ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ ជាទីកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្ដងៗ។ មុនដំបូង គេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយច្រហោង ដំកងជារង្វង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជាទីស្រលះរាបស្មើល្អ។ ហើយគេយកកន្សែងរឺក្រមាតូចមួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អ ទុកជាយបន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិន អោយដឹងខ្លួនថាគេលាក់កន្សែងក្រោយខ្នងអ្នកណា។

ល្បែងលាក់កន្សែង

ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូកដៃទៅក្រោយក បើអ្នកណាហានងាករឺលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្មអ្នកនោះ មិនអោយឡើងលាក់កន្សែងរឺគេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយ មើលអ្នកណាអង្គុយបែបភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីអោយឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នក លាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេ ត្រូវរត់ក្រលឹងអ្នកអង្គុយដំកងដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបានរាល់ពេល។ ល្បែងនេះគេលេងដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញាវាងវៃ ហាត់ទំលាប់ខ្លួនអោយចេះប្រុងស្មារតីជានិច្ច។

តំនភ្ជាប់ក្រៅ

មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2010-02-05 at the វេយប៊ែខ ម៉ាស៊ីន.

សូមមើលផងដែរ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អវលោកិតេស្វារទុំ (តួអង្គ)ចតុកោណកែងទិវានៃក្ដីស្រលាញ់ភ្នំសំពៅបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាលោកិយបដិច្ចសមុប្បាទ១២សង្ក្រាន្តសង្រ្គាមលោកលើកទី១ភពអង្គារមង្គល៣៨ប្រការទិវាពលកម្មអន្ដរជាតិបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនទន្លេនៅកម្ពុជាយិន បូរ៉ាន់ឆ្នាំ ២០២៤រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យសត្វឥតឆ្អឹងកងរឿងធនញ្ជ័យស្រុកទឹកឈូសព្វនាមរមណីយដ្ឋានភ្នំបូកគោឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជីវិត និងសិទ្ធកុមារកូរ៉េខេត្តតាកែវប្រវត្តិនៃរបបខ្មែរក្រហមព្រះពុទ្ធច្បាប់​អរិយសត្ថាសាលាភូមិន្ទរដ្ឋបាលនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារខែចន្ទគតិ និង សូរិយគតិប្រាសាទកោះកេរ្តិ៍ល្បុក្កតោការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការសុខភាពភូមិសាស្ត្រម៉ាឡេស៊ីអាណាចក្រខ្មែរបទពាក្យ៨ចលនានៅក្នុងរូបវិទ្យាស្រុកជីក្រែងបន្ទុកអគ្គីសនីត្រចៀកកោះត្រល់ភូមិសាស្ត្រសង្គ្រាមត្រជាក់ព្រះពុទ្ធសាសនា​នៅ​ចិនសេដ្ឋកិច្ចនៃប្រទេសថៃខណ្ឌពោធិ៍សែនជ័យពិធីបញ្ជាប់ពាក្យប្រាសាទព្រះវិហារខេត្តកែបកម្មន្ត (រូបវិទ្យា)ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​អាស៊ានសាសនា​សកលបទព្រហ្មគីតិស្រុក ទាំង ១១ នៃខេត្តកណ្តាលល្បែងប្រជាប្រិយខ្មែរប្រវត្តិសាស្ត្រថៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមហានិកាយបុណ្យចូលឆ្នាំចិនអាហ្វ្រិកភាពជាអ្នកនិយាយស្ពានគីហ្សូណារដ្ឋបាលសាធារណៈកៅស៊ូបុណ្យវិសាខបូជាបឹងយក្សឡោមបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍តំបន់ទេសចរណ៍នៅកម្ពុជារោគគ្រុនចាញ់🡆 More