ហេរី ផោតធ័រ និង សិលាទេព

ហេរី ផោតធ័រ គឺជាប្រភេទរឿងស្រមើស្រមៃ បែបវេទមន្ត ដែលបាននិពន្ធឡើងដោយអ្នកស្រី រ៉ូវលីង (J.K.

ហេរី ផោតធ័រ និង សិលាទេព

ហេរី ផោតធ័រ និង សិលាទេព 

Rowling) ហើយសៀវភៅនេះបានលក់ដាច់បំផុតទូទាំងពិភពលោក ព្រមទាំងបានជាប់ចំនាត់ថ្នាក់ក្នុងបញ្ជីសៀវភៅលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រទៀតផង។ សៀវភៅរឿង ហេរី ផោតធ័រ មានប្រាំពីរភាគដូចរាយខាងក្រោម៖

  1. Harry Potter and the Sorcerer’s Stone (ហេរី ផោតធ័រ និង សិលាទេព)
  2. Harry Potter and the Chamber of Secrets
  3. Harry Potter and the Prisoner of Azkaban
  4. Harry Potter and the Goblet of Fire
  5. Harry Potter and the Order of Phoenix
  6. Harry Potter and the Half-Blood Prince
  7. Harry Potter and the Deathly Hallows

ពិសេសជាងនេះទៅទៀត រឿងហេរី ផោតធ័រ ក៏ត្រូវបានបកប្រែទៅជាភាសាផ្សេងៗទៀតជាច្រើនដូចជា អាឡឺម៉ង់ ជប៉ុន កូរ៉េ ចិន អេស្ប៉ាញ ហើយក្នុងនោះក៏មានភាសាខ្មែរដែរ។ ចំពោះហេរី ផោតធ័រជាភាសាខ្មែរ បកប្រែបានមួយភាគរួចហើយ គឺ ភាគទីមួយ៖ ហេរី ផោតធ័រ និង សិលាទេព បកប្រែជាខេមរៈភាសា ដោយលោក អ៊ុន ទឹម ជានិស្សិតនៅ សាកលវិទ្យាល័យកម្ពុជា។ ការបកប្រែអាចប្រព្រឹត្តិទៅបានក៏ដោយសារមានការយល់ព្រមពីម្ចាស់សៀវភៅ គឺអ្នកស្រី J.K. Rowling ចំនែកអ្នកដែលបានទៅចរចាជាមួយនឹងអ្នកស្រីនោះ គឺជាម្ចាស់កាសែត The Cambodia Daily លោក Bernard Krisher។ ម្យ៉ាងវិញទៀត បំណកប្រែនេះមានការជួយឧបត្ថម្ភពីអ្នកជំនួញជប៉ុនម្នាក់ ដែលបានផ្ដល់ប្រាក់ ១០០០ ដុល្លារ ក្នុងការបោះពុម្ភសំរិតសំរាងចេញជាសៀវភៅ។ សៀវភៅហេរី ផោតធ័រ និង សិលាទេព សព្វថ្ងៃលក់ក្នុងតម្លៃ ២៥០០រៀល និង អាចរកជាវបាននៅតាមបណ្ណាគារ រឺ តូបលក់សៀវភៅផ្សេងៗ ក្នុងទីក្រុងភ្នំពេញ។

