នគរហង្សាវត្តី

នគរហង្សាវត្តី (ភូមា: ဟံသာဝတီ ပဲခူး နေပြည်တော်; មន: ဟံသာဝတဳ, ; ក៏ហៅ ហង្សាវត្តីបាគូ រឺ ហៅសាមញ្ញ បាគូៗ ក៏បាន) ធ្លាប់ជានគរមានអំណាចលើសលប់ដែលបានគ្រប់គ្រងនៅភូមាក្រោម (មីយ៉ាន់ម៉ា) ចាប់ពី ១២៨៧ ដល់ ១៥៣៩ និង ចាប់ពី ១៥៥០ ដល់ ១៥៥២។ នគរនិយាយភាសាមនមួយនេះត្រូវបានបង្កើតឡើងមានឈ្មោះថា រាមញ្ញទេស (ភូមា: ရာမညဒေသ, មន: ရးမည) ដោយស្នាព្រះហស្ថព្រះបាទហ្វារ្យូបន្តបន្ទាប់ពីការលិចលង់នៃនគរបាកាននៅឆ្នាំ១២៨៧ :២០៥-២០៦,២០៩ ជាសាមន្តរដ្ឋតូចមួយនៃអាណាចក្រសុខោទ័យ និងរាជវង្សយានម៉ុងហ្គោល។ នគរនេះបានប្រែក្លាយជាឯករាជ្យជាផ្លូវការពីសុខោទ័យនៅឆ្នាំ១៣៣០ ប៉ុន្តែនៅតែមានការចងសហព័ន្ធគ្នាមិនសូវស៊ីសង្វាក់រវាងអំណាចតំបន់ធំៗទាំងបីដែលស្ថិតនៅ: ដីសណ្ដឥរាវត្តី បាគូ និង មុំហ៍។ ស្ដេចនៃនគរនេះមានអំណាចតិច រឺ ក៏គ្មានអំណាចទាល់តែសោះទៅលើនគរចំណុះរបស់ខ្លួន។ មុំហ៍ស្ថិតនៅក្នុងការបះបោរជាចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៨។

នគរហង្សាវត្តី

ဟံသာဝတဳ
១២៨៧–១៥៥២
នគរហង្សាវត្តី រ. ១៤៥០
នគរហង្សាវត្តី រ. ១៤៥០
ស្ថានភាព{{#if: | |នគរ
រដ្ឋចំណុះនៃអាណាចក្រសុខោទ័យ (១២៩៣–១៣៣០), ក្រោមការគ្រប់គ្រងរាជវង្សតោនងុ (១៥៣៩-១៥៥០)
ធានីមុំហ៍ (១២៨៧–១៣៦៣)
ដូនវុន (១៣៦៣–១៣៦៩)
បាគូ (១៣៦៩–១៥៣៩, ១៥៥០–១៥៥២)
ភាសាទូទៅ មន
សាសនា
ពុទ្ធសាសនាថេរវាទ
រដ្ឋាភិបាលរាជាធិបតេយ្យ
▪ ១២៨៧–១៣០៧
ហ្វារ្យូ
▪ ១៣៨៤–១៤២១
រាជាធិរាជ
▪ ១៤៥៤–១៤៧១
ឝិនស៊ពុ
▪ ១៤៧១–១៤៩២
ធម្មចេតិ
▪ ១៥២៦–១៥៣៩
តកយុត្បិ
ប្រវត្តិសាស្រ្ត 
▪ ការស្ថាបនានគរ
៤ មេសា ១២៨៧
▪ សាមន្តរដ្ឋនៃសុខោទ័យ
១២៩៣ – ១៣៣០
▪ សង្គ្រាមសែសិបឆ្នាំ
១៣៨៥ – ១៤២៤
▪ យុគមាស
១៤២៦ – ១៥៣៤
▪ ការដួលរលំបាគូលើកទី១
១៥៣៤ – ១៥៣៩
▪ ការដួលរលំបាគូលើកទី២
១២ មីនា ១៥៥២
Preceded by
Succeeded by
នគរហង្សាវត្តី នគរបាកាន
រាជវង្សតោនងុ នគរហង្សាវត្តី

