ឆ្នាំ ២០២៤

គ.ស.

២០២៤ ត្រូវ​នឹង ព.ស. ២៥៦៨ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃច័ន្ទ្រ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៤ នៃសកលសករាជ និងគ្រិស្តសករាជ។

សហស្សវត្សរ៍ សហវត្សរ៍ទី ៣
សតវត្ស សតវត្សទី ២១
ទសវត្សរ៍ ឆ្នាំ ២០២០
ឆ្នាំ ២០២១២០២២២០២៣គ.ស. ២០២៤ • ២០២៥ • ២០២៦ • ២០២៧
ឆ្នាំ ២០២៤ ក្នុង​ប្រតិទិន​ផ្សេងៗ
ពុទ្ធសករាជ ២៥៦៨
ប្រតិទិនគ្រីកូរី ២០២៤

MMXXIV

Ab urbe condita ២៧៧៧
ប្រតិទិនអាមេនី ១៤៧៣

ԹՎ ՌՆՀԳ

ប្រតិទិនអាស៊ីរី ៦៧៧៤
ប្រតិទិនបាហៃ ១៨០–១៨១
ប្រតិទិនសាកាបាលី ១៩៤៥–១៩៤៦
ប្រតិទិនបេងហ្កាល់ ១៤៣១
ប្រតិទិនប៊ែប៊ែរ ២៩៧៤
រាជ្យឆ្នាំអង់គ្លេស Cha. ៣ – ៤ Cha. ៣
ប្រតិទិនភូមា ១៣៨៦
ប្រតិទិនប៊ីហ្សង់តាំង ៧៥៣២–៧៥៣៣
ប្រតិទិនចិន 癸卯年 (ថោះ ធាតុទឹក)

៤៧២០ ឬ ៤៦៦០   — ដល់ —

甲辰年 (រោង ធាតុឈើ)

៤៧២១ ឬ ៤៦៦១

ប្រតិទិនកូបទិក ១៧៤០–១៧៤១
ប្រតិទិនឌីស្កតដ៍ ៣១៩០
ប្រតិទិនអេត្យូពី ២០១៦–២០១៧
ប្រតិទិនហេប្រឺ ៥៧៨៤–៥៧៨៥
ប្រតិទិនហិណ្ឌូ ២០៨០–២០៨១ (វិក្រមសម្វត)

១៩៤៦–១៩៤៧ (សកសម្វត)

៥១២៥–៥១២៦ (កលិយុគ)

ប្រតិទិនអូឡូសែន ១២០២៤
ប្រតិទិនអ៊ីហ្គបូ ១០២៤–១០២៥
ប្រតិទិនអ៊ីរ៉ង់ ១៤០២–១៤០៣
ប្រតិទិនឥស្លាម ១៤៤៥–១៤៤៦
ប្រតិទិនជប៉ុន សករាជរេវ៉ា ៦

(令和6年)

ប្រតិទិនជ្វា ១៩៥៧–១៩៥៨
ប្រតិទិនជូឆេ ១១៣
ប្រតិទិនជូលាន គ្រីកូរីដក ១៣ ថ្ងៃ
ប្រតិទិនកូរ៉េ ៤៣៥៧
ប្រតិទិនមីនគួ ROC ១១៣

民國113年

ប្រតិទិនណានក្សាហ៊ី ៥៥៥
ប្រតិទិនសុរិយគតិថៃ ២៥៦៦
ប្រតិទិនទីបេ 阳水虎年

(ថោះឈ្មោលធាតុទឹក)

២១៥០ ឬ ១៧៦៩ ឬ ៩៩៧

   — ដល់ —

阳水虎年 (រោងញីធាតុទឹក)

២១៥១ ឬ ១៧៧០ ឬ ៩៩៨

ម៉ោងយូនីក ១៧០៤០៦៧២០០ – ១៧៣៥៦៨៩៥៩៩

សម្រាប់ឆ្នាំនេះ គេឃើញថាជម្លោះប្រដាប់អាវុធធំៗនូវតែបន្តជាសកម្មដដែរ ដូចជា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា សង្រ្គាមនៅស៊ូដង់ និងសង្គ្រាមសាអែលជាដើម។ រីឯសង្រ្គាមអ៊ីស្រាអែល–ហាម៉ាស់វិញបានរីករាលដាលទៅក្នុងប្រទេសជិតខាងជាច្រើន និងបង្កជាបញ្ហាធំៗដូចជា វិបត្តិនៅសមុទ្រក្រហម ដែលប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅទូទាំងពិភពលោក។

