ឆ្នាំ ២០២២: ឆ្នាំ

គ.ស.

២០២២​ ត្រូវ​នឹង ព.ស. ២៥៦៦ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃសៅរ៍ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២២ នៃសកលសករាជ និងគ្រិស្តសករាជ។

  • ឆ្នាំខាល ចត្វាសក ចុល្លសករាជ ១៣៨៤ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
  • ឆ្នាំទី​ ៣ នៃទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២២​ នៃទសវត្សរ៍ទី​ ២១, និងឆ្នាំទី ២២ នៃសហស្សវត្សរ៍ទី​ ៣
  • ឆ្នាំអន្តរជាតិនៃជលផលជនជាតិដើមភាគតិច និងវារីវប្បកម្ម ឆ្នាំនៃវិទ្យាសាស្ត្រមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពអន្តរជាតិ ឆ្នាំអន្តរជាតិនៃការអភិវឌ្ឍន៍ភ្នំប្រកបដោយនិរន្តរភាព និងឆ្នាំកញ្ចក់អន្តរជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ
ឆ្នាំ ២០២២: មេដឹកនាំកម្ពុជា, ព្រឹត្តិការណ៍សំខាន់ៗ, ថ្ងៃ​មរណភាពការធ្វើឃាតរបស់លោកស៊ីនហ្សូ អាបេបាតុកម្មនៅស្រីលង្កាឆ្នាំ២០២២ការរីករាលដាលនៃជំងឺអុតស្វាឆ្នាំ ២០២២ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២ការសោយទិវង្គតរបស់សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ការបះបោរនៅកាហ្សាក់ស្ថានឆ្នាំ ២០២២កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២គ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាននៃខែមិថុនា ឆ្នាំ២០២២
ពីខាងឆ្វេងទៅស្តាំក្នុងទម្រង់ទ្រនិចនាឡិកា៖ ផ្លូវប្រសព្វនៅស្ថានីយ៍យ៉ាម៉ាតុ-សៃដៃជិ ប៉ុន្មានម៉ោងបន្ទាប់ពីឃាតកម្មលោកស៊ីនហ្សូ អាបេ, បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅស្រីលង្កា ខាងមុខលេខាធិការដ្ឋានប្រធានាធិបតី, នៅថ្ងៃទី៦ ខែឧសភា ការរីករាលដាលនៃជំងឺអ៊ុតស្វាបានចាប់ផ្តើមនៅចក្រភពអង់គ្លេស, ព្រះបរមសពរបស់អេលីហ្សាប៊ែតទី ២ នៅក្នុងវិមានវេស្តមីនស្ទ័រ; កុមារ​ម្នាក់​ឈរ​នៅ​លើគំនរ​ផ្ទះបាក់បែក​​បន្ទាប់​ពីគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាននៃខែមិថុនា ឆ្នាំ២០២២, ទិដ្ឋភាពពីពិធីបើកកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន, បាតុករនៅឯទីលានអាកតូបេអំឡុងការបះបោរនៅកាហ្សាក់ស្ថានឆ្នាំ ២០២២, រថក្រោះ BMP-៣ របស់រុស្ស៊ីនៅក្បែរទីក្រុងម៉ារីអ៊ូប៉ូលដែលត្រូវបានបំផ្លាញអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
សហស្សវត្សរ៍ សហវត្សរ៍ទី ៣
សតវត្ស សតវត្សទី ២១
ទសវត្សរ៍ ឆ្នាំ ២០២០
ឆ្នាំ ២០១៩ • ២០២០២០២១គ.ស. ២០២២២០២៣២០២៤ • ២០២៥
ឆ្នាំ ២០២២ ក្នុង​ប្រតិទិន​ផ្សេងៗ
ពុទ្ធសករាជ ២៥៦៦
ប្រតិទិនគ្រីកូរី ២០២២

MMXXII

Ab urbe condita ២៧៧៥
ប្រតិទិនអាមេនី ១៤៧១

ԹՎ ՌՆՀԱ

ប្រតិទិនអាស៊ីរី ៦៧៧២
ប្រតិទិនបាហៃ ១៧៨–១៧៩
ប្រតិទិនសាកាបាលី ១៩៤៣–១៩៤៤
ប្រតិទិនបេងហ្កាល់ ១៤២៩
ប្រតិទិនប៊ែប៊ែរ ២៩៧២
រាជ្យឆ្នាំអង់គ្លេស ៨០ Eliz. ២ – ១ Cha. ៣
ប្រតិទិនភូមា ១៣៨៤
ប្រតិទិនប៊ីហ្សង់ទីន ៧៥៣០–៧៥៣១
ប្រតិទិនចិន 辛丑年 (ឆ្លូវ ធាតុដែក)

៤៧១៨ ឬ ៤៦៥៨   — ដល់ —

辛丑年 (ខាល ធាតុទឹក)

៤៧១៩ ឬ ៤៦៥៩

ប្រតិទិនកូបទិក ១៧៣៨–១៧៣៩
ប្រតិទិនឌីស្កតដ៍ ៣១៨៨
ប្រតិទិនអេត្យូពី ២០១៤–២០១៥
ប្រតិទិនហេប្រឺ ៥៧៨២–៥៧៨៣
ប្រតិទិនហិណ្ឌូ ២០៧៨–២០៧៩ (វិក្រមសម្វត)

១៩៤៣–១៩៤៤ (សកសម្វត)

៥១២១–៥១២២ (កលិយុគ)

ប្រតិទិនអូឡូសែន ១២០២២
ប្រតិទិនអ៊ីហ្គបូ ១០២២–២០២៣
ប្រតិទិនអ៊ីរ៉ង់ ១៤០០–១៤០១
ប្រតិទិនឥស្លាម ១៤៤៣–១៤៤៤
ប្រតិទិនជប៉ុន សករាជរេវ៉ា ៤

(令和4年)

ប្រតិទិនជ្វា ១៩៥៥–១៩៥៦
ប្រតិទិនជូឆេ ១១១
ប្រតិទិនជូលាន ហ្គ្រេហ្គោរៀនដក ១៣ ថ្ងៃ
ប្រតិទិនកូរ៉េ ៤៣៥៥
ប្រតិទិនមីនគួ ROC ១១១

民國111年

ប្រតិទិនណានក្សាហ៊ី ៥៥៤
ប្រតិទិនសុរិយគតិថៃ ២៥៦៥
ប្រតិទិនទីបេ 阴金牛年

(ឆ្លូវញីធាតុដែក)

២១៤៨ ឬ ១៧៦៧ ឬ ៩៩៥

   — ដល់ —

阳水虎年

(ខាលឈ្មោលធាតុទឹក)

២១៤៩ ឬ ១៧៦៨ ឬ ៩៩៦

ម៉ោងយូនីក ១៦៤០៩៩៥២០០ – ១៦៧២៥៣១១៩

ឆ្នាំ ២០២២ បាន​មើល​ឃើញ​ពី​ឥទ្ធិពល​បន្ត​នៃ​ការ​កើនឡើង​អតិផរណា​ជា​លទ្ធផល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​បន្ត ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​សាកល​នៃ​វ៉ាក់សាំង​កូវីដ​ ១៩ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២០ បានបន្ត ហើយ​ឆ្នាំ​នេះ​បាន​ឃើញ​ការ​ដក​ការ​រឹត​បន្តឹង​ជំងឺ​កូវីដ ១៩ និងការបើកព្រំដែនអន្តរជាតិឡើងវិញ

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២ ជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនអ៊ុយក្រែន ១៥,៧ លាននាក់ (ជនភៀសខ្លួនផ្ទៃក្នុង ៨ លាននាក់ និងជនភៀសខ្លួន ៧.៧ លាននាក់) ហើយបាននាំឱ្យមានការថ្កោលទោសនិងទណ្ឌកម្មអន្តរជាតិ និងការគំរាមកំហែងនុយក្លេអ៊ែរ ការដកក្រុមហ៊ុនរាប់រយចេញពីប្រទេសរុស្ស៊ី និងការដកប្រទេសរុស្ស៊ីចេញពីព្រឹត្តិការណ៍កីឡាសំខាន់ៗ

បុគ្គលសំខាន់ៗជាច្រើនបានទទួលមរណភាពនៅក្នុងឆ្នាំ ២០២២ ដូចជា ស៊ីនហ្សូ អាបេ, មីខាអ៊ីល ហ្គ័របាឆូវ, អេលីហ្សាប៊ែតទី២, ជាំង ហ្សឺមីន, សម្ដេចប៉ាបបេណេឌីកទី១៦ និងវីរបុរសបាល់ទាត់ ប៉េលេ។

