ប៊ីវ ឆៃលាង: អ្នកនិពន្ធខ្មែរ

នៅ​សម័យ​ឯករាជ្យ លោក​ប៊ីវឆៃ​លាង ជា​អ្នក​និពន្ធ​មួយ​រូប​ដ៏ល្ប​ល្បាញ​ខ្លាំង​ក្លា។ លោក​កើត​នៅ​ថ្ងៃ​៤ ខែ​តុលា ឆ្នាំ​១៩៣០ ក្នុង​ភូមិ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់​ចាម។ បិតា​នាម ប៊ីវឡៃលេង, មាតា​នាម លឹង។

លោកប៊ីវ ឆៃលាង
ប៊ីវ ឆៃលាង: ជីវប្រវត្តិ​សង្ខេប, ស្នាដៃការងារ និង ជីវិត​រស់​នៅ, បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​របស់​លោក
ប៊ីវ ឆៃលាង ឆ្នាំ ២០១១
ឈ្មោះ​ពេញប៊ីវ ឆឺលាង
ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ​ទី៤ ខែតុលា ឆ្នាំ​១៩៣០
ទី​កន្លែង​កំណើតភូមិ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម
បិតា​នាមប៊ីវ ឡៃលេង .
មាតា​នាមលឹង
ការ​ងារអ្នក​និពន្ធ, ចាងហ្វាង​ផលិត​កម្ម ឥន្ទ្រទេវី, បង្កើត​សមាគម​វប្បធម៌ ឥន្ទ្រទេវី
ស្នាដៃប្រលោមលោក, អត្ថបទកាព្យ, បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត

ជីវប្រវត្តិ​សង្ខេប

ស្នាដៃការងារ និង ជីវិត​រស់​នៅ

លោក​ជា​អ្នក​បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត​អ្នក​និពន្ធ​ខ្មែរ​ទៀត​នៅ​ឆ្នាំ​១៩៥៦ និង​ធ្លាប់​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២លើក។ ពី​ឆ្នាំ​១៩៥១ ដល់ ១៩៦៧ លោក​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​១៨​ប្រលោម​លោក និង​រឿង​ល្ខោន និង​បាន​ក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយ​លោក​យក​ប្រលោម​លោក​ជា​ស្នាដៃ​ផ្ទាល់​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត។ ក្រោយ​ពី​ស្រុក​ខ្មែរ​ធ្លាក់​ក្នុង​រដ្ឋអំណាច​ខ្មែរក្រហម គឺ​តាំង​ពី​ថ្ងៃ​ទ​២៩ ខែ​មករា ឆ្នាំ​១៩៧៦ លោក​បាន​មក​រស់​នៅ​ប្រទេស​បារាំង ហើយ​ក៏​ចាប់​ផ្ដើម​សមាគម​វប្បធម៌​មួយ​មាន​នាម​ថា ឥន្ទ្រាទេវី ដោយ​មាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សម្ដែង​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ ចំនួន​១១៤លើក នៅ ប្រទេស​បារាំង​និង​អឺរ៉ុប​និង​ក្នុង​មហោស្រព​អន្តរជាតិ។ លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​នូវ​ប្រលោមលោក​ណា​ដែល​លោក​បាន​រក​ឃើញ​នៅ​បណ្ណាគារ​នានា នៅ​ប្រទេស​បារាំង​និង​នៅ​សហរដ្ឋអាមេរិក ហើយ​ពិត​មែន​តែ​លោក​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​ក៏​ដោយ លោក​នៅ​តែ​រក្សា​ខ្ជាប់​នូវ​ការ​និពន្ធ​ត​ទៅ​ទៀត។

បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​របស់​លោក

នេះ​ជា​បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​ខ្លះៗ​របស់​លោក ប៊ីវ ឆៃលាង៖

ឆ្នាំ​១៩៥១ ដល់​ឆ្នាំ ១៩៥៣

  1. ដំណក់​ឈាម​លើ​ផ្កា​កុលាប, រឿងល្ខោន, ភ្នំពេញ, ១៩៥១
  2. ព្រះមកុដពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥២ (បោះ​ពុម្ព​ប៉ារីស, ១៩៨៧)
  3. រន្ទះពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៣

ឆ្នាំ១៩៥៤ ដល់ ឆ្នាំ​១៩៥៥

  1. វិរបុរស, ប្រលោមលោក, ភ្នំពេញ, ១៩៥៣-៥៤ (បោះពុម្ព​នៅ ប៉ារីស, ១៩៨៩)
  2. វិទ្យាបុរស, ប្រលោមលោក, ភ្មំពេញ, ១៩៥៤
  3. ព្រះចន្ទរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  4. បក្សីចាំក្រុង, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  5. ព្រះខ័នរាជ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥

ឆ្នាំ១៩៥៦

  1. មហន្តរាយនៅរថភ្លើង, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
  2. រដ្ឋប្រហារ, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
  3. ជំទាវហិនហោច, រឿងល្ខោន, ភ្នំពេញ, ១៩៥៦