ប្រទេសប្រមាណ ៧៩ ដែលមានប្រជាជនសរុបប្រហែល ៤ ពាន់លាននាក់ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២៤ នេះ ដោយក្នុងនោះរួមមានបណ្ដាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេចំនួនដប់ (បង់ក្លាដែស ប្រេស៊ីល ប៉ាគីស្ថាន រុស្ស៊ី ម៉ិកស៊ិក សហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី)។ សភាអឺរ៉ុបក៏ត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងឆ្នាំនេះផងដែរ។

មេដឹកនាំកម្ពុជា

ព្រះ​ឆាយា​ល័ក្ខណ៍/រូបថត តំណែង នាម
ឆ្នាំ ២០២៤  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ឆ្នាំ ២០២៤  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹត្តិការណ៍សំខាន់ៗ

មករា

  • ១ មករា
    • អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាសមាជិកប្រ៊ីក្សជាផ្លូវការ។
    • សាធារណរដ្ឋអាតសាក់ ត្រូវបានរំលាយជាផ្លូវការ ខណៈតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានកាត់បញ្ចូលទៅក្នុងប្រទេសអាស៊ែបៃសង់
    • គ្រោះរញ្ជួយដីកម្រិត ៧.៥ វ៉ិចទ័រ បានរំជួលតំបន់ឆ្នេរខាងលិចនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ២២១ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១,១២០ នាក់ផ្សេងទៀត។ មនុស្សចំនួនប្រាំនាក់ទៀតត្រូវបានបាត់បង់ជីវិតនៅថ្ងៃបន្ទាប់ នៅពេលដែលយន្តហោះឆ្មាំមាត់សមុទ្របានបុកប៉ះទង្គិចជាមួយយន្តហោះដឹកអ្នកដំណើររបស់ Japan Airlines។ មនុស្សទាំង ៣៧៩ នាក់នៅលើយន្តហោះដឹកអ្នកដំណើរនោះត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។
    • ប្រទេសអេត្យូពីបានប្រកាសពីកិច្ចព្រមព្រៀងជាមួយរដ្ឋសូម៉ាលីឡង់ ដើម្បីប្រើប្រាស់កំពង់ផែក្រុងប៊ែប៊ឺរ៉ា។ អេត្យូពីក៏និយាយដែរថា ខ្លួននឹងទទួលស្គាល់ឯករាជ្យភាពរបស់សូម៉ាលីឡង់ ដោយក្លាយខ្លួនជាប្រទេសដំបូងគេដែលព្រមទទួលស្គាល់បែបនេះ។
  • ២ មករា – ការបោះឆ្នោតសកលម៉ាសាល់ឆ្នាំ២០២៣៖ សភានីតិបញ្ញត្តិនៃកោះម៉ាសាល់ បានជ្រើសតាំងលោកស្រី ហ៊ីលដា ហែនណា ជាប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់លោកស្រី ក្នុងសម័យប្រជុំដំបូងក្រោយការបោះឆ្នោតសកល។
