រូម៉ានី

ប្រទេសរូម៉ានី (ភាសារូម៉ានី៖ România) គឺ​ជា​ប្រទេស​មួយ​​ស្ថិត​នៅត្រង់ចំណុចកណ្ដាលនៃតំបន់​អឺរ៉ុប​កណ្តាល កើត និង​​អាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសប៊ុលហ្ការីនៅភាគខាងត្បូង អ៊ុយក្រែននៅភាគខាងជើង ហុងគ្រីនៅប៉ែកខាងលិច ស៊ែប៊ីនៅភាគនិរតី ម៉ុលដាវីនៅទិសខាងកើត និងសមុទ្រខ្មៅនៅភាគអាគ្នេយ៍។ ប្រទេសរូម៉ានីគ្របដណ្តប់លើផ្ទៃដី ២៣៨,៣៩៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៩ លាននាក់។ វាជាប្រទេសធំជាងគេទី ១២ នៅទ្វីបអឺរ៉ុប និងជារដ្ឋដែលមានប្រជាជនច្រើនជាងគេប្រាំមួយក្នុងសហភាពអឺរ៉ុប។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ប៊ុយការែស ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ យ៉ាស៍ ឃ្លូច-ណាប៉ូកា ធីមីសូអារ៉ា កុនស្តានហ្សា ក្រៃយ៉ូវ៉ា ប្រាសូហ្វ និងហ្កាឡាត្ស៊ីជាដើម។

រូម៉ានី
România (រូម៉ានី)
ទង់ជាតិ រូម៉ានី
ទង់ជាតិ
វរលញ្ឆកររូម៉ានី
វរលញ្ឆករ
ភ្លេងជាតិ
Deșteaptă-te, române!
"ក្រោកឡើង រូម៉ានី!"
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប៊ុយការែស
44°25′N 26°06′E / 44.417°N 26.100°E / 44.417; 26.100
ភាសាផ្លូវការភាសារូម៉ានី
ភាសាទទួលស្គាល់
ក្រុមជនជាតិ
(ឆ្នាំ ២០២២)
  • ៨៩.៣% រូម៉ានី
  • ៦.០% ហុងគ្រី
  • ៣.៤% រ៉ូម៉ានី
  • ១.២% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២២)
  • ៩៨.៥% គ្រិស្តសាសនា
    –៨៥.៨% អូស្សូដក់ខាងកើត
    –៧.៥% ប្រូតេស្តង់
    –៥.២% កាតូលិក
  • ០.៩% គ្មានជំនឿសាសនា
  • ០.៥% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី
- ប្រធានាធិបតី
ក្លោស យូហានីស
- នាយករដ្ឋមន្ត្រី
នីកូឡៃ ស៊ីវកា
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
និម្មិតកម្ម
- ក្សត្របុរីវ៉ាឡាគី
១៣៣០
- ក្សត្របុរីម៉ុលដាវី
១៣៤៦
- បង្រួបបង្រួម
២៤ មករា ១៨៥៩
- ប្រកាសឯករាជ្យពីចក្រភពអូតូម៉ង់
៩ ឧសភា ១៨៧៧/១៨៧៨
- មហារូម៉ានី
១៩១៨/១៩២០
- របបផ្តាច់ការនិយមយោធា
១៩៤១
- រូម៉ានីកុម្មុយនីស្ត
៣០ ធ្នូ ១៩៤៧
- ទម្រង់រដ្ឋបច្ចុប្បន្ន
២៧ ធ្នូ ១៩៨៩
- អនុម័តរដ្ឋធម្មនុញ្ញ
៨ ធ្នូ ១៩៩១
- ចូលជាសមាជិកសហភាពអឺរ៉ុប
១ មករា ២០០៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៣៨,៣៩៧ គ.ម   (ទី៨១)
- ផ្ទៃទឹក (%)
ប្រជាជន
- ជំរឿន (ឆ្នាំ ២០២២)
Neutral decrease ១៩,០៥៣,៨១៥
- ដង់ស៊ីតេ
៧៩.៩ នាក់/គ.ម   (ទី១៣៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៧៣១.៤៦៦ ពាន់លានដុល្លារ (ទី៣៦)
- ក្នុងម្នាក់
increase ៣៨,០៩៧ ដុល្លារ (ទី៤៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៩៩.៨៨៥ ពាន់លានដុល្លារ (ទី៤៦)
- ក្នុងម្នាក់
increase ១៥,៦១៩ ដុល្លារ (ទី៦១)
ជីនី (២០២១)negative increase ៣៤.៣
មធ្យម
HDI (២០២២)increase ០.៨៣៤
ខ្ពស់ណាស់ · ទី៤៩
រូបិយវត្ថុលេវ (RON)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៤០
កូដ ISO 3166RO
ដែនកម្រិតខ្ពស់.roa
  1. .eu ត្រូវបានប្រើប្រាស់រួមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

