សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង

នៅដែនកុរុ, នៅពេលទាបភ្លឺនាថ្ងៃ១៥ កើតខែពិសាខ ឆ្នាំរកា ព្រះសិទ្ធត្ថ បរមពោធិសត្វ បានសុបិននិមិត្ត រឿងចំឡែក អស្ចារ្យចំនួនប្រាំលើក ដែលគួរអោយព្រឺព្រួចជាទីបំផុត។

សុបិននិមិត្តទាំង៥

សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង 
សុបិននិមិត្តរបស់​ព្រះ​ពោធិសត្វ
  1. សុបិនទីមួយ ព្រះអង្គទ្រង់ទតឃើញរូបព្រះអង្គមួយទៀត មកផ្ទុំ សន្ធឹងផ្ងារនៅលើផែនដី ក្បែរព្រះអង្គផ្ទាល់ ដោយយកប្រថពី ជាទីសេយ្យាសន៍ក្រឡាបន្ទុំ យកភ្នំហេមពាន្តជាខ្នើយរងព្រះសិរ យកព្រះហស្តឆ្វេងសណ្តូកចុះទៅក្នុងមហាសមុទ្រខាងកើត យកព្រហស្តស្តាំសណ្តូកចុះទៅក្នុងមហាសមុទ្រខាងលិច និងយកព្រះបាទទាំងគួ សណ្តូកចុះទៅក្នុងមហាសមុទ្រខាងត្បូង ទ្រង់ផ្ទុំ បើកព្រះនេត្រហើយទតឃើញពន្លឺភ្លឺរហូតដល់ឋាន ភគវព្រហ្ម។
  2. ព្រះអង្គទតឃើញមានផ្កាឈូកមួយទំហំប៉ុនកង់រទេះ ដុះចេញមកអំពីផ្ចិតរបស់ព្រះអង្គ លូតឡើងទៅទល់នឹងអាកាស់ ដ៏ ខ្ពស់ស្កឹមស្កៃ គុម្ពីរខ្លះថាជាស្មៅចិញ្ចៀន។
  3. ព្រះអង្គទតឃើញ មានសត្វដង្គូវទាំងឡាយខ្លួនមានពណ៌ស និងក្បាលពណ៌ខ្មៅ វៀរឡើងពីចុងព្រះបាទា ដល់ក្បាលជង្គង់។
  4. ព្រះអង្គទតឃើញថាមានសត្វបក្សាបក្សីគ្រប់ពណ៌បួនពួក មានពណ៌សម្បុរផ្សេងៗគ្នា ហើរចេញពីទិសទាំងបួន មកក្រាបទាបជិត បាទាព្រះអង្គ ហើយបក្សាបស្សីទាំងនោះប្រែជាមានសម្បុរស ដូចៗគ្នាទាំងអស់។
  5. ព្រះអង្គទតឃើញ រូបព្រះអង្គ យាងចង្រ្កម នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយ លាមកនោះឡើយ។

ការព្យាករណ៍ក្រោយសុបិននិមិត្ត

ពេលព្រះអង្គតើន ចាកទីសាយានាឡើង ទ្រង់ធ្វើសេចក្តីសន្និដ្ឋាននៅក្នុងព្រះចិន្តាថា មហាសុបិននិមិត្តទំាងប្រាំប្រការនេះ ហាក់ដូចជាសេចក្តីប្រកាស់មួយបញ្ជាក់ប្រាប់អាត្មាអញអោយដឹងថា ពន្លឺត្រាស់ដឹងនឹងធ្លាក់ក្នុងកណ្តាប់ព្រះហស្ត។ ព្រះអង្គ ទ្រង់ធ្វើការព្យាករណ៍ដោយប្រស្នាផ្ទាល់ព្រះអង្គឯងថា៖

