ភិក្ខុនី

ភិក្ខុនី គឺស្ត្រីដែលបានបួសក្នុងព្រះពុទ្ធសាសនា។ ចំណែកបុរសដែលចូលបួសក្នុងព្រះពុទ្ធសាសនា ហៅថា ភិក្ខុ។ ភិក្ខុនី គឺជាអ្នកចេញចាកផ្ទះ ចូលមកបួស ហើយរស់នៅ​ក្នុង​អារាម​របស់ភិក្ខុនី ប្រតិបត្តិតាម​ពុទ្ធ​ឱវាទ ដើម្បីការ​ចេញ​ចាក​ទុក្ខ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បាន​បញ្ញត្តិ​សិក្ខាបទ ៣១១ ដល់ភិក្ខុនី ដើម្បីសេចក្តីនៅសប្បាយដល់ពួកនាង និងដើម្បីការ​មិនវិវាទគ្នាក្នុងសំណាក់ឧភតោសង្ឃ គឺសង្ឃទាំងពីរចំណែក មាន ពួកភិក្ខុ និងពួកភិក្ខុនី។ សព្វថ្ងៃនេះ ភិក្ខុនីនៅ​ក្នុង​និកាយ​ថេរវាទ​មាន​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី ចំណែក​ភិក្ខុនី​នៃ​និកាយ​មហាយាន គេឃើញមាននៅ​ប្រទេស​ កូរ៉េ វៀតណាម ចិន តៃវ៉ាន់ ជាដើម។

នៅក្នុងព្រះពុទ្ធសាសនា ស្ត្រី ក៏អាចសម្តេច​ព្រះអរហត្ត ដូច​បុរសដែរ។ ដោយឃើញអំណាច​ប្រយោជន៍​នៃបព្វជ្ជានេះ ព្រះនាងមហាបជាបតិគោតមី ដែលជា​ព្រះមាតុច្ឆា (ម្តាយមីង ខាងព្រះមាតា) បានសូមបព្វជ្ជា ឧប្បសម្បទា ជាភិក្ខុនីដំបូងបំផុត ក្នុង​ព្រះពុទ្ធសាសនា។ មុននឹងឲ្យឧបសម្បទា ដល់ពួកភិក្ខុនី ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានបញ្ញត្តនូវគរុធម៌៨ប្រការ ដល់ភិក្ខុនីផងដែរ។ ក្រោយពីបានបព្វជ្ជា ឧបសម្បទា ពួកភិក្ខុនីចំនួនច្រើន បានសម្រេច​បដិសម្ភិទា មានអភិញ្ញា ហើយបានពោលនូវគាថាមួយចំនួន អំពីការត្រាស់ដឹង ដែលមានចែងក្នុងគម្ពីរ ថេរីគាថា។ ថេររីគាថា ជាផ្នែកមួយ មាននៅក្នុងខុទ្ទកនិកាយ ដែលព្រះអរហន្តទាំងឡាយ បានសង្គាយនា ចងក្រងទុករហូតមកដល់សព្វថ្ងៃ។​ ព្រះគាថា ជា​ពាក្យកាព្យបាលី ដែលក្នុងមួយគាថា មាន៤បាទ ក្នុងមួយបាទ មាន៨ម៉ាត់។

ទោះបីជានៅក្នុងប្រទេសដែលកាន់​ពុទ្ធសាសនាជាច្រើន មិនមានភិក្ខុនីទៀត តែស្ត្រីដែលមានចិត្តជ្រះថ្លា ចង់បួស អាចបួសក្នុងភាពជាដូនជី ថៃហៅថា ម៉ែជី។ នៅក្នុងប្រទេសកម្ពុជា អ្នកបួសបែបនេះ គឺមានសម្លៀកបំពាក់ស ពានាស កោរសក់ រស់​នៅ​ក្នុងវត្តអារាម។ ឯនៅក្នុងប្រទេសភូមាវិញ គេឃើញមានសម្លៀកបំពាក់ពណ៌ផ្កាឈូកស្រាល។

Tags:

កូរ៉េចិនតៃវ៉ាន់ព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធវៀតណាម

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្ពានប្រាប់ទិសគ្រិស្តសាសនាជម្ងឺ​ឆ្កែឆ្កួតប្រាសាទភ្នំបាណន់ព្រះរាជាណាចក្រកម្ពុជាផលប្រយោជន៍នៃរុក្ខជាតិសីល១០ព្រះបរមមហារាជវាំងច្បាប់​ភូមិបាលកសិកម្មនាងគង្ហីងព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិធម្មនុញ្ញនៃអង្គការសហប្រជាជាតិធនាគារជាតិនៃកម្ពុជាការអប់រំខណ្ឌជ្រោយចង្វាហ្គូហ្គលប្រដាប់របត់ឈាមគុណវិបត្តិនៃការជក់បារីហ្វីលីពីនពិធីបុណ្យចូលព្រះវស្សារបាំប្រជាប្រិយខេត្តកំពង់ធំលក្ខណៈសម្បត្តិនៃអ្នកដឹកនាំមណ្ឌាទេវីអំពើហិង្សាក្រុមហ៊ុនអ៊ែបផលសមីការដឺក្រេទី២ម៉ុង ឫទ្ធីរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេប្រាសាទបាពួនជ័យជេស្ឋាទី២សង្គមរាស្រ្តនិយមវារៈឡើងស័កបញ្ជីឈ្មោះធនាគារនៅកម្ពុជាមហោរីប្រវត្តិកុំព្យូទ័រពន្ធលើប្រាក់បៀវត្សស៊ីន ស៊ីសាមុតTrichinellosisមហោសថជាតកវណ្ណដាខ្សែអេក្វាទ័រការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ជីកំប៉ុសកាណាដាថៃព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាសមីការឌីផេរ៉ង់ស្យែលស្រុកខ្សាច់កណ្ដាលភពសៅរ៍សម័យសង្គមរាស្ដ្រនិយមយីកេសុជីវធម៌នាយករដ្ឋបាលក្រុង-ស្រុកខណ្ឌឫស្សីកែវសេរីនិយមប្រវត្តិសាស្ត្រថៃបុណ្យវិសាខបូជាសុខ ពិសីទន្លេសាបចូលឆ្នាំឡាវកម្លាំងកំពង់ផែប្រទេសកម្ពុជាសង្កាត់ស្វាយដង្គំកោសិកាជីវវិទ្យាធម្មរាជាទី២រីម គីនក្រមសីលធម៌ឆ្នេរសមុទ្រក្រុងព្រះសីហនុបក្សកុម្មុយនីស្តកម្ពុជាជំងឺទឹកនោមផ្អែមប្រតិកម្មគីមីទិវានៃក្ដីស្រលាញ់ស្រុកកំពង់រោទិ៍ក្រុងច្បារមនទំនៀមទំលាប់ខ្មែរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់🡆 More