មេដឹកនាំកម្ពុជា

ព្រឹត្តិការណ៍សំខាន់ៗ

មករា

  • ១ មករា – កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោក បានចូលជាធរមានដោយមានសមាជិកប្រទេសដូចជា៖ កម្ពុជា ថៃ ឡាវ សិង្ហបុរី វៀតណាម ប្រ៊ុយណេ ចិន ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់
  • ២ មករា
    • លោកអាប់ដាល់ឡា ហាំដុកបានលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីស៊ូដង់ ចំពេលប្រទេសស៊ូដង់កំពុងប្រឈមនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល។
    • ផ្ទុះបាតុកម្មនៅប្រទេសកាហ្សាក់ស្ថានដោយសារតែតម្លៃប្រេងស្ទុះឡើង។
  • ៤ មករា – ប្រទេសចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក (ដែលសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) បានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយដោយបញ្ជាក់ថា "សង្រ្គាមនុយក្លេអ៊ែរនឹងមិនអាចឈ្នះបានទេ ហើយសង្គ្រាមបែបនេះគឺមិនគួរកើតមានជាដាច់ខាត"។
  • ៥ មករា – ជាការឆ្លើយតបទៅនឹងការតវ៉ាដែលបានផ្ទុះឡើងពីប៉ុន្មានថ្ងៃមុន កាហ្សាក់ស្ថានបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ គណៈរដ្ឋមន្ត្រីលោកអាស្ការ ម៉ាមីនបាននាំគ្នាលាលែងពីតំណែង ខណៈប្រធានាធិបតីកាស៊ីម យ៉ូម៉ារ តូកាយអេវបានសម្រេចចិត្តដកអតីតប្រធានាធិបតីលោកនុលស៊ុលតង់ ណាហ្សាបាយេវចេញពីតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខកាហ្សាក់ស្ថាន។
  • ៦ មករា – អង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) បានផ្តើមបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយបានបញ្ជូនទាហានឆ័ត្រយោងរុស្ស៊ីចូលទៅធ្វើអន្តរាគមន៍តាមសំណើរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោកតូកាយអេវ។
  • ៧ មករា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅជុំវិញសកលលោកបានកើនលើស ៣០០ លានករណី។
  • ១០ មករា – ការ​វះកាត់ប្តូរ​បេះដូង​មនុស្ស​ដាក់បេះដូងជ្រូកត្រូវ​បានប្រព្រឹត្តិទៅជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
  • ១៥ មករា
    • ភ្នំភ្លើងក្រោមទឹកនៅប្រទេសតុងកាឈ្មោះ ហុងកាតុងកា បានផ្ទុះឡើង ដែលជាហេតុអាចបង្កឱ្យមានរលកយក្សស៊ូណាមិដល់ប្រទេសអូស្ត្រាលី កាណាដា ឈីលី ហ្វីជី ជប៉ុន នូវែលហ្សេឡង់ សាម័រ និងសហរដ្ឋអាមេរិក។
    • ខ្មាំងកាំភ្លើងម្នាក់បានចាប់មនុស្សចំនួនបួននាក់ធ្វើជាចំណាប់ខ្មាំងនៅឯវិហារជ្វីហ្វហៅក្រុមជំនុំបេតអ៊ីស្រាអែល (Congregation Beth Israel) ក្នុងក្រុងខូលេវីល រដ្ឋតិចសាស់។ ក្រោយមក ជនដៃដល់ម្នាក់នោះក៏ត្រូវបានប៉ូលីសបាញ់សម្លាប់។
  • ១៦ មករា – ម្ចាស់ជើងឯកកីឡាវាយកូនបាល់លេខមួយប្រចាំពិភពលោកគឺណូវ៉ាក់ ចូកូវីកត្រូវបានបណ្តេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីករណីផ្លូវច្បាប់ដ៏ល្បីមួយទាក់ទងនឹងស្ថានភាពការចាក់វ៉ាក់សាំងកូវីដ-១៩ របស់គាត់ ដែលជាហេតុចម្បងរារាំងគាត់ពីការចូលរួមក្នុងព្រឹត្តិការណ៍អូពិនអូស្ត្រាលីឆ្នាំ២០២២។
  • ១៨ មករា – ក្រុមហ៊ុនមីក្រូសូបរបស់អាមេរិកបានជាវទិញ Activision Blizzard ក្នុងតម្លៃ ៦៨.៧ ពាន់លានដុល្លារ (ប៊ីលាន)។ អង្គីករណ៍នេះគឺជាលទ្ធកម្មក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
  • ១៩ មករា – ការបោះឆ្នោតសកលនៅបាបាដឆ្នាំ២០២២៖ គណបក្សពលករបាបាដបានឈ្នះអាសនៈទាំង ៣០ នៃសភាបាបាដជាលើកទីពីរ។
  • ២៣ មករា
    • ព្យុះត្រូពិចអាណាបានសម្លាប់មនុស្សចំនួន ៨៨ នាក់នៅប្រទេសម៉ាដាហ្កាស្កា ម៉ាឡាវី និងម៉ូសំប៊ិក។ ប៉ុន្មានថ្ងៃក្រោយមក មានគ្រោះទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន ១១ នាក់ថែមទៀតនៅម៉ាដាហ្កាស្ការ។
    • រដ្ឋប្រហារនៅប្រទេសបួគីណាហ្វាសូបានប្រព្រឹត្តិទៅដោយជោគជ័យហើយជាលទ្ធផល លោកប្រធានាធិបតីរ៉ូច កាបូរ៉េត្រូវបានទម្លាក់ចេញពីអំណាច។ ក្រុមយោធាបួគីណាបានបញ្ជាក់ពីមូលហេតុនៃរដ្ឋប្រហារនេះថា ​ដោយសារតែ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​នៅក្នុង​ប្រទេស។
  • ២៨ មករា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ជូនមនុស្សនៅទូទាំងពិភពលោកបានកើនលើសពី ១០ ពាន់លានដូស។
  • ២៩ មករា – ការបោះឆ្នោតប្រធានាធិបតីអ៊ីតាលីឆ្នាំ២០២២៖ លោកស៊ែជីអូ ម៉ាតារ៉េឡាត្រូវបានគេបោះឆ្នោតជ្រើសយកជាប្រធានាធិបតីអ៊ីតាលីឡើងវិញ។
  • ៣០ មករា – ការបោះឆ្នោតសភាព័រទុយកាល់ឆ្នាំ២០២២៖ គណបក្សសង្គមនិយមដែលដឹកនាំដោយលោកអាន់តូនីអូ កូស្តា បានឈ្នះអាសនៈភាគច្រើនដោយដណ្តើមបាន ១១៧ អាសនៈ។

កុម្ភៈ

  • ៣ កុម្ភៈ
    • មេដឹកនាំរដ្ឋឥស្លាមឈ្មោះ អាប៊ូ អ៊ីប្រាហ៊ីម អាល់-ហាស្ស៊ីមី អាល់-កូរ៉ាហ្ស៊ី ត្រូវបានសម្លាប់នៅក្នុងបេសកកម្មប្រឆាំងភេរវកម្មដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅភាគពាយព្យនៃប្រទេសស៊ីរី
    • វិបត្តិជំងឺកូវីដ-១៩៖ ឥណ្ឌា​បានក្លាយជា​ប្រទេស​ទី​បីដែល​មានករណីស្លាប់បង្កដោយជំងឺកូវីដ-១៩ កើនលើស ​៥០​០,០០០ ករណី ដោយនៅពីក្រោយតែ​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ។
  • ៤ កុម្ភៈ – ប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងនឹងការពង្រីកបន្ថែមឥទ្ធិពលរបស់អង្គការណាតូ ដោយបង្ហាញពី "ការព្រួយបារម្មណ៍យ៉ាងធ្ងន់ធ្ងរ" អំពីកតិកាសញ្ញាសន្តិសុខអឃឹស (AUKUS) និងបានសន្យាថានឹងសហការគ្នាដោះស្រាយបញ្ហាប្រឈមជាច្រើន។
  • ៤ កុម្ភៈ – ២០ កុម្ភៈ – ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលធ្វើឱ្យវាក្លាយជាទីក្រុងដំបូងគេបង្អស់ដែលបានធ្វើជាម្ចាស់ផ្ទះទទួលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅផង និងកីឡាអូឡាំពិករដូវរងាផង។
  • ៥ កុម្ភៈ – ព្យុះស៊ីក្លូនបាត់ស៊ីរ៉ៃបានសម្លាប់មនុស្សសរុបចំនួន ១៣ នាក់នៅទូទាំងប្រទេសម៉ាដាហ្កាស្កា អាហ្វ្រិកខាងត្បូង ម៉ូរីស និងរេអុយញ៉ុង។ គ្រោះព្យុះស៊ីក្លូននេះបានកើតឡើងក្រោយពីព្យុះត្រូពិចអាណាបានសម្លាប់មនុស្សចំនួន ១១៥ នាក់នៅក្នុងតំបន់តែមួយកាលពីពីរសប្តាហ៍មុន។
  • ៨ កុម្ភៈ – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនករណីអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ៤០០ លានករណីនៅទូទាំងពិភពលោក។
  • ១៣ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីអាល្លឺម៉ង់ឆ្នាំ២០២២៖ លោកហ្វ្រង់-វាល់ធឺ ស្តែនមៃយឺរ ​បាន​ជាប់ឆ្នោត​​ជា​ប្រធានាធិបតី​អាល្លឺម៉ង់ម្តងទៀត។
  • ១៤ កុម្ភៈ – ក្បួនបាតុកម្មកាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោកចាស្ទីន ទ្រូដូបានប្រកាសពីការអំពាវនាវឱ្យមានច្បាប់ស្តីពីគ្រាអាសន្នជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកាណាដាដើម្បីតបទល់នឹងចលនាតវ៉ា ដែលប្រឆាំងនឹងការរឹតបន្តឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។
  • ២១ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ និងសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ ហើយចាប់ផ្តើមបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទាំងពីរនោះ។ សកម្មភាពនេះត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ ខណៈដែលប្រទេសមួយចំនួនត្រៀមអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។
  • ២២ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ អាល្លឺម៉ង់បាន​សម្រេច​ផ្អាក​ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ Nord Stream 2 ដែលជាគម្រោងបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិនក៏បានដាក់ទណ្ឌកម្មលើឥស្សរជន និងស្ថាប័នរុស្ស៊ីមួយចំនួនផងដែរ។ ចំណែកឯចក្រភព​អង់គ្លេសវិញបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រុស្ស៊ី​ចំនួន​ប្រាំ និង​បុគ្គល​ជនជាតិរុស្ស៊ីចំនួនបី​រូប​។
  • ២៣ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ សហភាព​អឺរ៉ុបបាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ីដោយ​រឹតបន្តឹង​ការ​ចូល​ប្រើប្រាស់​ទីផ្សារ​ហិរញ្ញវត្ថុពីសំណាក់ភាគី។
  • ២៤ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ រុស្សីបានបើកការឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដែលជាហេតុជំរុញឱ្យប្រទេសមួយចំនួនសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរដ្ឋាភិបាលរុស្ស៊ី។
  • ២៧ កុម្ភៈ
    • វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ លោកពូទីនបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីស្ថិតក្នុង"ការប្រុងប្រយ័ត្នពិសេស"កម្រិតខ្ពស់ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា "សេចក្តីថ្លែងការណ៍ប្រទូស្ត"ដោយអង្គការណាតូ។ ទង្វើនេះត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក។
    • វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានប្រកាសថា គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានយល់ព្រមជួបប្រជុំគ្នា ដោយគ្មានលក្ខខណ្ឌជាមុន។
    • វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ បណ្តាប្រទេសនៅអឺរ៉ុបប្រកាសហាមឃាត់ការហោះហើររុស្ស៊ីនៅក្នុងដែនអាកាសរបស់ពួកគេ។
    • នៅក្នុងប្រជាមតិរដ្ឋធម្មនុញ្ញ ប្រទេសបេឡារុសបានបោះឆ្នោតដកហូតច្បាប់លក្ខខណ្ឌគ្មាននុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីចូលជ្រកក្នុងប្រទេសខ្លួនជាអចិន្ត្រៃយ៍។
  • ២៨ កុម្ភៈ
    • ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកទីពីរនៃរបាយការណ៍វាយតម្លៃទីប្រាំមួយរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ។ វាបានសន្និដ្ឋានថាផលប៉ះពាល់ជាច្រើនឥឡូវនេះ"មិនអាចនឹងត្រឡប់បានវិញទេ"។
    • វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ អង្គការសហប្រជាជាតិបានរាយការណ៍ថាជនភៀសខ្លួនជាង ៥០០,០០០ នាក់បានភៀសខ្លួនពីអ៊ុយក្រែនទៅប្រទេសជិតខាង។
    • វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ហ្វីហ្វា និង យូអេហ្វា បញ្ឈប់ក្លឹប និងក្រុមជម្រើសជាតិរុស្ស៊ីពីការចូលរួមប្រកួតទាំងអស់។
    • វិបត្តិហិរញ្ញវត្ថុរុស្ស៊ី៖ ជាសកម្មភាពមួយមិនធ្លាប់កើតមានពីមុនមក ប្រទេសស្វីស ម៉ូណាកូ សិង្ហបុរី និងកូរ៉េខាងត្បូងបានរួមគ្នាដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសរុស្ស៊ី មានដូចជាការគ្រប់គ្រងការនាំចេញ និងការបង្កកទ្រព្យសម្បត្តិជាដើម។