ប្រវត្តិសាស្ត្រ

រជ្ជកាលខ្លាំងក្លានៃព្រះបាទរាជាធិរាជ (រជ.១៣៨៤-១៤២១) បានពង្រឹងនូវស្ថេរភាពរបស់នគរនេះ។ ព្រះរាជាធិរាជបានបង្រួបបង្រួមនូវតំបន់និយាយភាសាមនទាំងបីឱ្យរឹងមាំ និង បានទប់ទល់នឹងនគរអវៈដែលជានគរនិយាយភាសាភូមានៅភាគខាងជើងក្នុងសង្គ្រាមហាសិបឆ្នាំ (១៣៨៥-១៤២៤) ហើយក៏បង្ខំឱ្យនគរភាគខាងលិចនៃរក្ខៈឱ្យក្លាយជានគរសួយចាប់ពី ១៤១៣ ដល់ ១៤២១ ជាបន្តបន្ទាប់។ សង្គ្រាមនេះបានបញ្ចប់ដោយភាពទាល់ច្រក ក៏ប៉ុន្តែវាបានជ័យជំនះទៅខាងហង្សាវត្តី ក្នុងគ្រាអវសានដែលអវៈបានបោះបង់ចោលនូវសុបិនរបស់ខ្លួនចង់ស្ដារអធិរាជាណាចក្របាកានឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីសង្គ្រាម បាគូបានឆ្លៀតឱកាសជួយដល់រដ្ឋចំណុះភាគខាងត្បូងរបស់អវៈគឺ ព្រំ និងតោនងុក្នុងការរើបំរះ ប៉ុន្តែក៏បានប្រយ័ត្នកុំឱ្យលង់ខ្លួនចូលទៅក្នុងសង្គ្រាមពេញដៃពេញជើងផងដែរ។

ក្រោយសង្គ្រាមនេះទៅ ហង្សាវត្តីបានឈានមកដល់យុគមាស រីឯអវៈដែលជាសត្រូវក៏បានដល់នូវឱនភាពបន្តិចម្ដងៗ។ ចាប់ពីទសវត្សឆ្នាំ១៤២០ ដល់ទសវត្សឆ្នាំ១៥៣០ ហង្សាវត្តីប្រែក្លាយជានគរដ៏មានឥទ្ធិពលនិងរុងរឿងបំផុតក្នុងចំណោមនគរទាំងអស់ក្រោយសម័យបាកាន។ ស្ថិតនៅក្រោមស្រឡាយនៃក្សត្រដូចគេប្រទានមកជាពិសេស ពញារាមទី១ ឝិនស៊ពុ ធម្មចេតិ និងពញារាមទី២ នគរនេះបានសំបូរសប្បាយរីករាយរុងរឿងដោយសារតែយុគមាសដ៏យូរអង្វែង លូតលាស់រីកចំរើនឡើងព្រោះតែធ្វើពាណិជ្ជកម្មជាមួយពួកបរទេស។ ពួកឈ្មួញនៃនគរនេះបានធ្វើការដោះដូរជាមួយបណ្ដាពួកពាណិជ្ជករដែលឆ្លងកាត់មហាសមុទ្រឥណ្ឌា បំពេញនូវព្រះឃ្លាំងរបស់ព្រះមហាក្សត្រជាមួយមាស និងប្រាក់ សូត្រ និងគ្រឿងទេស និងរបស់របរផ្សេងៗទាំងឡាយដែលមានក្នុងការជួញដូរដើមសម័យទំនើប។ នគរនេះក៏បានប្រែក្លាយជាមជ្ឈមណ្ឌលពុទ្ធសាសនាថេរវាទដ៏ល្បីមួយផងដែរ។ ស្រុកនេះបានបង្កើតចំណងយ៉ាងរឹងមាំជាមួយស្រីលង្កា និងបានជំរុញឱ្យមានកំណែទំរង់ ដែលក្រោយមកបានរីកសុះសាយទូទាំងប្រទេសនេះ។

ទីបញ្ចប់នៃនគរដ៏មានឫទ្ធានុភាពនេះក៏បានមកដល់។ ចាប់ពីឆ្នាំ១៥៣៤ រហូតមក នគរនេះបានស្ថិតនៅក្រោមការវាយឆ្មក់ជានិច្ចកាលដោយរាជវង្សតោនងុពីភូមាភាគខាងលើ។ ព្រះបាទតកយុត្បិមិនបានត្រៀមធនធាននិងរេហ៍ពលឱ្យបានច្រើនប្រឆាំងតទល់នឹងតោនងុដែលជានគរតូចជាងដឹកនាំដោយព្រះបាទតាប៊ិនឝ៊្វេទី និង មេទ័ពរងព្រះអង្គ បាយិនណោង។ តោនងុបានចាប់យកបាគូ និង ដីសណ្ដឥរាវត្តីនៅឆ្នាំ១៥៣៨-៩ និងមុំហ៍នៅឆ្នាំ១៥៤១។ នគរនេះត្រូវបានរស់ឡើងវិញមួយរយៈពេលខ្លីនៅឆ្នាំ១៥៥០ បន្ទាប់ពីតាប៊ិនឝ៊្វេទីត្រូវបានគេធ្វើគត់។ ប៉ុន្តែ "នគរ" នេះមិនបានលាតសន្ធឹងចាកឆ្ងាយពីរង្វង់ទីក្រុងបាគូឡើយ។ បាយិនណោងភ្លាមៗបានបង្ក្រាបការបះបោនេះបាននៅ ខែមីនា ១៥៥២។

