ទេពពិទូរ ឈឹម ក្រសេម

ទេពពិទូរ ឈឹមក្រសេម (អង់គ្លេស: Tep Pitur Chhim Krasem) ឈ្មោះផ្សេងទៀតដែលជា រាជប្រទានពីព្រះមហាក្សត្រកម្ពុជា ក្រសេម គន្ធៈបណ្ឌិត (Krasem Kuntha Bondit) ឆ្នាំកំណើត ប្រហែល ១៨៨០ លោក គឺជាមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរួបដែលទទួលបន្ទុក ស្រាវជ្រាវ និង ចងក្រងទៅលើ វប្បធម៌ ប្រវត្តិសាស្ត្រជាតិកម្ពុជា ដែលលោកធ្វើការបកប្រែពីភាសាថៃ ភាសាបាលី និង ភាសាបារាំង ។ ការចងក្រង​ដំបូង​បង្អស់​ស្តី​ពី​អក្សរសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រខ្មែរ នៅលើទស្សនាវដ្តី កម្ពុជាសុរិយា វាជាមគ្គុទ្ទេសដ៏ទូលំទូលាយមួយដែលបានរៀបចំតាមអក្ខរក្រមរបស់អ្នកនិពន្ធ ជាមួយនឹងពត៌មានលម្អិតទាំងអស់ដែលលោកបានស្រាវជ្រាវ និង ចងក្រងទុកជាឯកសារជាតិកម្ពុជា ។

ទេពពិទូរ ឈឹមក្រសេម

ទេពពិទូរ ឈឹម ក្រសេម
ឈ្មោះ ទេពពិទូរ ឈឹមក្រសេម
ឆ្នាំកំណើត ​​ប្រហែល ១៨៨០
ឈ្មោះរាជ្យប្រទាន ក្រសេម គន្ធៈបណ្ឌិត
មុខងារ
  • ​​​ប្រធានក្រុម ស្រាវជ្រាវ វប្បធម៌ ប្រវត្តិសាស្ត្រជាតិកម្ពុជា
  • ប្រធានក្រុម នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
  • ស្ថាបនិក ទស្សនាវដ្តី កម្ពុជាសុរិយា ១៩២៦
កាងារ និងស្នាដៃ
  • ស្ថាបនិក បណ្ណាល័យជាតិកម្ពុជា ១៩២៤
  • ស្ថាបនិក វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកម្ពុជា ១៩៣០
  • មន្ត្រីជាន់ខ្ពស់ ក្រុមជុំនំុទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ១៩៤៨
  • ទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រកម្ពុជា នរោត្ដមសីហនុ

