ទូច ស៊ុននិច

នាងកញ្ញា ទូច ស៊ុននិច (អង់គ្លេស: Touch Sunnix) ជាតារាចម្រៀងដែលមានសំឡេងពីរោះលំដាប់ជួរមុខ និងមានប្រជាប្រិយភាពបំផុតនៅក្នុងសង្គមសិល្បៈខ្មែរ ។ មិនត្រឹមតែមានសម្លេងផ្អែមពីរោះរណ្ដំចិត្តអ្នកស្ដាប់តែម្យ៉ាងទេ ទូច ស៊ុននិច ក៏ជាតារាមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិដែរ។ នាងកញ្ញាត្រូវបានគេមើលឃើញថា ជាតារាខ្មែរមួយរូបដែលតែងតែប្រកាន់ប្រពៃណីខ្ជាប់ខ្ជួន​ក្នុងការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ព្រោះ​គេ​កម្រ​ឃើញ​នាង​ស្លៀក​ពាក់​បែប​សិចស៊ី​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញាបានប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងតាំងពីនាងមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីនាងបានប្រឡងជាប់លេខ ១ ផ្នែកចម្រៀងសម័យទូទាំងប្រទេសនៅក្នុងឆ្នាំ ១៩៩៣។ នាងកញ្ញា ទូច ស៊ុននិច ជាតារាចម្រៀងដែលមានទេពកោសល្យផ្នែកប្រើប្រាស់សម្លេងបានស្ទើរតែគ្រប់ចង្វាក់ដូចជា៖ ចង្វាក់ប្រពៃណី បុរាណ ប្រជាប្រិយ និងសម័យជាដើម។ កញ្ញាទទួលបានការស្រឡាញ់ និងកោតសរសើរពីសំណាក់ប្រជារាស្រ្ដខ្មែរដែលស្រឡាញ់វិស័យសិល្បៈចម្រៀងស្ទើរតែគ្រប់វ័យទាំងអស់។ ប្រជានជនខ្មែរដែលស្រឡាញ់សិល្បៈផ្នែកចម្រៀងតែងតែពោលសរសើរថា៖ នាងជាតារាចម្រៀងដែលមានសម្លេងផ្អែមពីរោះសណ្ដំចិត្តប្រជាជនខ្មែរ។ ក្រៅតែពីអាជីពជាអ្នកចម្រៀងដ៏ល្បីល្បាញ នាងកញ្ញា ទូច ស៊ុននិច ក៏ជាបញ្ញវន្តដែលទទួលបានការសិក្សារៀនសូត្រជ្រៅជ្រះ រហូតបានបញ្ជប់ការសិក្សានៅសាលកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្ដខ្មែរ និងបានប្រឡងជាប់សាស្រា្ដចារ្យអក្សរសាស្រ្ដខ្មែរផងដែរ។ ជាអកុសល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ កញ្ញាត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលើរូបនាង។ បច្ចុប្បន្ននេះនាងកញ្ញា ទូច ស៊ុននិច កំពុងរស់នៅក្នុងទីក្រុងសាក្រាមេនតូ (Sacramento) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)។

ទូច ស៊ុននិច

ទូច ស៊ុននិច

ឈ្មោះ ទូច ស៊ុននិច
រហ័ស្សនាម រាជនីសំឡេងមាស
កើត ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨០
ទីកំណើត រាជធានីភ្នំពេញ ប្រទេសកម្ពុជា
សញ្ជាតិ ទូច ស៊ុននិច កម្ពុជា
ប្រភេទតន្ត្រី ​បទប្រជាប្រិយ៍ បទប្រពៃណី បទភ្លេងការ បទបុរាណ បទសម័យ បទរាំវង់ បទសារ៉ាវ៉ាន់ បទឡាំលាវ និងបទមនោសញ្ចេតនា
ឆ្នាំសកម្ម ១៩៩៤-បច្ចុប្បន្ន
អជីព តារាចម្រៀង និងជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរ
ផលិតកម្ម រស្មីហង្សមាស ផលិតកម្មបក្សីចាំក្រុង ផលិតកម្មព្រះវិហារ ផលិតកម្មឆ្លងដែន ផលិតកម្មសាន់ដេ ផលិតកម្មឈូករ័ត្ន ។ល។
គណនីបណ្ដាញសង្គមរបស់នាង
Facebook ទូច ស៊ុននិច
FB Page Touch Sunnix
YouTube Touch Sunnix

ជីវប្រវត្តិ

នាងទូច ស៊ុននិចកើតនៅថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨០ នៅក្នុងរដ្ឋធានីភ្នំពេញ ដោយមានឪពុកឈ្មោះ សៀង ទូច ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងម្ដាយឈ្មោះកឹម ស៊ីនួន ជាគ្រូពេទ្យបម្រើការដូចឪពុកនាងដែរ។ នៅក្នុងវ័យកុមារភាព កុមារី ទូច ស៊ុននិច បានចូលរៀងនៅក្នុងសាលាបឋមសិក្សាវត្តកោះនារាជធានីភ្នំពេញ។ នៅក្នុងវ័យកុមារនោះ នាងត្រូវបានគេមើលឃើញថា ជាកុមារីមួយរូបដែលទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈ ជាពិសេលគឺសិល្បៈផ្នែកចម្រៀងតែម្ដង។ បន្ថែមពីទេពកោសល្យដែលមានពីកំណើតស្រាប់ហើយនោះ នាងកញ្ញា ទូច ស៊ុននិច បានទទួលការបណ្ដុះបណ្ដាលពីអ្នកគ្រូ គង់​ ណារី ដែលជាគ្រូបង្រៀនផ្នែកសិល្បៈដ៏ល្បីល្បាញប្រចាំសាលា និងប្រចាំរាជធានីនាសម័យនោះ។

ការចូលក្នុងវិស័យសិល្បៈ

ដោយទេពកោសល្យសម្លេងដ៏លេចធ្លោរបស់នាង បានធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងវ័យក្មេងមួយរូប ដែលបានបង្ហាញវត្តមានលើកញ្ជក់ទូរទស្សន៍ និងតាមរលកសម្លេងវិទ្យុជាតិជារឿយៗ។ ចម្រើនវ័យវឌ្ឍនាការ នាងក៏បានបន្តវិស័យសិល្បៈចម្រៀងនេះ រហូតដល់នាងបានប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ ថ្នាក់ជាតិនាឆ្នាំ ១៩៩៣។ តាំងពីពេលនោះមក នាងកញ្ញា ទូច ស៊ុននិច ត្រូវបានផលិតកម្មចម្រៀងល្បីជាច្រើងដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មស្ទឹងសង្កែ ផលិតកម្មបក្សីចាំក្រុង ផលិតកម្មឆ្លងដែន ផលិតកម្មអង្គរវត្ត ផលិតកម្មសាន់ដេ ផលិតកម្មព្រះវិហារ ផលិតកម្មសាយណ្ហរ៉ា ផលិតកម្មឈូករ័ត្ន ផលិតកម្មកុលាបក្រហម និងផលិតកម្មចម្រៀងជាច្រើនទៀត បានហៅនាងឲ្យច្រៀងចម្រៀងរបស់គេជាបន្តបន្ទាប់។


ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០៣ នាងកញ្ញាទូច ស៊ុននិចបានច្រៀងចម្រៀងរាប់រយបទ និងគ្រប់ចង្វាក់ គ្រប់ប្រភេទបទចម្រៀងដូចជា៖​ បទមហោរី បទប្រពៃណី បទភ្លេងការ បទមនោសញ្ជេតនាស្នេហា បទប្រជាប្រិយ៍​ ជាពិសេសគឺបទចម្រៀងស្នេហាជាតិ។ គេតែងតែឃើញវត្តមាននាងកញ្ញា ទូច ស៊ុននិច តាមក្របទស្សនាវដ្ដីធំៗ និងតាមកញ្ញក់ទូរទស្សន៍រឿយៗ ក្នុងទម្រងសម្លៀកបំពាក់សមរម្យបំផុតក្នុងនាមជានារីខ្មែរ។ នាងកញ្ញា ទូច ស៊ុននិច បានចេញទៅសម្ដែងនៅបរទេសជាច្រើនលើកច្រើនសារមានដូចជា៖​ ប្រទេសបារាំង ប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាដើម។

បទចម្រៀងដែលទទួលបានការពេញនិយមខ្លាំង

ចាប់តាំងពីនាងកញ្ញា ទូច ស៊ុននិច បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមក នាងត្រូវម្ចាស់ផលិតកម្មធំៗ កវីនិពន្ធល្បីៗមានដូចជា៖​ លោកគង់ ប៊ុនឈឿន លោកសង អក្ខរា លោក ហ្វៃ សំអាង លោក ឯល ប៊ុណ្ណា និងកវីនិពន្ធល្បីជាច្រើនរូបទៀតបាននិពន្ធបទចម្រៀងថ្មីៗ ជាច្រើនរយបទឲ្យនាងច្រៀង។ ដោយសារតែស្រឡាញ់សម្លេងដ៏ពីរោះរណ្ដំរបស់នាង ម្ចាស់ផលិតកម្ម និងកវីនិពន្ធខ្មែរទាំងនោះក៏បានសំណូមពរឲ្យនាងកញ្ញាច្រៀងស្នាដៃនិពន្ធរបស់ពួកគេសារឡើងវិញដែរ។ បទចម្រៀងដែលកញ្ញាច្រៀងហើយទទួលបានល្បីល្បាញខ្លាំងនោះរួមមាន៖​

ការស្រឡាញ់ការសិក្សា

នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីប្រជាប្រិយ លេខ ៤ ចុះថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ១៩៩៥ នាងកញ្ញា ទូច ស៊ុននិច បានលើកឡើងថា​៖​ «ទោះបីជាខ្ញុំបានក្លាយជាអ្នកចម្រៀងល្បីក៏ដោយ ខ្ញុំក៏មិនបោះបង់ការសិក្សាចោលដែរ នៅពេលដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ ខ្ញុំមានបំណងចូលរៀននៅមហាវិទ្យាល័យច្បាប់ទៀត ព្រោះខ្ញុំចង់ក្លាយជាអ្នកច្បាប់ទៅអនាគត រីឯចម្រៀង ខ្ញុំនឹងយកវាធ្វើជាមុខរបរទីពីរវិញ» ។ ក្នុងខណៈពេលដែលនាងកំពុងតែមានឈ្មោះល្បីល្បាញខ្លាំងផ្នែកវិស័យសិល្បៈចម្រៀង នាងក៏នៅបន្តការសិក្សារហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ។ ហើយនាងក៏ប្រឡងចូលទៅក្នុងសាលាគរុកោសល្យ និងត្រៀមចេញបង្រៀនទៀតផង។

ការបាញ់ប្រហារឆ្នាំ ២០០៣

កាល​ពី​ថ្ងៃទី​២១ តុលា ឆ្នាំ​២០០៣ អ្នក​នាង​ និង​ម្ដាយ​ត្រូវបាន​ខ្មាន់​កាំភ្លើង​បួន​នាក់​បាញ់​ប្រហារ។ ម្ដាយ​អ្នក​នាង​ស្លាប់​នៅ​នឹង​កន្លែង។ ឯអ្នក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ជា​សំណាង​ក្នុង​គ្រោះ អ្នក​នាង​នៅ​មាន​ជីវិត​រស់​រាន​ដល់​សព្វថ្ងៃ។ មូលហេតុ​ពីក្រោយ​ការ​បាញ់​ប្រហារ​នេះ​​មិន​ច្បាស់​លាស់​ទេ។ មាន​អ្នក​លើក​ឡើង​ថា​ជា​បញ្ហា​ស្នេហា និង​អ្នកខ្លះទៀត​លើក​ឡើង​ថា​ជាបញ្ហា​នយោបាយ។ ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​នេះ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​កំពុង​តែ​ដំណើរការ​នៅ​ឡើយ ៖ «ករណី​នេះ​គេ​កំពុង​តែ​ដំណើរការ…បាន​ន័យ​ថា គេ​កំពុង​ធ្វើ​ការ​អង្កេត​បន្ត ហើយ​ករណី​រាប់​ឆ្នាំ​ដូច​កញ្ញា ទូច ស៊ុននិច ហ្នឹង​ហាក់​បី​ដូច​ជា​នៅ​ងងឹត​ឈឹង​មិន​ទាន់​មើល​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​តាម​រក​ជន​ដៃ​ដល់​ដែល​បាន​ប៉ុនប៉ង​ផ្ដាច់​អាយុ​ជីវិត​កញ្ញា ទូច សូនិច ហ្នឹង​ទេ រហូត​ដល់​ថ្ងៃ​នេះ​មិន​ទាន់​មាន​ទេ»។

ចំណែក​ឪពុក​នាង ទូច ស៊ុននិច ក៏​បាន​អះអាង​ដែរ​ថា កន្លង​មក លោក​ធ្លាប់​បាន​ឮ​ប្រពន្ធ​លោក ហេង ពៅ ប្រាប់​លោក​ថា ប្តី​របស់​គាត់​ដឹង​អ្នក​សម្លាប់ ទូច ស៊ុននិច ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​នារី​វ័យ​ក្មេង​មួយ​ចំនួន​រង​ការ​បាញ់​ប្រហារ ឬ​ធ្វើ​ឃាត​ពី​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់ ដោយ​ចោទ​ថា​បាន​លួច​ស្នេហា​ជា​មួយ​ប្ដី​គេ។