ទោះបីជាយ៉ាងណាក្ដី ព្រះមហាក្សត្រតោនងុទាំងឡាយអាចនឹងបានគ្រប់គ្រងភូមាក្រោមទាំងមូលបានយ៉ាងល្អរហូតដល់ពាក់កណ្ដាលសតវត្សទី១៨ យុគមាសនៃហង្សាវត្តីត្រូវបានចងចាំក្នុងសណ្ដានចិត្តរបស់ពួកមនដែលនៅភូមាភាគខាងក្រោមជានិច្ច។ នៅឆ្នាំ១៧៤០ ពួកគេក៏បានរើបំរះប្រឆាំងនឹងរាជវង្សតោនងុដ៏ទន់ខ្សោយក្នុងឱកាសឈរជើងឡើងវិញជាលើកចុងក្រោយ ហើយក៏បានបង្កើតជានគរហង្សាវត្តីស្ដារឡើងវិញម្ដងទៀត។

ឯកសារយោង

គន្ថនិទ្ទេសន៍

  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press. 
  • Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 

ទំព័រគំរូ:Burma (Myanmar) topics

Tags:

ភាសាមនភូមារាជវង្សយានហ្វារ្យូអាណាចក្រសុខោទ័យ

🔥 Trending searches on Wiki ភាសាខ្មែរ:

មាលាដួងចិត្តផលប្រយោជន៍នៃរុក្ខជាតិសាសនាឥស្លាមនៅកម្ពុជានិយមន័យ​សាសនាកិរិយាស័ព្ទទង់ជាតិកម្ពុជាទំនាក់ទំនងត្រីភូវនាទិត្យវរ្ម័នស្ពានអ្នកលឿងគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាស្រុកព្រៃឈរច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាបរិស្ថានឧបករណ៏ភ្លេងខ្មែរព្រះសិវៈក្រុងបានលុងស្រុករវៀងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសារមន្ទីរទួលស្លែងយសោធរបុរះសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសាស្ត្រាចារ្យសុជីវធម៌ភាសាបាលីសំស្ក្រឹតសម័យអាណានិគមនិយមបារាំងកម្មបថ១០សព្វនាមលី ក្វាន់យូធ្នាក់បន្លែផ្លែឈើបន្ទាយលង្វែកកោសិកាជីវវិទ្យាពន្ធលើប្រាក់បៀវត្សប្រមូល​ភាសិត​ខ្មែរ​ប្រទេសចម្ប៉ាទីផ្សារមូលធនរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរក្ដារចុចកុំព្យូទ័របទកាកគតិរដ្ឋបាលរាជធានី ខេត្តប្រព័ន្ធទឹករងៃវេយ្យាករណ៍រដ្ឋាភិបាលចុងសម័យអង្គរសុភាសិត​ខ្មែរបញ្ជីឈ្មោះធនាគារនៅកម្ពុជាស្រុកគីរីវង់សីល ៥បព្វជិតសង្រ្គាមលោកលើកទី១ឧទ្យានជាតិនៅកម្ពុជារបាំអប្សរាធម្មបទគណបក្សភ្លើងទៀនចតុកោណកែងព្រះយេស៊ូការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ខេត្តព្រៃវែងទំនាក់ទំនងកម្ពុជា-ថៃសារពាង្គកាយប្រព័ន្ធកុំព្យូទ័រស្ថានីយ៍សំរោងសែនព្រហ្មវិហារធម៌របាំ​ទន្សោង​គោ​ព្រៃផ្កាយព្រះគ្រោះច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសាររមណីយដ្ឋានភ្នំបូកគោច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ភ្នំឧដុង្គជំងឺរបេងកម្ពុជាក្រោមបឹងយក្សឡោមខេត្តក្រចេះប្រធានាធិបតីវៀតណាមគមនាគមន៍កម្ពុជាកម្ពុជាក្រោមអាណាព្យាបាលបារាំងកិច្ចតែងការ🡆 More