វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ជាភាសាអង់គ្លេស Phnom Penh Institute of Technology គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងគេដែលមានកិច្ចសហប្រតិបត្តការពីដៃគូជប៉ុន តាមរយៈមូលនិធិអាហារូបករណ៍យ៉ាម៉ាដា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម និងភាសាបរទេស។
សំណង់អគារនៃវិទ្យាស្ថានត្រូវបានជួសជុល កែលម្អរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០១២ និងចាប់ផ្ដើមទទួលនិស្សិតចូលរៀនជំនាន់ដំបូងក្នុងបវេសនកាលនាឆ្នាំដដែល។ វិទ្យាស្ថានដែលមានថ្នាក់ដឹកនាំជាអតីតនិស្សិត ដែលសុទ្ធតែបានបញ្ចប់ការសិក្សាពីប្រទេសមហាអំណាចឧស្សហកម្ម និងបច្ចេកវិទ្យា បានចូលរួមចំណែកយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការផលិតធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃទីផ្សារការងារ ដែលជាប្រភពនៃការទ្រទ្រង់ និងរក្សាកំណើនលូតលាស់នៃសេដ្ឋកិច្ចជាតិ។
ការបណ្ដុះបណ្ដាលក្នុងកម្រិតជាសកលវិទ្យាល័យបច្ចេកវិទ្យាជាតិមួយនេះ ភីភីអាយធី បានចាប់ផ្ដើមដោយផ្ដោតទៅលើតែបច្ចេកវិទ្យា វិស្វកម្ម តាមរយៈដេប៉ាតឺម៉ង់ចំនួនប្រាំមួយ ដែលពេញនិយមជាងគេ នោះគឺ៖ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម ដេប៉ាតឺម៉ង់អគ្គីសនីនិងអេឡិចត្រូនិក ដេប៉ាតឺម៉ង់មេកានិក ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកំព្យូទ័រនិងព័តមានវិទ្យា និង ដេប៉ាតឺម៉ង់ភាសាបរទេស។
ភីភីអាយធី ក៏ជាឈ្មោះថ្មីស្រឡាងមួយដែលគេឃើញមាននៅលើទឹកពិសារបរិសុទ្ធផលិតឡើងដោយក្រុមហ៊ុនទឹកបរិសុទ្ធសុខភាពផងដែរ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ទឹកកពិសារបរិសុទ្ធ ម៉ាក់ ភីភីអាយធី ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តការជាដៃគូក្នុងការផ្សព្វផ្សាយ។
លោកអ្នកអាចស្វែងរកព៌តមានបន្ថែមដោយចូលទៅក្នុងគេហទំព័ររបស់វិទ្យាស្ថាន www.ppit-edu.com ឬអាចសាកសួរព័តមានតាមរយៈអ៊ីមែល [email protected] ភីភីអាយធី មានទីតាំងនៅ អគារលេខ ៥៤១ ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ១២១០១ ព្រះរាជាណាចក្រកម្ពុជា។
This article uses material from the Wikipedia ភាសាខ្មែរ article វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.