កីឡដ្ឋានជាតិមរតកតេជោ

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។ ។ វា​ជា​កន្លែង​សំខាន់​នៃ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ។

កីឡដ្ឋានជាតិមរតកតេជោ
កីឡដ្ឋានជាតិមរតកតេជោ
ទីតាំងខណ្ឌជ្រោយចង្វារ, ភ្នំពេញ, កម្ពុជា
កូអរដោនេភូមិសាស្ត្រ11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E / 11.682889; 104.876278
ពិធី​បើក​ការដ្ឋាន​មេសា ២០១៧
ពិធីសម្ភោធសីហា ២០២១
ម្ចាស់រាជរដ្ឋាភិបាលកម្ពុជា
តម្លៃសំណង់៦​.៧២០ ពាន់លានរៀល
ស្ថាបត្យករស្មៅ
ចំនួនកៅអី៦​ មឹន
គេហទំព័រmtn-stadium.com.kh
អ្នកជួល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

សំណង់

រាជរដ្ឋាភិបាលកម្ពុជា​បាន​សាងសង់​អគារ​កីឡា​ជាតិ​មរតក​តេជោ ដែល​រួម​មាន​ពហុកីឡដ្ឋាន​សំខាន់​ ​សម្រាប់​ ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ ។ ការ​សាង​សង់​ពហុកីឡាដ្ឋាន​បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ពិធី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧​។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ វិស្វករ​ចិន​ប្រមាណ​៣៤០​នាក់ និង​កម្មករ​និង​អ្នកបច្ចេកទេស​កម្ពុជា​២៤០​នាក់​បាន​ចូលរួម​ក្នុង​ការសាងសង់​នេះ​។ នៅខែមករាឆ្នាំ ២០១៩ ការដំឡើងកៅអីត្រូវបានបញ្ចប់។ ​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានមានពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ស្ថាបត្យកម្ម និងការរចនា

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែ ដោយសារ​តែ​កន្លង​មក​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់​។

ឯកសារយោង

Tags:

បាល់ទាត់ព្រះរាជាណាចក្រកម្ពុជាភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

វចនានុក្រមខ្មែរអេហ្ស៊ីបកូរ៉េមហាសមុទ្រប៉ាស៊ីហ្វិកបារាំងទន្លេសាបអង្គដួងរចនាបថនៃស្ថាបត្យកម្មខ្មែរស្វាយរាមាធិបតីទី១សុខភាពទុំទាវនាមប្រាសាទភ្នំបាខែងស្វីសហ៊ុន សែនសេដ្ឋកិច្ចកម្ពុជានិមិត្តសញ្ញាភ្នែកចេនឡាទឹកលិចចុងសម័យអង្គរភ្នំបូកគោខ្មែរក្រោមអតិសុខុមជីវសាស្រ្ត​វេជ្ជសាស្រ្តទិវានៃក្ដីស្រលាញ់បឹងយក្សឡោមនរោត្តមសង្កាត់ស្វាយដង្គំការត្រួតត្រារបស់ជប៉ុននៅកម្ពុជាអភិធម្មត្ថសង្គហមីកគី ម៉ាវស៍ប្រព័ន្ធកុំព្យូទ័រស្ពានមិត្តភាពកម្ពុជា-ជប៉ុនល្ខោនខោលគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចរឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដីការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកគង្គ ប៊ុនឈឿនត្រចៀកសង្ខារជប៉ុនទំនៀមទំលាប់ខ្មែរព្រះពុទ្ធសាសនាតាវកម្ពុជាប្រជាធិបតេយ្យទិវានារីអន្តរជាតិសេដ្ឋកិច្ចវៀតណាមគ្រិស្តសាសនាស្ថានីយ៍បុរេប្រវត្តិខ្មែរអ្វីដែលហៅថាភាសាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកោះកុងសុខ ពិសីប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តរឿងគង់ហ៊ានការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការអាល្លឺម៉ង់មន្ទីរពិសោធន៍វេជ្ជសាស្រ្តដើមកំនើតជាតិខ្មែរសិក្ខាបទ៥សហភាពសូវៀតវិសាខបូជាគមនាគមន៍កម្ពុជាផ្ការំដួលសីលធម៌អេឡិចត្រូម៉ាញ៉េទិចប្រាសាទក្នុងខេត្តសៀមរាបខណ្ឌសែនសុខសករាជពិធីបុណ្យអុំទូកពុធ (ភព)ល្បែងទាញព្រ័ត្ររដ្ឋាភិបាលអាស៊ីប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃសម័យមហានគរ🡆 More