មីនា

  • ១ មីនា
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ អង្គការអត្តពលកម្មពិភពលោកបានដកសិទ្ធិ​រុស្ស៊ី និង​បេឡារុស មិន​ឱ្យ​ចូលរួមប្រកួត​ក្នុង​ព្រឹត្តិការណ៍​ទាំង​អស់របស់ខ្លួន។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ នៅក្នុងសម័យប្រជុំបន្ទាន់មួយ រដ្ឋសមាជិកអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយបដិសេធចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំពាវនាវឱ្យមានការដកកងកម្លាំងឈ្លានពានជាបន្ទាន់។
  • ២ មីនា
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ រុស្ស៊ី​​បាន​វាយដណ្តើម​យក​ទីក្រុង​ធំ​ដំបូងពីអ៊ុយក្រែនគឺទីក្រុងកំពង់ផែជាប់សមុទ្រខ្មៅហៅគែរសុន ខណៈដែលការបាញ់បំផ្លោងគ្រាប់មីស៊ីលកាន់តែកែនឡើងនៅទូទាំងទឹកដីអ៊ុយក្រែន។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ អង្គការសហប្រជាជាតិបានរាយការណ៍ថា ជនភៀសខ្លួនប្រមាណជាងមួយលាននាក់កំពុងតែរត់ភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀត។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចាប់ផ្តើមការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កដោយរុស្ស៊ីនៅអ៊ុយក្រែន។
  • ៣ មីនា
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ រុស្ស៊ី​ត្រូវ​បាន​មេដឹកនាំ​ពិភពលោក​ថ្កោលទោស​បន្ទាប់ពី​​ការវាយប្រហារ​លើរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ាដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប ហើយនាំឱ្យមានភ្លើងឆាបឆេះនៅទីតាំងនោះ។
    • រដ្ឋសភាអាមេនីបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់គឺលោកវ៉ាហាន កាឆាទូរីយ៉ង់ជាប្រធានាធិបតីថ្មី បន្ទាប់ពីលោកអាមែន សារគីស៊ានបានលាឈប់ពីតំណែង។
  • ៤–១៣ មីនា – កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២ បានប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយប៉េកាំងបានក្លាយជាទីក្រុងដំបូងគេបង្អស់ដែលធ្វើជាម្ចាស់ទទួលទាំងកីឡាប៉ារ៉ាឡាំពិករដូវក្តៅ និងរដូវរងា។
  • ៤ មីនា – បុរសអាហ្វហ្កានីស្ថានម្នាក់ដែលត្រូវជាសមាជិកក្រុមរដ្ឋឥស្លាម–ខេត្តខូរ៉ាសានបានធ្វើការវាយប្រហារអត្តឃាតលើវិហារឥស្លាមស៊ីយ៉ានៅក្រុងពេសាវ៉ា ខេត្តខៃប៊ឺរប៉ាកទូនខ្វា ប្រទេសប៉ាគីស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ៦៣ នាក់​។
  • ៧ មីនា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានកើនលើស ៦ លាននាក់។
  • ៨ មីនា – សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសហាមនាំ ចូលប្រេងកាតរបស់រុស្ស៊ី ខណៈពេលដែលសហភាពអឺរ៉ុបចេញសេចក្តីប្រកាសកាត់បន្ថយពីរភាគបីនូវតម្រូវការឧស្ម័នរុស្ស៊ី។
  • ៩ មីនា
    • ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងឆ្នាំ២០២២៖ បេក្ខភាព​គណបក្ស​អំណាច​ប្រជាជន​ លោកយូន សកយ៉ល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ រុស្ស៊ីត្រូវបានថ្កោលទោសដោយមេដឹកនាំពិភពលោកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងម៉ារីអ៊ូប៉ូលដែលបានបំផ្លាញមន្ទីរពេទ្យរួមមានបន្ទប់សម្ភព និងកុមារ។
    • អ្នកស្រាវជ្រាវនៅតំបន់អង់តាក់ទិកបានប្រកាសរកឃើញ អិនឌូរេនស៍ ដែលជាសំពៅលិចចូលទៅក្នុងសមុទ្រនៅឆ្នាំ ១៩១៥ អំឡុងពេលបម្រើបេសកកម្មរុករករបស់លោកអ៊េរណេស្ត ស៊ែកលតុន។
  • ១០ មីនា – រដ្ឋសភាហុងគ្រីបានបោះឆ្នោតជ្រើសតាំងអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការគ្រួសារគឺ លោកស្រីកាតាលីន ណូវ៉ាក់ ជាប្រធានាធិបតីថ្មីនៃប្រទេសហុងគ្រីក្នុងសំឡេង ១៣៧-៥១។
  • ១១ មីនា – លោកកាព្រីយ៉ែល បូរិចបានស្បថចូលកាន់តំណែងជាប្រធានាធិបតីឈីលី។ លោកបានក្លាយជាប្រមុខរដ្ឋវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រឈីលី និងជាប្រធានាធិបតីដំបូងដែលបានកើតក្នុងរបបផ្តាច់ការយោធារបស់លោកអ៊ូហ្គូស្តូ ពីណូឆេត។
  • ១២ មីនា – ការបោះឆ្នោតប្រធានាធិបតីតួកមេនីស្ថានឆ្នាំ២០២២៖ លោកស៊ែរដារ ប៊ែរឌីមូហាមេដូ ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីលោកហ្គួរបានហ្គូលី ប៊ែរឌីមូហាមេដូ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីដោយទទួលបានសម្លេងគាំទ្រសរុប ៨៩%។
  • ១៦ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើរោងមហោស្រពម៉ារីយ៉ូប៉ូល បានសម្លាប់ជនស៊ីវិលប្រមាណ ៦០០ នាក់។
  • ២១ មីនា – ជើងហោះហើរលេខ ៥៧៣៥ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ក្វាងស៊ី ប្រទេសចិន ដោយបានសម្លាប់មនុស្សទាំង ១៣៣ នាក់នៅលើយន្តហោះ។
  • ២៤ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ អង្គការណាតូបានប្រកាសថា ក្រុមប្រយុទ្ធថ្មីចំនួន ៤ ដែលមានទាហានសរុប ៤០,០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសប៊ុលការី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី រួមជាមួយនឹងការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។
  • ២៥ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ដំណាក់កាលដំបូងនៃប្រតិបត្តិការយោធារបស់ខ្លួន "ជាទូទៅ" ត្រូវបានបញ្ចប់ ដោយនិយាយថាប្រទេសខ្លួននឹងផ្តោតលើ "ការរំដោះ" នៃតំបន់ដូនបាសភាគខាងកើតរបស់អ៊ុយក្រែន។
  • ២៩​ មីនា – សាធារណរដ្ឋប្រជាធិបតេយ្យកុងគោត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកសហគមន៍អាហ្វ្រិកខាងកើត។
  • ៣១ មីនា – ពិព័រណ៍អ៊ិចស្ប៉ូ ២០២០ បានបិទទ្វានៅទីក្រុងឌូបៃ បន្ទាប់ពីដំណើរការអស់រយៈពេល ៦ ខែកន្លងមកដោយដំបូងគ្រោង​នឹងបើកដំណើរការឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ ប៉ុន្តែវាត្រូវបានពន្យារ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។

