លន់ ណុន

លន់ ណុន ជា​ប្អូនប្រុស​បង្កើត​របស់​ឧត្តមសេនីយ៍ លន់ នល់ ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​ក្នុងការ​រៀបចំ​ចាត់ចែង​ឱ្យមាន​រដ្ឋប្រហារ​នៅ ប្រទេសកម្ពុជានា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដើម្បី​ទំលាក់​សម្តេច​នរោត្តម​សីហនុ ពី​តំណែង​ព្រះប្រមុខរដ្ឋ ។ តពីនោះមក ឆ្លងកាត់​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ដ៏​គ្មាន​ប្រសិទ្ធ​ជាច្រើនលើក និង​សង្គ្រាមស៊ីវិល​ដ៏​ក្រពុលមុខ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម ឬ របប​កម្ពុជា​ប្រជាធិបតេយ្យ ដ៏​សែន​ប្រល័យ ។

លន់ ណុន ត្រូវបាន​គេ​ជឿថា​ជា​មនុស្ស​ខ្ចីដៃ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យ​រដ្ឋប្រហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជោគជ័យ ។ លន់ ណុន បានធ្វើការ​ជាច្រើន គឺអាច​និយាយថា ធ្វើ​ច្រើនជាង លន់ នល់ ដែលជា​បងប្រុស​របស់​គាត់ និង ជា​មនុស្ស​ម្នាក់​ចេញមុខ​ទទួលខុសត្រូវ​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ទំលាក់ សម្តេច សីហនុ ទៅទៀត ។​

លោក លីវ សេង មានកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម និង ជា​អតីត​សមាជិក CIA ម្នាក់​បាន​កត់សំគាល់ថា “ លន់ នល់ ជា​មនុស្ស​មិនសូវ​ចិត្ត​លះ​ប៉ុន្មាន​ទេ ប៉ុន្តែ លន់ ណុន វិញ ទោះជា​មិនសូវ​ចេញមុខ​ក្តី ប៉ុន្តែ​គាត់​ជា​មនុស្ស​ដៃដល់ និង ចិត្តមុត ហើយ​ប្រាថ្នា​ចង់​ស្នង​តំណែង​បងប្រុស​របស់គាត់​ទៀតផង “ ។​


ជីវប្រវត្តិ

ប្រភពដើមនៃគ្រួសារ

លន់ ណុន កើត​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៣០ នៅ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ ឪពុក​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន ហើយ​គាត់​ជា​កូន​ទី​៧​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ។​

លន់ ណុន បាន​ទៅ​សិក្សា ផ្នែក​ស៊ើបអង្កេត នៅ​ប្រទេស​បារាំង។

អាជីពយោធា

ពេល​ត្រឡប់មក​ប្រទេស​វិញ គាត់​បាន​ចូល​បំរើ​ការងារ​ក្នុង​អង្គភាព​ប៉ូលិស​ជាតិ លុះ​ក្រោយមក​បន្ទាប់ពី​បាន​ឆ្លងកាត់​សាលា​យោធា​ខ្មែរ​នៅ​ភ្នំពេញ គឺ​សាលា​នាយទាហាន​សកម្ម​ជំនា​ន់ទី​១៣ ហើយ​បានទទួល​ឋានៈ​ជា​អនុសេនីយ៍ទោ ។ បន្ទាប់មក​គាត់​បាន​ប្តូរ​ទៅធ្វើ​ការ​នៅក្នុង​ផ្នែក​កងរាជអាវុធហត្ថរ​ហូត ដល់​ឆ្នាំ​១៩៧០ ។​

សម័យ​សង្គមរាស្ត្រនិយម គាត់​ជា​អ្នក​ឧបត្ថម្ភ​កាសែត​ក្នុងស្រុក​មួយចំនួន​ទាំង​ផ្នែក​ការពារ ផ្នែក​ថវិកា និង សម្ភារៈ ។ ឋានៈ​របស់​លន់ នល់ ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស ជាដើម​នោះ ជា​ឱកាស​ដែល​ធ្វើឱ្យ លន់ ណុន ជា​មនុស្ស​មាន​ទឹកមាត់​ប្រៃ​ជាង​ឋានៈ​របស់គាត់ ។ គាត់​រស់នៅ​ក្រោម​ការ​គាំពារ​ពី​បងប្រុស​របស់គាត់​ជានិច្ច សូម្បី​ការិយាល័យ​ធ្វើការ និង លំនៅឋាន​របស់គាត់​គឺ​នៅក្នុង​ភូមិគ្រឹះ​តែមួយ​ជាមួយ​បងប្រុស​របស់គាត់ ក្បែរ​ទំនប់​ពេទ្យរុស្ស៊ី ។ ដោយហេតុនេះ​គាត់​ទទួលបាន​នូវ​ការចូល​ពឹងពាក់​ពី​មនុស្ស​ជាច្រើន​និង ញឹកញាប់​ឥត​ដាច់ ។ ប្រការនេះ​ជា​ឱកាស​ឱ្យ​គាត់​ប្រមូលផ្តុំ​ពួក​បញ្ញាវន្ត​ដែល​ប្រឆាំង​របប រាជាធិបតេយ្យ បង្កើតបានជា​ក្រុម​តស៊ូ​នយោបាយ​តូចៗ​តាំងពី​ពេលនោះ​មក ។ រហូតដល់​ឆ្នាំ​១៩៦៨ ក្រុម​តស៊ូ​នយោបាយ​តូចៗ​នេះ បាន​កើតមាន​កាន់តែច្រើន​ឡើងៗ និង សម្ម​ឡើងៗ ។​