  • ការផ្ទុំលើប្រថពី ជាបុព្វនិមិត្តនៃការបាននូវ អនុត្តរសម្មាសម្ពោធិញាណ។
  • ការយកភ្នំហេមពាន្តមកធ្វើជាខ្នើយ គឺជាបុព្វនិមិត្តនៃការបាននូវសព្វញ្ញុតញាណ។
  • ការសណ្តូក ព្រះហស្ត និងព្រះបាទាចុះទៅក្នុងមហាសមុទ្រ គឺជាបុព្វនិមិត្តនៃការសំដែងនូវធម្មចកប្បវតនសូត្រ ប្រោស មនុស្សនិងទេវតា។
  • ការផ្ទុំផ្ងារនៅលើផែនដី គឺជាបុព្វនិមិត្តនៃកិរិយា ធ្វើអោយសត្វដែលមានមុខផ្កាប់នោះ បានផ្ងារឡើងវិញ។
  • ការផ្ទំបើកព្រះនេតឃើញ ពន្លឺភ្លឺរហូតដល់ឋាន ភគវព្រហ្ម គឺជាបុព្វនិមិត្តនៃការបាន ទិព្វចក្ខុ និងប្រាជ្ញា អណាវរណៈញ្ញាណ។
  • ការទតឃើញ ស្មៅចិញ្ចៀនឫ ធុញ្ញជាតិ គឺជាបុព្វនិមិត្ត នៃការសំដែង អដ្ឋង្គិកមគ្គ។
  • ការទតឃើញ សត្វដង្កូវ មានខ្លួនស ក្បាលខ្មៅ វៀរឡើងតាមព្រះបាទា គឺជាបុព្វនិមិត្ត នៃការទទួលនូវ បរិស័ទ ទាំងបួនពួក បានដល់ព្រះត្រ័យសារណៈគម ស្មើជីវិត។
  • ការទតឃើញ មានសត្វបក្សាបក្សីទាំងបួនពួកហើរចេញពីទិសទាំងបួន មកក្រាបទាបជិតព្រះបាទា ហើយប្រែក្លាយជា មានពណ៌ស ដូចៗគ្នា គឺជាបុព្វនិមិត្ត នៃវណ្ណៈទាំងបួន ព្រាហ្មណ៍មួយ ក្សត្រមួយ វេស្សៈមួយ និង សូទ្រៈ មួយ ចេញសាងបព្វជ្ជា ប្រព្រឹត្តតាម ធម៌វិន័យរបស់ព្រះអង្គ ដែលមានពណ៌ស តែមួយ។
  • ទតឃើញ រូបព្រះអង្គ យាងចង្រ្កម នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយលាមកនោះ ជាបុព្វជិត នៃចតុបច្ច័យ ជាលាភសក្ការៈ ប្រាកដជាកើតមានដល់ព្រះអង្គ តែព្រះទ័យរបស់ព្រះអង្គមិនជាប់ជំពាក់ នៅក្នុងលាភ សក្ការៈ នោះឡើយ។

ឯកសារយោង

Tags:

សុបិននិមិត្ត

🔥 Trending searches on Wiki ភាសាខ្មែរ:

ទីម័រខាងកើតជ័យវរ្ម័នទី២រូបិយវត្ថុច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះជំងឺអេដស៍សាសនា​សកលខណ្ឌដូនពេញអរិយធម៌ចតុកោណកែងសម័យកាលលង្វែកបរិស្ថានសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាហ៊្វូណនគ្រុឌអ៊ីនធើណេតទសវត្សរបាំត្រុដិសឺង ង៉ុកថាញ់ប្រព័ន្ធសេដ្ឋកិច្ចតំបន់អាកាសធាតុខណ្ឌដង្កោរាមាយណៈយសោវរ្ម័នទី២វេស្សន្ដរជាតករឿង រ៉ូមេអូ និង ហ្ស៊ុយលីយេកូរ៉េក្រុងសៀមរាបរនាតឯកបទព្រហ្មគីតិសិទ្ធិមនុស្សច្បាប់​ភូមិបាលរាជវង្សហានមហាសមុទ្រអាកទិកចន្ទរាជាបង់ក្លាដែសធម្មជាតិបុរាណវិទ្យាសាកលវិទ្យាល័យន័រតុនបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនវិគីភីឌាដើមត្នោតច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខ្មែរក្រោមច្បាប់​អរិយសត្ថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដីសារពាង្គកាយមហាត្មះគន្ធីខេត្តកំពតនរោត្តមជម្លោះព្រំដែនកម្ពុជា-ថៃសូរ្យវរ្ម័ន​ទី១សេដ្ឋកិច្ចនៃប្រទេសថៃស្គរធំបច្ចេកវិទ្យាអស្សាមិករណ៏ភូមិសាស្រ្តនៃប្រទេសវៀតណាមអង្គការសហប្រជាជាតិជយបរិត្តគាថាផលិតផលក្នុងស្រុកសរុបសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចខេត្តប៉ៃលិនប្រពលវប្បកម្មគោឧសភរាជបទកាកគតិការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកសុខ ពិសីបរិយាកាសរឿងកែ្អក១ជាកែ្អក១០រឿងបងថ្លៃនិងប្អូនថ្លៃឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទវេយ្យាករណ៍នៃភាសាខ្មែររង្វង់ស្រុកកំពង់សៀមក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)រឿងព្រះសិរិធរអភិធម្មត្ថសង្គហកំណើនសេដ្ឋកិច្ចនំបញ្ចុក🡆 More