ណាប៉ូលេអុងបូណាប៉ារត៍

ណាប៉ូលេអុង (នាមពេញ ណាប៉ូលេអុង បូណាប៉ារត៍, ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១) និងមានព្រះរាជនាមថា ណាប៉ូលេអុងទី១ គឺជាមេដឹកនាំនយោបាយ និងយោធាបារាំងម្នាក់ ដែល​លេចឈ្មោះឡើងនៅ​​អំឡុង​បដិវត្តន៍​បារាំង និង​បាន​ដឹកនាំ​យុទ្ធនាការ​សំខាន់ៗ​ជាច្រើន​ក្នុង​អំឡុង​សង្គ្រាម​បដិវត្តន៍។ គាត់បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋបារាំងដោយកាន់តំណែងជាកុងស៊ុលទីមួយពីឆ្នាំ១៧៩៩ ដល់ឆ្នាំ១៨០៤ ហើយក្រោយមកបានឡើងកាន់អំណាចជាអធិរាជនៃបារាំងពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ កេរដំណែលនយោបាយ និងវប្បធម៌របស់ណាប៉ូលេអុងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់មានឈ្មោះជាមេដឹកនាំដ៏ល្បីល្បាញ និងចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

ណាប៉ូលេអុង
ណាប៉ូលេអុងបូណាប៉ារត៍
អធិរាជនៃបារាំង
រជ្ជកាលដំបូង១៨ ឧសាភា ១៨០៤ – ៦ មេសា ១៨១៤
រាជាភិសេក២ ធ្នូ ១៨០៤
ព្រះវិហារនូត្រេ-ដាម
អង្គក្រោយល្វីទី១៨ (ជាព្រះមហាក្សត្របារាំង)
រជ្ជកាលទីពីរ២០ មីនា ១៨១៥ – ២២ មិថុនា ១៨១៥
អង្គក្រោយណាប៉ូលេអុងទី២ (វិវាទ)
ព្រះមហាក្សត្រអ៊ីតាលី
រជ្ជកាល១៧ មីនា ១៨០៥ – ១១ មេសា ១៨១៤
រាជាភិសេក២៦ ឧសភា ១៨០៥
ព្រះវិហារមីឡាន
អង្គក្រោយវិចទ័រ អេម៉ានុយអែលទី២
កុងស៊ុលទីមួយនៃបារាំង
ក្នុងការិយាល័យ១២ ធ្នូ ១៧៩៩ – ១៨ ឧសភា ១៨០៤
សហកុងស៊ុលហ្សង់-ហ្សាក-រ៉េជីស ដឺ កំបេសេរ៉េ
ឆាល-ហ្វ្រង់ស្វ័រ ឡឺប្រន
កុងស៊ុលបណ្ដោះអាសន្ននៃបារាំង
ក្នុងការិយាល័យ១០ វិច្ឆិកា ១៧៩៩ – ១២ ធ្នូ ១៧៩៩៩
សហកុងស៊ុលអេម៉ានុយអែល ចូសែហ្វ ស៊ីយ៉េស
រ៉ូជឺរ ឌូកុស
ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី
ក្នុងការិយាល័យ២៦ មករា ១៨០២ – ១៧ មីនា ១៨០៥
អនុប្រធានាធិបតីហ្វ្រានសេស្កូ មែលហ្ស៊ី ដេរីល
អាណាព្យាបាលនៃសហព័ន្ធរ៉ាំង
ក្នុងការិយាល័យ១២ កក្កដា ១៨០៦ – ៤ វិច្ឆិកា ១៨១៣
ប្រាំង-ព្រីម៉ាតកាល វ៉ន ដាល់ប៊ឺក, អ៊ូជេន ដឺ ប៊ូហារនៃ
ប្រសូតណាប៉ូលេអុង បូណាប៉ារត៍
(Napoleone Buonaparte)
១៥ សីហា ១៧៦៩
អាចាស៊ីយ៉ូ, កុសស៊ីកា, ព្រះរាជាណាចក្របារាំង
សុគត៥ ឧសភា ១៨២១ (ជន្មាយុ ៥១)
ឡងវូដ, ចក្រភពអង់គ្លេស
ព្រះសុសាន១៥ ធ្នូ ១៨៤០
លេសអង់វ៉ាលីដ, ប៉ារីស, បារាំង
រាជពន្ធភាពចូសេហ្វីន ដឺ ប៊ូហារនៃ (រ.ក. ៩ មីនា ១៧៩៦, ល. ១០ មករា ១៨១០)
ម៉ារីល្វីនៃអូទ្រីស (អ.ភិ. ១១ មីនា ១៨១០)
ព្រះរាជឱរស-ធីតា
  • ណាប៉ូលេអុងទី២
  • ឆាល លីយ៉ុង
  • អាឡិចសង់ដ្រេ កូឡូនណា-វ៉ាឡេហ្វស្គី
  • អេមីលី ពែលឡាប្រា
ព្រះនាម
ណាប៉ូលេអុង បូណាប៉ារត៍ (Napoléon Bonaparte)
នាមរាជវង្ស
ណាប៉ូលេអុងទី១ (Napoleon I)
វង្សបូណាប៉ារត៍
បិតាការឡូ បូណាប៉ារត៍
មាតាលេទីស៊ីយ៉ា រ៉ាម៉ូលីណូ
សាសនាកាតូលិក
ព្រះហត្ថលេខាណាប៉ូលេអុងបូណាប៉ារត៍