  • ៣ មករា – ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅគែរម៉ាន់៖ រដ្ឋឥស្លាមបានបំផ្ទុះគ្រាប់បែកចំនួនពីរនៅក្នុងអំឡុងព្រឹត្តិការណ៍រំលឹកឃាតកម្មលោកកាស៊ឹម សូលីម៉ានី ក្នុងទីក្រុងគែរម៉ាន់ ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សចំនួន ៩៤ នាក់។
  • ៧ មករា – ការបោះឆ្នោតសកលបង់ក្លាដែសឆ្នាំ២០២៤៖ សម្ព័ន្ធអាវ៉ាមី ដែលដឹកនាំដោយលោកស្រី ស្យីគ ហាស៊ីណា បានឈ្នះឆ្នោតសម្រាប់អាណត្តិទីបួន ខណៈដែលការតវ៉ាពីគណបក្សប្រឆាំងកំពុងបន្លឺ និងការធ្លាក់ចុះនៃចំនួនអ្នកចូលរួមបោះឆ្នោត។
  • ១២ មករា – ប្រតិបត្តិការអាណាព្យាបាលភាពរុងរឿង៖ សម្ព័ន្ធយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមសកម្មប្រយុទ្ធហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដោយនេះត្រូវជាការសងសឹកឆ្លើយតបចំពោះសកម្មភាពវាយប្រហាររបស់ចលនាហ៊ូទីលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម។
  • ១៣ មករា – ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ឆ្នាំ២០២៤៖ លោកឡៃ ឈីងទឿនៃគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលកំពុងកាន់អំណាច បានជាប់ឆ្នោតបជាប្រធានាធិបតីដោយទទួលបានសំឡេងគាំទ្រ ៤០%។
  • ១៤ មករា
    • សម្តេចព្រះរាជិនីនាថម៉ារហ្គ្រេថឺរទី២ បានដាក់រាជ្យជាផ្លូវការក្នុងនាមជាព្រះមហាក្សត្រិយានីនៃប្រទេសដាណឺម៉ាក ដោយមានព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាម ហ្វ្រេដេរីគទី១០ ឡើងស្នងរាជ្យបន្ត។
    • ការបោះឆ្នោតប្រធានាធិបតីកូម័រឆ្នាំ២០២៤៖ ប្រធានាធិបតីកាន់អំណាច លោកអាហ្សាលី អាស៊ូម៉ានីបានជាប់ឆ្នោតបន្តជាប្រធានាធិបតីកូម័រដោយទទួលបានសំឡេងគាំទ្រ ៦២.៩%។
  • ១៩ មករា – ជប៉ុនបាន​ក្លាយជា​ប្រទេស​ទី​ប្រាំ​ដែល​សម្រេច​បាននូវ​ការ​ចុះចត​ដោយរលូនលើ​ឋាន​ព្រះច័ន្ទ ជាមួយ​នឹងបេសកកម្ម SLIM របស់ខ្លួន។
  • ២៦ មករា
    • សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ តុលាការយុត្តិធម៌អន្តរជាតិនៃអង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេចបញ្ជាឱ្យអ៊ីស្រាអែលត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែតុលាការកំពូលមួយនេះមិនបានបញ្ជាឱ្យអ៊ីស្រាអែលផ្អាកនូវប្រតិបត្តិការខ្លួនជាបន្ទាន់នោះឡើយ។
    • ការបោះឆ្នោតសកលទូវ៉ាលូឆ្នាំ២០២៤
  • ៣១ មករា – ព្រះស៊ុលតង់នៃរដ្ឋចូហ័រ អ៊ីប្រាហ៊ីម អ៊ីស្កាន់ដារ បានឡើងសោយរាជ្យជាព្រះប្រមុខរដ្ឋកំពូលទី១៧ នៃប្រទេសម៉ាឡេស៊ី