លោក​ក៏​បន្ថែម​ថា៖ «ហើយ​សម្លាប់​នោះ​រឿង​ស្អី? អ៊ីចឹង​បាន​ថា ក្នុង​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ចង់​ជម្រាប​ដល់​បង​ប្អូន​ទាំង​អស់​កុំ​ឲ្យ​យល់​ច្រឡំ​ថា ទូច ស៊ុននិច យក​ប្ដី​គេ​ឲ្យ​សោះ អា​ហ្នឹង​មួយ គឺ​ថា ទូច ស៊ុននិច អត់​មាន​អត្ត​ចរិត​របៀប​ទៅ​យក​ប្ដី​គេ ហើយ​ប្រពន្ធ​គេ​មក​សម្លាប់​ទេ មាន​តែ​គេ​យក​នាង​តែ​នាង​មិន​ព្រម មិន​លក់​កិត្តិយស​បាទ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង នៅ​ស្រុក​ខ្មែរ​បើ​សិន​មាន​ស្រី​ម្នាក់​មាន​អ្នក​ធំ​ទៅ​យក អ្នក​ធំ​ហ្នឹង​យក​មិន​បាន អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង តែ​បើ​អ្នក​ធំ​ហ្នឹង​យក​នាង​ហ្នឹង​បាន ប្រពន្ធ​អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង​ទៀត នេះ​ជា​បញ្ហា។ តើ​សម្ដេច​តេជា លោក​ទ្រង់​ជ្រាប​ទេ​រឿង​ហ្នឹង? តើ​រដ្ឋាភិបាល​ខ្មែរ​លោក​ជ្រាប​ទេ? អ៊ីចឹង​នារី​ដែល​គេ​មាន​បំណង​ចង់​យក​នោះ មិន​យក​គេ ក៏​ងាប់ យក​គេ​ក៏​ងាប់ តើ​អយុត្តិធម៌​ទេ​រឿង​ហ្នឹង»។

ទាក់​ទង​នឹង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ថែម​ថា​ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ឆន្ទៈ​ចង់​រក​នោះ វា​មិន​ពិបាក​ទេ​បើ​ទោះបី​ជា​នៅ​កន្លែង​ណា​ក៏​រក​ឃើញ​ដែរ ៖ «យើង​ឃើញ​ថា ស្ថាប័ន​តុលាការ​ក៏​ដូច​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែរ ព្រោះ​ថា​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​មាន​សមត្ថកិច្ច​នោះ គឺ​មិន​បាន​បង្ហាញ​អំពី​សញ្ញាណ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​សមត្ថភាព​របស់​ខ្លួន ដែល​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​យុត្តិធម៌ គឺ​ពិបាក​រក​យុត្តិធម៌​ណាស់ ក្នុង​ស្រុក​ខ្មែរ​នោះ... ហើយ​ពាក់ព័ន្ធ​ជា​មួយ​កញ្ញា ទូច ស៊ុននិច នេះ យើង​គិត​ថា មិន​អាន​នឹង​រក​ឃើញ​ទេ បើ​សិន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គាត់​មាន​ឆន្ទៈ​រក ដើម្បី​ឲ្យ​ឃាតក​នោះ​មក​កាត់​ទោស គឺ​ងាយ​ស្រួល​ទេ ទោះ​ដល់​ក្រហែង​ណា​ក៏​ចាប់​បាន​មក​វិញ​ដែរ។ ដូច​ជា​លោក ហេង ពៅ ជា​ដើម នៅ​ពេល​ដែល​គេ​ដឹង​ថា គាត់​បាន​ប្រព្រឹត្ត ហើយ​រាជ​រដ្ឋាភិបាល​តម្រូវ​ការ​ចាំបាច់​នោះ ធ្វើ​អី​ក៏​បាន​ដែរ អាច​ចាប់​នាំ​ខ្លួន​លោក ហេង ពៅ មក​ផ្ដន្ទា​ទោស​ចាំបាច់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង»។

កញ្ញា ទូច ស៊ុននិច ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាន​លួច​បាញ់​កាល​ពី​ថ្ងៃ​ទី ​២១ ខែ តុលា ឆ្នាំ ​២០០៣ ខណៈ​ដែល​នាង​កំពុង​ដើរ​ចេញ​ពី​ហាង​ទំនិញ​មួយ​ជា​មួយ​ម្ដាយ​នាង។ ម្ដាយនាង​ត្រូវ​បានជនដៃដល់បានសម្លាប់នៅ​នឹង​កន្លែង​កើត​ហេតុនោះ។

ការត្រឡប់មកបំពេរអារម្មណ៍ប្រជារាស្រ្ដខ្មែរវិញ

ដោយឡែកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រជារាស្រ្ដខ្មែរដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម YouTube មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងក្រោយតារាចម្រៀងលំដាប់ជួរមុខរូបនេះ ដែលអវត្តមានពីវិស័យសិល្បចម្រៀងអស់ជាច្រើនឆ្នាំហើយនោះ បានទម្លាក់បទចម្រៀងថតថ្មីមួយបទដែលមានចំណងជើងថា «ពាក្យមិនពិត» ដែលជាសំនៀងដើម អ្នកស្រី ប៉ែន រ៉ន ចូលទៅក្នុងឆាណែល YouTube របស់នាងផ្ទាល់។ នាងកញ្ញានៅតែមានទឹកដមសំនៀងពីរោះដដែល ទោះបីមិនដូចពីមុនទាំងស្រុងក្ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ នាងកញ្ញា ទូច ស៊ុននិច ក៏បានសរសេររៀបរាប់ដោយបង្ហាញក្តីនឹករលឹកទៅកាន់បងប្អូនខ្មែរដែលគាំទ្ររូបនាងថា៖ «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ ២០២០ នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត ១៧ឆ្នាំ។ មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំ ដែលតែងតែមានការនឹករលឹកទៅដល់បងប្អូនខ្មែរ យើងទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឆ្លើយតបទៅនឹងការនឹករលឹករបស់បងប្អូនមកដល់ខ្ញុំ និងទឹកចិត្តរបស់បងប្អូន ដែលតែងតែស្រលាញ់ចូលចិត្ត និងគាំទ្រសំនៀងចំរៀងនាងខ្ញុំរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ។ ឥឡូវនេះនាងខ្ញុំសូមជូនបទថតថ្មី (ដែលបទនេះ ខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់ និងបញ្ជាក់ថា នាងខ្ញុំមានការនឹករលឹក និងស្រលាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអំពាវនាវរកពន្លឺយុត្តិធម៌

នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ កញ្ញា ទូច ស៊ុននិច បានសរសេរសារបង្ហោះនៅក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់របស់នាងដែលមានឈ្មោះ Touch Sunnix ដើម្បីស្នើរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ជូនរូបនាង និងគ្រួសាររបស់នាងថា៖​ «២១ តុលា ២០០៣ មកដល់ ថ្ងៃនេះ ២១ តុលា ២០២២ គឺ១៩ឆ្នាំកន្លងមកហើយដែលខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំចងចាំមិនភ្លេចឡើយនូវឧក្រិដ្ឋកម្មបាញ់ប្រហារដ៏សាហាវព្រៃផ្សៃ អយុត្តិធម៌មកលើអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំដែលបណ្ដាលអោយអ្នកម្ដាយនាងខ្ញុំទទួលមរណៈភាពយ៉ាងអាណោចអាធ័មមជាទីបំផុត ហើយរូបនាងខ្ញុំត្រូវរស់ក្នុងភាពពិការដល់សព្វថ្ងៃនេះ។ តាំងពីពេលនោះមកនាងខ្ញុំលោកឳពុកនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំមិនទាន់ឃើញមានក្រសួងពាក់ព័ន្ធនិងទទួលខុសត្រូវណាមួយវែកមុខរកពួកឃាតករនិងពួកក្រុមមេឃាតករឈាមថោកនរកអវិចីអស់ទាំងនោះឃើញ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ! តើឯណាទៅយុត្តិធម៌សំរាប់មនុស្សបរិសុទ្ធស្លូតត្រង់ដូចជាអ្នកម្ដាយនាងខ្ញុំ រូបនាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំនោះ? សូមសម្ដេចហ៊ុនសែនជួយរកយុត្តិធម៌ វែកមុខរកពួកក្រុមឃាតករដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំបានទទួលយុត្តិធម៌ពិតផង»។

បញ្ជីចម្រៀងដែលច្រៀងដោយនាងកញ្ញា ទូច ស៊ុននិច

ខាងក្រោមនេះគឺជាបញ្ជីបទចម្រៀងដែលបានច្រៀងដោយកញ្ញា ទូច ស៊ុននិច តាមលំដាប់អក្សរខ្មែរ។ សូមចូលរួមជួយដាក់បញ្ចូលបន្ថែមចំណងជើងបទចម្រៀងដែលនាងបានច្រៀងនៅក្នុងបញ្ជីខាងក្រោមនេះ៖

ចម្រៀងដែលផ្ដើមដោយអក្សរ | ក |

  • កញ្ឆែតបោះទង (ទូច ស៊ុននិច + គង់ ឌីណា)
  • កណ្ដាលសាគរ
  • កន្ទេល​មាស​
  • កម្រង​ផ្កា​ថ្កុល​
  • កន្លងដែនឆ្ងាយ
  • ក្រមុំចាស់
  • ក្រមុំព្រួលៗ (ទូច ស៊ុននិច + គង់ ឌីណា)
  • ក្រសាហូតដាវ
  • កាត់​ត្រេីយ​
  • កាន់សីលប្រាំ ចាំសីលប្រាំបី
  • ក្ដាមស្រែ
  • ក្រេបហើយសូមលា
  • ក្រោមមេឃពណ៌ខៀវ
  • ក្លិនខ្លួនកេសី
  • ក្លិនផ្កាក្រពុំ
  • ក្លិនជាប់នាសា
  • ទឹកមាននិស្ស័យ
  • កូនខុសហើយម៉ែ
  • កូនស្រីអ្នកនេសាទ
  • កូឡា​បមាស​បង​
  • កូឡាបសហួរហ៊ីន​
  • ក្បូនស្នេហ៍ក្បូនជីវិត
  • កេង​កង​បាត់​កូន​
  • ក្លែប​ក្លិន​ចន្ធូ​
  • ក្អែកហើរកាត់ស្ទឹង
  • កោត​ចិត្ត​ខ្លាំង​ណាស់​
  • កំពង់លួងដួងចិត្ត
  • កំពង់សោមដែលខ្ញុំនឹក
  • កំលោះចាស់ប៉ះអ្នកម៉េម៉ាយ (ទូច ស៊ុននិច + គង់ ឌីណា)
  • កុំប្រកែកអីអូន
  • កុំស្ដាយចិត្តស្មោះ
  • កុំ​ស្ម័គ្រ​អូន​អី​

ចម្រៀងដែលផ្ដើមដោយអក្សរ | ខ |

  • ខក​ចិត្ត​
  • ខ្នងភ្នំសំពៅ
  • ខ្យល់កំពូលភ្នំ
  • ខ្យល់មិនយល់ចិត្តខ្ញុំ
  • ខ្សឹប ខ្សឹប ខ្សឹប
  • ខានជួបគ្នាយូរ
  • ខ្លាច​ប៉ះ​ប្ដី​គេ​
  • ខ្លោចចិត្ត
  • ខ្នើយកម្ម
  • ខ្នើយប៉ាក់
  • ខែរងារហើយម៉ែ
  • ខ្ញុំ​នៅ​ក្មេង​នៅ​ចង់​សប្បាយ​
  • ខ្ញុំ​យំ​សម្រាប់​ថ្ងៃ​នេះ​
  • ខ្ញុំ​សែន​ស្រឡាញ់​

ចម្រៀងដែលផ្ដើមដោយអក្សរ | គ |

  • គន់មើលទៅមេឃ
  • គ្មានទេពាក្យពិត
  • គូរខ្ញុំនៅឯណា?

