ជ័យជេស្ឋាទី៤

ជ័យជេស្ឋាទី៤ ឬ អង្គស្ងួន (អង់គ្លេស: Chey Chestha IV) or (Ang Snguon) (ប្រ.ស|គ.ស ១៧០៩-១៧៥៥) រជ្ជកាលគ្រងរាជ (គ.ស ១៧៤៩-១៧៥៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៩៣ ត្រូវនិង គ.សករាជ ១៧៤៩ ត្រូវនិង មហាសករាជ ១៦៧២ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីជ័យជេស្ឋាធិរាជ រាមារធិបតី ព្រះបរមបរពិត្រ ព្រះអង្គជាបុត្រាពៅ នៃ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជដោយមានការអញ្ជើញពីក្រុមមន្ត្រី ហើយទ្រង់បានទទួលការគាំទ្រពីប្រទេសសៀមផងដែរ ។

ជ័យជេស្ឋាទី៤

ជ័យជេស្ឋាទី៤
រជ្ជកាល ១៧៤៩-១៧៥៥

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៤៩
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ

ព្រះស្រីជ័យជេស្ឋាធិរាជ រាមារធិបតី ព្រះបរមបរពិត្រ

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន រាមាធិបតីទី២
រាជបន្ត រាមាធិបតីទី២
(រជ្ជកាលទី២)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧០៩
បុត្រ អង្គអេង
ចូលទីវង្គត់ ១៧៥៥
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ញាតិវង្ស

Relatives

ព្រះស្រីជ័យជេស្ឋា អង្គស្ងួន អំឡុងពេលឡើងគ្រងរាជក្នុងឆ្នាំ ១៧៤៩ នៃគ.សករាជ ទ្រង់បានតម្លើងសក្តិយ័សឧញ៉ាឱក ដែលជាចៅហ្វាយស្រុកពោធិ៍សាត់ ដែលបានប្រមូលទ័ពមកច្បាំងបណ្ដេញពួកអណ្ណាមចេញពីកម្ពុជានោះ ព្រះអង្គបានតែងតាំង ឧញ៉ាឱក ជាសម្ដេចចៅហ្វាទឡហៈ ដែលមានដំណែង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ក្នុងឆ្នាំ ១៧៥១ នៃគ.សករាជ ព្រះស្រីជ័យជេស្ឋា បានថ្វាយសារលិខិតដល់ព្រះចៅក្រុងសៀម ដើម្បីស្នើសុំញាតិវង្សរបស់ព្រះអង្គត្រឡប់មកកម្ពុជាវិញ ក្នុងសារលិខិតនេះផងដែរ ព្រះរាជាកម្ពុជា យល់ព្រមថ្វាយនូវសួយសារអាករទៅដល់ព្រះចៅក្រុងសៀមផងដែរ ដូចនេះស្ដេចសៀមបានយល់ព្រមដោយបញ្ជូននូវក្រុមគ្រួសារញាតិវង្សរបស់ព្រះមហាក្សត្រខ្មែរត្រឡប់មកវិញ ដែលមានដូចជា៖ ព្រះអង្គទងទី២ អង្គតន់ទី២ ដែលជាបុត្រព្រះអង្គទងទី២ អង្គណន ដែលជាបុត្ររបស់ ព្រះឧទ័យរាជាទី២ ។