កុម្ភៈ

  • ៤ កុម្ភៈ
    • ប្រធានាធិបតីណាមីប៊ី លោកហាហ្កេ ហ្កាំងហ្កូប បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ហើយត្រូវបានអនុប្រធានាធិបតីរបស់លោកឈ្មោះ ណាំងហ្កូឡូ អ៊ឹមប៊ុមបា ឡើងស្នងតំណែងបន្តជាប្រធានាធិបតីប្រទេសណាមីប៊ី។
    • ការបោះឆ្នោតសកលអែលសាល់វ៉ាឌ័រឆ្នាំ២០២៤៖ គេបានវិភាគព្យាករណ៍ថាប្រធានាធិបតីកំពុងកាន់អំណាច លោកណាយីប ប៊ូកេលេ នឹងយកឈ្នះការបោះឆ្នោតមួយនេះជាមួយនឹងសម្លេងគាំទ្រជាង ៨០% ហើយបើបានកើតឡើងអញ្ចឹងមែននោះ លោកនឹងក្លាយជាប្រធានាធិបតីដំបូងដែលត្រូវគេបោះឆ្នោតជ្រើសរើសបន្តពីអាណត្តិទីមួយនៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ចាប់តាំងពីឆ្នាំ១៩៤៤ មក។
  • ៧ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីអាស៊ែបៃសង់ឆ្នាំ២០២៤៖ ទោះមានការធ្វើពហិការពីគណបក្សប្រឆាំងក្ដី ប្រធានាធិបតីអាស៊ែបៃសង់ លោកអ៊ីឡាំ អាលីយែវ ត្រូវជាប់ឆ្នោតម្ដងទៀតសម្រាប់អាណត្តិទីប្រាំរបស់លោក។
  • ៨ កុម្ភៈ – ការបោះឆ្នោតសកលប៉ាគីស្ថានឆ្នាំ២០២៤៖ អ្នកនយោបាយឯករាជ្យ ដែលភាគច្រើនជាសមាជិកនៃអតីតចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌ បានដណ្ដើមអាសនៈភាគច្រើននៅក្នុងរដ្ឋសភា។
  • ១១ កុម្ភៈ – លទ្ធផលជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ឆ្នាំ២០២៤៖ លោកអាឡិចសាន់ដឺ ស្ទូប បានទទួលជ័យជម្នះនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ដោយទទួលបានសំឡេងគាំទ្រក្រោម ១០០,០០០ សំឡេង។
  • ១៤ កុម្ភៈ – ការបោះឆ្នោតសកលឥណ្ឌូណេស៊ីឆ្នាំ២០២៤៖ លទ្ធផលបឋមបានបង្ហាញឱ្យឃើញថា អតីតមន្ត្រីយោធា លោក​ប្រាបូវ៉ូ ស៊ូប៊ីយានតូ បានកំពុងនាំមុខគេក្នុងនាមជាបេក្ខភាពប្រធានាធិបតី ដោយលទ្ធផលចុងក្រោយនឹងត្រូវចេញផ្សាយនៅក្នុងខែមីនា។
  • ២៨ កុម្ភៈ – វិបត្តិហៃទី៖ រដ្ឋាភិបាលហៃទីបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីក្រុមបក្សពួកទំនើងបានធ្វើសកម្មភាពវាយលុកលើពន្ធនាគារចំនួនពីរ និងទាមទារឱ្យនាយករដ្ឋមន្ត្រី អារីយែល អង់រី ចុះចេញពីតំណែង។
  • ២៩ កុម្ភៈ – សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ ពលទាហាននៃកងកម្លាំងការពារអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើក្រុមជនស៊ីវិលនៅទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សជាងមួយរយនាក់ ខណៈដែលចំនួនប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមបានកើនលើសពី ៣០,០០០ នាក់។

មីនា

  • ៧ មីនា – ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី៣២ របស់អង្គការណាតូ
  • ១០ មីនា – ការបោះឆ្នោតនីតិប្បញ្ញត្តិព័រទុយហ្កាល់ឆ្នាំ២០២៤៖ គណបក្សសង្គមនិយមដែលកំពុងកាន់អំណាចបានបាត់បង់អាសនៈពហុភាគរបស់ពួកគេទៅគណបក្សសង្គមប្រជាធិបតេយ្យ ខណៈដែលគណបក្សស្តាំនិយមឆេហ្កាបានឈ្នះអាសនៈគុណនឹងបួន។
  • ១១ មីនា – នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានាធិបតីប្រទេសហៃទី លោកអារីយែល អង់រីបានប្រកាសថាខ្លួនលោកនឹងលាលែងចេញពីតំណែងទាំងពីរនៅរយៈពេលដ៏ខ្លីខាងមុខ ខណៈពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្លោះប្រដាប់អាវុធរវាងអាជ្ញាធរសន្តិសុខ និងក្រុមបក្សពួកបងធំ។
  • ១៣ មីនា – ច្បាប់បញ្ញាសិប្បនិម្មិត ដែលត្រូវជាក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទូលំទូលាយដំបូងគេនៅលើពិភពលោកដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត ត្រូវបានអនុម័តដោយសហភាពអឺរ៉ុប
  • ១៥–១៧ មីនា — ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤៖ ប្រធានាធិបតីកាន់អំណាចលោកវ៉្លាឌីមៀរ ពូទីន បានឈ្នះឆ្នោតជាប់អាណត្តិទីប្រាំ។
  • ២២ មីនា – ភេវរករនៃរដ្ឋឥស្លាមបានធ្វើការបាញ់រះសម្លាប់មនុស្សយ៉ាងតិច ១៣៧ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១៨២ នាក់ផ្សេងទៀតនៅឯសាលមហោស្រពក្រូកូស្ស ក្នុងក្រុងក្រាស្នូហ្គ័រស្ក៍ ប្រទេសរុស្ស៊ី។
  • ២៤ មីនា – ការបោះឆ្នោតប្រធានាធិបតីសេនេកាល់ឆ្នាំ២០២៤៖ លោកបាស៊ីរូ ឌីអូម៉េយ៍ ហ្វេយ៍ត្រូវជាប់ឆ្នោតក្លាយជាប្រធានាធិបតី បន្ទាប់ពីបេក្ខជនគោលឈ្មោះអ៊ូសម៉ាន់ ស៊ុងកូត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត។
  • ២៥ មីនា – ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅក្នុងតំបន់ហ្កាហ្សា និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
  • ៣១ មីនា – ប្រទេសប៊ុលហ្ការី និងរូម៉ានីបានក្លាយជាសមាជិកនៃតំបន់ស្សិនគែន តាមរយៈផ្លូវសមុទ្រ និងផ្លូវអាកាស។