គាត់​បាន ប្រើប្រាស់​គេហដ្ឋាន​នៅ​ជនបទ​របស់គាត់​មួយទៀត​ដែល​ស្ថិតនៅ​ក្បែរ​វត្ត​ហា ប្រប​មាត់​ស្ទឹង​កន្ទួត ស្រុក​កំពង់កន្ទួត ខេត្តកណ្តាល ចំងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ភ្នំពេញ សម្រាប់​ប្រជុំ​សំងាត់​ផ្សេងៗ ។

លោក លីវ សេង បាន​និយាយថា « លន់ ណុន បាន​រក្សា​ទំនាក់ទំនង​សំងាត់​ជាមួយ​ចលនា​ខ្មែរ​សេរី ។ សឺង ង៉ុ​កថាញ់ ជា​ប្រមុខ​នៃ​ចលនា​នេះ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ភាគខាងត្បូង​វៀតណាម​នោះ បាន​ឆ្លង​មកកាន់​ប្រទេស​កម្ពុជា​ជាសំងាត់​ដើម្បី​ពិគ្រោះគ្នា​ជាមួយ​គាត់​នៅ គេហដ្ឋាន​របស់គាត់​នៅ​វត្ត​ហា​ដែរ » ។ ​លីវ សេង បាន​បន្ថែមទៀតថា “ លន់ ណុន មាន​មនុស្ស​២​រូប​ដែល​ជាទី​ទុកចិត្ត​របស់គាត់​គឺ ពលបាលត្រី គា ឃីន និង កុល ឡុងសេង ជា​អ្នក​រងរ៉ាប់​ទំនាក់ទំនង​ផ្សេងៗ​ជាមួយ​សឺង ង៉ុក ថាញ់ និង ធ្វើដំណើរ​បំពេញបេសកកម្ម​ជា​ទៀងទាត់​ទៅកាន់​ខេត្តស្វាយរៀង ដែល​ជាប់​ព្រំដែន​វៀតណាម​ខាងត្បូង “ ។​

ផ្នែក​ខាង​សារព័ត៌មាន គាត់​បាន​ពឹងពាក់​កាសែត​ប្រចាំថ្ងៃ​ក្នុងស្រុក​ជា​ភាសា​ខ្មែរ​ចំនួន​២​គឺ កាសែត ប្រយោជន៍ខ្មែរ ដែលមាន លឿង វ៉ែន ជា​ចាងហ្វាង និង កាសែត សុវណ្ណភូមិ ដែលមាន​ឃូន​ថៃ ជានា​យក ។​

តួនាទីនៅក្នុងសង្គ្រាមស៊ីវិល

ពេល​មាន​របប​រដ្ឋាភិបាល « ស្រោចស្រង់​ជាតិ » នោះ សម្តេច​សីហនុ និង ព្រះអង្គម្ចាស់ សិរិមតៈ ជា​ញឹកញាប់​មានការ​ប្រឈមមុខ​ដាក់​គ្នា ។ ​លោក លឿង វ៉ែន បាន​ព្យាយាម​សរសេរ​អត្ថបទ​រិះគន់​សម្តេចព្រះ​ប្រមុខរដ្ឋ​ជា​បន្តបន្ទាប់ ចុះផ្សាយ​តាម​កាសែត ប្រយោជន៍​ខ្មែរ របស់គាត់ ខណៈ​កាសែត នគរធំ របស់ សុទ្ធ ប៉ូលីន ជា​មិត្ត​របស់​លន់ ណុន ក៏បាន​ធ្វើការ​ដូចគ្នានេះ​ដែរ ។ ប្រការនេះ​ត្រូវបាន​គេ​មើលឃើញ​គ្រប់គ្នា និង គិតថា សិរិមតៈ និង លន់ ណុន មានការ​ព្រម​ព្រៀ​គ្នា​ដើម្បី​គាប​ព្រះប្រមុខរដ្ឋ សីហនុ ។

