កោះប៉ែន

កោះប៉ែនគឺជាកោះមួយនៅកណ្តាលទន្លេមេគង្គភាគខាងត្បូងក្រុងកំពង់ចាម។ វាមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីក្រុងកំពង់ចាម។ វាបានសណ្តូកខ្លួនយ៉ាងច្រើនគីឡូម៉ែត្រនៅតាមបណ្តាយដងទន្លរមេគង្គ។ កោះប៉ែនជាគោលដៅទេសចរណ៍បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេមេគង្គ។ ប្រជាជន ដែលរស់នៅលើកោះប៉ែនប្រកបរបកសិកម្ម នេសាទ​ និងសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែនអ្នកស្រុកត្រូវជិះទូកដឆ្លងកាត់នៅរដូវវស្សា និងឆ្លះតាមស្ពានប្រដីសឬស្សីដ៏វែងនៅរដូវប្រាំង។ កោះប៉ែនមានទេសភាពយ៉ាងស្រស់បំព្រងនាគ្រប់រដូវកាល និងមានវាលខ្សាច់យ៉ាងស្អាតល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកំសាន្ត និងងូតទឹកលេងកំសាន្តនៅលើឆ្នេរខ្សាច់នៅរដូវប្រាំង និងទទួលទានអាហារផងដែរ។ នៅលើកោះមានទាំងផលដំណាំជាច្រើន ដែលប្រជាជនរស់នៅទីនោះបានដាំដូចជា ថ្នាំជក់ ដំឡូង ពោត អំពៅ ក្រូចថ្លុង ព្រមទាំងបន្លែជាច្រើន គួរឱ្យគយគន់យ៉ាងរីករាយនៅតាមដងផ្លូវថែមទាំងមានខ្សាល់អាកាសបរិសុទ្ធ។

ឯកសារយោង

Tags:

ក្រុងកំពង់ចាម

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយនាម ប្រាសាទខ្មែរវិស័យអប់រំនៅកម្ពុជាភាសាសំស្ក្រឹតប្រាសាទកោះកេរ្តិ៍អង្គរធំសង្គ្រាមឥណ្ឌូចិនលើកទី១ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះទិសរបាំប្រពៃណីនរាយណ៍រាជាតៃវ៉ាន់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រព្រះព្រហ្មសម័យឧដុង្គស្រុកព្រះនេត្រព្រះប្រាសាទបាយ័នកោះជ្វាថ្មបាយក្រៀមស្រុកអន្លង់វែងអ៊ីដ្រូសែនល្បែងលោតអន្ទាក់បុណ្យភ្ជុំបិណ្ឌរដ្ឋពុទ្ធសាសនា​ដូច​ម្តេចស្រុកមុខកំពូលប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីភាសាថៃបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាព្រះមហាក្សត្រកម្ពុជាប្រាសាទព្រៃគុកការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកបារាំងយុគអន្ធកាលនៃកម្ពុជាសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាឈាមកសិកម្មនៅប្រទេសកម្ពុជាអំពីប្រទេសកម្ពុជាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសេវាសាធារណៈសម្ព័ន្ធគីមីស្រុកវាលវែងប្រដាប់របត់ឈាមប្រវត្តិសាស្ត្រមនព្រះវិស្ណុតក្កវិជ្ជាភាសា និង​អក្សរ​ខ្មែរប្រាសាទភ្នំដាស្រុកគងពិសីការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣បញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចរឿងផ្កាស្រពោនវគ្គទី២សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រពលវប្បកម្មច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនទង់ព្រះពុទ្ធសាសនាជំងឺលើសឈាមខណ្ឌដង្កោក្រមសីលធម៌អាណាចក្រខ្មែរភ្នំពេញហ៊ុន សែនក្រសួងអប់រំ យុវជន និងកីឡាយូណេស្កូអាស៊ីអាគ្នេយ៍វេយ្យាករណ៍ភាសាខ្មែរហូ ជីមិញព្រះពុទ្ធសាសនាបរិស្ថានសិង្ហបុរីសាធារណរដ្ឋខ្មែរសមាធិហ្គូហ្គល🡆 More