មេសា

  • ១ មេសា – អ៊ីស្រាអែលបានធ្វើការ​វាយ​ប្រហារ​តាមផ្លូវអាកាសលើស្ថានទូត​អ៊ីរ៉ង់​នៅក្នុងទី​ក្រុង​ដាម៉ាស​ដោយ​បានសម្លាប់​មនុស្ស​សរុបចំនួន ១៦ ​នាក់។
  • ៣ មេសា – គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រខាងកើតនៃកោះតៃវ៉ាន់ ខណៈរលកស៊ូណាមិតូចមួយកម្ពស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្របានប៉ះទង្គិចនឹងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន។
  • ៥ មេសា – កម្លាំងនគរបាលអេក្វាឌ័របានសម្រុកចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោកហ្ក័រហ្កេ ក្លាស ទោះត្រូវប្រទេសម៉ិកស៊ិកផ្តល់សិទ្ធិជ្រកកោននយោបាយឱ្យក្ដី។ ទង្វើនេះជាសកម្មភាពបំពានលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត ហើយរដ្ឋាភិបាលម៉ិកស៊ិក និងនីការ៉ាក្វាបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ
  • ៦ មេសា – លោកភីទ័រ ប៉េឡេគ្រីនីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្លូវ៉ាគីនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីស្លូវ៉ាគីឆ្នាំ២០២៤។
  • ៨ មេសា – សូរ្យគ្រាសពេញលេញអាចត្រូវបានមើលឃើញនៅទូទាំងទ្វីបអាមេរិកខាងជើង
  • ៩ មេសា – ក្រោយពីលោកលីអូ វ៉ារ៉ាដការបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ជាផ្លូវការ មេដឹកនាំនៃគណបក្សហ្វីនហ្គែល លោកសៃម៉ន ហារីសបានក្លាយជាតាវអ៊ីស៊ីជ (នាយករដ្ឋមន្ត្រី) វ័យក្មេងបំផុត បន្ទាប់ពីត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសភាដែល និងបានតែងតាំងដោយប្រធានាធិបតី លោកម៉ៃឃើល ឌី. ហ៊ីហ្គីន។
  • ១០ មេសា – ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២៤៖ គណបក្សប្រជាធិបតេយ្យកូរ៉េបានដណ្ដើមឈ្នះ ១៧៦ អាសនៈនៅក្នុងរដ្ឋសភា ខណៈគណបក្សអំណាចប្រជាជនរបស់ប្រធានាធិបតីយូន សកយ៉លបានទទួលត្រឹមតែ ១០៨ អាសនៈប៉ុណ្ណោះ។
  • ១៣ មេសា – ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីស្រាអែលដើម្បីជាការសងសឹកនឹងសកម្មភាពវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសដោយអ៊ីស្រាអែលកាលពីដើមខែនេះ។
  • ១៦ មេសា – គ្រោះទឹកជំនន់នៅឈូងសមុទ្រពែរ្សឆ្នាំ២០២៤៖ មនុស្សយ៉ាងតិចចំនួន ៣២ នាក់បានបាត់បង់ជីវិតខណៈពេលមានភ្លៀងធ្លាក់ធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ា ដែលក្រោយមកបានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ គ្រោះទឹកជំនន់នេះក៏បានបង្កការរំខានដល់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអ៊ែរឡាញនៅឯអាកាសយានដ្ឋានអន្តរជាតិឌូបៃ។
  • ១៧ មករា – ការបោះឆ្នោតសភាក្រូអាតឆ្នាំ២០២៤៖ គណបក្សកាន់អំណាចសហភាពប្រជាធិបតេយ្យក្រូអាត បានដណ្ដើមឈ្នះអាសនៈច្រើនជាងគេ។
  • ១៩ មេសា – អ៊ីស្រាអែលបានបើកការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​តបទៅ​​អ៊ីរ៉ង់វិញបន្ទាប់ពីខ្លួនបានរងការ​វាយ​ប្រហារ​ដោយ​មីស៊ីល និងដ្រូន​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី១៣ ខែ​មេសា។