ចម្រៀងដែលផ្ដើមដោយអក្សរ | ឃ |

  • ឃ្មុំឡើងក្បាលទឹក

ចម្រៀងដែលផ្ដើមដោយអក្សរ | ច |

  • ចិត្តស្មោះដែលរុះរោយ​
  • ចង់​តែ​នៅ​ក្រមុំ​
  • ចង់បានកន្សែងពណ៍ក្រហម​
  • ច័ន្ទ​អេីយ​ច័ន្ទ​
  • ចម្ការសំរោង​
  • ចម្រៀងទាវឯក
  • ចម្រៀងលក់ផ្កា
  • ចម្រៀងស្នេហ៍យើង
  • ចម្រៀង​អវសាន្ត​
  • ចាបដេីរ​ដី
  • ចាស់កំហូច
  • ចាស់ឡើងព្រឺលឡើង
  • ចាហួយនិងសំខ្យា (ទូច ស៊ុននិច + គង់ ឌីណា)
  • ចិត្តមួយដូចខែ
  • ចិត្តប្រឹងស្រឡាញ់ចាញ់ចិត្តស្អប់
  • ចិត្តស្មោះដែលរុះរោយ
  • ចិត្តអូនប្លែកណាស់ (ទូច ស៊ុននិច + គង់ ឌីណា)
  • ចិត្ត​អេីយ​កុំ​នឹក​
  • ចិត្តឥតល្អៀង
  • ​ ចុត​ហ្មាយ​មច្ចុរាជ​
  • ​ ចូកគ្រឹម​
  • ចោលអូនម្ដេចបាន
  • ចេះ​តែ​ស្រម៉ៃ
  • ចំបក់​រោយ​
  • ចំបុីសិរីសោភ័ណ​
  • ចាំចប់ការសិក្សា
  • ចាំនៅតែចាំ
  • ចាំមើលតែផ្លូវ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឆ |

  • ឆ្នាំងចាស់បាយឆ្ងាញ់
  • ឆ្នាំមុន
  • ឆ្នាំអូន ១៦

ចម្រៀងដែលផ្ដើមដោយអក្សរ | ជ |

  • ជាតិប្រុសកំហូច
  • ជាតិជាបុប្ផា
  • ជាតិជាសត្វឃ្មុំ
  • ជាតិជាស្ត្រី
  • ជិះទូកតាមមាត់ទន្លេ
  • ជីវិត​កំព្រា​
  • ជីវិតអ្នកក្រ
  • ជូនអូនទៅស្រុក
  • ជ្រោះអូយ៉ាដាវ
  • ជំងឺស្នេហា
  • ជំនោរ​ដេីម​ខែ​
  • ជំនោរត្រជាក់​
  • ជឿ​ចិត្ត​អូន​ចុះ​
  • ជេីង​ភ្នំសំពៅ​

ចម្រៀងដែលផ្ដើមដោយអក្សរ | ឈ |

  • ឈប់ជឿហើយចា៎
  • ឈប់សាងបាបកម្ម
  • ឈប់ស្ដាយហើយ
  • ឈប់ស្រឡាញ់អូនទៅ
  • ឈរចាំអ្នកណា?

ចម្រៀងដែលផ្ដើមដោយអក្សរ | ដ |

  • ដង​ជ្រោះ​ទឹក​ភ្នែក​
  • ដងស្ទឹងស្នេហា
  • ដល់​វេលា​ត្រូវ​សារភាព​
  • ដឹងទេថាអូនរងចាំ
  • ដួង​ចម្ប៉ា​
  • ដៃសមុទ្រត្រពាំងរូង
  • ដោះលែងអូនទៅ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឋ|ថ |

  • ​ ឋាន​សួគ៌​ឋាន​ស្នេហ៍​
  • ថ្នម​អេីយ​ថ្នម​
  • ថ្ពល់បរិសុទ្ធ
  • ថ្ងៃនេះអូនឈឺចិត្ត
  • ថ្ងៃណាក៏សៅគ្រី
  • ថ្ងៃ​ជា​វេលា​ល្អ​
  • ថ្ងៃព្រាត់យប់ជួប
  • ថ្ងៃត្រង់គ្រលួច
  • ថ្ងៃនេះខ្ញុំចង់ញុំាស្រា
  • ថ្ងៃលិចអូនស្រណោះ
  • ថៅកែហឺហារ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឌ |

  • ឌឹបៗ អូយៗ

ចម្រៀងដែលផ្ដើមដោយអក្សរ | ណ |

  • ណាំណាវ

ចម្រៀងដែលផ្ដើមដោយអក្សរ | ត |

  • ត្រពាំងសាបកូឡាបរោយ
  • តុកកែយំយប់
  • ​ តាំង​យូស្នេហ៍

ចម្រៀងដែលផ្ដើមដោយអក្សរ | ទ |

  • ទន្ទឹងចាំថ្លៃ
  • ទាសីអភ័ព្វ
  • ទាវចូលម្លប់
  • ទុកស្រីប្ដីកាន់លុយ
  • ទិដ្ឋភាព​បុណ្យ​អុំទូក​
  • ទឹកធំ​
  • ​ទឹក​មាន​និស្ស័យ​
  • ទឹកភ្នែកដានី
  • ទឹកភ្នែកអ្នកណា
  • ទឹកហូរឆ្ងាយ
  • ទឹកហូរមិនហត់
  • ទៅណាទៅផងពិសី
  • ទំនាក់ទំនង​ស្នេហ៍
  • ទំនួញផ្កាអង្គារបុស្ស
  • ទំនួញទ្រខ្មែរ
  • ទំនួញរ៉ៃវត្តភ្នំ
  • ទំនួញស្នេហ៍ទុំទាវ
  • ទំនួញស្រីម្នាក់

ចម្រៀងដែលផ្ដើមដោយអក្សរ | ធ |

  • ធម្មជាតិស្ងៀមស្ងាត
  • ធាតុ​មាស​ធាតុ​ភ្លើង​
  • ធ្លាក់​ខ្លួន​ព្រោះ​ល្បែង

ចម្រៀងដែលផ្ដើមដោយអក្សរ | ន |

  • នរក​លោកិយ៍
  • នាគ​ព័ន្ធ​
  • នាងចាំអ្នកណា?
  • នារីជាជួរ
  • នារីផ្កាយព្រឹក (ច្រៀងដោយទូច ស៊ុននិច និពន្ធដោយ ឯកឧត្តម ហ៊ុន ហេង ថតដោយ ផលិតកម្មរស្មីហង្សមាស)
  • នាវាលាផែ
  • នឹកក្លិននឹកខ្លួន
  • នឹក​ខ្លាំង​ណាស់​
  • នឹកឃើញរឿងដើម​
  • នឹកណាស់បងអើយ
  • នឹកភូមភ្នំធំ
  • នេះឬជីវិត (ច្រៀងប្ដូរយកប្រាក់)