ឆ្នាំ១៩៥៧

  1. នារីបដិវត្តន៍, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  2. ក្រពើនេនធន, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  3. នាងសក់ក្រអូប, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  4. វិរកញ្ញា, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  5. សិរីសួស្ដីនិងអពមង្គល, ប្រលោមលោក, ភ្នំពេញ, ១៩៥៧

ឆ្នាំ១៩៥៨

  1. មើលក្រោយផង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  2. ឧទ្ទាមភ្នំរអាង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  3. ដែនដីគោកធ្លក, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  4. ព្រះនាងសោមា, ប្រលោមលោក, ភ្នំពេញ, ១៩៥៨

ឆ្នាំ១៩៥៩ ដល់ ឆ្នាំ​១៩៦២

  1. ព្រះបាទហុនទៀន, ប្រលោមលោក,​ ភ្នំពេញ, ១៩៥៩
  2. សេនាដៃដែក, ប្រលោមលោក, ភ្នំពេញ ១៩៦២
  3. អន្លង់វាសនា, ប្រលោមលោក, ភ្នំពេញ, ១៩៦២

ឆ្នាំ១៩៦៣ ដល់ ឆ្នាំ​១៩៦៤

  1. ការកេត, ប្រលោមលោក, ភ្នំពេញ, ១៩៦៣
  2. កងកម្មកងកែវ, ប្រលោមលោក, ភ្នំពេញ, ១៩៦៤ (បោះពុម្ព​នៅ​ប៉ារីស, ១៩៨៨)
  3. ស្រមោលនាងអក្ខរា, ប្រលោមលោក, ភ្នំពេញ, ១៩៦៤

ឆ្នាំ១៩៦៧ ដល់ ឆ្នាំ​១៩៩៣

  1. កាលណាផ្ការីក, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
  2. បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម, ប្រលោមលោក, ២ភាគ, ប៉ារីស, ១៩៨៩
  3. បិសាចនៅព្រៃបង់បត់, ប្រលោមលោក, ប៉ារីស, ១៩៩៣

វណ្ណកម្ម​ភាពយន្ត ឥន្ទ្រទេវី

ល.រ ឆ្នាំ​ផលិត ចំណង​ជើង តួប្រុស តួស្រី តួរង ផលិតកម្ម ចាងហ្វាង បទភ្លេង
១៩៦២ មើលក្រោយផង ស ស៊ីយ៉ាវុទ្ធ ម៉ម ស៊ីផាន់ ឥន្ទ្រទេវី ប៊ីវ ឆៃលាង
១៩៦៣ បុប្ផាទល់ដែន ណុប ណែម ឌី សាវ៉េត ព្រាប សំបូរ ឥន្ទ្រទេវី ប៊ីវ ឆៃលាង
១៩៦៤ កងកម្មកងកែវ ជា យុទ្ធថន គឹម ណូវ៉ា, អ៊ី គឹមសួ ឥន្ទ្រទេវី ប៊ីវ ឆៃលាង កងកម្មកងកែវ (solo), ទ្រុងអនាថា(solo)
១៩៦៤ អន្លង់វាសនា មាស សំអ៊ែល ឌី សាវ៉េត ឥន្ទ្រទេវី ប៊ីវ ឆៃលាង
១៩៦៥ កាលណាផ្ការីក ជា យុទ្ធថន សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង កាលណាផ្ការីក (duo)
១៩៦៥ នាងការ៉ាកេត (neang karakéth) ជា យុទ្ធថន សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង ទំនួញ​នាង​ការ៉ាកេត (solo), នាងការ៉ាកេត (solo)
១៩៦៦ នាងសក់ក្រអូប វណ្ណ វណ្ណៈ សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង កែវ បញ្ចពណ៌ (duo), ទំនួញ​កែវ បញ្ចពណ៌ (duo)
១៩៦៦ ស្រមោលអក្ខរា គង់ សំអឿន Pich Kam Nhan Rath ឥន្ទ្រទេវី ប៊ីវ ឆៃលាង បំណុល​កម្ម (solo), ព្យុះកម្ម (solo)
១៩៦៧ នាងកែវណាម៉ា (កំណែទី២) វណ្ណ វណ្ណៈ សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង
១០ ១៩៦៧ នាងកាកី វណ្ណ វណ្ណៈ ទិត្យ​_វិជ្ជរ៉ាដានី សូ ហ៊ាន, យី គីលែន ឥន្ទ្រទេវី ប៊ីវ ឆៃលាង ក្បូនកាកី (duo), ​សំណៅកាកី (solo)
១១ ១៩៦៨ នាងពិម្ពាសជាតិ គង់ សំអឿន សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង អ្នកម្ដាយ (solo), បំណុល​កម្ម (duo)
១២ ១៩៦៩ នាងច័ន្ទគ្រឿហ្វា គង់ សំអឿន សោម វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង សម្ផស្សចន្ទគ្រឿហ្វា (duo), សំណោក​ចន្ទគ្រឺះហ្វា (solo), [[១]] (solo)
១៣ ១៩៧០ រតនាវង្ស គង់ សំអឿន ទិត្យ​_វិជ្ជរ៉ាដានី សោម​ វណ្ណសូដានី ឥន្ទ្រទេវី ប៊ីវ ឆៃលាង ស្នេហារតនាវង្ស (duo), រតនាវង្ស សុគន្ធារស (solo)
១៤ ១៩៧២ ទាវឯក គង់ សំអឿន ទិត្យ​_វិជ្ជរ៉ាដានី យី គីលែន, សេង បុទុម ឥន្ទ្រទេវី ប៊ីវ ឆៃលាង ស្នេហាទុំទាវ (duo), វាំងនននាងទាវ (solo), សើច​ទាំង​ទឹក​ភ្នែក (solo), ចម្រៀង​ទាវ​ឯក (duo), ចំរៀង​នោនីងពេជ្រ (duo)
១៥ ១៩៧៤ ព្រះមហាមោគ្គលាន គង់ សំអឿន ទិត្យ​_វិជ្ជរ៉ាដានី សេង បុទុម ឥន្ទ្រទេវី ប៊ីវ ឆៃលាង កុលបុត្រ​បំពេ​ម្ដាយ (duo), និស្ស័យ​កម្ម​ព្រះ​មហា​មោគ្គលាន (solo), សម្រស់​នាង​បក្សី (duo), ចម្លើយ​នាង​ព្រាហ្មី (duo)