ណាប៉ូលេអុងបានចាប់កំណើតក្នុងគ្រួសារអភិជនអ៊ីតាលីតូចមួយនៅលើកោះកុសស៊ីកា ដែលកាលនោះបារាំងទើបតែបានកាត់ដែនកោះមួយនោះជាកម្មសិទ្ធិរបស់ខ្លួនថ្មីៗ។ គាត់បានគាំទ្របដិវត្តន៍បារាំងក្នុងឆ្នាំ១៧៨៩ ហើយខណៈពេលដែលកំពុងបម្រើការក្នុងជួរកងទ័ពបារាំង ណាប៉ូលេអុងបានព្យាយាមផ្សព្វផ្សាយឧត្តមគតិពីបារាំងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន។ ឋានៈកងទ័ពរបស់គាត់បានកើនឡើងយ៉ាងរហ័សក្រោយពីគាត់បានជួយអាជ្ញាធរបដិវត្តន៍យកឈ្នះលើក្រុមបះបោរនៅក្នុងឆ្នាំ១៧៩៥។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអូទ្រីស និងអ៊ីតាលី ដោយបានទទួលជ័យជម្នះក្នុងគ្រប់សមរភូមិ ហើយក៏បានក្លាយជាវីរបុរសជាតិនៃបារាំង។ ក្នុងឆ្នាំ១៧៩៨ គាត់បានដឹកនាំបេសកកម្មយោធាមួយទៅកាន់ប្រទេសអេហ្ស៊ីប ដែលនេះជាប្រភពនៃការប្រឡូកចូលវិស័យនយោបាយរបស់ណាប៉ូលេអុង។ ទីបំផុត ណាប៉ូលេអុងបានដឹកនាំរដ្ឋប្រហារនៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ហើយបានក្លាយជាកុងស៊ុលទីមួយនៃសាធារណរដ្ឋ។