មេសា

  • ៣ មេសា
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ ខណៈ​កម្លាំង​រុស្ស៊ីកំពុង​ដក​ថយ​ពី​តំបន់​ក្បែរ​ក្រុង​កៀវ អ៊ុយក្រែនបានធ្វើការចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាម ចំពេលមានភស្តុតាងនៃការសម្លាប់ជនស៊ីវិលដោយមិនរើសមុខ ដូចជានៅក្រុងប៊ូឆាជាដើម។
    • ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតសកលកូស្តារីកាឆ្នាំ ២០២២ ត្រូវបានប្រព្រឹត្តិធ្វើឡើងដោយបេក្ខភាពប្រធានាធិបតីមកពីគណបក្សវឌ្ឍនភាពសង្គមប្រជាធិបតេយ្យគឺលោក រ៉ូឌ្រីកូ ឆាវ៉េស រ៉ូប្លេស ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។
  • ៤ មេសា –ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកទីបីនិងចុងក្រោយនៃរបាយការណ៍វាយតម្លៃទី៦ ស្តីពីការប្រែប្រួលអាកាសធាតុ ដោយព្រមាន​ថា ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់នឹងកើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០២៥ និងត្រូវ​ធ្លាក់​ចុះវិញប្រមាណ​ ៤៣% ​នៅ​ឆ្នាំ​ ២០៣០ ដើម្បីកំណត់កំណើនកម្តៅផែនដីត្រឹម ១.៥ °C (២.៧ °F)។
  • ៦ មេសា – ហ្វូស៊ីលសត្វដាយណូស័រដំបូងគេដែលជាប់ទាក់ទងនឹងឥទ្ធិពលទង្គិចឈីក្សូលូប ត្រូវបានរាយការណ៍ដោយក្រុមបុរាណវិទូ។
  • ៧ មេសា
    • អង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សដោយទទួលបានលទ្ធផល ៩៣–២៤ ហើយមានប្រទេសចំនួន ៥៨ បានបោះឆ្នោតអនុប្បវាទ។
    • លោកអាប់ដ្រាប៊ូ ម៉ាន់ស៊ួរ ហាឌី ប្រធានាធិបតីយេម៉ែន បានចុះចេញពីតំណែង និងរួមទាំងដកលោកអាលី ម៉ូសេន អាល់-អាម៉ារចេញពីតំណែងអនុប្រធានាធិបតីផងដែរ ដោយផ្ទេរអំណាចការិយាល័យទាំងពីរទៅឱ្យក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីដែលមានសមាជិកប្រាំបីរូបដែលទើបបង្កើតថ្មីក្រោមការដឹកនាំរបស់លោក រ៉ាស្សាត អាល់-អាលីមី។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ រុស្ស៊ីត្រូវបានថ្កោលទោសដោយមេដឹកនាំពិភពលោកបន្ទាប់ពីមីស៊ីលរុស្ស៊ីបានបុកចំស្ថានីយ៍រថភ្លើងក្រាម៉ាតុស្ក ហើយជាលទ្ធផលបានសម្លាប់ជនស៊ីវិលចំនួន ៥៩ នាក់ដែលព្យាយាមជម្លៀសខ្លួនដោយក្នុងនោះរួមមានទាំងកុមារចំនួនប្រាំពីរនាក់ផងដែរ។
    • តម្លៃស្បៀងអាហារសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានចាប់បង្កើតឡើងតាំងពីឆ្នាំ១៩៩០ មក ដោយតម្លៃទំនិញដូចជាស្រូវសាលីបានកើនឡើងជិត ២០% ដែលជាលទ្ធផលនៃវិបត្តិនៅអ៊ុយក្រែន។
  • ១១ មេសា – រដ្ឋសភាប៉ាគីស្ថានបានជ្រើសតាំងមេដឹកនាំបក្សប្រឆាំងលោកសេបាហ្ស សារីហ្វ ជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់​ពី​លោកអ៊ីមរ៉ាន ខានត្រូវ​បាន​គេ​ដកចេញពី​តំណែង​ក្រោយ​មាន​ចលនា​មិន​ទុក​ចិត្តកើតឡើង​ពីរ​ថ្ងៃ​មុន។
  • ១៣ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីនៃជំងឺកូវីដ-១៩ បានកើនលើសពី ៥០០ លានករណីនៅទូទាំងពិភពលោក។
  • ១៤ មេសា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២៖ នាវាចម្បាំងរុស្ស៊ីឈ្មោះ ម៉ូសក្វា (Moskva) បានក្លាយជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានលិចខណៈពេលកំពុងបំពេញបេសកកម្មរបស់ខ្លួនចាប់តាំងពីចប់សង្គ្រាមលោកលើកទី២ មក ភាគីអ៊ុយក្រែន​បានអះអាង​ថា វាត្រូវបានលិចដោយសារតែត្រូវគ្រាប់មីស៊ីលរបស់ខ្លួនខណៈដែលរុស្ស៊ីវិញបានអះអាងថា វាបានលិចអំឡុងពេលអាកាសធាតុព្យុះភ្លៀងក្រោយមានអគ្គិភ័យឆាបឆេះលើនាវា។
  • ១៩ មេសា – ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីទីម័រខាងកើតឆ្នាំ២០២២ បានប្រារព្ធធ្វើឡើង ហើយបេក្ខភាពរបស់គណបក្សសមាជជាតិដើម្បីការកសាងគឺលោកហ្សូសេ រ៉ាម៉ូស-អូរតាត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។
  • ២០ មេសា – ក្រុមអ្នកសង្កេតការណ៍អឺរ៉ុបខាងត្បូង បានប្រកាសពីការរកឃើញមីក្រូណូវ៉ា។
  • ២២ មេសា – Large Hadron Collider បានចាប់ផ្តើមប្រតិបត្តិការពេញលេញវិញបន្ទាប់ពីរយៈពេលបីឆ្នាំ។
  • ២៤ មេសា – ការបោះឆ្នោតសភាស្លូវេនីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ៩០ រូបនៃរដ្ឋសភា​ស្លូវេនី ហើយគណបក្ស​ចលនា​សេរីភាព​បានក្លាយ​ជា​គណបក្ស​ធំ​ជាង​គេ ដោយ​ដណ្តើម​បាន​អាសនៈ​ចំនួន ៤១ ក្នុង​ចំណោមអសនៈសរុបទាំង ៩០។
  • ២៧ មេសា – សហភាព​អឺរ៉ុប​បានចោទប្រកាន់​រុស្ស៊ី​ពី​បទ​ប្រទាញផលប្រយោជន៍​បន្ទាប់ពី​ប្រព័ន្ធផ្គត់ផ្គង់​ឧស្ម័ន​ដល់ប្រទេសប៉ូឡូញ និង​ប៊ុលការី ត្រូវបានបញ្ឈប់ដោយក្រុមហ៊ុនថាមពលយក្សកាហ្សប៉្រុម (Gazprom)។
  • ២៨ មេសា – សភាតំណាងរាស្ត្រម៉ុងតេណេគ្រោ បានជ្រើសតាំងរដ្ឋាភិបាលថ្មី ដែលមានលោកឌ្រីតង់ អាបាសូវិចជានាយករដ្ឋមន្ត្រី បន្ទាប់​ពី​មាន​ចលនា​មិន​ទុក​ចិត្ត​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកហ្សាដ្រាវកូ គ្រីវ៉ូកាពិច។

ឧសាភា

  • ៦ ឧសភា – ការរីករាលដាលនៃជំងឺអុតស្វា៖ ការរីករាលដាលនៃជំងឺអុតស្វាបានចាប់ផ្តើមបន្ទាប់ពីគេបានរកឃើញករណីវីរុសអុតស្វាដំបូងគេនៅឯរាជធានីឡុងដ៍ក្នុងចក្រភពអង់គ្លេស
  • ៩ ឧសភា
    • នាយករដ្ឋមន្ត្រីស្រីលង្កាគឺលោក មហិនត្តា រាជប៉ក្សា បានលាឈប់ពីតំណែងដែលជាលទ្ធផលនៃបាតុកម្មតវ៉ាដ៏ធំប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនៅទូទាំងប្រទេស។ រយៈពេលបីថ្ងៃក្រោយ តំណែងនាយករដ្ឋមន្ត្រីក៏ត្រូវបានស្នងបន្តដោយលោក រ៉ានីល វីក្រេម៉េស៊ីងហេ
    • ការបោះឆ្នោតសកលហ្វីលីពីនឆ្នាំ ២០២២៖ លោកបុងបុង ម៉ាកូស និងលោកស្រីសារ៉ា ឌុយទែរតេត្រូវបានប្រជាជនហ្វីលីពីនបោះឆ្នោតជ្រើសរើសជា ប្រធានាធិបតីហ្វីលីពីនទី១៧ និងអនុប្រធានាធិបតីហ្វីលីពីនទី១៥។
  • ១៣ ឧសភា – មហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ានត្រូវបានជ្រើសតាំងជាប្រធានាធិបតីទីបីនៃអេមីរ៉ាតអារ៉ាប់រួមដោយក្រុមប្រឹក្សាកំពូលសហព័ន្ធបន្ទាប់ពីមរណភាពរបស់កាលីហ្វា ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ានរយៈពេលមួយថ្ងៃមុន។
  • ១៦ ឧសភា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ទីក្រុងម៉ារីអ៊ូប៉ូលបានដោយជោគជ័យក្រោយពីការដកថយរបស់កងទ័ពអ៊ុយក្រែន។
  • ២១ ឧសភា – ការបោះឆ្នោយសហព័ន្ធអូស្ត្រាលីឆ្នាំ ២០២២៖ គណបក្សពលករដែលដឹកនាំដោយលោកអាន់តូនី អាល់បានីសបានយកឈ្នះលើរដ្ឋាភិបាលចម្រុះជាតិ/សេរីនិយមដែលដឹកនាំដោយនាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន។ លោកអាល់បានីសនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២៣ ខែឧសភា។

