ស៊ីសុវត្ថិ សិរីមតៈ

ស៊ីសុវត្ថិ សិរីមតៈ (ប្រសូត.

ថ្ងៃទី២២ មករា ១៩១៤ –ស្លាប់. ២១ មេសា ១៩៧៥) គឺជាអ្នកនយោបាយកម្ពុជា, ទ្រង់គឺជាសមាជិកនៃគ្រួសាររាជវង្សស៊ីសុវត្ថិ។

ស៊ីសុវត្ថិ សិរីមតៈ
ស៊ីសុវត្ថិ សិរីមតៈ
នាយករដ្ឋមន្រ្តីកម្ពុជាទី២៣
ក្នុងការិយាល័យ
១១ មីនា ១៩៧១ – ១៨ មីនា ១៩៧២
ប្រធានាធិបតីឆេង ហេង
លន់ នល់
មុនលន់ នល់
បន្ទាប់សឺង ង៉ុកថាញ់
ឧបនាយករដ្ឋមន្រ្តីកម្ពុជា
ក្នុងការិយាល័យ
១៤ សីហា ១៩៦៩ – ១១ មីនា ១៩៧១
នាយករដ្ឋមន្ត្រីលន់ នល់
អង្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសចិន
ក្នុងការិយាល័យ
១៩៦២–១៩៦៤
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត(1914-01-22)January 22, 1914
ភ្នំពេញ, កម្ពុជា
ស្លាប់April 21, 1975(1975-04-21) (អាយុ 61 ឆ្នាំ)
ភ្នំពេញ, កម្ពុជា
គណបក្ស​នយោបាយគណបក្សសាធារណរដ្ឋ
ពន្ធភាពនរោត្តម កេតនារី
កូនស៊ីសុវត្ថិ ចរិយា
ស៊ីសុវត្ថិ លីចាវី
ស៊ីសុវត្ថិ សិរីរ័ត្ឋ
ស៊ីសុវត្ថិ សាន់តា
ស៊ីសុវត្ថិ អូឡារី
ស៊ីសុវត្ថិ កនីកា
ឪពុកម្តាយ
  • ស៊ីសុវត្ថិ រតថារី (ឪពុក)
  • ត្រឿង យឿន យូសេន (ម្តាយ)
វិជ្ជាជីវៈអ្នកនយោបាយ, ទាហាន
វង្សស៊ីសុវត្ថិ
សេវា​យោធា
ភក្ដីភាពស៊ីសុវត្ថិ សិរីមតៈ ព្រះរាជាណាចក្រកម្ពុជា
ស៊ីសុវត្ថិ សិរីមតៈ សាធារណរដ្ឋខ្មែរ
សាខា/សេវាកម្មកងទ័ពជើងគោកកម្ពុជា
ឆ្នាំកាន់តំណែង១៩៤៩–១៩៧៥
ឋានៈស៊ីសុវត្ថិ សិរីមតៈ ឧត្តម​សេនីយ៍​ឯក
ពាក្យបញ្ជានាយអង្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធជាតិខ្មែរ

សិរីមតៈត្រូវបានគេស្គាល់ភាគច្រើនដោយសារការងារនយោបាយរបស់ព្រះអង្គ និងការធ្វើរដ្ឋប្រហារទម្លាក់បងប្អូនជីដូនមួយឯងគឺព្រះអង្គនរោត្តម សីហនុ ហើយបានប្រែក្លាយកម្ពុជាដែលពីមុនប្រកាន់យករបររាជានិយមឱ្យមកក្លាយជាប្រទេសសាធារណរដ្ឋខ្មែរ

ដើមជីវិត

ព្រះអង្គសិរីមតៈបានប្រសូតនៅទីក្រុងភ្នំពេញទៅក្នុងរាជវង្សស៊ីសុវត្ថិ, ដោយទ្រង់ត្រូវជាចៅទួតរបស់ព្រះបាទស៊ីសុវត្ថិដោយជីតាព្រះអង្គ ព្រះនាមស៊ីសុវត្ថិ ឥស្សារាវង្ស និងព្រះបិតាទ្រង់គឺ ស៊ីសុវត្ថិ រតថាវី។ សិរីមតៈត្រូវបានពួកបារាំងជ្រើសរើសឱ្យចូលបម្រើការជាមន្រ្តីរាជការក្នុងឆ្នាំ១៩៣០។