ស្ថាបនិក បណ្ណាល័យជាតិកម្ពុជា ១៩២៤

Founder of the National Library of Cambodia 1924

ក្រោមការផ្ដួចផ្ដើម របស់លោក ទេពពិទូរ ឈឹមក្រសេម បានបង្កើតទីកន្លែងតម្កល់សៀវភៅមួយនៅភ្នំពេញ ដែលមានឈ្មោះថា "ខេមរៈបណ្ណាល័យ" ដែលបានសាងសង់ឡើងក្នុងឆ្នាំ ១៩២១ ក្នុងរាជ ព្រះបាទ សុីសុវត្ថិ ដែលអាចដាក់សៀវភៅបានជាង ៦០០ ក្បាល ប៉ុនណោះ ដោយមានកិច្ចសហការ ជាមួយក្រុមរេសុីដង់បារាំងផងដែរនោះ ខេមរៈបណ្ណាល័យ ត្រូវបានកែប្រែជាបណ្ណាល័យជាតិកម្ពុជាផ្លូវការណ៍ ដែលមានឈ្មោះថា "ព្រះរាជបណ្ណាល័យ" ​តាម​ព្រះរាជប្រកាស​ចុះ​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ដែលត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រមូល​ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​សំខាន់​ ទៅនឹងទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង វិស័យ​ព្រះពុទ្ធសាសនា និងជា​តម្រូវការ​សិក្សា ​ខេមរៈជន ទាំង​ព្រះសង្ឃ និង គ្រហស្ថ ជា​បញ្ញវន្ត​ខ្មែរ និង អ្នកសិក្សា​មកពី​គ្រប់​មជ្ឈដ្ឋាន ។ គេ​ជឿ​ថា ព្រះ​រាជបណ្ណាល័យ កើតឡើង​ពី​ការ​ផ្ដុំ​នៃ​ចេតនា​ជាច្រើន ហើយព្រះបាទ​ ស៊ី​សុវត្ថិ ដែល​មាន​បំណង​កែទម្រង់​ផ្នែក​បណ្ដុះបញ្ញា ក្នុងពុទ្ធសាសនា ​គណៈមហានិកាយ ដឹកនាំ​ដោយ​ព្រះ​មហាវិមលធម្ម រ័ត្ន ថោង , ព្រះ​តេជគុណ ល្វី ឯម , អ៊ុម ស៊ូ , ជួន ណាត និង ហួត តាត ។ ព្រះករុណា ស៊ីសុវត្ថិ សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ក្រុម​អ្នក​កែទម្រង់ ដែល​ចង់ឱ្យ​មាន​ការបោះពុម្ព​សៀវភៅផ្នែក​ព្រះពុទ្ធសាសនា​ឱ្យបាន​ទូលំទូលាយផងដែរ ខណៈ​ដែល​រដ្ឋការ​អាណា​ព្យាបាល​បារាំង​ចង់​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង និង ​ប្រទេស​សៀម ព្រះ​រាជបណ្ណាល័យ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​ការសិក្សា​របស់​ ព្រះសង្ឃ​ខាង​សាលា​បរិយត្តិ​ធម៌ ក្រៅពី​នេះ​ ព្រះរាជ​បណ្ណាល័យ​មាន​ភារៈ​ដូច​មាន​ក្នុង​សេចក្តីប្រកាស​ថា សម្រាប់ស្វែង​រក, ប្រមូល, រក្សា និង​បោះពុម្ព​ចេញ​ផ្សាយ ដើម្បីឱ្យ​អ្នក​ទាំងពួងបាន​មើល​អស់ នៃខ្លឹមសារក្នុងសៀវភៅសា​ស្ត្រា លិខិត​បោះពុម្ព ឬ ការសរសេរ​ដៃ​ជា​ភាសា​គ្រប់មុខ ដែលត្រូវ​យក​ភាសា​ខ្មែរ បាលី សំស្ក្រឹត​ជាដើម ដែល​មាន​ប្រយោជន៍​សម្រាប់​ក្រុង​កម្ពុជា​ធិបតី ជាន់​បុរាណក្តី ឬ ជាន់​ឥឡូវ​ក្តី និងសាវតារ​ខាង​នយោបាយ ខាង​សាសនា ​ក្នុងស្រុក​ទាំង​ប៉ុន្មាន ដែល​កាន់​ព្រះពុទ្ធសាសនានៅកម្ពុជា ​។ ​

ស្ថាបនិក ទស្សនាវដ្តីកម្ពុជាសុរិយា ១៩២៦

Founder of Kambuja Soriya Magazine 1926

ដើម្បី​ជា​ប្រយោជន៍​ដល់​រាជការ ព្រះសង្ឃ និងអ្នក​ទាំងឡាយ​ដែល​នៅ​ទី​ឆ្ងាយ ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​មក​ដល់​ព្រះរាជ​បណ្ណាល័យ​ដោយផ្ទាល់​នោះ ទើប​នៅ​ឆ្នាំ​១៩២៦ ព្រះរាជ​បណ្ណាល័យ​បាន​បង្កើតនូវ​ទស្ស​វនា​ដ្តី​មួយ​ដែល​មានឈ្មោះ​ថា "កម្ពុជា​សុរិយា" ក្រោមគំនិតនៃការផ្ដួចផ្ដើមរបស់លោក ទេពពិទូរ ឈឹមក្រសេម ។ ទស្សនាវដ្ដី កម្ពុជាសុរិយា បានធ្វើការបោះពុម្ពជាប្រចាំខែដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកម្ពុជា នារាជធានីភ្នំពេញ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ និងបានចុះផ្សព្វផ្សាយ ពីវប្បធម៌ និង អរិយធម៌ខ្មែរ ក្នុង ទស្សនាវដ្ដី​នេះជាបន្តបន្ទាប់ ទស្សនាវដ្ដី កម្ពុជាសុរិយា មិន​ត្រឹមតែ​បោះពុម្ពផ្សាយ​អំពី​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង ព្រះពុទ្ធសាសនា​ ប៉ុណ្ណោះ​ទេ ហើយថែមទាំង​បាន​បោះពុម្ពផ្សាយ​អត្ថបទ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​និយាយ​អំពី ប្រវត្តិសាស្ត្រ​ ប្រពៃណី ទំនៀមទម្លាប់ និង រឿងព្រេង​របស់​ខ្មែរ ព្រមទាំង ​ប្រវត្តិសាស្ត្រ និង អក្សរសាស្ត្រ​នៃ​ប្រទេស​ដទៃ​ថែមទៀតផង ។

វិចារណៈកថា ៖

ការហាមប្រាមរបស់លោក ទេពពិទូរ ឈឹមក្រសេម'

