ប្រាសាទឃ្លាំង

ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃរាជធានីអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាង ជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង។ ប្រាសាទទាំងពីរនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូង តូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សរ៍ទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យវរ្ម័នទី១។ ក្រៅពីប្រាសាទទាំងពីរដែលឋិតក្នុងរចនាបថឃ្លាំង នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ឋិតក្នុងរចនាបថឃ្លាំងផងដែរ។ ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗ ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្ររ្ម័នទី២សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំង ខាងត្បូង។

ឯកសារយោង

Tags:

ថ្មភក់ប្រាសាទឃ្លាំងខាងជើងប្រាសាទតាកែវប្រាសាទភិមានអាកាសព្រះបាទជ័យវរ្ម័នទី៥ព្រះបាទសូរ្យវរ្ម័នទី១

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងមហាភារតយុទ្ធពុទ្ធសាសនាខណ្ឌចំការមនភូមិសាស្ត្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រវត្តសាស្រ្តនៃប្រទេសកម្ពុជាទង់ជាតិអង្គការឆ្នាំ ២០២២កេង វ៉ាន់សាក់ឡាវព្រហ្មវិហារធម៌ឃុំស្ថានីយ៍បុរេប្រវត្តិខ្មែរសេដ្ឋកិច្ចកម្ពុជាក្រសួងការពារជាតិធនាគារកាណាឌីយ៉ាបឹងយក្សឡោមសហរាជាណាចក្រស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋអាស៊ីអាគ្នេយ៍វិធីវិទ្យាសាស្ត្រភាសាអង់គ្លេសរបាំបុកល័ខច្បាប់គូឡុំប្រភេទចម្លាក់Microsoft word 2007រឿង ពិតរបស់ខ្ញុំ ភាគ២ឆ្កែប៊ីវ ឆៃលាងធម្មបទស្រុកមង្គលបូរីទស្សនវិជ្ជាប៉ុលពតប្រេស៊ីលប្រាសាទអង្គរនរាយណ៍រាជាសករាជគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាមជ្ឈិមបូព៌ាអាណាចក្រអយុធ្យាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារហុងកុងអបាយមុខអ៊ីដ្រូសែនលីប៊ីឡុងដ៍សង្គមរាស្រ្តនិយមសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃព្រឹទ្ធសភាកម្ពុជារាមាធិបតីទី៣លក្ខណៈសម្បត្តិនៃអ្នកដឹកនាំវត្តភ្នំដូនពេញរបាំអប្សរាយូ ធូបលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តទំនៀមទំលាប់ខ្មែរអភិបាលកិច្ចល្អវប្បធម៌អង្គដួងសាកលវិទ្យាល័យភូមិន្ទភ្នំពេញវត្តរាជបូព៌ហ្វេសប៊ុកថ្លើមហ៊ុន សែនស្រុកសំឡូតវត្តព្រះកែវមរកតចង្វាក់នៃរបាំប្រពៃណីខ្មែរសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរនិយមន័យ​សាសនាសង្រ្កាន្ត (ថៃ)កាល់ ម៉ាក្សញ៉ុក ថែមតេមិយជាតក🡆 More