នៅក្រោមអំណាចរដ្ឋធម្មនុញ្ញរបស់អាណានិគមបារាំងបានថ្លែងថា បារាំងមានសឹទ្ធជ្រើសតាងក្រុមសមាជិកណាមួយដែលមកពីវង្សនរោត្តម ឫស៊ីសុវត្ថិធ្វើជាព្រះមហាក្សត្រខ្មែរ, ដូចនេះ សិរីមតៈអាចមានឱកាសក្លាយជាព្រះមហក្សត្រកម្ពុជាបាន។ ក្នុងឆ្នាំ១៩៤១, បន្ទាប់ពីព្រះបាទស៊ីសុវត្ថិ មុនីវង្សបានសោយទីវង្គត, អាជ្ញាធរបារាំងបានជ្រើសតាងនរោត្តម សីហនុ; ដែលត្រូវជាបងប្អូនជីដូនមួយរបស់សិរីមតៈ, ជាព្រះមហាក្សត្រថ្មីនៃប្រទេសកម្ពុជា ដោយសារទ្រង់ជាមនុស្សដែលងាយស្រួលបញ្ចុះបញ្ចូល។ ក្រោយមក សីហនុក៏បាននិយាយថាព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈបានមានព្រះទ័យខ្ញាល់នឹងទ្រង់ជាខ្លាំង ហើយបានបន្ថែមទៀតថា"សិរីមតៈស្អប់ខ្ញុំកាលពីក្មេង ពីព្រោះព្រះអង្គគិតថាពូរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត គួរតែឡើងសោយរាជ្យលើរាជបល្ល័ង្ក, មិនមែនជាខ្ញុំទេ សិរីមតៈបានមានសញ្ញាណថាទ្រង់គួរតែត្រូវបានជ្រើសរើសធ្វើជាស្តេចថ្មីថែមទៀតផង"។

អាជីពជាអ្នកនយោបាយ

បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់, សិរីមតៈបានចូលរួមក្នុងកិច្ចការនយោបាយកម្ពុជាជាច្រើន។ ព្រះអង្គបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃឆ្នាំ១៩៤៧ ដោយទ្រង់ជាសមាជិកសំខាន់ទី ២ នៃគណបក្សស្តាំនិយមគឺគណបក្សកំណែទម្រង់ខ្មែរដែលដឹកនាំដោយលន់ នល់, ប៉ុន្តែជាលទ្ធផលគណបក្សនេះមិនបានឈ្នះអាសនៈអ្វីសម្បីតែមួយ។ ព្រះបាទសីហនុបានប្រទានតំណែងរដ្ឋមន្រ្តីការពារជាតិទៅឱ្យសិរីមតៈក្នុងឆ្នាំ១៩៥២, បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង សីហនុក៏តែងតាំងសិរីមតៈជាមន្រ្តីក្រសួងការពារជាតិជាផ្លូវការ; គណបក្សកំណែទម្រង់របស់លន់ នល់ និងសិរីមតៈត្រូវបានសីហនុបញ្ចូលទៅក្នុងចលនាសង្គមរាស្រ្តនិយមរបស់ទ្រង់ មុនពេលការបោះឆ្នោតសកល ឆ្នាំ១៩៥៥បានចាប់ផ្តើម។