ចម្រៀងដែលផ្ដើមដោយអក្សរ | ប |

  • បងខឹងស្រីមួយណា?
  • បងគង់ដឹងខ្លួន
  • បង​អើយ​វិល​វិញ​
  • បងចាប់ឈូងបាន
  • បងស្នេហ៍ស្រី
  • បណ្ដាំ​ព្រះ​ពុទ្ធ​
  • បណ្ដាំស្ទឹងខៀវ
  • បណ្ដាំប្រុសស្នេហ៍
  • បណ្ដាំ​នាង​កែវ​សុមន្ទា
  • បណ្ដែត​ក្បូន​លេង​
  • បញ្ចប់ត្រឹមនេះចុះ
  • បបូរមាត់ផ្អែម
  • បងបោះឈូងទៅ
  • ប្ដីខ្ញុំឪគេ
  • បាចផ្កា​ម្រះ​ព្រៅ​
  • បាត់​ដំណឹង​សូន្យ​
  • បាន​ល្បី​ភ្លេច​ស្រី​កម្សត់​
  • បុប្ផាបាភ្នំ​
  • បុប្ផារោយសម្រាស់
  • ប៉ុន្មានខែទៀតទើបបងរៀបការ
  • បូតសណ្ដែក
  • បូរីជូឡុង
  • បេីជា​គូរ​
  • បោះ​អង្គញ់​
  • ប្រលោមស្នេហ៍
  • ប្រុសកំសាក
  • ប្រុសដែលក្បត់ចិត្ត
  • ប្រុសចិត្តខ្មៅ
  • ប្រុសចិត្តផ្លែល្វា
  • ប្រុស​ចិត្ត​ពពក​
  • ប្រុស​អី​សង្ហា​ម្ល៉េះ​
  • បើពិតស្ម័គ្រខ្ញុំ
  • បើស្រឡាញ់
  • បើស្រឡាញ់កុំទុកយូរ
  • បេះដូងជាប់ខ្សាច់
  • បោចផ្កាម្រះព្រៅ
  • បំពេរទិព្វសូដាច័ន្ទ

ចម្រៀងដែលផ្ដើមដោយអក្សរ | ផ |

  • ផាត់ជាយ
  • ផាត់ជាយក្លាយ
  • ផ្កាក្រង
  • ផ្កាបើកស្រទាប
  • ផ្គរបរប៉ៃលិន
  • ផ្កាដុះលើថ្ម
  • ផ្កា​ព្រៃ​រុះរោយ​
  • ផ្កាមាក្លឿ​
  • ផ្កាយព្រឹក​
  • ផ្ការីកលើមេឃ
  • ផ្កា​ស្រ​ពោន
  • ផ្កាស្នេហ៍
  • ផ្គរលាន់​ផ្ដាំ​ស្នេហ៍​
  • ផ្គរលាន់ឯត្បួង
  • ផ្ញើកងចងដៃ (កងមាសកងពេជ្រ)
  • ផ្ញើរកងជូនបងវិញ
  • ផ្ញើសារតាមសត្វ

ចម្រៀងដែលផ្ដើមដោយអក្សរ | ព |

  • ពន្លក​ស្នេហ៍​ជ័យ​អន​
  • ពុកម៉ែកុំព្រួយ
  • ពេលអូនឃ្លាតទៅ
  • ពេលមេឃស្រទុំ
  • ព្រងេីយ​យូរ​ម្ល៉េះ​
  • ព្រមស្ម័គ្រ​
  • ព្យាណូបាក់ខ្ទង់
  • ព្រាត់គ្នានៅជ្រោះពេជ្រចិន្តា
  • ព្រាត់មួួយជីវិត
  • ព្រះថោង
  • ព្រំដែនស្នេហ៍

ចម្រៀងដែលផ្ដើមដោយអក្សរ | ភ |

  • ភក្ដីពាក្យពិតបងទុកឯណា (ផលិតកម្មរស្មីហង្សមាស ស៊ីឌី វ៉ុល ០៥១)
  • ភ័យអ្វីម៉្លេះទេ
  • ភិសវង់ឆ្នាំថ្មី
  • ​ ភ្លឺ​ឡើង​បាត់​ស្នេហ៍​
  • ភូមាចាប់ចាប់កង្កែប

ចម្រៀងដែលផ្ដើមដោយអក្សរ | ម |

  • មន្ត​ស្នេហ៍​កែវ​ភ្នែក​
  • មន្ត​ស្នេហ៍​រនាត​
  • ​ មន្តស្នេហ៍សម្លេង
  • ​ ម្លប់ដើមត្របែក
  • មរតកស្នេហ៍
  • មាឌធំសក់ក្រញាញ់
  • ម្ដាយនិងកូន
  • មិនដឹងជាបងឬរូបខ្ញុំ
  • មិនឈ្នះចិត្តក្បត់
  • មិន​ភ្លេច​បណ្ដាំ​
  • មីនីសំពត់ខើច
  • ម្ហូបពិសេស
  • មួយម៉ឺនស្រណោះ
  • មេឃ​ខ្ពស់​ដី​ទាប​
  • មេម៉ាយក្ដៅស្រួយ
  • ម៉ោង ៤ ទាបភ្លឺ
  • ម្លប់​ដូង​ទី​ដប់​
  • ម្សិលមិញ

ចម្រៀងដែលផ្ដើមដោយអក្សរ | យ |

  • យក​ខាង​ណា​ក៏​ឈឺ​ចាប់​
  • យប់នេះអូនមកទេ? (ទូច ស៊ុននិច+ គង់ ឌីណា)​
  • ​ យប់​យន់​ទន់​សូរិយេ​
  • ​ យុវជនរាំលេង​
  • យេីង​នាំគ្នា​រាំ​សារ៉ាវ៉ាន់​
  • យំព្រោះស្ដាយបង
  • យំស្ដាយដីកម្ពុជាក្រោម
  • យំអស់ទឹកភ្នែក

ចម្រៀងដែលផ្ដើមដោយអក្សរ | រ |

  • រស​ស្នេហ៍​ឧត្ដម​
  • រស់កំដររូប
  • រាត្រីទីមួយ
  • រាត្រី​នឹក​បង​
  • រាត្រី​សេកុង​
  • រាំងវង់អន្លង់រមៀត
  • រាំចប់អរគុណ

ចម្រៀងដែលផ្ដើមដោយអក្សរ | ល |

  • ល្ងង់ម៉្លេះណ៎?
  • លលកស​
  • លលក​ខ្មោច​យំ​
  • ល្មមឈប់ហើយលោកប្ដី​
  • លាផ្កា​ត្របែក​ព្រៃ​
  • លាបងថ្ងៃស្អែក​
  • លាបាត់ដំបង
  • លាស្នេហ៍ឬស្សា
  • លាហើយ​បាក់​ខែង​
  • លាហើយស្នេហា
  • លុយទិញស្នេហា
  • លួងលោមចៅស្រទោបចេក
  • លួចស្នេហ៍ដួងច័ន្ទ
  • លួចស្នេហ៍អ្នកចម្រៀង
  • លេងចាប់កូនខ្លែង

ចម្រៀងដែលផ្ដើមដោយអក្សរ | វ |

  • វាលស្រែវាលស្រូវ
  • វាលសោះខ្យល់
  • វាសនាបុប្ផាកៀងឃ្លាំង
  • វីយូឡុងស្នេហា
  • វិលវិញណាបង
  • វិលវិញណាប្រុសថ្លៃ