ការតាំងទីលំនៅរបស់មនុស្សនៅលើទឹកដីប្រទេសរូម៉ានីដំបូងបានចាប់ផ្តើមនៅក្នុងសម័យយុគថ្មបំបែកក្រោម ដោយមានកំណត់ត្រាបញ្ជាក់ពីនគរដាស៊ីបុរាណ បូករួមជាមួយនឹងការចូលឈ្លានពាន និងកាន់កាប់ដោយចក្រភពរ៉ូម។ រដ្ឋរូម៉ានីសម័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៩ តាមរយៈសហភាពបុគ្គលនិយមនៃក្សត្របុរីដានូប៊ីនៃម៉ុលដាវី និងវ៉ាឡាគី។ រដ្ឋរូម៉ានីថ្មីនោះបានទទួលឯករាជ្យពីចក្រភពអូតូម៉ង់នៅក្នុងឆ្នាំ១៨៧៧។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ទោះជាបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួនក្នុងឆ្នាំ ១៩១៤ ក្តីក៏រូម៉ានីនៅតែប្រឡូកចូលក្នុងសង្គ្រាមដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្តនៅឆ្នាំ១៩១៦។ ជាលទ្ធផល រូម៉ានីបានទទួលកាន់កាប់នូវទឹកដីថ្មីៗជាច្រើនរួមមាន៖ ប៊ូកូវីណា បេសារ៉ាប៊ី ត្រង់ស៊ីលវ៉ានី និងទឹកដីមួយផ្នែកនៃតំបន់បាណាត់ គ្រីសាណា និងម៉ារ៉ាមូរ៉េស។ នៅខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៤០ ជាលទ្ធផលនៃកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប និងពានរង្វាន់ទីក្រុងវីយែនទីពីរ រូម៉ានីត្រូវបានបង្ខំឱ្យប្រគល់តំបន់បេសារ៉ាប៊ី និងប៊ូកូវីណាភាគខាងជើងទៅសហភាពសូវៀត និងប៉ែកខាងជើងត្រង់ស៊ីលវ៉ានីទៅហុងគ្រី។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ រូម៉ានីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី ហើយជាលទ្ធផល នៅខែមិថុនា ឆ្នាំ១៩៤១ សាមីខ្លួនក៏ចូលរួមក្នុងសង្គ្រាមលោកលើកទី២ នៅខាងមហាអំណាចអ័ក្ស ប្រយុទ្ធប្រឆាំងនឹងសហភាពសូវៀតរហូតដល់អំឡុងខែសីហា ឆ្នាំ១៩៤៤ នៅពេលដែលប្រទេសនេះបានសម្រេចមកចូលរួមជាមួយភាគីសម្ព័ន្ធមិត្តវិញ។ បន្ទាប់ពីសង្រ្គាម និងការត្រួតត្រាដោយកងទ័ពក្រហមសូវៀត រូម៉ានីក៏បានក្លាយជាសាធារណរដ្ឋសង្គមនិយម និងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៨៩ រូម៉ានីបានចាប់ផ្តើមផ្លាស់ប្តូរទៅប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។