ទោះបីជាមានការដាក់បញ្ចូលក្រុមប្រឆាំងស្តាំនិយមជាច្រើនចូលទៅក្នុងសង្គមរាស្រ្តនិយមក៏ដោយ ក៏សិរីមតៈនូវតែជាគូប្រជែងដែលមិនអាចប្រកែកបានចំពោះសីហនុ, ជាពិសេសនៅពេលដែលសីហនុបានអត់អោនអនុញ្ញាតឱ្យទាហានកុម្មុយនិស្តវៀតណាមធ្វើសកម្មភាពនៅតាមព្រំដែនប្រទេសកម្ពុជា។ ពេញមួយទសវត្សឆ្នាំ១៩៦០, សីហនុបានព្យាយាមកាត់បន្ថយអនុភាពរបស់សិរីមតៈលើកិច្ចការនយោបាយក្នុងស្រុក ដោយបានតែងតាំងសិរីមតៈជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន (១៩៦២-១៩៦៤), ហ្វីលីពីន និងជប៉ុន។

រដ្ឋប្រហារកម្ពុជានៃឆ្នាំ១៩៧០

អំណាចនយោបាយរបស់សិរីមតៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលន់ នល់បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជាក្នុងឆ្នាំ១៩៦៩។ សិរីមតៈត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់ហើយភ្លាមៗនោះ ទ្រង់ក៏បានរៀបចំចាត់ចែងវិធានការណ៍បដិវត្តន៏សេដ្ឋកិច្ច និងវិមជ្ឈការប្រឆាំងនឹងគោលនយោបាយមុនរបស់សីហនុក្នុងការគ្រប់គ្រងការនាំចេញនិងនាំចូល ជំនួញខាងធនាគារ និងផលិតកម្មនៃឱសថនិងអាល់កុល។ ព្រះអង្គថែមធ្វើទស្សនកិច្ចទៅទីក្រុងហាណូយជាសម្ងាត់ទៀតផង ដើម្បីស្វែងរកវិធីក្នុងការដកទ័ពយួនឱ្យចេញពីកម្ពុជាឱ្យបានជោគជ័យ។ ព្រះអង្គខ្ញាល់ឡើងខ្លាំងនៅពេលដែលត្រូវបានគេបង្ហាញពីឯកសារដែលចុះព្រះហត្ថលេខាដោយសីហនុក្នុងការយល់ព្រមនឹងបង្កើតមូលដ្ឋានទ័ពវៀតណាមលើទឹកដីកម្ពុជា និងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឱ្យទ័ពយួនតាមរយៈកំពង់ផែកម្ពុជា។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ ខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅប្រទេស សិរីមតៈបានលុបកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សីហនុចោល ចំណែកឯលន់ នល់វិញបានទាមទារឱ្យកងទាហានវៀតណាមខាងជើង និងវៀតកុងចាកចេញពីកម្ពុជាមុនពេលព្រឹកប្រលឹមថ្ងៃទី១៥ ខែមីនា (ដល់ថ្ងៃទី១៥ ហើយប៉ុន្តែគ្មានការឆ្លើយតបអ្វីពីយួននោះទេ)។ នៅថ្ងៃទី១៨ ខែមីនា, សិរីមតៈបានជួយលន់ នល់ក្នុងការរៀបចំការបោះឆ្នោតរដ្ឋសភាជាតិដើម្បីទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ ដោយប្រើអន្តរោកាសលើកឡើងថាមានកុបកម្មមួយចំនួនប្រឆាំងនឹងវៀតណាមបានកើតឡើងនៅភ្នំពេញជាបន្តបន្ទាប់គ្នា - កុបកម្មទាំងអស់នោះទំនងប្រហែលជាមានការគាំទ្រដោយនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីកម្ពុជាពេលនោះ។ បណ្តាញផ្សាយព័ត៌មានបរទេសបានលើកឡើងជាបន្តទៀតថាសិរីមតៈដែលបន្តជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់នៅក្នុងរដ្ឋាភិបាលថ្មីគឺជាអ្នករៀបចំរដ្ឋប្រហារទម្លាក់សីហនុពិតប្រាកដ; មានការអះអាងមួយបានបញ្ជាក់ថា ដើម្បីបញ្ចុះបញ្ចូលលន់ នល់ឱ្យយល់ស្របជាមួយព្រះអង្គសិរីមតៈ ទ្រង់ត្រូវចាក់សម្លេងសីហនុនៅក្នុងសន្និសីទសារព័ត៌មានពីទីក្រុងប៉ារីសដែលក្នុងនោះសីហនុបានគំរាមសម្លាប់ពួកគេទាំងពីរពេលនៅដែលព្រះអង្គវិលត្រឡប់មកដល់ភ្នំពេញវិញ។ មានរបាយការណ៍មួយបានថា សិរីមតៈបានបង្ខំលន់ នល់ដោយយកកាំភ្លើងភ្ជុងគាត់ ដើម្បីឱ្យលន់ នល់ប្តេជ្ញាទម្លាក់សីហនុចេញពីប្រមុខរដ្ឋ។

