ហស៌វរ្ម័នទី២

ហស៌វរ្ម័នទី២ (អង់គ្លេស: Harshavarman II) (Kh-pronoun: Horsvaraman I) (ហស៌ = ញញឹម) (ហស៌ » Hors mean of Cambodia royal word: Smile ) (ប្រ.ស|គ.ស ០០០-៩៤៤) រជ្ជកាលគ្រងរាជ (គ.ស ៩៤២-៩៤៤) ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា វ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវរាជ ប្រែជាខេមរៈភាសា ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញស្រីហស៌វរ្ម័នទេវរាជ ហស៌វរ្ម័នទី២ ត្រូវបានគេឱ្យនិយមន័យថា ស្ដេចនៃស្នាមញញឹមទី២ ដែលទ្រង់ត្រូវជារាជបុត្រច្បង របស់ព្រះបាទ ជ័យវរ្ម័នទី៤ និង ត្រូវជាព្រះរាមរបស់ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ ។

ហស៌វរ្ម័នទី២

ហស៌វរ្ម័នទី២
Cambodia, Koh Ker-Khleang style - Four-Armed Standing Tantric Male Divinity - 1997.18 - Cleveland Museum of Art.
រជ្ជកាល ៩៤២-៩៤៤ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៩៤២
ព្រះនាមពេញ ស្រីហស៌វរ្ម័នទេវរាជ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យវរ្ម័នទី៤
រាជបន្ត រាជេន្ទ្រវរ្ម័នទី២
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ៩៤៤ (ជន្មាយុ)

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ

ព្រះវិស្ណុ ព្រះព្រហ្ម ព្រះសិវៈ និយម

ចម្បាំងនៅរាជធានី កោះកេរ្តិ៍

ក្រោយពីព្រះបាទ "ហស៌វរ្ម័នទី២" ទើបតែសោយរាជបានពីរ ឆ្នាំ ក្នុងឆ្នាំ ៩៤៤ នៃគ.​សករាជ កងទ័ពនៃរាជវង្ស "សៃលេន្ត្រៈ" (អង់គ្លេស: Sailendra) នៅឯជ្រោយម៉ាឡាយូ នៃឧបទ្វីបម៉េឡេ (អង់គ្លេស: Malay Peninsula) បានលើកទ័ព​សំពៅបរបញ្ច្រាសទន្លេមេគង្គ វាយចូល រាជធានីកោះកេរ្តិ៍​ ហើយចាប់បានព្រះបាទ "ហស៌វរ្ម័នទី២" យកទ្រង់ទៅកាត់ក្បាលនៅក្រុង "ស្រីវិជ័យ" (អង់គ្លេស: Srivijaya) និងប្រកាសជាអាណាចក្រថ្មីគឺ "អាណាចក្រចូឡា" (អង់គ្លេស: Chola dynasty) និងបានគ្រប់គ្រងរាជធានីកោះកេរ្តិ៍ អស់រយៈពេល ៣ឆ្នាំ ទើបព្រះបាទ រាជេន្ទ្រវរ្ម័នទី២​ ដែលត្រូវជា​ព្រះអនុជរបស់ទ្រង់បណ្ដេញ ទ័ពចូឡា ឱ្យដកត្រឡប់ទៅវិញក្នុងឆ្នាំ ៩៤៧ នៃគ.សករាជ និងបានប្រកាសរាជសម្បត្តិគ្រងរាជក្នុងពេលនោះ ។

កំណត់ត្រា

យោងតាមកំណត់ត្រា របស់ក្រុមប្រវត្តិវិទូរជាច្រើន សុទ្ធតែ​បានលើកឡើងដូចគ្នាថា ពួកគេមិនបានដឹងអ្វីច្រើនពីព្រះបាទ "ហស៌វរ្ម័នទី២" ឡើយ ហើយតាមការសង្កេតនៅរូបចម្លាក់មួយចំនួន ដែលប្រទះឃើញនៅឧបទ្វីប ម៉ាឡេ (អង់គ្លេស: Malay Peninsula) វាមានភាពដូចគ្នាទៅនិងរូបចម្លាក់នៃរចនាបថ នៅក្រុមប្រាសាទនា រាជធានី​កោះកេរ្តិ៍ ។​