ការបះបោររបស់ពួកចាម

Cham Rebellion

នៅគ.សករាជ ១៧៥៥ មេទ័ពអណ្ណាមឈ្មោះ ត្រិញធាន បានវាយចូលកាន់កាប់បន្ទាយនៅភ្នំពេញ អំឡុងពេលពួកអណ្ណាមវាយចូលបន្ទាយនៅភ្នំពេញ ពួកបះបោរចាមដែលមានមេដឹកនាំឈ្មោះ សៃសុន បានដឹកនាំកងកម្លាំងរបស់ខ្លួនប្រមាណជា ១០,០០០ (១មុឺននាក់) វាយដណ្ដើមយក ខេត្តរោងដំរី (Tây Ninh) ដែលស្ថិតនៅដែនកម្ពុជាក្រោមរបស់កម្ពុជា យកមកគ្រប់គ្រងផងដែរ ។ ព្រះមហាក្សត្រខ្មែរ ព្រះស្រីជ័យជេស្ឋា ដោយដឹងថា ពួកអណ្ណាមកាន់កាប់បន្ទាយភ្នំពេញទ្រង់ក៏បញ្ជារឱ្យលោក ឧកញ៉ា បាឌិន ដឹកនាំទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយបណ្ដេញកងទ័ពអណ្ណាមចេញពីបន្ទាយភ្នំពេញ មេទ័ពអណ្ណាម បានបោះបង់នូវការចង់បានតំបន់ភ្នំពេញ ដោយប្រមូលនូវកងទ័ពជំនួយរបស់ខ្លួនជាច្រើនទៀតវាយលុកពួកចាម ហើយក៏ដណ្ដើមបាន ខេត្តរោងដំរី ។ ព្រះស្រីជ័យជេស្ឋា ក្រោយពេលដឹងថាកម្ពុជាបាត់បង់ ខេត្តរោងដំរី ទ្រង់ក៌ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ហើយយាងចូលព្រះទីវង្គត់ ក្នុងឆ្នាំ ១៧៥៥ នៃគ.សករាជ ក្រុមមន្ត្រីក៏បានលើកឱ្យ ព្រះអង្គទងទី២ ឡើងសោយរាជលើកទី២ផងដែរ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ជ័យជេស្ឋាទី៤
(គ.ស ១៧០៩-១៧៥៥)
មុនដោយ
រាមាធិបតីទី២
រាជាណាចក្រកម្ពុជា
(១៧៤៩-១៧៥៥)
តដោយ
រាមាធិបតីទី២ (រជ្ជកាលទី២)

ឯកសារយោង

Tags:

ជ័យជេស្ឋាទី៤ ញាតិវង្សជ័យជេស្ឋាទី៤ ការបះបោររបស់ពួកចាមជ័យជេស្ឋាទី៤ តំណភ្ជាប់ រជ្ជកាលគ្រងរាជជ័យជេស្ឋាទី៤ ឯកសារយោងជ័យជេស្ឋាទី៤ធម្មរាជាទី៣អង់គ្លេសអង្គស្ងួន

🔥 Trending searches on Wiki ភាសាខ្មែរ:

អក្សរខ្មែរគ្រីស្តុប កូឡុំសុវណ្ណសាមជាតកស្រុកមង្គលបូរីព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តព្រះសីហនុរបបកម្ពុជាប្រជាធិបតេយ្យគុណនាមប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាការអប់រំ​របស់​ពុទ្ធសាសនាខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវព្រះច័ន្ទស្រុកប្រាសាទបាគងសឺង ង៉ុកថាញ់ស្រុកកំចាយមារសង្កាត់ជ្រោយចង្វារទស្សនវិជ្ជាមូលដ្ឋានអរិយដ្ឋង្គិកមគ្គរមណីដ្ឋានភ្នំព្រះរាជទ្រព្យប្រវត្តិសាស្ត្រចិនច្បាប់កេរកាលថ្មីស្រុកខ្សាច់កណ្ដាលសង្គមរាស្រ្តនិយមដើមសម័យអង្គរប្រព័ន្ធទឹករងៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគុណកិរិយាការប្រើប្រាស់ អ៊ីម៉ែលសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនូ ហាចសារៈប្រយោជន៍ដើមត្នោតម៉ាស៊ីនចំហេះក្នុងព្រះព្រហ្មនាងមេខលាខេត្តកំពតព្រះបាទជ័យវរ្ម័នទី២ប្រភេទចម្លាក់វត្តត្រឡែងកែងសហភាពអឺរ៉ុប៧ មករាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)នាមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជួន ណាតសាសនា សកលរឿងកុលាបប៉ៃលិនវគ្គទី១តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរសករាជគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ស្រុកពញាឮនរោត្តម មុនីនាថ សីហនុសង្គ្រាមកូរ៉េប្រវត្តិសាស្ត្រកម្ពុជាឧដុង្គប្រាសាទបាគងអនុគមន៍ត្រីកោណមាត្រអភិបាលកិច្ចល្អរឿងបងថ្លៃនិងប្អូនថ្លៃរបាំព្រះរាជទ្រព្យកាល់ ម៉ាក្សប្រាសាទកោះកេរ្តិ៍របាំស្នែងទន្សោងស្រុកពួកការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរម៉ាឡេស៊ីសោ ភឹមសូរ្យវរ្ម័នទី២ភូមិសាស្រ្តនៃប្រទេសវៀតណាមចក្រភពអាល្លឺម៉ង់ស្រុកមេមត់លក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តភ្នំពេញព្រែកជីក(ព្រែកយួន)ល្បែងលាក់កន្សែងស្រុកព្រៃឈរប្លូក🡆 More