សីហនុបានសន្មតថាបងជីដូនមួយរបស់ព្រះអង្គគឺជាអ្នកដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០, ហើយទ្រង់បានបន្តអះអាងទៀតថា សិរីមតៈ (ដោយមានការគាំទ្រពីសេអ៊ីអា - CIA - និងកំពុងចូលដៃគ្នាជាមួយសត្រូវសីហនុគឺសឺង ង៉ុកថាញ់) បានស្នើផែនការរដ្ឋប្រហារនេះទៅឱ្យលន់ នល់នៅដើមឆ្នាំ១៩៦៩។ ការសង្ស័យរបស់សីហនុហាក់ដូចជាមានឫសគល់នៅក្នុងការពិត៖ លោកព្រំ តោះដែលជារដ្ឋមន្រ្តីម្នាក់របស់លន់ នល់ បានប្រាប់អ្នកប្រវត្តិសាស្រ្ត Ben Kiernan ថាប្រហែលនៅអំឡុងខែមីនា ឆ្នាំ១៩៦៩ សិរិមតៈបានអះអាងថាសីហនុគួរតែត្រូវបានធ្វើឃាត, លន់ នល់បានបដិសេធផែនការនេះថាជា "ផែនការឆ្កួតឡប់"។

ជាមួយនឹងការប្រកាស់ឡើងនៃការបង្កើតសាធារណរដ្ឋខ្មែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ, សិរីមតៈបានលះបង់នូវឋានៈក្នុងរាជព្រះអង្គ។

សាធារណរដ្ឋខ្មែរ

ស៊ីសុវត្ថិ សិរីមតៈ 
សិរីមតៈ កំពុងដើរជាមួយឧត្តមនាវីទោអាមេរិក John S. McCain បន្ទាប់ពីលោកចុះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងឆ្នាំ១៩៧១។

ក្នុងឆ្នាំដំបូងនៃសម័យសាធារណរដ្ឋ ក្នុងអំឡុងពេលដែលសុខភាពលោកលន់ នល់កំពុងចុះខ្សោយ, សិរីមតៈ–ជាឧបនាយករដ្ឋមន្រ្តី–បានមានតួនាទីលិចធ្លោជាងគេនៅក្នុងរដ្ឋាភិបាល។

ឈ្មោះលន់ នល់ត្រូវបាននិស្សិតនៅតាមទីប្រជុំជនយកធ្វើជាតំណាងនៃការប្រឆាំងនឹងសីហនុ ឯសិរីមតៈវិញត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសលោកខាងលិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជននៅតាមជនបទនូវតែនាំគ្នាគាំទ្រព្រះអង្គសីហនុឥតឈប់ឈរ។ សិរីមតៈខ្លួនលោកផ្ទាល់មានការគាំទ្រតិចតួចណាស់នៅក្នុងគ្រឹះស្ថាននយោបាយកម្ពុជា; អំណាចរបស់សិរីមតៈក្នុងកិច្ចការនយោបាយក៏ត្រូវបានចុះខ្សោយជាលំដាប់ដោយសារតែប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺលោកលន់ ណុន, សិរីមតៈក៏បានលាលែងពីកិច្ចការនយោបាយក្នុងឆ្នាំ១៩៧២ បន្ទាប់ពីមានបាតុកម្មមួយចំនួនប្រឆាំងនឹងលោក។ ទោះជាអាមេរិក; ដែលគាំទ្រសិរីមតៈ, បានដាក់សម្ពាធលើលន់ នល់ក៏ដោយ លោកបានបន្តឃុំខ្លួនសិរីមតៈក្នុងគេហដ្ឋានព្រះអង្គ (គាត់), សកម្មភាពទាំងនេះបានធ្វើឱ្យមានសម្លេងរិះគុណជាច្រើនមកលើលោកលន់ នល់។