ឯកសារ​យោង

  1. សៀវភៅ អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ដោយ​លោក ឃីង ហុកឌី
  2. គេហទំព័រ Golden Age of Khmer Cinema

Tags:

ប៊ីវ ឆៃលាង ជីវប្រវត្តិ​សង្ខេបប៊ីវ ឆៃលាង ស្នាដៃការងារ និង ជីវិត​រស់​នៅប៊ីវ ឆៃលាង បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​របស់​លោកប៊ីវ ឆៃលាង វណ្ណកម្ម​ភាពយន្ត ឥន្ទ្រទេវីប៊ីវ ឆៃលាង ឯកសារ​យោងប៊ីវ ឆៃលាងកំពង់ចាម

🔥 Trending searches on Wiki ភាសាខ្មែរ:

យេម៉ែនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ប្រាសាទកោះកេរ្តិ៍សហភាពអឺរ៉ុបសេវាសាធារណៈបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីស៊ីសុវត្ថិ មុនីវង្សផ្នត់គំនិតក្រុមប្រឹក្សារាជសម្បត្តិផ្លូវទឹកកម្ពុជាទន្លេសាបប្លាតុងសារៈប្រយោជន៍នៃទឹកបទពាក្យ៨អាណាចក្រខ្មែរព្រះបាទឥសានវរ្ម័នទី១ជ័យវរ្ម័នទី៧ខណ្ឌឫស្សីកែវខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃបញ្ជីរាយប្រទេសតាមចំនួនប្រជាជនវត្តភ្នំដូនពេញព្រះត្រៃបិដកស្ថានីយ៍សំរោងសែនជំងឺទឹកនោមផ្អែមវេយ្យាករណ៍នៃភាសាខ្មែរគោលនយោបាយសារពើពន្ធអ៊ីនធើណេតមីកគី ម៉ាវស៍សង្កាត់ជ្រោយចង្វារនូវែលហ្សេឡង់ក្រុងអង្គរឌីណាមិចបឹងយក្សឡោមនយោបាយនៅកម្ពុជាស្រុកស្រីសន្ធរឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យប្រាសាទភ្នំបាណន់ភាសា និង​អក្សរ​ខ្មែរក្រុងកំពង់ចាមចេនឡាស្ថានីយ៍បុរេប្រវត្តិខ្មែរសាលាក្ដីខ្មែរក្រហមMicrosoft word 2007គួច ម៉េងលីផ្សារធំថ្មីទំនាក់ទំនងកម្ពុជា-ចិនមហោរីរីម គីនស្រុករមាសហែកច្បាប់ល្បើកថ្មីភ្នំគូលែនជំងឺអុតស្វាសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ប្រាសាទបន្ទាយស្រីខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមបំណែងចែករដ្ឋបាលនៃកម្ពុជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ខេត្តកំពង់ចាមរបាំព្រះរាជទ្រព្យវិស័យអប់រំនៅកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរល្បែងបោះអង្គញ់គណបក្សហ៊្វុនស៊ិនប៉ិចស្រុកមោងឫស្សីអ៊ីតាលីរឿង ពិតរបស់ខ្ញុំ ភាគ២បន្លែផ្លែឈើសង្គ្រាមវៀតណាមសម្ព័ន្ធកូវ៉ាឡង់ប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចសារៈប្រយោជន៍ដើមត្នោតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជារដ្ឋាភិបាលប្រាសាទនាគព័ន្ធ🡆 More