លឿង វ៉ែន ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​បន្ទាប់​ពី​ត្រូវបាន​តម្រូវឱ្យ​បកស្រាយ បំភ្លឺ​ជា​សាធារណៈ និង ផ្តល់​ភស្តុតាង​ផ្សេងៗ នៅ​ចំពោះ​ព្រះ​ភក្ត្រ​សម្តេចព្រះ​ប្រមុខរដ្ឋ ទាក់ទង​នឹង​ការចោទប្រកាន់​របស់គាត់ ក្នុងឱកាស​សមាជជាតិ​ចុងក្រោយ​របស់​សង្គមរាស្ត្រនិយម ។​ បន្ទាប់មក​មាន​ដំណឹង​ថា វរៈសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ និង សូ​ស្តែ​ន​ហ្វែ​រណង់​ដេ​ស បានចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​បញ្ញាវន្ត , សាស្ត្រាចារ្យ , គ្រូបង្រៀន​,​មន្ត្រីរាជការ និង យោធា​ចំនួន​៥០០​នាក់ ដែល​ក្នុងនោះ​ភាគច្រើន​ជា​មនុស្ស​របស់​លន់ ណុន មាន​ជាអាទិ៍ ថោង លឹម​ហួង ជាដើម ។ លន់ ណុន ដែល​ធ្លាប់តែ​ជា​មនុស្ស​ផ្តល់នូវ​ការ​គាំពារ​គ្រប់​យ៉ាងនោះ ពេលនេះ​គាត់​ក៏បាន​គេចខ្លួន​ផងដែរ ដោយ​ការប្រើ​រូបភាព​សុំ​បញ្ជា​ធ្វើ​បេសកកម្ម​មួយ​ដែល​គាត់​ជា​អ្នក ចុះហត្ថលេខា​ដោយ​ខ្លួនឯង ដែល​ការពិត គឺជា​ការរត់​ទៅ​លាក់ខ្លួន​នៅ​កំពង់ស្ពឺ តែប៉ុណ្ណោះ ។​

ខែកុម្ភៈ ឆ្នាំ​១៩៧០ លន់ ណុន បាន​ផ្ញើលិខិត​ទៅឱ្យ​មនុស្ស​របស់គាត់​ដោយបាន​ចោទសួរ​ពួកគេ​នូវ​សំនួរ ដែល​គាត់​បានដឹង​ចំលើយ​រួច​ទៅហើយនោះ​ថា​តើ​ពួកគេ​ត្រូវការ “ សាធារណរដ្ឋ ឬ រាជាធិបតេយ្យ “ ។

រឿង ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០

នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។ យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។ នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។ វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។

ឯកសារយោង

Tags:

លន់ ណុន ជីវប្រវត្តិលន់ ណុន រឿង ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០លន់ ណុន ឯកសារយោងលន់ ណុនលន់ នល់

🔥 Trending searches on Wiki ភាសាខ្មែរ:

ទស្សនវិជ្ជាជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាសង្គ្រាមស៊ីវិលខេត្តមណ្ឌលគិរីនិកាយនៃព្រះពុទ្ធសាសនាស៊ីហ្គេមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាសាសនាតាវសង្គាយនាប្រពលវប្បកម្មបទកាកគតិពិធីខួបកំណើតខ្មែរប្រភេទចម្លាក់ត្រៃលក្ខណ៍ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាលក្ខណៈសម្បត្តិនៃអ្នកដឹកនាំដើមកំនើតជាតិខ្មែរយូណេស្កូរឿងភ្នំនាងកង្រីទន្លេនៅកម្ពុជាបក្សីស្រុកជីក្រែងរបាំខ្មែរភូមិសាស្ត្រកម្ពុជាសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជំងឺទឹកនោមផ្អែមខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមពុធ (ភព)បន្ទាយលង្វែកមុខងារប្រាសាទបញ្ជីរាយនាម ប្រាសាទខ្មែរនាយករដ្ឋមន្ត្រីថៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាខេមរៈ សិរីមន្តកសិកម្មនៅប្រទេសកម្ពុជាខេត្តកំពង់ធំស្រុកព្រៃឈរល្បែងស្ដេចចង់ប្រវត្តិសាស្ត្រថៃខ្មែរឥស្សរៈសុខ ពិសីប្រាសាទសំបូរព្រៃគុកសហភាពឥណ្ឌូចិនលក្ខណៈ​នៃ​ភាសាខ្មែរបរាភវសូត្រនរោត្ដម សីហនុទីក្រុងញូវយ៉កផ្សារមូលបត្រកម្ពុជាថៃប្រវត្តិសាស្ត្រកម្ពុជាសង្រ្គាមលោកលើកទី១ស្វីសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតល្បុក្កតោរុក្ខជាតិសាសនា​សកលកម្ពុជាសម័យទំនើបព្រះពុទ្ធ​២៨​ព្រះអង្គសេវាកម្មសង្គ្រាមវៀតណាមឧបទ្វីបឥណ្ឌូចិនជំងឺកូរ៉ូណាវីរុស២០១៩សូរ្យវរ្ម័ន​ទី១ក្រមង៉ុយបច្ចេកវិទ្យាការបោះឆ្នោតនៅកម្ពុជាហ៊ុន សែនគង់ ប៊ុនឈឿនការស្រាវជ្រាវបែបវិទ្យាសាស្ត្រយសោធរបុរះបញ្ជីរាយនាម ភ្នំនៅកម្ពុជារាជានិយមកម្ពុជាធនធានធម្មជាតិកម្ពុជាវប្បធម៌ថៃលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តខណ្ឌមានជ័យរឿងកុលាបប៉ៃលិន🡆 More