ថ្ងៃ​មរណភាព

ឯកសារយោង

Tags:

ឆ្នាំ ២០២៤ មេដឹកនាំកម្ពុជាឆ្នាំ ២០២៤ ព្រឹត្តិការណ៍សំខាន់ៗឆ្នាំ ២០២៤ ថ្ងៃ​មរណភាពឆ្នាំ ២០២៤ ឯកសារយោងឆ្នាំ ២០២៤ប្រតិទិនគ្រីកូរី

🔥 Trending searches on Wiki ភាសាខ្មែរ:

ខណ្ឌដង្កោសីល១០ការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកព្រះសិវៈសេដ្ឋកិច្ចកម្ពុជារចនាបថនៃស្ថាបត្យកម្មខ្មែរតេឡេក្រាម (កម្មវិធី)ស្រុកសំរោងទងក្ដារចុចកុំព្យូទ័រប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចបក្សកុម្មុយនីស្តកម្ពុជាគ្រោះទុរ្ភិក្សជ័យវរ្ម័នទី៤តេមិយជាតកព្រះយេស៊ូមនុស្សល្ខោននិយាយទន្លេនៅកម្ពុជាត្រឹង ងាទេសចរណ៍វិគីភីឌាតំបន់ទេសចរណ៍នៅកម្ពុជាទសវត្សការអប់រំនីតិរដ្ឋអរិយធម៌អង្គរបញ្ជីរាយនាម ភ្នំនៅកម្ពុជាភាសាអង់គ្លេសពន្ធលើប្រាក់បៀវត្សអតិសុខុមជីវវិទ្យាឃុំ សង្កាត់នៃកម្ពុជាព្រះរាជសម្ភារទេសចរណ៍នៅប្រទេសកម្ពុជាសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)រឿងព្រះសិរិធរប្រដាប់របត់ឈាមបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបខេត្តកំពង់ស្ពឺរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០បញ្ជីរាយនាម ប្រាសាទខ្មែរឈាមរដ្ឋបាលសាធារណៈភូមិសាស្ត្រកម្ពុជានរោត្តម មុនីនាថ សីហនុឧស្សាហកម្មភពសុក្រភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យពាក្យកម្ចីរាមាធិបតីទី១ឈានពិធីបុណ្យឯករាជ្យជាតិកម្ពុជាMicrosoft word 2007ស្រុកពញាឮព្រះច័ន្ទអភិធម្មត្ថសង្គហប្រាសាទក្នុងខេត្តសៀមរាបកីឡាអាសុីអាគ្នេយ៍ ២០២៣វេយ្យាករណ៍ភាសាខ្មែរគណៈរដ្ឋមន្ត្រីឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរទីម័រខាងកើតដីសណ្តមេគង្គព្រហ្មវិហារធម៌កម្ពុជាក្រោមអាណាព្យាបាលបារាំងវត្តឧណ្ណាលោមការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ផ្ទះខ្មោចទិញព្រះពុទ្ធព្រះរាជពិធីច្រត់ព្រះនង្គ័លមីកគី ម៉ាវស៍ស្រុកអូរជុំស្រីសុរិយោពណ៌ទី១សម្លៀកបំពាក់ប្រពៃណីខ្មែររឿងអាខ្វាក់អាខ្វិនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវីតាមីន🡆 More