សិក្ខាបទ
ផ្នែកមួយនៃ |
ព្រះពុទ្ធសាសនា |
កិរិយាតំកល់ចិត្តក្នុងសីល |
ឧបាសក ឧបាសិកា អ្នករក្សាសីល១០ ឬទសសីលត្រូវកោរសក់ បើមានពុកមាត់ ពុកចង្កា ក៏ត្រូវកោរផងដែរ។ ត្រូវកាត់ក្រចកដៃ ក្រចកជើង ឲ្យស្មើនឹងសាច់ ។ ត្រូវស្លៀកពាក់ស ឬពានា សំពត់សផងក៏បាន តាមគួរដល់ការលៃលកឲ្យសមរម្យតាមសុភាពបុរសនិងស្ត្រី ។ សីលកើតមានឡើងដោយសារវិរតីចេតនា ពុំមែនដោយសារ កោរសក់ ស្លៀកពាក់សទេ ក៏ពិតមែនហើយ ប៉ុន្តែការកោរសក់ ស្លៀកពាក់សនេះជាប្រវេណីមួយសម្រាប់គ្រហស្ថអ្នកកាន់សីល ១០ ។ ក្នុងព្រះពុទ្ធសាសនា ជាគ្រឿងសម្គាល់ឲ្យឃើញប្លែកពីគ្រហស្ថទាំងពួង ទាំងជាភ័ស្តុតាង ដល់ផ្លូវចិត្តរបស់គ្រហស្ថអ្នកកាន់សីល ១០ នោះផងទៀត ។ ប៉ុន្តែកុំយល់ថាដូចគ្នានឹងអ្នកស្លៀកពាក់សតាមធម្មតា ឬអ្នកដែលកោរសក់ កោរពុកចង្កាធម្មតា ឥតបានសមាទានកាន់សីលនោះសោះឡើយ ។ អ្នកកាន់សីលនិងអ្នកមិនកាន់សីលមានសភាពផ្សេងផ្ទុយគ្នាដោយផ្លូវចិត្ត ដោយចរិយា និងគុណសម្បត្តិ សូម្បីអ្នកកាន់សីលផងគ្នា ក៏គង់ផ្សេងទីទៃពីគ្នា ដោយថ្នាក់សីលធម៌ដែរ ។ ភិក្ខុមានសីលខ្ពស់ជាងសាមណេរ ។ សាមណេរមានសីលខ្ពស់ជាងគ្រហស្ថអ្នកកាន់សីល ១០ ។ គ្រហស្ថអ្នកកាន់សីល ១០ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៨ ។ អ្នកកាន់សីល ៨ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៥ ។ អ្នកកាន់សីលទាំងនះ សុទ្ធតែគួរគារពគ្នាតាមលំដាប់ ថ្នាក់សីល ទាំងតាមលំដាប់ ថ្នាក់អាយុវស្សាក្មេង ចាស់ ហើយនិង គុណសម្បត្តិផងទៀត ទើបសមគួរតាមលំអានគន្លង គារវធម៌ក្នុងព្រះពុទ្ធសាសនា និងបោរាណិកធម៌ក្នុងកាលព្រេងនាយ ។ សូម្បី សត្វតិរច្ឆានធំតូចដូចយ៉ាង សត្វទទា ស្វា ដំរី ដែលចេះគោរពគ្នាតាមថ្នាក់អាយុចាស់ក្មេងក៏អាចបានសុគតិភពជាទិដ្ឋានុគតិឲ្យមនុស្សយកតម្រាប់បានដែរ ។
វិធីសមាទានសីល ១០ ដូចតទៅនេះ អ្នកទទួលកាន់តាមសិក្ខាបទ ១០ មុននឹងទទួល គប្បីសូត្រនមស្ការថ្វាយបង្គំរំឭកដល់គុណព្រះរតនត្រ័យដោយសង្ខេបជាមុន រួចហើយត្រូវ សូមនូវ ទសសីល ព្រមទាំងព្រះត្រ័យសរណគមន៍ចំពោះនឹងភិក្ខុដែលខ្លួននឹងសមាទានថា៖
ចំណាំៈ ពាក្យនៅក្នុងវង់ក្រចក សម្រាប់គ្នាច្រើនតាំងពី ២ នាក់ឡើងទៅ នឹងសូមតែម្នាក់ ត្រូវប្រើពាក្យទាំងនោះជំនួសវិញ ។ ប៉ុន្តែបើសូត្រសូមទាំងអស់គ្នា ត្រូវថា អហំ…យាចាមិ…មេ ដូចអ្នកសមាទានតែម្នាក់ដែរ ។ លោកអ្នកឲ្យសីល គួរពោលពាក្យថាៈ
បើឧបាសកឧបាសិកាច្រើនគ្នា តាំងពី ២ នាក់ឡើងទៅ, លោកអ្នកឲ្យសីលត្រូវថាៈ
អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។ លោកអ្នកឲ្យសីលសូត្រថាៈ
ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥត មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ លោកឲ្យត្រៃសរណគមន៍តទៅទៀតៈ
អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។
រួចលោកឲ្យ សីល ១០ ដូចតទៅ៖
លំដាប់មកទៀត លោកអ្នកឲ្យសីល សំដែងអានិសង្សសីលឲ្យស្ដាប់ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ ។ ចប់វគ្គទទួលសីល ១០
លោកអ្នកឲ្យសីលសំដែងអំពីអានិសង្សសង្ខេបឲ្យស្ដាប់តទៅទៀត កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វចាមរី រក្សានូវកន្ទុយវា យ៉ាងណាមិញ មាតារក្សានូវបុត្រាតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង រក្សានូវភ្នែក យ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល ក៏យ៉ាងនោះដែរ ។
សីលំ យោគិស្ស លង្ការោ សីលំ យោគិស្ស មណ្ឌនំ សីលេហិ លង្កតោ យោគី មណ្ឌនេ អគ្គតំ គតោ ។ សីលជាគ្រឿងអលង្ការរបស់យោគី ( អ្នករក្សាសីល ) សីលជាគ្រឿងប្រដាប់របស់យោគី ។យោគី ( អ្នករក្សាសីល ) ប្រដាប់តាក់តែងដោយសីលទាំងឡាយ បានដល់នូវភាវៈ ខ្ពង់ខ្ពស់ក្នុងការប្រដាប់ ( រាងកាយ ) ។ សីលនេះ លោករាប់ថាជាអរិយទ្រព្យ ជាទ្រព្យប្រសើរវិសេសថ្លៃថ្លា ជាងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ របស់បុរសស្រ្តីក្នុងលោកនេះ ។ ពុទ្ធសាសនិកជន អ្នកមានវិចារណញ្ញាណ គង់នឹងអាចរិះរេឃើញយល់បានដោយងាយ ៗ ។
ន បុប្ផគន្ធោ បដិវាតមេតិ ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សពា្វ ទិសា សប្បុរិសោ បវាយតិ ។ ក្លិនផ្កាបក់ផ្សាយច្រាសខ្យល់ពុំបានទេ ក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី បក់ផ្សាយច្រាសខ្យល់ពុំបានទេ មានតែក្លិននៃពួកសប្បុរស ( អ្នកមានសីល ) ទើបបក់ផ្សាយច្រាសខ្យល់បានសប្បុរស ( អ្នកមានសីល ) បក់ផ្សាយក្លិនសព្វទិសានុទិស ទាំងបណ្ដោយនិងបញ្ច្រាសខ្យល់បាន ។
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុតរោ ។ ខ្លឹមចន្ទន៍ក្ដី ក្រស្នាក្ដី ផ្កាឧប្បលក្ដី ផ្កាម្លិះលាក្ដី ( សុទ្ធតែមានក្លិនក្រអូប ) ប៉ុន្តែក្លិនសីល ក្រអូបក្រៃលែងជាងគន្ធជាតទាំងនុ៎ះ ( ឥតមានគន្ធជាតអ្វីក្រអូបដូចក្លិនសីលឡើយ ) ។ ទសសិក្ខាបទំ និដ្ឋិតំ ចប់សិក្ខាបទ ១០
ចម្លងពីសៀវភៅ “គិហិបដិបត្តិ ពិស្ដារ”
This article uses material from the Wikipedia ភាសាខ្មែរ article សិក្ខាបទ១០, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.