មិថុនា

  • ៤ មិថុនា – ឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបគឺលោកបាចរ៉ាំ បេហ្កាច ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទីប្រាំបួននៃប្រទេសអាល់បានីដោយសភាតំណាងរាស្ត្រក្នុងការបោះឆ្នោតជុំទីបួន។
  • ៥ មិថុនា – មនុស្សយ៉ាងហោចណាស់ ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារ និងការប្រើប្រាស់គ្រាប់បែកនៅទីក្រុងអូវ៉ូ ប្រទេសនីហ្សេរីយ៉ា
  • ១៤ មិថុនា – ប្រទេសកាណាដា និងដាណឺម៉ាកបានសម្រេចបញ្ចប់ការទាមទាររៀងៗខ្លួនមកលើកោះហានស៍ ដោយកាត់បែងចែកកោះនេះជាពាក់កណ្តាល។
  • ១៩ មិថុនា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ីបានដំណើរការ ហើយអតីតយុទ្ធជននៃចលនា ១៩ មេសា គឺលោកគូស្តាវ៉ូ ប៉េត្រូត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតី។
  • ២២ មិថុនា – គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ (Mw) បានរញ្ជួយខ្សែឌូរ៉ាន (ព្រំដែនបែងចែកប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,០០០ នាក់។
  • ២៣ មិថុនា – គណបក្សរបស់លោកឌីគកុន មីតឆែលបានដណ្តើមអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសក្រឺណាត ដោយបានយកឈ្នះគណបក្សរបស់នាយករដ្ឋមន្ត្រីឃីត មីតឆែល។
  • ២៦ មិថុនា – មេដឹកនាំ G7 បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ការហាមឃាត់នៃការនាំចូលរ៉ែមាសពីរុស្ស៊ីត្រូវបានប្រកាស។
  • ២៨–៣០ មិថុនា – កិច្ចប្រជុំកំពូលរបស់អង្គការណាតូបានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រួមជាមួយនឹងវត្តមានរបស់ប្រទេសផ្សេងៗមកពីសហភាពអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រធានបទចម្បងនៃកិច្ចប្រជុំនេះគឺការស្វែងរកការរឹតបន្តឹងការការពារដោយឯកភាពបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគំរាមកំហែងជានិរន្តរភាពលើបូរណភាពទឹកដីនៃប្រទេសដទៃទៀត។

កក្កដា

  • ១ កក្កដា – លោកយ៉ាអៀរ ឡាពីដបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខណៈដែកអតីតនាយករដ្ឋមន្ត្រីលោកណាតាលី បេននែតបានផ្លាស់មកតំណែងនាយករដ្ឋមន្ត្រីប្តូរវេន។ របៀបបែបបទនេះត្រូវបានបង្កើតឡើងព្រោះគ្មានគណបក្សណាមួយបានទទួលសំឡេងភាគច្រើនដាច់ខាតនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិអ៊ីស្រាអែលកាលពីឆ្នាំ២០២១។
  • ៦–៣១ កក្កដា – ពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អឺរ៉ុបឆ្នាំ ២០២២ បានប្រារព្ធធ្វើឡើងនៅប្រទេសអង់គ្លេសដោយម្ចាស់ផ្ទះជាក្រុមដែលឈ្នះពានរង្វាន់មួយនេះ។ វាជាពានរង្វាន់ដ៏ធំដំបូងដែលប្រជាជាតិអង់គ្លេសបានឈ្នះចាប់តាំងពីឆ្នាំ ១៩៦៦ មក។
  • ៧–១៧ កក្កដា – កីឡាវើលដ៏ហ្គេមឆ្នាំ ២០២២ បានប្រព្រឹត្តិធ្វើឡើងនៅទីក្រុងប៊ឺរមីងហាំ រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក។
  • ៨ កក្កដា – អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេត្រូវបានគេធ្វើឃាតខណៈកំពុងថ្លែងសុន្ទរកថាជាសាធារណៈនៅទីក្រុងណារ៉ា ប្រទេសជប៉ុន។
  • ១១ កក្កដា – រូបភាពប្រតិបត្តិការដំបូងពីតេឡេទស្សន៍អវកាសជេមស៍វេប ដែលបង្ហាញពីចង្កោមកាឡាក់ស៊ី SMACS 0723 ត្រូវបានបង្ហាញជាសាធារណៈ។
  • ១៨ កក្កដា – លោកស្រីឌ្រូប៉ាឌី មឺរមូ ត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីឥណ្ឌា ដែលធ្វើឱ្យលោកស្រីក្លាយជាស្ត្រីកុលសម្ព័ន្ធដំបូងគេ និងជាបុគ្គលក្មេងជាងគេបំផុតដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានាធិបតីឥណ្ឌា។
  • ១៩ កក្កដា – មនុស្សយ៉ាងតិចចំនួន ១២,០០០ នាក់ត្រូវបានស្លាប់ដោយសារតែឥទ្ធិពលរលកកម្តៅដ៏ខ្លាំងដែលបានភាយសាយពាសពេញទ្វីបអឺរ៉ុប ហើយលើសពីនេះ វាបានបង្កឱ្យមានភ្លើងឆេះព្រៃ បញ្ហាធ្វើដំណើរ និងកំណត់ត្រាសីតុណ្ហភាពខ្ពស់នៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើន។

សីហា

  • ៤ សីហា
    • ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីណានស៊ី ប៉េឡូស៊ី ដោយលោកស្រីជាមន្ត្រីជាន់ខ្ពស់​អាមេរិក​ដំបូង​ដែលបានមកធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០។
    • នាយករដ្ឋមន្ត្រីនៃប្រទេសប៉េរូ លោកអានីបាល់ តូរ៉េសបានសម្រេចលាលែងពីតំណែងបន្ទាប់ពីមានការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនទាក់ទងនឹងប្រធានាធិបតីប៉េរូ លោកប៉េដ្រូ កាស្ទីលឡូ។
  • ៥–៧ សីហា – អ៊ីស្រាអែលបាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​តំបន់ដែនជ្រោយកាសា ដោយ​សម្លាប់​មេ​ដឹក​នាំ​យោធា​ជីហាដឥស្លាមម្នាក់ឈ្មោះ តៃស៊ារ ចាបារី។ ជាចុងក្រោយ ភាគី​ទាំង​ពីរក៏​បាន​ឯកភាព​គ្នា​ចុះលើ​បទ​ឈប់​បាញ់​បន្ទាប់​ពី​រងការ​ប៉ះ​ទង្គិច​គ្នា​អស់រយៈពេលបី​ថ្ងៃ។
  • ៩ សីហា – ការបោះឆ្នោតសកលកេនយ៉ាឆ្នាំ ២០២២៖ លោកវីល្លៀម រូតូត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទីប្រាំនៃប្រទេសកេនយ៉ា ដោយយកឈ្នះលើមេដឹកនាំបក្សប្រឆាំងគឺលោក រៃឡា អូឌីងហ្កា។ ជ័យជម្នះរបស់លោកត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតក្នុងប្រទេសកាលពីថ្ងៃទី១៥ ខែសីហា ចំពេលមានការតវ៉ា និងអំពើហិង្សាពីសំណាក់អ្នកគាំទ្រលោកអូឌីងហ្កា។
  • ១៧ សីហា – ប្រទេសតួកគី និងអ៊ីស្រាអែលបានយល់ព្រមស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ បន្ទាប់ពីរងនូវភាពតានតឹងមួយរយៈធំកន្លងមក។
  • ១៩ សីហា – រដ្ឋាភិបាលចម្រុះនៃប្រទេសម៉ុងតេណេគ្រោបានដួលរលំបន្ទាប់ពីសមាជិកសភាតំណាងរាស្ត្របានបោះឆ្នោតដកទំនុកចិត្តដែលជាលទ្ធផលនៃជម្លោះទាស់ទែងគ្នាក្នុងជួររដ្ឋាភិបាលចម្រុះ​ជុំវិញ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​រដ្ឋាភិបាល​បាន​ចុះ​​ជាមួយ​នឹងព្រះសហគមន៍អូស្សូដក់​ស៊ែប៊ី។
  • ២៨ សីហា – គ្រោះទឹកជំនន់នៅប៉ាគីស្ថានឆ្នាំ២០២២៖ ប្រទេសប៉ាគីស្ថានបានប្រកាសពី "គ្រោះមហន្តរាយអាកាសធាតុ" និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលផ្តល់ជំនួយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នេះបានកើនលើសពី ១,០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះទឹកជំនន់ដ៏សាហាវបំផុតចាប់តាំងពីឆ្នាំ២០១៧ មក។ ប្រទេសជាច្រើនរួមជាមួយអង្គការសហប្រជាជាតិបានសន្យាថានឹងផ្តល់មូលនិធិជាទឹកប្រាក់រាប់លានសម្រាប់ជំនួយ។