ចម្រៀងដែលផ្ដើមដោយអក្សរ | ស |

  • សក់សហើយប៉ា
  • សកូឡាប​ស្រី​
  • សក្រវាទិ៍ចាំ​ស្នេហ៍​
  • ស្ម័គ្រ​បង​ដែរ​ឬ​អូន​ស្រី​
  • សមុទ្រទឹកភ្នែក
  • សរសើរចិត្តបង
  • សងស្នេហ៍បង​ជាតិ​ក្រោយ​
  • សង្គមពឹងលើប្រុស
  • សង្ឃឹមថ្ងៃមួយ
  • សន្សេីម​ដួង​ចិត្ត​
  • សន្សើមជើងធ្នំ​
  • សន្សំ​ចិត្ត​ស្មោះ​
  • សល់តែក្ដីស្រណោះ
  • សល់តែបណ្ដាំ
  • ស្រ​ណោះ
  • ស្រ​ណោះ​ក្លិន​ម្អម​
  • ស្រ​ណោះ​ខាន់​ស្លា​
  • ស្រ​ណោះម្លប់ដូង
  • ស្រម៉ៃកាលវ័យកុមា
  • ស្រឡាញ់ទើបស្កាត់រក (ទូច ស៊ុននិច+ គង់ ឌីណា)
  • ស្រឡាញ់ប្ដីគេ
  • ស្រ​ឡាញ់​សក់​ក្រង​
  • ស្រីតូចទ្រមែ
  • ស្រ​អែម​ស្រី​ស្រស់​
  • សាមេឡៃ
  • សាយ័ន្ត​ព្រាត់​ស្នេហ៍​
  • សារិកា​កែវកេីច​
  • សារិកាកំសត់
  • ស្រាថ្នាំកែរោគ
  • ស្គាល់រស់ជាតិស្នេហ៍
  • ស្គាល់រស់ស្នេហ៍
  • ស្ដាយក្លិន
  • ស្ដាយភាពក្រមុំ
  • ស្ពាន​កំពង់​ហ្លួង​
  • សិលាចាំប្ដី
  • សឹកពីកាលណា?
  • ស្ទឹង​សម្ងាត់​
  • ស្ទឹង​ស្លាគូ
  • ស្ទឹងសែនប៉ារីស
  • សុវណ្ណ​តែនអន​
  • សូមបងរៀបការចុះ
  • សូមឲ្យពិតដូចវាចា
  • ស្រូវ​យេីង​ទុំ​ហើយ​
  • ស្ដេច​យាង​
  • ស្នេហ៍ក្រោមម្លប់ជ្រៃ
  • ស្នេហ៍ដូចស្រមោល
  • ស្នេហ៍​លេីពសុធា
  • ស្នេហា​ទុំ​ជោ​
  • ស្នេហាជាថ្នាំពុល​
  • ស្នេហាមានន័យដូចម្ដេចទៅ?
  • ​ស្នេហា​ព្រះ​លក្ខសិនវង្ស​
  • ស្នេហាស្រីម៉ៅ
  • ស្អែកមួយពាន់ដង
  • ស្អែកអូនលាបងហើយ
  • សំដីប្រែប្រួល
  • ​សំណាបយោងដី
  • សំបុត្រក្រោមខ្នើយ
  • សំពៅ​ថយ​
  • សំរែកនាងនាគ
  • សុំកាន់មុនការ (ទូច ស៊ុននិច + គង់ ឌីណា)
  • សុំកើតជាចៃ (ទូច ស៊ុននិច + គង់ ឌីណា)
  • សុំយក​ទាំង​ពីរ​
  • សុំស្នេហ៍តាមផ្លូវ
  • សុំហែកខោខ្លី

ចម្រៀងដែលផ្ដើមដោយអក្សរ | ហ |

  • ហួសពេលហើយបង
  • ហួសហើយបង
  • ហែរនាគទៅបួស
  • Happy Birthday to you

ចម្រៀងដែលផ្ដើមដោយអក្សរ | ឡ |

  • ឡាប៊ុមបៃយេ (ទូច ស៊ុននិច + សួង ស៊ីថា)

ចម្រៀងដែលផ្ដើមដោយស្រៈ | អ|អា|ឥ|ឦ|ឧ|ឩ|ឪ|ឯ |

  • អក្ខរាឆ្លើយឆ្លង
  • អក្ខរេតមយូរ៉ា
  • អ្នកទោសស្នេហា
  • អដ្ឋសុវណ្ណចន្ទកេសរ
  • អស្ចារ្យណាស់សង្សារខ្ញុំ
  • អ្នកណាធ្វើឲ្យបងយំ?
  • ​ អ្នក​ទោស​ស្នេហា
  • អនិច្ចា​ខែ​ងងឹត​
  • អនុស្សាវរីយ៍ស្ទឹងមានជ័យ​
  • ​ អវសាន្ត​គូស្នេហ៍​ភក្ដី​
  • អាកាសដែនសមុទ្រខ្មែរ
  • អាគកខ្នាយមួយ
  • អាថ៌កំបាំងដួងចិត្ត
  • អាចារ្យស្រិប
  • អាពាហ៍ពិពាហ៍បំភាន់អាជ្ញា
  • អាធ្រាតហើយ
  • អារ៉ាប់ពីយ៉ា (រាំវង់) ទូច ស៊ុននិច & ឡោ សារិត
  • អីក៏មុខក្រាស់ម៉្លេះ?
  • អូនគេងឬនៅ ?
  • អូនទើបតែដឹង
  • អូន​មិន​ក្បត់​សន្យា​
  • អូននឹកបងណាស់
  • អូនឆ្អែតហើយស្នេហ៍
  • អូនរងារដល់ឆ្អឹងខ្នង
  • អូនរាំនាំមុខ
  • អូនសូមផ្ងើរខ្លួនលើទូកបងហើយ
  • អូនសូមរស់ក្បែរបង
  • ​ អូន​អេីយ​ស្ដាប់​ផ្គរ​
  • ​ ឧត្ដម​ភរិយា​
  • ​ ឧត្តរមានជ័យ
  • ​ ឱ! កំពីងពួយអើយ (សារ៉ាវ៉ាន់)
  • ​ ឱ!​ ស្វាយមួយមែក
  • ​ ឯណា​ព្រហ្មចារី​

ឯកសារយោង

  1. Vodkhmer News. (2019, January 21). "អ្នកគ្រូ គង់ ណារី ទទួលមរណភាព​ទាំងមិនបានសម្រេចបំណង​​តូចមួយ." Retrieved from https://www.vodkhmer.news/2019/01/21/kong-nary-pass-away-without-reach-her-plan/