ដំណើររឿង

ហេរី ផោតធ័រ គឺជាក្មេងប្រុសម្នាក់អាយុ ១១ ឆ្នាំ រស់នៅជាមួយនឹងក្រុមគ្រួសារឌើស្លី។ ប៉ុន្តែ គ្រួសារឌើស្លីមិនដែលចូលចិត្តវាទេ ហើយបង្ខំឲ្យវារស់នៅក្នុងបន្ទប់ក្រោមជណ្ដើរទៀតផង។ ទុកជាយ៉ាងណាក្ដី ក៏គ្រួសារឌើស្លីមិនដឹងថានឹងមានរឿងចម្លែកៗកើតឡើងចំពោះ ក្មេងប្រុស ហេរី ម្នាក់នេះឡើយ។ រឿងអាថ៌កំបាំងមួយដែលគ្រួសារឌើស្លីមិនហ៊ានបង្ហើបប្រាប់នរណាអោយដឹងនោះគឺថា ហេរី ផោតធ័រមិនមែនជាមនុស្សធម្មតា។ ហេរី ផោតធ័រគឺជាវេទគូម្នាក់។ គម្រប់អាយុ ១១ ឆ្នាំ ហេរី ផោតធ័រត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលាវេទមន្តហុកវ៉ាត។ នៅទីនោះ ហេរី បានចងមិត្តជាមួយនិងសិស្សឆ្នាំទីមួយពីរនាក់ទៀតគឺ រ៉ុន វីស្លី និង ហឺម៉ាយអូនី ហ្គ្រេនជឺរ។ មិនយូរប៉ុន្មាន ពួកគេទាំងបីនាក់បានក្លាយជាមិត្តភក្តិជិតស្និទ្ធិនឹងគ្នា។ នៅសាលានោះដែរ ហេរី បានចូលលេងក្នុងក្រុមកីឡា ឃ្វីដឌីច្ឆ ដែលជាកីឡាដ៏ល្បីល្បាញនៅក្នុងពិភពវេទមន្ត។ ក្រោយមកទៀត នៅក្នុងសាច់រឿង ហេរី រ៉ុន និង ហឺម៉ាយអូនី បានដឹងថាសិលាទេពដែលរក្សាទុកក្នុងសាលាហុកវ៉ាត កំពុងតែមានគេចង់លួច។ ដើម្បីការពារសិលាទេពនេះ អ្នកទាំងបីបានពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដូចជា ទៅក្នុងព្រៃហាមឃាត់ ប្រយុទ្ធជាមួយឆ្កែក្បាលបី និង ដោះស្រាយអុកវេទមន្ត...។ នៅទីបំផុត ហេរី ក៏បានទប់ស្កាត់បិសាច វ៉ុលដឺម៉រ មិនឲ្យយកសិលាទេពបាន។ ឆ្នាំទីមួយក៏មកដល់ទីបញ្ចប់ ចំនែកហេរី កំពុងទន្ទឹងរង់ចាំដល់បវេសនកាលឆ្នាំទីពីរ ដែលនឹងបន្តនៅក្នុងភាគទីពីរ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះវិស្ណុសារប្រយោជន៍នៃការអានប្រាសាទភ្នំបូកព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាគោលនយោបាយសារពើពន្ធស្រុកត្បូងឃ្មុំសង្គ្រាមកម្ពុជា-វៀតណាមព្រំ សំណាងអក្សរឡាតាំងជនជាតិមនស្តាទិចបទនគររាជអង្គការសុខភាពពិភពលោកអុកព្រះគណេសឆ្នាំពន្លឺអាស៊ានសិទ្ធិកុមារឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរអ្នកនាងរថកុំព្យូទ័រតំបន់អាកាសធាតុរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសេដ្ឋកិច្ចកម្ពុជាស្រុកល្វាឯមសតវត្សច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់អៀង សារីម៉ាស៊ីនចំហេះក្នុងការបោះឆ្នោតនៅកម្ពុជាទំនៀមទំលាប់ខ្មែរច្បាប់ចលនារបស់ញូតុនច្បាប់នៃកម្មព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិគួច ម៉េងលីមីយ៉ាន់ម៉ាសមាធិគុនខ្មែរស្រុកបវេលបញ្ជីរាយនាម ខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោមពុទ្ធសាសនានិងដែនសុវណ្ណភូមិរីម គីនបញ្ជីព្រះមហាក្សត្រកម្ពុជាខេត្តមណ្ឌលគិរីស្ពានជ្រោយចង្វារឈ្នាប់ទិវានារីអន្តរជាតិព្រះយេស៊ូប៉ាគីស្ថានប្រវត្តិរបស់ប្រាក់(History of Money)ការអប់រំ​របស់​ពុទ្ធសាសនាសេរីនិយមកម្លាំងកម្ពុជា នៅស៊ីហ្គេម ២០១៣ក្រុងសៀមរាបអដ្ឋង្គិកមគ្គឧបករណ៏ភ្លេងខ្មែរវេស្សន្ដរជាតកស៊ីន ស៊ីសាមុតព្រែកជីក(ព្រែកយួន)ពិធីបុណ្យឯករាជ្យជាតិកម្ពុជាសង្គ្រាមលោកលើកទី២ប្រាសាទភ្នំក្រោមមករសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាអាពាហ៍ពិពាហ៍គមនាគមន៍កម្ពុជាការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោករូបវិទ្យាបោក្ខរព័ស៌អង់គ្លេសឆ្នាំ ២០២២សម័យអាណានិគមនិយមបារាំងភ្នំសុមេរុជយបរិត្តគាថាអ៊ីនធឺណិតអូស្ត្រាលីខ្សែអេក្វាទ័រ🡆 More