កញ្ញា

  • ១ កញ្ញា – អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ជំរុំឃុំឃាំងស៊ីនជាំង របស់រដ្ឋាភិបាលចិន និងទង្វើដែលប្រព្រឹត្តិមកលើជនជាតិអ៊ុយហ្គឺរក្នុងជំរុំអស់នោះអាចចូលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
  • ៦ កញ្ញា – លោកស្រី លីហ្ស ត្រាស្ស ត្រូវបានគេបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សអភិរក្សនិយម។
  • ៨ កញ្ញា – ព្រះអង្គម្ចាស់ឆាលស៍ទី៣ បានក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស និងសហធនរដ្ឋចំនួន ១៤ ផ្សេងទៀតបន្ទាប់ពីព្រះមាតារបស់ព្រះអង្គព្រះនាមអេលីហ្សាប៊ែតទី២ បានសោយព្រះទិវង្គត។
  • ១២ កញ្ញា – ជម្លោះអាមេនី–អាស៊ែបៃសង់នៃខែកញ្ញា៖ ប្រទេសអាស៊ែបៃសង់បានបើកវាយប្រហារលើទីតាំងយោធារបស់ប្រទេសអាមេនីនៅក្បែរទីក្រុងវ៉ាដេនីស ហ្កូរីស សុត្ក និងជែរមុគ ហើយបានកាន់កាប់តំបន់មួយចំនួនតាមព្រំដែនអាមេនី–អាស៊ែបៃសង់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ទាហានអាមេនីជាង ១០០ នាក់ត្រូវបានបាង់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈដែលភាគីខាងអាស៊ែបៃសង់បានប្រកាសថា ខ្លួនមានអ្នកស្លាប់ចំនួន ៧១ នាក់។
  • ១៤–១៦ កញ្ញា – ជម្លោះកៀគីស្ថាន–តាជីគីស្ថានឆ្នាំ២០២២៖ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ខណៈដែលការប៉ះទង្គិចគ្នាជាបណ្តើរៗបានកើតឡើងរវាងកងទ័ពកៀគីស្ថាន និងតាជីគីស្ថាននៅតាមព្រំដែនប្រទេសរៀងៗខ្លួន។
  • ១៤–២៥ កញ្ញា – ខ្យល់ព្យុះអាត្លង់ទិកហៅហ្វីអូណាបានបោកបក់មកប៉ះកោះក្វាដលូប ព័រតូរីកូ សាធារណរដ្ឋដូមីនិក ប្រជុំកោះលូកាយ៉ាន ប៊ែរមូដ និងទឹកដីកាណាដាភាគខាងកើត។
  • ១៦ កញ្ញា – បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីមរណភាពរបស់នារីម្នាក់ឈ្មោះ ម៉ាសា អាមីនី ខណៈដែលនាងកំពុងជាប់ខ្លួនក្នុងទីកន្លែងឃុំឃាំងរបស់"នគរបាលសីលធម៌"អ៊ីរ៉ង់។
  • ១៩ កញ្ញា – ពិធីបុណ្យព្រះបរមសពនៃអេលីហ្សាប៊ែតទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវិហារវ៉េស្តមីនស្ទឺរអាប៊ីនៃរាជធានីឡុងដ៍។ ក្រោយមក ព្រះមឈូសារព្រះអង្គត្រូវបានគេដង្ហែទៅកាន់ប្រាសាទវីនដ៍ស័រដើម្បីបញ្ចុះជាមួយនឹងព្រះស្វាមី ព្រះមាតាបិតា និងប្អូនស្រីរបស់ព្រះអង្គនៅក្នុងវិហារអនុស្សាវរីយ៍ស្តេចចចទី៦។
  • ២១ កញ្ញា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ បន្ទាប់ពីអ៊ុយក្រែនបានវាយដណ្តើមទឹកដីភាគខាងកើតរបស់ខ្លួនបានមួយភាគវិញ លោកពូទីនបានធ្វើការប្រកាសពីកំណែនទ័ពនៅរុស្ស៊ី និងគំរាមពីបំណងប្រើអាវុធនុយក្លេអ៊ែរដោយនិយាយថា "នេះមិនមែនជាសម្តីលេងសើចទេ"។
  • ២៤ កញ្ញា – ការបោះឆ្នោតសភាណូរូឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តិធ្វើឡើង ហើយជាលទ្ធផល លោករូស គុនត្រូវបានសភាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។
  • ២៥ កញ្ញា – ការបោះឆ្នោតសកលអ៊ីតាលីឆ្នាំ២០២២ បានដំណើរការឡើងដើម្បីជ្រើសរើសសមាជិកសម្រាប់សភាតំណាងរាស្រ្ត (៤០០ អាសនៈ) និងព្រឹទ្ធសភានៃសាធារណរដ្ឋ (២០០ អាសនៈ)។ អ្នកសង្កេតការណ៍បានធ្វើការអត្ថាធិប្បាយថា លទ្ធផលនៃការបោះឆ្នោតមួយនេះបានបញ្ជាក់ពីបម្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីកំណើនប្រជាប្រិយភាពនៃបក្សពួកស្ដាំនិយមនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងស៊ុយអែត។ គេក៏បានកត់សម្គាល់ផងដែរថា លទ្ធផលបោះឆ្នោតនេះបានស្វាគមន៍រដ្ឋាភិបាលប្រកាន់ស្លាបស្តាំនិយមបំផុតចូលកាន់អំណាចនៅប្រទេសអ៊ីតាលីចាប់តាំងពីឆ្នាំ១៩៤៥ មក។
  • ២៦ កញ្ញា – យានដាត (DART) របស់អង្គការណាសាបានហោះទៅបុកអាចម៍ផ្កាយឌីម័រហ្វូស (Dimorphos) ដែលជាការសាកល្បងលើកដំបូងនៃប្រព័ន្ធការពារភពមនុស្សជាតិ។
  • ២៧–៣០ កញ្ញា – ខ្យល់ព្យុះអ៊ីយ៉ានបានវាយបក់ប្រទេសគុយបា និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការខូចខាតដ៏ធំសម្បើមដល់ប្រទេសទាំងពីរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០២ នាក់ និងប្រហែល ១០,០០០ នាក់កំពុងបាត់ខ្លួន ហើយវាធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ភ្លើងអគ្គិសនីប្រើប្រាស់ រួមទាំងប្រទេសគុយបាទាំងមូលផងដែរ។
  • ២៧ កញ្ញា – ប្រជាមតិ​កាត់​ទឹកដីកាន់កាប់ដោយរុស្ស៊ីនៅ​អ៊ុយក្រែនឆ្នាំ២០២២៖ យោងតាមលទ្ធផលដែលចេញផ្សាយដោយអាជ្ញាធរត្រួតត្រារបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញថា សម្លេងឆ្នោតគ្រាំទ្រការផ្តាច់ខ្លួនចេញពីអ៊ុយក្រែនគឺមានចំនួនលើសលប់ខ្ពស់ដោយក្នុងនោះមាន ៩៩.២៣% នៅសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍, ៩៨.៤២% នៅសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍, ៩៣.១១% នៅអូប្លាសហ្សាប៉ូរីហ្ស៊ីយ៉ា និង ៨៧.០៥% នៅគែរសុន។ អ្នកចូលរួមក្នុងប្រជាមតិមានលើសពី ៧៥% នៅក្នុងតំបន់នីមួយៗ ហើយសម្រាប់តំបន់ដូណេតស្ក៍វិញមានដល់ប្រមាណ ៩៧% ឯណោះ។ តែយ៉ាង​ណា​មិញ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយសហគមន៍អន្តរជាតិដោយចោតថា​ជា ​ប្រជាមតិ​ក្លែង​ក្លាយ។
  • ៣០ កញ្ញា
    • ការកាត់ទឹកដីអ៊ុយក្រែនខាងត្បូង និងកើត៖ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានចុះហត្ថលេខាលើសន្ធិសញ្ញាកាត់យកតំបន់កាន់កាប់ដូចជា ដូណេតស្ក៍ លូហ្កានស្ក៍ គែរសុន និងហ្សាប៉ូរីហ្ស៊ីយ៉ា ចូលទៅក្នុងសហព័ន្ធរុស្ស៊ី។ ការកាត់ទឹកដីនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាការបំពានច្បាប់អន្តរជាតិ។
    • របបយោធានៅប្រទេសបួគីណាហ្វាសូ ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារដឹកនាំដោយអនុសេនីយ៍អ៊ីប្រាហ៊ីម ត្រាអូរេ ដោយនេះគឺជារដ្ឋប្រហារទីពីរក្នុងឆ្នាំតែមួយនៅប្រទេសបួគីណាហ្វាសូ។

តុលា

  • ១ តុលា
    • ការបោះឆ្នោតសភាឡេតូនីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១០០ ក្នុងសភាសាយម៉ា (Saeima)។
    • ព្រឹត្តិការណ៍រត់ជាន់គ្នា​មួយ​បានកើត​ឡើង​ក្នុង​អំឡុង​ពេល​ការ​ប្រកួត​បាល់​ទាត់​​​នៅ​កីឡដ្ឋានកាន់ជូរូហានក្នុង​តំបន់ម៉ាឡាំង ជ្វាខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​សម្លាប់​មនុស្សចំនួន ១៣១ នាក់ និង​មានអ្នករងរបួសជាង ៥០០ នាក់​។
  • ២ តុលា
    • ការបោះឆ្នោតសភាប៊ុលការីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ២៤០ នៃសភាប៊ុលការី។
    • ការបោះឆ្នោតសកលបូស្នីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកបីរូបនៃប្រធានាធិបតីភាព និងអាសនៈទាំង ៤២ នៃសភាតំណាងរាស្រ្ត។
  • ៦ តុលា – អតីត​មន្ត្រី​នគរបាល​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ៣៥​ នាក់ដោយ​ក្នុង​នោះ​មាន​កុមារចំនួន ​២៣ ​នាក់ ដែលនេះជាការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​នៅមណ្ឌលថែទាំកុមារ​ក្នុង​ស្រុកណាក្លាង ប្រទេស​ថៃ។ ក្រោយមក ខ្មាន់កាំភ្លើង​បានធ្វើដំណើរត្រឡប់​ទៅ​ផ្ទះរបស់​ខ្លួនវិញ​រួចក៏​បាញ់​សម្លាប់​សមាជិក​គ្រួសារ​ពីរ​នាក់ ​និង​ខ្លួន​ឯង។ វាជា​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ថៃ។
  • ៨ តុលា – ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅលើស្ពានគ្រីមៀដែលតភ្ជាប់តំបន់គ្រីមៀ និងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សចំនួនបីនាក់ និងបណ្តាលឱ្យផ្នែកខ្លះនៃស្ពានត្រូវបាក់រលំ។ ពីរថ្ងៃក្រោយមក រុស្ស៊ីបានបើកការបាញ់ប្រហារមីស៊ីលទៅលើផ្ទៃដីប្រទេសអ៊ុយក្រែន និងរួមទាំងរដ្ឋធានីកៀវផងដែរ។
  • ១៦ តុលា – សមាជជាតិនៃបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើឡើងនៅទីក្រុងប៉េកាំង
  • ២៥ តុលា – ចំពេលមានវិបត្តិរដ្ឋាភិបាល លោករីស៊ី ស៊ូណាក់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រីលីហ្ស ត្រាស្សបានលាលែងចេញពីតំណែងនេះក្រោយកាន់អំណាចបានត្រឹមតែ ៤៥ ថ្ងៃ។
  • ២៨ តុលា
    • លោកអ៊ីឡន ម៉ាសក៍បានសម្រេចទិញបណ្ដាញសង្គមធ្វិតថឺរក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។
    • មហាសេដ្ឋី​រ៉ែ​ពេជ្រ​មួយ​រូប​គឺលោកសាម ម៉ាតេកានេបាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេសឡឺសូតូ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោតសកលកាល​ថ្ងៃ​ទី៧ ខែ​តុលា។
  • ២៩ តុលា
    • មនុស្សយ៉ាងតិចចំនួន ១៥៦ នាក់បានស្លាប់ និងរបួស ១៥២ នាក់ផ្សេងទៀតនៅក្នុងហេតុការណ៍រត់ជាន់គ្នានាអំឡុងពិធីបុណ្យហាឡូវីនក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
    • ការវាយប្រហារភេរវកម្មដោយក្រុមអាល់ឆាបាបនៅទីក្រុងម៉ូកាឌីស៊ូ ប្រទេសសូម៉ាលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់ និងរបួសប្រហែល ៣០០ នាក់។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូនសឹករបស់អ៊ុយក្រែនមកលើកងនាវាសមុទ្រខ្មៅរបស់ខ្លួន ប្រទេសរុស្ស៊ីបានប្រកាសផ្អាកកិច្ចព្រមព្រៀងលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដែលនាំឱ្យតម្លៃស្បៀងអាហារពិភពលោកកាន់តែធ្លាក់ចុះបន្ថែម។
  • ៣០ តុលា
    • ការបោះឆ្នោតសកលប្រេស៊ីលឆ្នាំ២០២២៖ លោកល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ាបានផ្តួលប្រធានាធិបតីកាន់អំណាច លោកស៊ែរ បុលសូណារ៉ូនៅក្នុងការបោះឆ្នោតបន្ទាប់បន្សំ បន្ទាប់ពីបេក្ខជនទាំងពីរមិនបានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទីមួយ។
    • ការបាក់​ស្ពាន​យោលនៅរដ្ឋគូចារ៉ាត់ ប្រទេស​ឥណ្ឌា បានបណ្តាល​ឱ្យមនុស្ស​យ៉ាងតិច ១៤១ នាក់​បាត់បង់ជីវិត។