រូម៉ានីជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចចំណូលខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទី ៥៣ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ វាមានសេដ្ឋកិច្ចធំជាងគេទី ៤៧ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម។ រូម៉ានីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សេដ្ឋកិច្ច​របស់​ខ្លួន​បច្ចុប្បន្ន​​គឺ​ពឹងផ្អែក​លើ​សេវាកម្ម​ជា​ចម្បង។ ប្រទេសនេះជាអ្នកផលិត និងអ្នកនាំចេញសុទ្ធនៃគ្រឿងម៉ាស៊ីន និងថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនដូចជា អូតូម៉ូប៊ីលដាស៊ី (Dacia) និងប៉េត្រូម OMV ជាដើម។ រូម៉ានីបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ហើយចូលអង្គការណាតូចាប់តាំងពីឆ្នាំ ២០០៤ និងសហភាពអឺរ៉ុប (EU) ចាប់តាំងពីឆ្នាំ២០០៧។

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

ឯកសារយោង

Tags:

ប៊ុលហ្ការីភាសារូម៉ានីសហភាពអឺរ៉ុបហុងគ្រីអ៊ុយក្រែន

🔥 Trending searches on Wiki ភាសាខ្មែរ:

ថៃសង្កាត់ជ្រោយចង្វារបរាភវសូត្រជយបរិត្តគាថាការថែរក្សាបរិស្ថានធម្មជាតិស្រុកភ្នំស្រុកគម្រោង​ប្លង់​គោល​រាជធានី​ភ្នំពេញក្រុងច្បារមននយោបាយឡាវចិត្តវិទ្យាប្រព័ន្ធកុំព្យូទ័ររឿង ភូមិតិរច្ឆានទ្វីបអឺរ៉ុបរឿងអាសំគមបាញ់លលកបារាយណ៍ខាងលិចខណ្ឌដូនពេញបឹងយក្សឡោមកីឡាអាសុីអាគ្នេយ៍ ២០២៣វិភាគចិត្តវិទ្យាស័កបញ្ជីរាយប្រទេសតាមចំនួនប្រជាជនកម្លាំងឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទគុណកិរិយាអង់គ្លេសស្រុកខ្សាច់កណ្ដាលពិធីបុណ្យអុំទូកការត្រួតត្រារបស់ជប៉ុននៅកម្ពុជារង្វង់ក្រុមប្រជាជនបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនបុណ្យវិសាខបូជាក្រុងបាត់ដំបងដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមលោកិយបដិច្ចសមុប្បាទ១២ម៉ាឡេស៊ីស្រុកកំរៀងសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិមិត្តសញ្ញានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សាសនសុភាសិតនាយករដ្ឋមន្ត្រីថៃព្រះរាជពិធីច្រត់ព្រះនង្គ័លយសោវរ្ម័នទី១ពុទ្ធសាសនា​ដូច​ម្តេចប្រាសាទតាព្រហ្ម (ខេត្តតាកែវ)ទំនៀមទំលាប់ខ្មែរខេត្តព្រះសីហនុកាល់ ម៉ាក្សខ្សែទឹកមហាសមុទ្រប៉ាគីស្ថានព្រះបារមី៣០និយមន័យ​សាសនាមីយ៉ាន់ម៉ាអ៊ីនធើណេតព្រះត្រៃបិដកមង្គលសូត្រពហូទេវាសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីសប្ដាហ៍ប្រវត្តិវិទ្យាអតិផរណាសត្វឥតឆ្អឹងកងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារាំវង់ការធ្វើពាណិជ្ជកម្មប៉ារ៉ាបូលតួនាទីអ្នកប្រវត្តិសាស្ត្រភពសុក្ររឿងមាយាស្ត្រីចិនរៀល (រូបិយវត្ថុ)ស្រុកភ្នំក្រវាញរបាំខ្មែរស្រុកចំការលើឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរផ្លូវជាតិនៅកម្ពុជា🡆 More