  2. Cambodia Daily. (2003, October 22). "Popular Singer Shot in Face, Mother Killed." Retrieved from https://english.cambodiadaily.com/news/popular-singer-shot-in-face-mother-killed-43467/
  3. VOA. (2007, May 10). "Song After the Shooting: Touch Sunnich's American Life." Retrieved from https://www.voacambodia.com/a/a-40-2007-05-10-voa4-90147617/1359327.html
  4. Khmer Global. (និស្ស័យ). "ខកខានអស់ជិត ១៧ឆ្នាំ ទីបំផុតកញ្ញាទូច ស៊ុននិច បានច្រៀងសំឡេងថ្មី ជូនអ្នកគាំទ្រហើយ." Retrieved from http://khmer-global.com/archives/19415 Archived 2023-05-20 at the វេយប៊ែខ ម៉ាស៊ីន.
  5. YouTube. (ក្រុមព្រះសុរិយា). "ប្រវត្តិអ្នកនាង ទូច ស៊ុននិច ដែលមហាជនចង់ដឹង" Retrieved from https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s

  6. YouTube. (Touch Sunnix). "បទ ពាក្យមិនពិត ច្រៀងដោយ កញ្ញាទូចស៊ុននិច/Touch Sunnix/ ថតថ្មី ០៨៸២៧៸២០២០" Retrieved from https://www.youtube.com/watch?v=dzjfwXlrmvY&t=11s

  7. Facebook. (Touch Sunnix). "ការអំពាវនារកយុត្តិធម៌" Retrieved from https://www.facebook.com/photo.php?fbid=674250794064616&set=pb.100044391039262.-2207520000.&type=3

  8. YouTube. (ply38). "សូមប្រិយមិត្តស្ដាប់ការបកស្រាយរបស់បងស្រី ទូច ស៊ុននិច/Touch Sunnix/Touch Sreynich (May 26, 2020)" Retrieved from https://www.youtube.com/watch?v=jGeUMG0-swA


លេខយោង

មើលផងដែរ

||រស់ សេរីសុទ្ធា|| ប៉ែន រ៉ន|| សុិន ស៊ីសាមុត|| ពិសិដ្ឋ ពីលីកា|| ពៅ​ បញ្ញាពេជ្រ[តំណភ្ជាប់ខូច]|| គង់ ណារី||

Tags:

ទូច ស៊ុននិច ជីវប្រវត្តិទូច ស៊ុននិច ការចូលក្នុងវិស័យសិល្បៈទូច ស៊ុននិច បទចម្រៀងដែលទទួលបានការពេញនិយមខ្លាំងទូច ស៊ុននិច ការស្រឡាញ់ការសិក្សាទូច ស៊ុននិច ការបាញ់ប្រហារឆ្នាំ ២០០៣ទូច ស៊ុននិច ការត្រឡប់មកបំពេរអារម្មណ៍ប្រជារាស្រ្ដខ្មែរវិញទូច ស៊ុននិច ការអំពាវនាវរកពន្លឺយុត្តិធម៌ទូច ស៊ុននិច បញ្ជីចម្រៀងដែលច្រៀងដោយនាងកញ្ញា ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ក |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ខ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | គ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឃ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ច |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឆ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ជ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឈ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ដ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឋ|ថ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឌ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ណ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ត |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ទ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ធ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ន |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ប |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ផ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ព |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ភ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ម |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | យ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | រ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ល |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | វ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ស |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ហ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយអក្សរ | ឡ |ទូច ស៊ុននិច ចម្រៀងដែលផ្ដើមដោយស្រៈ | អ|អា|ឥ|ឦ|ឧ|ឩ|ឪ|ឯ |ទូច ស៊ុននិច ឯកសារយោងទូច ស៊ុននិច លេខយោងទូច ស៊ុននិច មើលផងដែរទូច ស៊ុននិចកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសាកលវិទ្យាល័យភូមិន្ទភ្នំពេញអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គ្រាមកូរ៉េច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ក្រុងបាត់ដំបងខេត្តកំពង់ឆ្នាំងសម្បត្តិធម្មជាតិ​ខេត្តកំពង់ចាមទង់ជាតិកម្ពុជាជនជាតិមនគួច ម៉េងលីព្រះរាជសង្ហារកម្ពុជាសព្វនាមដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ប្រទេសអ៊ីស្លង់ឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរទិវានៃក្ដីស្រលាញ់អរិយសច្ច៤វេយ្យាករណ៍នៃភាសាខ្មែរមជ្ឈិមបូព៌ាក្រុងកំពង់ចាមសង្គមភ្នំពេញសម័យកាលចតុមុខក្រុងប៉ោយប៉ែតឥស្លាមសាសនាព្រះធម្មចក្កប្បវត្តនសូត្រលេខកូដប្រទេសនៅទ្វីបអាស៊ីឥន្ទ្រទេវី (សតវត្សទី១៣)ខេត្តទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសក្រុងស្វាយរៀងក្រុងដូនកែវសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវិមានឯករាជ្យអ៊ីរ៉ង់អភិធម្មត្ថសង្គហអុកវត្តសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រវត្តសាស្រ្តនៃប្រទេសកម្ពុជាចក្រភពអាណានិគមបារាំងក្រុងកំពតខេត្តសៀមរាបអេឡិចត្រុងវ៉ាឡង់ប្រាសាទភ្នំដាសម្ព័ន្ធអារ៉ាប់ទសពិធរាជធម៌ល្បែងចោលឈូងព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាកថិនចាប៉ីដងវែងចតុកោណកែងនន្ទ ង៉ែតការត្រួតត្រារបស់ជប៉ុននៅកម្ពុជាវិស័យអប់រំនៅកម្ពុជាសូរ្យវរ្ម័នទី២ភ្នំឧដុង្គរបាំស្នែងទន្សោងប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីការប្រាស្រ័យទាក់ទងអន្តរបុគ្គលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ស្រុកក្រូចឆ្មារភ្នំជីសូរគោលនយោបាយសារពើពន្ធគ្រិស្តសាសនាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទំនៀមទំលាប់ខ្មែរធ្នាក់ហុងកុងពន្ធលើប្រាក់បៀវត្សវៀតណាមខាងត្បូងសង្គ្រាមស៊ីវិលរាជវង្សហានការរស់នៅរបស់ខ្មែរបុរេប្រវត្តិរដ្ឋបាលថ្នាក់ក្រោមជាតិប្រាសាទអង្គរនូវែលហ្សេឡង់អរិយធម៌អង្គរ🡆 More