សេចក្ដីជំរាប

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ហស៌វរ្ម័នទី២
(គ.ស ០០០-៩៤៤)
មុនដោយ
ជ័យវរ្ម័នទី៤
ចក្រភពខ្មែរ
៩៤២–៩៤៤
តដោយ
រាជេន្ទ្រវរ្ម័នទី២

ឯកសារយោង

Tags:

ហស៌វរ្ម័នទី២ ចម្បាំងនៅរាជធានី កោះកេរ្តិ៍ហស៌វរ្ម័នទី២ កំណត់ត្រាហស៌វរ្ម័នទី២ សេចក្ដីជំរាបហស៌វរ្ម័នទី២ ចំណារពន្យល់ហស៌វរ្ម័នទី២ មើលផងដែរហស៌វរ្ម័នទី២ តំណភ្ជាប់ រជ្ជកាលគ្រងរាជហស៌វរ្ម័នទី២ ឯកសារយោងហស៌វរ្ម័នទី២ជ័យវរ្ម័នទី៤រាជេន្ទ្រវរ្ម័នទី២អង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ទូច ស៊ុននិចអារីសស្ដូថូលភ្លេងពិណពាទ្យតៃវ៉ាន់ព្រះរាជពិធីច្រត់ព្រះនង្គ័លញ៉ុក ថែមកាលប្បវត្តិកម្ពុជាអរិយធម៏កម្ពុជាសម័យទំនើបទង់ព្រះពុទ្ធសាសនាប្រាសាទព្រះខ័នកៅណ្ឌិន្យទី២ហ្វីលីពីនព្រះនិព្វាន៤ថ្នាក់វីគីប្រជុំក្រសួងអប់រំ យុវជន និងកីឡាប្រវត្តសាស្រ្តនៃប្រទេសកម្ពុជាបុណ្យចូលឆ្នាំចិនរឿងរាមកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាខេត្តប៉ៃលិនវេយ្យាករណ៍ភាសាខ្មែរសីលធម៌កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ជនជាតិភាគតិចនៅកម្ពុជាចក្រភពអាល្លឺម៉ង់រង្វាស់រង្វាល់របស់ខ្មែររុស្ស៊ីចន្ទ្រគ្រាសប្រវត្តិនៃរបបខ្មែរក្រហមសករាជក្រុងប៉ៃលិន​មហាសង្ក្រាន្តក្រុងក្រចេះចូលឆ្នាំខ្មែរព្រះបរមរាជវាំងកម្ពុជាអាណាចក្រខ្មែរបរមរាជសម្ភារវណ្ណ មូលីវណ្ណវិមានឯករាជ្យរឿងកូន៤នាក់មិនបំរើឪពុកការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីវិស័យអប់រំនៅកម្ពុជាធនាគារជាតិនៃកម្ពុជាសង្គ្រាមលោកលើកទី១ប្រាសាទបេងមាលាពូនភ្នំខ្សាច់បុណ្យកឋិនស៊ីហ្គេមតេឡេក្រាម (កម្មវិធី)បញ្ជីរាយប្រទេសស្រុកសំឡូតដើមសម័យអង្គរការសោយទីវង្គត និងព្រះរាជពិធីបុណ្យសព ព្រះបាទនរោត្តម សីហនុប្រាសាទបន្ទាយឆ្មារសតវត្សភពព្រហស្បតិ៍អ៊ីតាលីសន្ធរវោហារម៉ុករៀល (រូបិយវត្ថុ)ការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកប្រវត្តិសាស្ត្រខេត្តកែបអ៊ីនធឺណិតរីណេ ដេកាតខេត្តតាកែវអំពើហិង្សាមាលាដួងចិត្តសង្រ្គាមលោកលើកទី១អាស៊ានបរិស្ថានវិគីភីឌាភាសាខ្មែរMain Pageវត្តព្រះកែវមរកតប្រភេទប្រាសាទខ្មែរ🡆 More