ជីវិតអាពាហ៍ពិពាហ៍ និង ភាពព្រឺព្រួចនៅក្នុងសង្រ្គាម

ណាប៉ូលេអុងបូណាប៉ារត៍ 
ភរិយារបស់ណាប៉ូលេអុង: នាងចូសេហ្វីន ដឺ ប៊ូហារនៃ

ក្នុងឆ្នាំ១៧៩៦ ណាប៉ូលេអុងមានអាយុ២៦ឆ្នាំ បានរៀបការជាមួយស្រ្តីត្រកូលអភិជនដ៍ស្រស់ស្អាតម្នាក់ នាងហ្សូសេហ្វីន ដឺ បូណាណេ ដែលជាស្រ្តីមេម៉ាយចាស់ជាងគាត់៦ឆ្នាំហើយថែមទាំងមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ១៤ ឆ្នាំ ស្រាប់ទៅហើយ។ ពីរថ្ងៃបន្ទាប់ពីពិធីមង្គលការគាត់បានចេញទៅសមរភូមិដោយត្រូវបាន គេតែងតាំងជាមេបញ្ជាការកងទព័នៅតាមព្រំដែនប្រទេសអ៊ីតាលី ដោយយល់ឃើញថាកងទព័របស់គាត់មានអាវុធ្ធមិនសូវទំនើបហ្វឹកហាត់មិនបានល្អ និងមានស្បៀងមិនគ្រប់គ្រាន់ គាត់បានសន្យាចំ- ពោះពួកគេទាំងនោះថា នឹងផ្ដល់រង្វន់យ៉ាងច្រើនសន្ធឹកសន្ធប់ បើសិនជាពួកគេទទួលបានជយ័ជំនេះនៅក្នុងការប្រយុទ្ធ ។ដូចដែលគាត់ បានពោលថា" ក្នុងនាមជាទាហាននាក់មានសំលៀកបំពាក់ និង ស្បៀងអាហារបរិភោគគ្រប់់គ្រាន់ ។ ខេត្តមានៗ និងទីក្រុងធំនិងស្ថិត ក្នុងអំនាចរបស់អ្នក ហើយនៅទីនោះអ្នកនឹងទទួលបានកិត្តិយស ភាពរុងរឿងនិងទ្រព្យសម្បត្តិ....។ តើអ្នកចង់បានដែររឺទេ? "


កងទព័របស់គាតនៅអ៊ីតាលី បានដណ្ដើមបានជយ័ជំនេះមួយហើយមួយទៀត ។ ក្រោយមកដោយប្រឆាំងនិងបទបញ្ជាចេញពីទីក្រុង ប៉ារីស ណាប៉ូលេអុងវាយបកប្រឆាំងផ្ទាល់និងសត្រូវដ៍ខ្លាំងបំផុតរបស់បារាំងគឺ ប្រទេសអូទ្រីស ។ នៅក្នុងដំណើររុលទៅមុខលឿនដូច ផ្លេកបន្ទោរ គាត់បានឆ្លងកាត់ជួរភ្នំអាល់ (Alps) ហើយរុលចូលក្នុងទីក្រុងវីយ៉ែន របស់អូទ្រីសចំងាយ៩៦គីឡូម៉ែត្រ ។ ពួកអូទ្រីសដែល ប្រឈមមុខនិងការពិត ដែលស្ទើតែបរាជយ័ក្នុងសមរភូមិ បានស្នើសុំអោយមានកិច្ចព្រមព្រៀងឈប់បាញ់ ។ នៅក្នុង សន្ធិសញ្ញា Campo Formio ដែលតែងតាំងឡើងដោយណាប៉ូលេអុង ពួកគេបានយល់ព្រមប្រគល់ទឹកដីប៉ែលហ្ស៊ីក រ៉ាញលែនដ៍និងកោះមួយចំនួននៅឯ ឆ្នេរសមុទ្រក្រិច អោយមកស្ថិតក្រោមការត្រួតត្រារបស់បារាំង ។ ណាប៉ូលេអុងបានបញ្ជូនទ្រព្យសម្បត្តិ និងលុយដែលរឹបអូសបានមក ពីសង្រ្គាមទៅកាន់ទីក្រុងប៉ារីស។