វិច្ឆិកា

  • ១ វិច្ឆិកា – ការបោះឆ្នោតនីតិបញ្ញត្តិអ៊ីស្រាអែលឆ្នាំ២០២២៖ ប្លុកនៃក្រុមសស្តាំនិយម និងគណបក្សនយោបាយស្តាំនិយមជ្រុលក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកប៊ីនយ៉ាមីន ណេតាញ៉ាហ៊ូ បានទទួលសំឡេងភាគច្រើនចំនួន ៦៤ ដែលអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាលើកទីបី។
  • ៦–១៨ វិច្ឆិកា – សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ (COP27) បានប្រព្រឹត្តទៅនៅទីក្រុងស្យាមអែល-ស្យីគ ប្រទេសអេហ្ស៊ីប
  • ១១ វិច្ឆិកា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ កងកម្លាំង​អ៊ុយក្រែន​បានវាយដណ្តើមយក​ទីក្រុងខឺសុនបានមកវិញ ដែលជា​ទីក្រុង​សំខាន់​តែ​មួយ​គត់​ដែល​ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​កាន់កាប់​តាំង​ពី​សង្គ្រាម​ចាប់​ផ្តើម​មក។
  • ១៥ វិច្ឆិកា
    • ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៨ ពាន់លាននាក់។
    • កិច្ចប្រជុំក្រុមម្ភៃ (G20) បានធ្វើឡើងនៅខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី។
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ជនស៊ីវិលចំនួនពីរនាក់បានបាត់បង់ជីវិត នៅពេលដែលមីស៊ីលមួយគ្រាប់បានផ្ទុះនៅលើទឹកដីប្រទេសប៉ូឡូញ ក្បែរភូមិព្សេវ៉ូឌូ ជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ ដោយដំបូង​​គេ​ជឿ​ថា​ជាមីស៊ីលរបស់​រុស្ស៊ី ការ​ស៊ើបអង្កេតបន្តបន្ទាប់បាន​កំណត់​ថា​មី​ស៊ី​ល​មាន​ដើម​កំណើត​អ៊ុយក្រែន។
  • ១៦ វិច្ឆិកា – អង្គការណាសាបានធ្វើ​តែស្ត​បាញ់បង្ហោះរ៉ុក្កែតប្រព័ន្ធ​បាញ់​បង្ហោះ​អវកាស (SLS) ដែល​ជា​យានគ្មានមនុស្សបើកលើកដំបូង និងជាគ្រាប់​រ៉ុក្កែត​ដ៏ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ យានអូរ៉ៃអន (Orion) នៅក្នុងរ៉ុក្កែតនោះនឹងធ្វើដំណើរគោចរជុំវិញព្រះច័ន្ទមុនពេលហោះប្រឡប់មកភពផែនដីវិញ។
  • ១៩ វិច្ឆិកា – ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសម៉ាឡេស៊ីដែលការបោះឆ្នោតសកលឆ្នាំ២០២២ លើកនេះមិនមានគណបក្សនយោបាយណាមួយអាចទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលបាន។ មេដឹកនាំបក្សប្រឆាំងជើងចាស់ឈ្មោះ អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាំថ្ងៃក្រោយមកដើម្បីបិទបញ្ចប់វិបត្តិនយោបាយក្នុងប្រទេស។
  • ២០ វិច្ឆិកា – ១៨ ធ្នូ – ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានប្រព្រឹត្តិដំណើរការឡើងនៅប្រទេសកាតា
  • ២០ វិច្ឆិកា – ការបោះឆ្នោតសកលនេប៉ាល់ឆ្នាំ២០២២៖ គណបក្សសមាជនេប៉ាល់ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីស្ស៊ែរ បាហាឌួ ឌូបាបានលេចឡើងជាគណបក្សនយោបាយដែលកាន់កាប់អាសនៈច្រើនជាងគេសរុបចំនួន ៨៩ ក៏ប៉ុន្តែ​ប្លុក​ដឹកនាំគឺខ្វះ​​​ត្រឹម​ពីរ​អាសនៈប៉ុណ្ណោះដើម្បីបង្កើតចេញជារដ្ឋាភិបាលមួយបាន ដូច្នេះ​រដ្ឋាភិបាល​ចម្រុះអាចនឹងត្រូវបង្កើតឡើង។

ធ្នូ

  • ៧ ធ្នូ
    • សមាជប្រទេសប៉េរូបានដកប្រធានាធិបតីលោកប៉េដ្រូ កាស្ទីលយ៉ូចេញពីតំណែង ហើយចាប់ឃុំឃាំងរូបលោកបន្ទាប់​ពី​ដឹងឮថាប៉េដ្រូមានបំណង​ធ្វើ​រដ្ឋ​ប្រហារតាមរយៈការរំលាយសមាជចោល អនុប្រធានាធិបតីឌីណា បូលូអាតេបានឡើង​ជំនួស​ជាប្រធានាធិបតីថ្មី។
    • បន្ទាប់ពីមានការតវ៉ាឥតឈប់ឈរប្រឆាំងនឹងគោលនយោបាយសូន្យកូវីដពីសំណាក់ប្រជាពលរដ្ឋ រដ្ឋាភិបាលចិនក៏បានបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដនៅក្នុងប្រទេស។
  • ១៧ ធ្នូ – លីអូ វ៉ារ៉ាដការបានឡើងស្នងតំណែងលោក ម៉ៃឃើល ម៉ាទីន ជានាយករដ្ឋមន្ត្រីអៀរឡង់ ដូចដែលបានយល់ព្រមនឹងគ្នាកាលពីឆ្នាំ២០២០។
  • ១៩ ធ្នូ – នៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ (COP15) មានប្រទេសជិត ២០០ បានយល់ព្រមលើកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីការពារធម្មជាតិមួយភាគបីនៃភពផែនដីនៅឆ្នាំ២០៣០។
  • ២១–២៦ ធ្នូ – ព្យុះទឹកកកដ៏ធំបានលេចចេញវត្តមាននៅភាគខាងជើងសហរដ្ឋអាមេរិក និងភាគខាងត្បូងប្រទេសកាណាដាដោយបានសម្លាប់មនុស្សយ៉ាងតិច ៩១ នាក់។ ព្យុះនេះក៏បានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅអាមេរិកខាងជើងផងដែរ។
  • ២៤ ធ្នូ – ការបោះឆ្នោតសកលហ្វីជីឆ្នាំ២០២២៖ សភាតំណាងរាស្ត្រនៃប្រទេសហ្វីជីបានជ្រើសតាំងលោកស៊ីទីវេនី រ៉ាប៊ូកាជានាយករដ្ឋមន្ត្រី ដោយបានផ្តួលអតីតនាយករដ្ឋមន្ត្រី ហ្វ្រែង ប៉ៃនីម៉ារ៉ាម៉ា នៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។

ថ្ងៃ​មរណភាព

មករា

  • ៣ មករា – ចឹង មីន (郑敏, Zheng Min) កវីចិន (កើត ១៨ កក្កដា ឆ្នាំ ១៩២០)
  • ៦ មករា – ស៊ីដនី ផយធៀរ (Sidney Poitier) តារាសម្តែងអាមេរិក-បាហាម៉ា (កើត ២០ កុម្ភៈ ឆ្នាំ ១៩២៧)
  • ១៤ មករា – រីកាដូ បូហ្វីល (Ricardo Bofill) ស្ថាបត្យករអេស្ប៉ាញ (កើត ៥ ធ្នូ ឆ្នាំ ១៩៣៩)
  • ១៨ មករា – ហ្វ្រានស៊ីស្កូ "ប៉ាកូ" ហ្គេនតូ ឡូប៉េស​ (Francisco "Paco" Gento López) កីឡាករបាល់ទាត់អេស្ប៉ាញ និងជាអ្នកគ្រប់គ្រង (កើត ២១ តុលា ឆ្នាំ ១៩៣៣)
  • ១៩ មករា – ហ្គាសប៉ាដ៍ អ៊ូលៀល (Gaspard Ulliel) តារាសម្តែងបារាំង (កើត ២៥ វិច្ឆិកា ឆ្នាំ ១៩៨៤)
  • ២០ មករា – មីត ឡូហ្វ (Meat Loaf) អ្នកចម្រៀង និងតារាសម្តែងអាមេរិក (កើត ២៧ កញ្ញា ឆ្នាំ ១៩៤៧)
  • ២២ មករា – ធីក ញើតហាញ់/ធីច ញ៉ាតហាញ់ (Thích Nhất Hạnh) ព្រះភិក្សុវៀតណាម (កើត ១១ តុលា ឆ្នាំ ១៩២៦)

