ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា

- អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការ លុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ។ - អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់ដែលធ្វើអោយមានគ្រោះថ្នាក់ដល់ ពូជសាសន៏ ពណ៌សំប្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬ ធ្វើអោយមានគ្រោះថ្នាក់ដល់ជនពិការ ឬ អ្នកដែលមានជម្ងឺផ្លូវកាយ និងផ្លូវចិត្ត។ - អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជសាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬ អ្វីផ្សេងៗទៀតរបស់សារវតា សង្គម។ - សេចក្តីលំអិត ពូជសាសន៏ ពណ៌សំប្បុរ សាសនា ភេទ ជម្ងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹងសំណុំរឿង។

ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា​​​​​

  • ការរើសអើង

  • ការញុះញង់

- មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំអោយមានការចលាចលសង្គម និង ប្រទេសជាតិ។ - អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការក្រទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត។


  • ការសូកប៉ាន់

- អ្នកសារព័ត៌មានមិនត្រូវទទួលយកការផ្គាប់ផ្គុន ឬ ការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱនប៉ះពាល់ ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។ - ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែល បណ្តាលអោយសាធារណជនមានការយល់ខុស។ - អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំអោយប្រទេសជាតិធ្លាក់ ទៅក្នុងគ្រោះមហន្តរាយ។


  • ប្រពៃណីជាតិ

- អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ។ - ត្រូវរក្សានូវអត្តសញ្ញាណ សាសនា ប្រពៃណី និង វប្បធម៌ជាតិ ដែលកំពុងធ្វើអោយមានការឱនថយ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ - មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែលធ្វើ ឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ។

  • ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម

- សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ឬ តុលាការមិនទាន់ វិនិច្ឆ័យត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។ - នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយលំអិតពីវិធី ដែលប្រើប្រាស់ក្នុងការសំលាប់ណាមួយហួសហេតុ។ - អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ។ - សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់ ឬ កាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិនត្រូវ បង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់ទាក់ទងនឹង រឿងក្តីតែម្តង។ - ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារ ជាសាក្សី ឬ ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។ អ្នកសារព័ត៌មាន មិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏ ដែលត្រឹមត្រូវ តាមច្បាប់នោះទេ។ - ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិន គ្រប់អាយុ ឬ ផ្សព្វផ្សាយនូវអ្វី ដែលរួមចំណែកក្នុងការធ្វើអោយស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។ - អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ អំពើហិង្សាលើរាងកាយ និងអំពើហិង្សានៃការរួមភេទនោះទេ។

សេចក្តីព្រាងក្រមសីលធម៌រួមខាងលើនេះ រៀបចំដោយៈ ក្រុមការងារសារព័ត៌មានកម្ពុជា ដែលរួមមាន តំណាងមកពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិប តេយ្យ (KJD) សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព (CPAL) សមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា (CWJA) សហភាពអ្នកកាសែតឯករាជ្យ (IJU) សមាគមអ្នកសារព័ត៌មានអព្យាក្រិតប្រជាធិបតេយ្យ (CNJF) សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា (CINJA) និង វេទិកាអង្គការព័ត៌មានកម្ពុជាស្តីពី “បរិស្ថាន” (CMFE)។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុក​ទឹក​ឈូល្បែងលោតអន្ទាក់រឿង ភូមិតិរច្ឆានខេត្តព្រះវិហារចិនពិធីបុណ្យឯករាជ្យជាតិកម្ពុជាមហាត្មះគន្ធីបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាប្លាតុងច្បាប់ធម្មតាត្រៃលក្ខណ៍ពូនភ្នំខ្សាច់របាំត្រុដិសន្ធរវោហារម៉ុកខេត្តព្រះសីហនុប្រាសាទភ្នំដាប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាបរមរាជាទី១កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាម៉ែត្រការ៉េអ៊ីនធឺណិតបញ្ជីរាយប្រទេសអាម៉ុកត្រីចង្វាក់នៃរបាំប្រពៃណីខ្មែរហុក ឡងឌីអដ្ឋង្គិកមគ្គសហភាពសូវៀតពិធីក្រុងពាលីប្រពលវប្បកម្មទង់ព្រះពុទ្ធសាសនាជ័យវរ្ម័នទី៣ស្រីរាជាល្ខោនខោលអេស៊ីបសង្គ្រាមត្រជាក់បញ្ជីឈ្មោះធនាគារនៅកម្ពុជាកម្ពស់ត្រីកោណសង្ក្រាន្តស្រីសុរិយោវង្សអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាឧទ្យានជាតិភ្នំគូលែនកោសិកាជីវវិទ្យាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរបេតុងប្រាសាទបន្ទាយឆ្មារលន់ នល់ខណ្ឌចំការមនប៉ុលពតអាល់បឺត អែងស្តែងវិទ្យាល័យព្រះស៊ីសុវត្ថិខណ្ឌពោធិ៍សែនជ័យកាសែតស្ថានីយ៍បុរេប្រវត្តិខ្មែរបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ខេត្តកែបព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិអាស៊ានត្រីកោណមូលនិធិរូបិយវត្ថុអន្តរជាតិសហរដ្ឋអាមេរិកបឹងយក្សឡោមការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃកូរ៉េវណ្ណ មូលីវណ្ណពណ៌តាមថ្ងៃបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបកូរ៉េខាងត្បូងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរឿង ពិតរបស់ខ្ញុំ ភាគ២ភ្លេងពិណពាទ្យគោលនយោបាយរូបិយវត្ថុសាសនា​សកលប្រជុំរឿងព្រេងខ្មែរបទពង្សាវតារខ្មែរខេត្តស្វាយរៀងសង្គមរាស្រ្តនិយមប្រាសាទបេងមាលា🡆 More