ទន្ទឹមនិងពេលនោះគាត់ក៍បានបង្កើតរដ្ផាភិបាលអ៊ីតាលីខាងជើងដោយអនុវត្តិគំនិតសេរីភាពបដិវត្តន៍បារាំង ។ តែអំឡុងពេលមួយរាត្រី សោះគាត់មានឈ្មោះបោះសំលេងពេញទ្វីបអឺរ៉ុប និងសូម្បីតែនៅអាមេរិកក៍ល្បីឈ្មោះ ណាប៉ូលេអុងដែរ ។ មានតែប្រទេសអង់គ្លេស ប៉ុណ្ណោះដែលនៅតែប្រឆាំងជំទាស់និងអំនាចបារាំងនៅទ្វីបនេះ ។ ដំបូងណាប៉ូលេអុងគិតចង់ឈ្លានពានដៃសមុទ្រ Channel របស់អង់ គ្លេស់ ប៉ុន្តែពិនិត្យដោយផ្ទាល់ទៅលើតំបន់ឆ្នេរសមុទ្រ Channel នោះគាត់ក៍បោះបង់គំនិតព្រោះយល់ឃើញថា កងនាវាអង់គ្លេស់មានកំលាំងខ្លាំងណាស់មិនអាចឈ្លានពានបានឡើយ។ ផ្ទុយទៅ វិញគាត់បានបើកយុទ្ធនាការមួយនៅប្រទេសអេហ្ស៊ីបនៅទីនោះគាត់អាចបង្កើតមូលដ្ផានគ្រឹះសំរាប់អំនាចបារាំងនៅសមុទ្រមេធីទែរ៉ាណេ ។ហើយទន្ទឹមពេលជាមួយគ្នានេះបានកាត់ផ្តាច់ផ្លូវដ៍សំខាន់របស់របស់អង់គ្លេស់ទៅកាន់ប្រទេសឥណ្ឌា ។ នៅទិឃារដូវនៅឆ្នាំ១៧៩៨ គាត់បានឈ្លានពានប្រទេសអេហ្ស៊ីប ​។

មេដឹកនាំបារាំងមួយចំនួនដែលនៅក្នុងនោះក៍មាន តាល់ឡឺរ៉ង់ដ៍ ផងដែរបានលួចសប្បាយក្នុងចិត្តដោយបានឃើញណាប៉ូលេអុងដ៍មានប្រជាប្រិយភាព និងមហិច្ចតាខ្ពស់ចេញឆ្ងាយពីប៉ារីស

ព្រោះពួកគេខ្លាចណាប៉ូលេអុងដណ្ដើមអំនាច ​។ ភ្លាមនោះគាត់ក៍បានដណ្ដើមកាន់កាប់កោះ ម៉ាល់ត៍ ​នៅសមុទ្រមេឌីទែរ៉ាណេ ។ ក្រោយមកគាត់ដណ្តើមបានអាឡិចហ្សង់ឌ្រី ដែលជាទីក្រុងចាស់របស់ប្រទេសអេហ្ស៊ីប ។ ទីបញ្ចប់នៅក្នុងសមរភូមិពីរ៉ាមីត គាត់បានវាយរុញច្រាណអ្នកការពារក្រុងឡឺគ័រ អោយត្រឡប់ទៅកាន់ វាលខ្សាច់ហើយក៍បានដណ្ដើមកាន់កាប់ទាំងស្រុងភាគខាងជើងនៃប្រទេសអេហ្ស៊ីប ។ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ គាត់បានរួសរាន់សង់លាលានិងមន្ទីពេទ្យ សំរាប់ប្រជាជនអេហ្ស៊ីប

និងដាក់ផែនការកសាងព្រែកជីក ស៊ុយអេដ៍ធំដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌាដ៍ធំល្វឹងល្វើយ ព្រមទាំងមហាសារគរ ប៉ាស៊ីហ្វិច ។ តែទោះជាយ៉ាងណាក្ដីការបរាជយ័ដ៍ធំមួយតាមមកពីក្រោយស្រមោលយុទ្ធនាការលើទឹកដីអេហ្ស៊ីបរបស់ណាប៉ូលេអុង ​។កងនាវាអង់គ្លេស់ដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក អូរ៉ាត្យូ ណែលសុន បានវាយកំទិចកងទព័ជើងទឹកបារាំងដែលឈរជើងនៅ អាប៊ូកៀរបៃ ជិតមាត់ទន្លេរនីល ។ ដោយគ្មាននាវាដើម្បើជួយសង្រ្គោះកងទព័របស់ណាប៉ូលេអុង