កុម្ភៈ

  • ៣ កុម្ភៈ – អាប៊ូ អ៊ីបរ៉ាហ៊ីម អាល់ហាស៊ីមី អាល់គូរ៉ាស៊ី (أبو إبراهيم الهاشمي القرشي, Abu Ibrahim al-Hashimi al-Qurashi) មេដឹកនាំរដ្ឋឥស្លាមអ៊ីរ៉ាក់និងឡេវ៉ាន (កើត ១ ឬ ៥ តុលា ឆ្នាំ ១៩៧៦)
  • ៦ កុម្ភៈ – ឡាតា ម៉ាងហ្គេស្ការ (Lata Mangeshkar, លតា មង្គេសករ) អ្នកចម្រៀងឥណ្ឌា (កើត ២៨ កញ្ញា ឆ្នាំ ១៩២៩)

មីនា

  • ១៣ មីនា – វីលៀម ហឺត (William Hurt) តារាសម្តែងអាមេរិក (កើត ២០ មីនា ឆ្នាំ ១៩៥០)
  • ២៣ មីនា – ម៉ាឌែលលីន អាលប្រៃត៍ (Madeleine Albright) អ្នកនយោបាយអាមេរិក (កើត ១៥ ឧសភា ឆ្នាំ ១៩៣៧)

មេសា

  • ២ មេសា – លីអូណិល សានឆេស (Leonel Sánchez) កីឡាករបាល់ទាត់ឈីលី (កើត ២៥ មេសា ឆ្នាំ ១៩៣៦)
  • ១៩ មេសា – កាណេ តាណាកា (田中カ子, Kane Tanaka) អភិជនជប៉ុន (កើត ២ មករា ឆ្នាំ ១៩០៣)
  • ២១ មេសា – អិមវ៉ាអ៊ី គីបាគី (Mwai Kibaki) ប្រធានាធិបតីកេនយ៉ាទី ៣ (កើត ១៥ វិច្ឆិកា ឆ្នាំ ១៩៣១)

ឧសភា

  • ១៣ ឧសភា – ខាលីហ្វា ប៊ីន​ ហ្សាយ៉េដ អាល់ណាហ៍យ៉ាន​ (خليفة بن زايد بن سلطان آل نهيان, Khalifa bin Zayed Al Nahyan) ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (កើត ៧ កញ្ញា ឆ្នាំ ១៩៤៨)
  • ១៧ ឧសភា – វ៉ែនជេលីស (Βαγγέλης, Vangelis) អ្នកនិពន្ធចម្រៀងនិងតន្ត្រីករក្រិក (កើត ២៩ មីនា ឆ្នាំ ១៩៤៣)
  • ២០ ឧសភា – ប៊ូហ្សារ នីសានី (Bujar Nishani) ប្រធានាធិបតីអាល់បានីទី៧ (កើត ២៩ កញ្ញា ឆ្នាំ ១៩៦៦)

មិថុនា

  • ៧ មិថុនា – ខាល ឌុកនៃវឺតថិមប៊ឺក (Carl, Duke of Württemberg) (ប្រសូត ១ សីហា ឆ្នាំ ១៨៣៦)

កក្កដា

  • ៨ កក្កដា
    • ស៊ីនហ្សូ អាបេ (安倍 晋三, Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនទី ៥៧ (កើត ២១ កញ្ញា ឆ្នាំ ១៩៥៤)
    • ហ្ស៊ូសែ អេឌួរឌូ ឌូស សង់ទូស (José Eduardo dos Santos) ប្រធានាធិបតីអង់ហ្គោឡាទី ២ (កើត ២៨ សីហា ឆ្នាំ ១៩៤២)
    • លុយស៍ អេឆេបេរីអា (Luis Echeverría) ប្រធានាធិបតីម៉ិកស៊ិកទី ៥៧ (កើត ១៧ មករា ឆ្នាំ ១៩២២)
  • ១៨ កក្កដា – ខ្លែស អូលដិនប៊ឺក (Claes Oldenburg) ជាងចម្លាក់អាមេរិកាំង–ស៊ុយអែត (កើត ២៨ មករា ឆ្នាំ ១៩២៩)
  • ៣១ កក្កដា
    • ហ្វីដេល រ៉ាមូស (Fidel V. Ramos) ប្រធានាធិបតីហ្វីលីពីនទី១២ (កើត ១៨ មីនា ឆ្នាំ ១៩២៨)
    • អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី មេដឹកនាំអាល់កាអេដា (កើត ១៩ មិថុនា ឆ្នាំ ១៩៥១)

សីហា

  • ៥ សីហា – អ៊ីសសេ មីយ៉ាកិ (三宅 一生, Issey Miyake) អ្នករចនាជប៉ុន (កើត ២២ មេសា ឆ្នាំ ១៩៣៨)
  • ៨ សីហា – អូលីវៀ ញូវតុន-ចន (Olivia Newton-John) អ្នកចម្រៀងនិងតួសម្ដែងអង់គ្លេស-អូស្ត្រាលី (កើត ២៦ កញ្ញា ឆ្នាំ ១៩៤៨)
  • ១១ សីហា – អាន ហេច (Anne Heche) តួសម្ដែងអាមេរិក (កើត ២៥ ឧសភា ឆ្នាំ ១៩៦៩)
  • ១២ សីហា – វ៉ូលហ្វ៍ហ្គាំង ប៉ែទ័រសិន (Wolfgang Petersen) អ្នកដឹកនាំអាល្លឺម៉ង់ (កើត ១៤ មីនា ឆ្នាំ ១៩៤១)
  • ៣០ សីហា – មីខាអ៊ីល ហ្គ័របាឆូវ (Mikhail Gorbachev) ប្រធានាធិបតីសហភាពសូវៀតទី ១ (កើត ២ មីនា ឆ្នាំ ១៩៣១)

កញ្ញា

ឆ្នាំ ២០២២: មេដឹកនាំកម្ពុជា, ព្រឹត្តិការណ៍សំខាន់ៗ, ថ្ងៃ​មរណភាព 
សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ

តុលា

  • ២៤ តុលា – អាស ការទ័រ (Ash Carter) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក (កើត ២៤ កញ្ញា ឆ្នាំ ១៩៥៤)

វិច្ឆិកា

ធ្នូ

  • ២៩ ធ្នូ –
    • ប៉េឡេ (Pelé) អ្នក​លេង​បាល់ទាត់ប្រេស៊ីល (កើត ២៣ តុលា ឆ្នាំ ១៩៤០)
    • វីវៀន វេស្តវូដ (Vivienne Westwood) ជាង​ឆ្នៃ​ម៉ូត និងអ្នកជំនួញអង់គ្លេស (កើត ៨ មេសា ឆ្នាំ ១៩៤១)
  • ៣១ ធ្នូ – បេណេឌីកទី១៦ (ប្រសូត ១៦ មេសា ឆ្នាំ ១៩២៧)

ឯកសារយោង

Tags:

ឆ្នាំ ២០២២ មេដឹកនាំកម្ពុជាឆ្នាំ ២០២២ ព្រឹត្តិការណ៍សំខាន់ៗឆ្នាំ ២០២២ ថ្ងៃ​មរណភាពឆ្នាំ ២០២២ ឯកសារយោងឆ្នាំ ២០២២ប្រតិទិនគ្រីកូរី

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកពញាឮទេសចរណ៍នៅប្រទេសកម្ពុជាដើមកំនើតជាតិខ្មែរមនុស្សវៀតណាមស្រីសុគន្ធបទហស៌វរ្ម័នទី៣ពាក្យកម្ចីបញ្ជីរាយនាមប្រាសាទខ្មែរនិយមន័យ​សាសនាភ្នំតាម៉ៅខេត្តស្ទឹងត្រែងការប្រើប្រាស់អ៊ីនធើណែតកាលប្បវត្តិព្រះពុទ្ធសាសនាតៃវ៉ាន់រឿងសុបិនកុមាររចនាបថគូលែនបញ្ចក្ខន្ធស្រុកកំរៀងគង្គ ប៊ុនឈឿនសាធារណរដ្ឋខ្មែរអាពាហ៍ពិពាហ៍ខេត្តកំពង់ចាមពិធីក្រុងពាលីសង្គ្រាមវៀតណាមខេត្តកំពង់ស្ពឺដែនអគ្គីសនីកូរ៉េការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ពុទ្ធជ័យមង្គលអភិបាលកិច្ចល្អទ្រឹស្តី ទំនាក់ទំនងកាណាដាវើលវ៉ាយវែប​ (World Wide Web)យូណេស្កូជំងឺរបេងខេត្តពោធិ៍សាត់បញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជាទម្លាប់ប៊ីវ ឆៃលាងឃុំតាំងក្រសាំង(ស្រុកបាធាយ)ច្បាប់បទឧក្រិដ្ឋការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការសមីការដឺក្រេទី២កេង វ៉ាន់សាក់វេយ្យាករណ៍នៃភាសាខ្មែរធនាគារពិភពលោកគុណនាមស្រីជេដ្ឋាគ្រោះថា្នក់ចរាចរណ៍បរាភវសូត្ររឿងព្រះសិរិធរទុំទាវវិសាខបូជាអង្កត់ផ្ចិតបុណ្យអក្សរខ្មែរកម្មសិទ្ធិបញ្ញាបំណែងចែករដ្ឋបាលនៃកម្ពុជាក្រសួងមហាផ្ទៃស្រុកព្រៃឈរភ្នំប្រុសភ្នំស្រីបុរេប្រវត្តិកម្ពុជាភ្នំភ្លើងឆ្នាំ ២០២៤អាការៈ ៣២គណិតវិទ្យាប្រដាប់របត់ឈាមប្រព័ន្ធសេដ្ឋកិច្ចល្បែងទាញព្រ័ត្រសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាភ្នំក្រាំងរមាសសម័យឧដុង្គរង្វាស់រង្វាល់របស់ខ្មែរស្រុកកោះធំមហាសមុទ្រអាត្លង់ទិកបរមរាមាទី៣🡆 More