ក្នុងខែមេសា ឆ្នាំ១៩៧៣, លន់ នល់ត្រូវបង្ខំចិត្តដកលន់ ណុនចេញពីតំណែង ហើយបានព្យួររដ្ឋសភាចោល រួចបានតែងតាំង"ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់"ដែលមានរូបលោក, សិរីមតៈ, ចេង ហេង និងអ៊ិន តាំជាសមាជិក។ សិរីមតៈបានលើកថ្លែងជាសម្ងាត់ថា ព្រះអង្គសីហនុអាចវិលត្រលប់ចូលប្រទេសវិញបាន ពីព្រោះប្រជាពលរដ្ឋជាច្រើនកំពុងគាំទ្រឱ្យព្រះអង្គសីហនុយាងត្រឡប់មកស្រុកមាតុភូមិវិញ។ នៅពេលដែលដំណឹងនេះបានដឹកលឺទៅដល់សីហនុ; ដែលទ្រង់កំពុងខ្ញាល់ឡើងខ្លាំង, ព្រះអង្គបានមានព្រះបន្ទូលទៅសិរីមតៈវិញថា "សិរីមតៈគឺជាអ្នកប្រតិកិរិយា និងជាជនក្បត់ជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា"។

ទីក្រុងភ្នំពេញធ្លាក់ក្រោមដៃពួកខ្មែរក្រហម

ពួកកុម្មុយនិស្តខ្មែរក្រហមបានផ្តើមការវាយលុកមកលើរាជធានីនៃកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥, លន់ នល់បានលាលែងតំណែងជាប្រធានាធិបតេយ្យហើយក៏បាននិរទេសចេញទៅកោះហាវ៉ៃ។ ខ្មែរក្រហមបានលោមព័ទ្ធទីក្រុងភ្នំពេញ ហើយក្រោយមកក៏បានចុះផ្សាយ"បញ្ជីមរណៈ" ដែលមានឈ្មោះលន់ នល់នៅខាងលើគេបង្អស់។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥, ឯកអង្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាគឺលោក John Gunther Dean បានផ្តល់សឹទ្ធិឱ្យមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋខ្មែរទៅជ្រកអាស្រ័យនៅអាមេរិក ក៏ប៉ុន្តែ សិរីមតៈ, ឡុង ប៉ូរេត, លន់ ណុន, និងរួមជាមួយសមាជិកដទៃទៀតនៃគណៈរដ្ឋមន្រ្តីរបស់លន់ នល់ បាននាំគ្នាបដិសេដ ទោះបីជាឈ្មោះឡុង ប៉ូរេត និងឈ្មោះទ្រង់ត្រូវបានពួកខ្មែរក្រហមដាក់ក្នុង 'បញ្ជីជនក្បត់ជាតិទាំង ៧ នាក់ដែលត្រូវកាត់ទោសប្រហារជីវិត' ក៏ដោយ។ សិរីមតៈបានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ឯកអគ្គរដ្ឋទូតវិញថា៖

ឯកឧត្តម និងប្រិយមិត្ត,

ខ្ញុំសុំអរគុណដោយស្មោះនៅសាលិខិតរបស់លោកដែលផ្តល់ខ្ញុំនូវកន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញដោយកំសាក់របៀបនេះបានឡើយ។

ចំពោះរូបលោក និងមហាប្រទេសរបស់លោក, ខ្ញុំមិនដែរជឿមួយស្របក់ណាឡើយថាលោកបានបោះបង់ចោលប្រជាជនមួយដែលជ្រើសរើសសេរីភាព។ លោកចាកចេញទៅ, ខ្ញុំសូមប្រសឹទ្ធិពរជូនលោកនិងប្រទេសលោកឱ្យជួបតែសុភមង្គលនៅក្រោមមេឃ។