ទោះជាមានឧត្តភាពជាងកងទព័អង់គ្លេស់ ក៍មិនអាចគេចខ្លួនចេញពីអេហ្ស៊ីប រឺក៍ទទួលកំលាំងជំនួយបានឡើយ ។ ណាប៉ូលេអុងបានចាប់ធ្វើការវាយប្រហារលើប្រទេសស៊ីរីទៀតដោយសង្ឃឹមបើកច្រកទៅទិសខាងជើង តែត្រូវអង់គ្លេស់រារាំង ។ ក្នុងពេលដែលណាប៉ូលេអុងជួបការលំបាកបែបនេះប្រទេសទួរគី

រួមជាមួយអង់គ្លេស់ រុស្ស៊ី និង អូទ្រីស បង្កើតសម្ពន្ធ័មិត្ត ប្រឆាំងការឈ្លានពានរបស់បារាំង ។អ៊ីតាលីក៍បានងាកចេញពីការគ្រប់គ្រង របស់បារាំងដែរ ។ ណាប៉ូលេអុងក៍បានស្ថិតនៅក្នុងស្ថានភាពឯកកោដ៍ធ្ងន់ធ្ងរមួយ ។ គាត់ក៍បានសំរេចចិត្តធ្វើការងារជាបន្ទាន់មួយ ។ ដោយទុកចោលកងទព័របស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ណាប៉ូលេអុងបានលួចរត់មកកាន់ទីក្រុងប៉ារីស ដោយកិច្ចខ្លួនរួចទាំងប្រផិតប្រផើយពីការតាមចាប់របស់នាវាអង់គ្លេស់ពីរគ្រឿង ។

ឯកសារយោង

Tags:

អធិរាជនៃបារាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

គណៈអភិបាលខេត្តមេត្តាអ៊ីស្រាអែលក្រសួងផែនការការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសម័យមហានគរខេត្តព្រះវិហារពុទ្ធសករាជអង់គ្លេសស្រុកក្រគរប្រាសាទបាយ័នមជ្ឈិមបូព៌ាទន្លេសាបប្រវត្តិសាស្ត្រមនត្រឹង ងាខេត្តកោះកុងសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសាមគ្គីធម៌ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ទំនាក់ទំនងអតិផរណាព្រះយេស៊ូវណ្ណយុត្តិសុត្តន្តបិដកទ្វីបអឺរ៉ុបល្បែងចោលឈូងប្រាសាទ អង្គរវត្តស្រុកពញាឮទិវានារីអន្តរជាតិខេត្តព្រះសីហនុមហោរីអង្គទងរាជាសម័យកាលលង្វែកនរោត្តម មុនីនាថ សីហនុក្ងោកប្រាសាទកោះកេរប្រាសាទបក្សីចាំក្រុងវិគីភីឌាភាសាខ្មែររណសិរ្សរំដោះជាតិប្រជាជនខ្មែររឿង ដើមកំណើតក្រុងភ្នំពេញខ្សែអេក្វាទ័រស៊ូកាណូរឿងកុលាបប៉ៃលិនសារពាង្គកាយរឿងរាមកេរ្តិ៍បញ្ជីរាយប្រទេសឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទខេត្តបន្ទាយមានជ័យសាលាភូមិន្ទរដ្ឋបាលក្រុងបាវិតសាសនានៅប្រទេសកម្ពុជាក្រពើ (ឧបករណ៍ភ្លេង)ចាម្ប៉ាបង់ក្លាដែសគ្រិស្តសាសនាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសូរ្យវរ្ម័ន​ទី១កម្ពុជាក្រោមស្រុកកណ្ដាលស្ទឹងខេត្តកំពតដើមសម័យអង្គរជួរភ្នំដងរែកល្បែងលាក់កន្សែងព្រះសង្ឃខណ្ឌច្បារអំពៅអរិយសច្ចៈទាំង៤ការថែរក្សាបរិស្ថានធម្មជាតិហ្គូហ្គលបុណ្យឯករាជ្យជាតិកម្ពុជាកិរិយាស័ព្ទតៃវ៉ាន់សីល១០ភ្នំសំពៅប្រដាប់របត់ឈាមអតិសុខុមជីវវិទ្យាមីកគី ម៉ាវស៍ខ្សែទឹកមហាសមុទ្រផ្លូវទឹកកម្ពុជា🡆 More