សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងប៉ែន) ឬ សម្តេចព្រះស្រីសុទ្ធានាធម្មចរិយា ព្រះអង្គគឺជាព្រះរាជអគ្គមហេសី នៃព្រះបាទអង្គដួង និងជាព្រះរាជមាតានៃព្រះបាទនរោត្តម ។ ព្រះអង្គទ្រង់ប្រសូតឆ្នាំវក សំរិទ្ធិស័ក ព.ស២៣៥៦ត្រូវនឹងគ.ស១៨១៣ ដែលមានបិតាគឺជាលោកអគ្គសុភាធិបតី ចាងហ្វាងក្រសួងយុត្តិធម៌ ។

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន
អ្នកម៉ែនាងបែ៉ន
សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន
ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងបែ៉ន)

ព្រះអង្គទ្រង់សោយព្រះវិលាល័យ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំមមី ចត្វាស័ក ព.ស.២៤៣៨ ត្រូវនឹងគ.ស.១៨៩៥ ក្នុងព្រះជន្មាយុ៨២ព្រះវស្សារ នាព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ។ ព្រះបរមសពត្រូវបានដង្ហែរមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ

សម្តេចព្រះបិយោ ជាព្រះរាជពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយព្រះអង្គក្នុងសម័យនោះ ។

គ្រឿងឥស្សរិយយស

នៅថ្ងៃអង្គារ ទី០៧ ខែមិនា ឆ្នាំមមែ សប្តស័ក ព.ស២៣៩១ ត្រូវនឹងឆ្នាំ១៨៤៨ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី«អ្នកម្នាង» ទៅជាទី«សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។ ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។


កព


រាជវង្សានវង្ស

ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួន៣អង្គ៖

១.សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែនាងពៅ( ជាមហេសីព្រះបាទអង្គដួង)

២. សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន

៣.សម្តេចព្រះបិយោព្រះបរមអច្ឆរាអក្សរអ្នកម៉ែនាងពៅឬពូ? (ព្រះមាតាហ្លួងស៊ីសុវត្ថិ)

- ព្រះរាជស្វាមី៖សម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គដួងអភិសេកឆ្នាំបារាំង១៨៣៣។

ព្រះរាជបុត្រាបុត្រី

ព្រះអង្គមានព្រះរាជបុត្រាព្រះរាជបុត្រី ៣ព្រះអង្គ៖

១. ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម អតីតព្រះចៅក្រុងកម្ពុជាធិបតី( ប្រសូតគ.ស. ១៨៣៤)

២. សម្ដេច ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួងចង្កុលណី( ជាព្រះជាយាហ្លួងស៊ីសុវត្ថិ) ប្រសូតគ.ស. ១៨៣៦

៣. សម្ដេច ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួងកេសរណី( ប្រសូតគ.ស. ១៨៤០) ។

ឯកសារយោង

- នៅថ្ងៃអង្គារទី០៧ខែមិនាឆ្នាំមមែសប្តស័កព.ស. ២៣៩១ឆ្នាំបារាំង១៨៤៨ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី« អ្នកម្នាង» ទៅជាទី« សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។

- ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។

- ព្រះអង្គទ្រង់សោយព្រះពិរាល័យនៅថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំមមីចត្វាស័កព.ស. ២៤៣៨ត្រូវនឹងគ.ស. ១៨៩៥ក្នុងព្រះជន្មាយុ៨២ព្រះវស្សានាព្រះបរមរាជវាំងក្រុងឧត្តុង្គមានជ័យ។ព្រះបរមសពត្រូវបានដង្ហែមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ។

- ព្រះបរមឆាយាល័ក្ខណ៍នេះថតឆ្នាំឆ្លូវព្រះពុទ្ធសាសនារំលងបាន  ២៤០៩ត្រូវនឹងឆ្នាំបារាំង១៨៦៦ដោយÉmile Gsell ។

- ប្រភព៖Royalark.net

                Luminous-Lint.com

@រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ៖Colorise & Old Photos of Cambodia

By: Leak NCee

មើលផងដែរ

Tags:

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន គ្រឿងឥស្សរិយយសសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន រាជវង្សានវង្សសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន ព្រះរាជបុត្រាបុត្រីសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន ឯកសារយោងសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន មើលផងដែរសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ននរោត្តមអង្គដួង

🔥 Trending searches on Wiki ភាសាខ្មែរ:

សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤សោមារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារឿងផ្កាស្រពោនវគ្គទី១ប្រវត្តិរទេះគោខ្មែរស្វីសប្រជុំភាសិតថ្មីៗឱក សុគន្ធកញ្ញារឿងកុលាបប៉ៃលិនវគ្គទី១ខ្មែរក្រហមលក្ខណៈសម្បត្តិនៃអ្នកដឹកនាំវប្បធម៌កម្ពុជាស្រុកសំរោង(ខេត្តតាកែវ)ភ្នំគូលែនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគ្រិស្តសាសនាប្រាសាទបេងមាលាមូលនិធិរូបិយវត្ថុអន្តរជាតិជ័យវរ្ម័នទី៧ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨អ៊ីរ៉ង់បុណ្យឯករាជ្យជាតិកម្ពុជាភាសា និង​អក្សរ​ខ្មែរសង្គ្រាមត្រជាក់ក្រមសីលធម៌ចេនឡាដីគោកតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរលក្ខណៈ​នៃ​ភាសាខ្មែរសឺន គុយសង្រ្គាមលោកលើកទី១ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរគោលនយោបាយសេដ្ឋកិច្ចអភិបាលកិច្ចល្អមេត្តាព្រះរាជាណាចក្រកម្ពុជាខណ្ឌដង្កោប្រវត្តិសាស្ត្រអ៊ីស្រាអែលប្រព័ន្ធព័ត៌មានផ្សារហិរញ្ញវត្ថុមហាយានភាពលំអៀងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)សេដ្ឋកិច្ចកម្ពុជាព្រះយេស៊ូស្រុកកណ្ដាលស្ទឹងស្រុកឈូកផែនការក៥គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាប៉ុលពតកូរ៉េខាងជើងសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)កូរ៉ុមកោសិកាជីវវិទ្យាព្រះពុទ្ធម៉ោងការផ្សាយពាណិជ្ជកម្មនរោត្តម ជេនណារឿងសូផាតប្រវត្តិសាស្ត្រភូមាបារាំងឧបទ្វីបឥណ្ឌូចិនសីលប្រាសាទភ្នំជីសូររណសិរ្សរំដោះជាតិប្រជាជនខ្មែរច្បាប់​ភូមិបាលច្បាប់ចលនារបស់ញូតុនស៊ូកាណូបញ្ជីឈ្មោះធនាគារនៅកម្ពុជាសាសនាម៉ាក្រូសេដ្ឋកិច្ចប្រទេសនៅអាស៊ីកំណាព្យខ្មែរព្រះបរមរាជវាំងកម្ពុជាវប្បធម៌ចិត្ត៨៩គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ពិធីទេវរាជ🡆 More