ប៉ុន្តែលោកចូលចងចាំថា បើសិនជាខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសរបស់ខ្ញុំដែលខ្ញុំស្រឡាញ់, ដូចម្តេចក៏ដោយចុះព្រោះយើងទាំងអស់គ្នាកើតមក នឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខាន។ ខ្ញុំប្រព្រឹត្តិកំហុសតែមួយគត់គឺជឿលើលោក និងជឿលើអាមេរិក។

សូមឯកឧត្តម, ប្រិយមិត្តទទួលនូវមនោសច្ចេតនាស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។ ពីខ្ញុំ, សិរីមតៈ។

ភ្លាមៗបន្ទាប់ពីបានប្រកាសសុំចុះចាញ់ពួកខ្មែរក្រហម សិរីមតៈបានទៅសុំសឹទ្ធិជ្រកកោននៅឯ Hotel Le Phnom ជាកន្លែងដែលក្រុមកាកបាទក្រហមអន្តរជាតិកំពុងព្យាយាមបង្កើតចេញជាតំបន់សុវត្ថិភាព។ ទ្រង់ត្រូវបានគេបដិសេដនៅពេលដែលកាកបាទក្រហមបានដឹងថាឈ្មោះរបស់ព្រះអង្គស្ថិតនៅក្នុងបញ្ជី "ជនក្បត់ប្រាំពីរនាក់" របស់ពួកខ្មែរក្រហម។ នៅខាងក្រៅសណ្ឋាគារ, សិរីមតៈបាននិយាយជាមួយអ្នកសារព័ត៌មានហើយបានចែកច្បាប់ចម្លងនៃសារលិខិតរបស់គាត់ទៅឯកអគ្គរដ្ឋទូត Dean។ លោក François Bizot បានរាយការណ៍ថាលោកសិរីមតៈបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅឯស្ថានទូតបារាំងហើយពួកខ្មែរក្រហមបានគំរាមចូលទៅក្នុងបរិវេណទូតនោះថានឹងដកបុគ្គលមួយចំនួនចេញដោយបង្ខំប្រសិនបើពួកគេមិនស្ម័គ្រចិត្តចេញតាមសំណើរពួកខ្មែរក្រហម។ អមដំណើរដោយអគ្គកុងស៊ុលបារាំងលោក Jean Dyrac និងអ្នកសារព័ត៌មានម្នាក់ឈ្មោះ Jon Swain, លោក Bizot គឺទទួលខុសត្រូវក្នុងការជូនដំណឹងដល់លោកសិរីមតៈថា គាត់នឹងត្រូវប្រគល់ខ្លួនទៅឱ្យពួកខ្មែរក្រហមហើយក្រោយមកគាត់ក៏បានចាកចេញពីស្ថានទូតបារាំងនៅលើ Jeep ជាមួយម៉មណៃ។ សិរីមតៈ និងពួកមន្ត្រីដែលទៅជាមួយព្រះអង្គទំនងជាត្រូវបានសម្លាប់ដោយខ្មែរក្រហមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។

ព័ត៌មានលម្អិតអំពីការទទួលអនិច្ចកម្មរបស់សិរីមតៈគឺមិនទាន់ដឹងច្បាស់នោះទេប៉ុន្តែព្រះអង្គសីហនុបានទទួលការបញ្ជាក់ថា សិរីមតៈរួមជាមួយលោកឡុង ប៉ូរេតត្រូវបានសម្លាប់ដោយក្រុមទាហានពិជ្ឈឃាដនៅឯទីលានភ្នំពេញ Cercle Sportif នៅថ្ងៃទី២១ ខែមេសា។ របាយការណ៍ផ្សេងទៀតបញ្ជាក់ថាព្រះអង្គត្រូវបានគេកាត់ក្បាលចោល។ ប៉ុន្តែលោក Henry Kissinger និងមនុស្សមួយចំនួនទៀត, បានកត់សំគាល់របាយការណ៍មួយថា សិរីមតៈត្រូវបានគេបាញ់ចំក្រពះហើយបានទុកចោលឱ្យព្រះអង្គដេកទ្រាំនឹងការឈឺចាប់វេទនាអស់រយៈពេល ៣ ថ្ងៃដោយគ្មានជំនួយវេជ្ជសាស្រ្ត។