  • ហាមធ្វើ មេនបូជាសពនៅមុខផ្ទះ ឬ ជាប់ដងផ្លូវសាធារណៈ ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ នៃប្រជាជាតិខ្មែរ
  • ហាមធ្វើបុណ្យសព មរណៈទុក្ខ បង្កើតជាបរិកាស រាំសើចសប្បាយ ផ្ទុយនិងក្រមសីលធម៌ ក្នុងបញ្ញត្តិពុទ្ធសាសនា
  • ហាមការ រាំសប្បាយនៅមុខព្រះវិហារវត្ត ព្រោះវត្តអារ៉ាម ជាទីនៃសេចក្ដីស្ងប់ ទីនៃសំណាក់ធម៌

សីលធម៌សង្គមបច្ចុប្បន្ននេះមានការធ្លាក់ចុះជាខ្លាំង អាជ្ញាធរ ដូចជាគ្មានអើពើទៅទៀត អនិច្ចាសង្គមបច្ចុប្បន្ន ប្រាសចាកនូវក្រមសីលធម៌ និង សេចក្ដីថ្លៃថ្នូរ ជាពន់ពេកណាស់ ។

ឯកសារយោង

Tags:

ទេពពិទូរ ឈឹម ក្រសេម ស្ថាបនិក បណ្ណាល័យជាតិកម្ពុជា ១៩២៤ទេពពិទូរ ឈឹម ក្រសេម ស្ថាបនិក ទស្សនាវដ្តីកម្ពុជាសុរិយា ១៩២៦ទេពពិទូរ ឈឹម ក្រសេម វិចារណៈកថា ៖ទេពពិទូរ ឈឹម ក្រសេម ឯកសារយោងទេពពិទូរ ឈឹម ក្រសេមអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ច្បាប់ចលនារបស់ញូតុនបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍អ្វីដែលហៅថាភាសាភិក្ខុសោមត្រចៀកច្បាប់ទំនាក់ទំនងឈាមប្រាសាទបន្ទាយស្រីសង្ខេបប្រវត្តិសាស្ត្រកម្ពុជានិកាយនៃព្រះពុទ្ធសាសនាការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣កសិកម្មនៅប្រទេសកម្ពុជាឧបទ្វីបឥណ្ឌូចិននិមិត្តសញ្ញាគីមីល្បែងទាញព្រ័ត្រស្រុកបារាយណ៍សម រង្ស៊ីរឿងផ្កាស្រពោនវគ្គទី១ឥស្លាមសាសនាភពព្រហស្បតិ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្រុងច្បារមនវិទ្យាសាស្ត្របុណ្យសាសនាឥស្លាមនៅកម្ពុជាជនជាតិចាម្ប៍អភិធម្មត្ថសង្គហព្រះត្រៃបិដករឿងកុលាបប៉ៃលិនព្រះរាជសម្ភារស្រូវតេឡេក្រាម (កម្មវិធី)រឿងកែ្អក១ជាកែ្អក១០កំពង់ផែប្រទេសកម្ពុជាទសពិធរាជធម៌ខណ្ឌចំការមនម៉ូនីទ័រកុំព្យូទ័រអរិយដ្ឋង្គិកមគ្គខេត្តព្រះសីហនុរស់ សេរីសុទ្ធានរោត្ដម សីហនុរៀល (រូបិយវត្ថុ)បរិយាកាសល្ខោនយីកេក្ងោកប្រាសាទក្នុងខេត្តសៀមរាបអតិសុខុមជីវវិទ្យារឿងមហាភារតយុទ្ធទំព័រដើមសង្គ្រាមលោកលើកទី២ស្ពានជ្រោយចង្វារព្រះបាទរាមាធិបតីទី៣អង្គទងស្ថានីយ៍សំរោងសែនស៊ូកាណូសហគមន៍ច្បាប់ល្បើកថ្មីកំប្រុកធំភ្នំភ្លើងបុរាណវិទ្យារូបវិទ្យាភ្លេងក្លងឆ្នក់(ខ្លងខែក)សំលៀកបំពាក់ខ្មែរ តំណាងថ្ងៃព្រះច័ន្ទឧដុង្គនាមព្រះសិវលិង្គខែចន្ទគតិ និង សូរិយគតិកោសិកាជីវវិទ្យាប្រជាធិបតេយ្យពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាប្រាសាទបន្ទាយឆ្មារសករាជផែនដីប្រវត្តិសាស្ត្រកម្ពុជាក្រុមប្រឹក្សាក្រុង-ស្រុកគណៈអភិបាលខេត្តភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)🡆 More