សារធំថ្មីសុភាសិត​ខ្មែរព្រះព្រហ្មសមុទ្រខេត្តកំពង់ស្ពឺភិក្ខុសោមសុខ ពិសីហ៊ុន សែនពុទ្ធសាសនា​ដូច​ម្តេចសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលវណ្ណ មូលីវណ្ណនាយករដ្ឋមន្ត្រីថៃក្សត្រីអង្គម៉ីរមណីយដ្ឋានភ្នំបូកគោស្រុកមោងឫស្សីខេត្តព្រះវិហារនូវែលហ្សេឡង់ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរគមនាគមន៍កម្ពុជាពិធីបញ្ជាប់ពាក្យបុណ្យកឋិនសេដ្ឋកិច្ចស្ពានគីហ្សូណាលេខកូដប្រទេសនៅទ្វីបអាស៊ីស្រីជេដ្ឋាឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទនរោត្តម ជេនណាក្រមសីលធម៌ជំងឺរលាកទងសួតស្រុកព្រៃឈរត្រីភូវនាទិត្យវរ្ម័នការរស់នៅរបស់ខ្មែរបុរេប្រវត្តិកាយរិទ្ធកម្ពុជាស្រាសីល ៥វិទ្យាសាស្ត្របទពាក្យ៨ម៉ែត្រការ៉េត្រៃលក្ខណ៍ឧបករណ៏ភ្លេងខ្មែរសង្គមធម៌អង្គការសុខភាពពិភពលោក🡆 More