កម្មបថ១០

សិក្ខាបទ

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

កិរិយាតំកល់ចិត្តក្នុងសីល
សិក្ខាបទ៥
សិក្ខាបទ៨
ឧបោសថសីល
សិក្ខាបទ១០
សិក្ខាបទ២២៧

កម្មបថ១០
អានិសង្សសីល

កម្មបថ

ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ

ផ្លូវកាយមាន៣ហៅថាកាយកម្ម៣, ផ្លូវវាចាមាន៤ហៅថាវចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង

ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ

មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។

កុសលកម្មបថ១០យ៉ាង

កាយកម្ម៣

      ១- បាណាតិបាតា វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
      ២- អទិន្នាទានា វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។
      ៣- កាមេសុមិច្ឆាចារា វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។

វចីកម្ម៤

      ១- មុសាវាទា វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
      ២- បិសុណាយ វាចាយ វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។
        បិសុណាវាចា មានអង្គ៤គឺៈ
        • ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។
        • ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។
        • ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។
        • ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
      ៣- ផរុសាយ វាចាយ វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។
        ផរុសវាចា មានអង្គ៣គឺៈ
        • ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។
        • ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។
        • ៣- អក្កោសនា បានជេរប្រទេច ។
      ៤- សម្ផប្បលាបា វេរមណី
      ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។
        សម្ផប្បលាប មានអង្គ២គឺៈ
        • ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
        • ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។

មនោកម្ម៣

      ១- អនភិជ្ឈា
      មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
        អភិជ្ឈា មានអង្គ២គឺៈ
        • ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។
        • ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។
      ២- អព្យាបាទោ
      មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
        ព្យាបាទ មានអង្គ២គឺៈ
        • ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។
        • ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។
      ៣- មិច្ឆាទិដ្ឋិ
        មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
        • ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
        • ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។

កម្មបថ ៤០

អង្គនៃកម្មបថនិមួយៗមាន ៤ យ៉ាង ដូច្នេះកម្មបថមានទាំងអស់ ៤០ (កម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០) ផ្នែកអកុសល ៤០ និង ផ្នែកកុសល ៤០ ទៀត រួមទាំងអស់ត្រូវជា ៨០ កម្មបថ ។ ៤ យ៉ាងគឹៈ

      ១- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
      ២- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
      ៣- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
      ៤- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរការសម្លាប់សត្វ ជាដើម) ។

ឯកសារ​យោង

Tags:

កម្មបថ១០ កម្មបថកម្មបថ១០ កុសលយ៉ាងកម្មបថ១០ កម្មបថ ៤០កម្មបថ១០ ឯកសារ​យោងកម្មបថ១០

🔥 Trending searches on Wiki ភាសាខ្មែរ:

ភាសាខ្មែរសបា្ដហ៏បារ៉ាក់ អូបាម៉ាខណ្ឌដូនពេញជ័យវរ្ម័នទី៤ស្រុកអូររាំងឪសុភាសិត​ខ្មែរផែនដីតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការព្រះរាជពិធីច្រត់ព្រះនង្គ័លស្រីលង្កាអ៊ីរ៉ង់ខែសង្គមរាស្រ្តនិយមច្បាប់មហាសករាជនរោត្តម ជេនណាគ្រោងឆ្អឹងមនុស្សរឿងស៊ឹមអ្នកបរឡានខេត្តព្រះសីហនុសិង្ហបុរីថៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ពណ៌តាមថ្ងៃអាការៈ ៣២ព្រហ្មញ្ញ សាសនាស្នេហាលេខកូដប្រទេសនៅទ្វីបអាស៊ីព្រះធម្មចក្កប្បវត្តនសូត្រអង្គដួងសង្កាត់ចាក់អង្រែក្រោមនរោត្តម សុរាម្រិតវត្តព្រះកែវមរកតជំងឺរលាកទងសួតហ៊ុន សែនទូរស័ព្ទពិធីបុណ្យគណបក្ស​ប្រជាជន​កម្ពុជាប្រព័ន្ធព្រះអាទិត្យគណៈអភិបាលក្រុង-ស្រុកព្រះរាជសម្ភារប៊ុន រ៉ានីភាសាស្រូវបញ្ជីរាយនាម ភ្នំនៅកម្ពុជាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារប្រាសាទថ្មដុះស្រុក ទាំង ១១ នៃខេត្តកណ្តាលគង់ ប៊ុនឈឿនរឿងកុលាបប៉ៃលិនវគ្គទី៣ឃុំឈើទាល(ស្រុកស្វាយជ្រំ)គុណវិបត្តិនៃការជក់បារីប្រាសាទព្រះខ័នអាណាចក្រអយុធ្យារដ្ឋាភិបាលស្ពានប្រាប់ទិសរុក្ខជាតិទំនាក់ទំនងកម្មបថ១០ស្រុកស្រីស្នំដេស៊ីសិក្ខាបទ៨សាលាក្ដីខ្មែរក្រហមតំបន់ទេសចរណ៍ឆ្នេរសមុទ្រខេត្តបន្ទាយមានជ័យស្រុកបាកានអាពាហ៍ពិពាហ៍ប្រាសាទកោះកេររឿងគ្រូ និង សិស្សរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់សេដ្ឋកិច្ចរឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេរុស្ស៊ីការប្រើប្រាស់អ៊ីនធើណែតកម្ពុជាប្រជាធិបតេយ្យ🡆 More