តំណភ្ជាប់ក្រៅ

គន្ថនីទ្ទេស

ឯកសារយោង

Tags:

ស៊ីសុវត្ថិ សិរីមតៈ ដើមជីវិតស៊ីសុវត្ថិ សិរីមតៈ អាជីពជាអ្នកនយោបាយស៊ីសុវត្ថិ សិរីមតៈ តំណភ្ជាប់ក្រៅស៊ីសុវត្ថិ សិរីមតៈ គន្ថនីទ្ទេសស៊ីសុវត្ថិ សិរីមតៈ ឯកសារយោងស៊ីសុវត្ថិ សិរីមតៈរាជវង្សស៊ីសុវត្ថិ

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយប្រទេសតាមចំនួនប្រជាជនឧបករណ៏ភ្លេងខ្មែរព្រះរាជពិធីច្រត់ព្រះនង្គ័លគីនសាសាអង្គដួងខេត្តកំពង់ធំកិរិណីទេវីជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)ថ្ងៃព្រហស្បតិ៍មីយ៉ាន់ម៉ាសទ្ធាក្នុងព្រះពុទ្ធសាសនាឥស្លាមសាសនាKidflomaticទំនាក់ទំនងខេត្តកំពង់ឆ្នាំងអក្សរខ្មែរចក្រភពអង្គរ(៨០២-១២១៨)មង្គលសូត្រពហូទេវាប្រាសាទកោះកេរ្តិ៍ពាក្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តអាណាចក្រសុខោទ័យព្រហ្មលោក១៦អាស៊ីអាគ្នេយ៍ស្រុកចន្ទ្រាពោធិបក្ខិយធម៌នំអន្សមឃុំ សង្កាត់នៃកម្ពុជាត្រឹង ងាការយាងមករបស់អទិទេពក្មែរ (ព្រះម៉ែ)...វារៈវ័នបតផែនដីYouTubeខេមរៈ សិរីមន្តពិធីបុណ្យអុំទូកនរោត្តម មុនីនាថ សីហនុភ្នំកំពង់ត្រាចយក្សរង្វាស់រង្វាល់របស់ខ្មែរទុំទាវពិធីបុណ្យឯករាជ្យជាតិកម្ពុជារឿងកុលាបប៉ៃលិនវគ្គទី១បរមរាជសម្ភារខេត្តមណ្ឌលគិរីទ្រាយព្រះពុទ្ធ​២៨​ព្រះអង្គសាយ ឈុំមហាសមុទ្រប៉ាស៊ីហ្វិកកញ្ឆាសង្ក្រាន្តប្រាហ្សាវីលស្រុកភ្នំក្រវាញព្រែកជីក(ព្រែកយួន)ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារភ្នំប្រុសភ្នំស្រីហិណ្ឌូសាសនាព្រែកជីកស៊ុយអែសខែមេសានរោត្តម ជេនណាពិធីបុណ្យចូលឆ្នាំខែ្មររមណីយដ្ឋានភ្នំបូកគោការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ព្រហ្មញ្ញ សាសនារីម គីនទូរទស្សន៍ជាតិវៀតណាម។ខ្មែរឥស្សរៈលោកុត្តរបដិច្ចសមុប្បាទ១១បទុមរាជាទី២បរមរាមាទី២អង្គទងរាជារឿងស័ង្ខសិល្បជ័យប៊ុន រ៉ានីហ៊ុន ម៉ានីទុំ (តួអង្គ)ព្រះបរមរាជវាំងកម្ពុជា🡆 More