វៀតណាមខាងជើង

វៀតណាមខាងជើង, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ភាសាវៀតណាម៖ Việt Nam Dân Chủ Cộng Hòa) (ភាសាបារាំង៖ République démocratique du Viêt Nam) គឺជារដ្ឋប្រទេសមួយដែលស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦។

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម

Việt Nam Dân chủ Cộng hòa
១៩៤៥–១៩៧៦
Flag of វៀតណាមខាងជើង (Cộng Sản)
ទង់ជាតិ
{{{coat_alt}}}
វរលញ្ឆករ
បាវចនាĐộc lập – Tự do – Hạnh phúc
("ឯករាជ្យភាព – សេរីភាព – សុភមង្គល")
ភ្លេងជាតិTiến Quân Ca
("ចម្រៀងចលនាទ័ព")
ទឹកដីរដ្ឋបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។
ទឹកដីរដ្ឋបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។
រដ្ឋធានី
និង ទីក្រុងធំបំផុត
ហាណូយ
21°01′42″N 105°51′15″E / 21.02833°N 105.85417°E / 21.02833; 105.85417 105°51′15″E / 21.02833°N 105.85417°E / 21.02833; 105.85417
ភាសាផ្លូវការភាសាវៀតណាម
អក្សរផ្លូវការអក្សរវៀតណាម
សាសនា
អទេវនិយមរដ្ឋ (ពីឆ្នាំ១៩៥១)
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋសង្គមនិយមប្រកាន់លទ្ធិម៉ាក្ស–លេនីន
ប្រធានបក្ស /
លេខាទីមួយនៃបក្ស
 
▪ ១៩៤៥–១៩៥៦
ទ្រឿង ឈិង
▪ ១៩៥៦–១៩៦០
ហូ ជីមិញ
▪ ១៩៦០–១៩៧៦
ឡេ ដួអាន
ប្រធានាធិបតី 
▪ ១៩៤៥–១៩៦៩
ហូ ជីមិញ
▪ ១៩៦៩–១៩៧៦
តុន ដឹកថាំង
នាយករដ្ឋមន្ត្រី 
▪ ១៩៤៥–១៩៥៥
ហូ ជីមិញ
▪ ១៩៥៥–១៩៧៦
ផាំ វ៉ាន់ដុង
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
▪ បដិវត្តន៍ខែសីហា
១៤ សីហា ១៩៤៥
▪ ទទួលឯករាជ្យ
២ កញ្ញា ១៩៤៥
▪ ការបោះឆ្នោតអង្គនីតិប្បញ្ញត្តិ
៦ មករា ១៩៤៦
១៩ ធ្នូ ១៩៤៦
▪ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
២១ កក្កដា ១៩៥៤
១ វិច្ឆិកា ១៩៥៥
▪ បង្រួបបង្រួម
២ កក្កដា ១៩៧៦
ក្រឡាផ្ទៃ
១៩៤៥៣៣១២១២ គ.ម (១២៧៨៨២ ម៉ាយ ក.)
១៩៧៤១៥៧៨៨០ គ.ម (៦០៩៦០ ម៉ាយ ក.)
ប្រជាជន
▪ ១៩៤៥
២០,០០០,០០០
▪ ១៩៦០
១៥,៩១៦,៩៥៥
▪ ១៩៧៤
២៣,៧៦៧,៣០០
រូបិយវត្ថុលុយដុង
ប្រាក់ (ត្រឹមឆ្នាំ១៩៤៨)
Preceded by
Succeeded by
វៀតណាមខាងជើង ១៩៤៥៖
ចក្រភពវៀតណាម
វៀតណាមខាងជើង ចក្រភពជប៉ុន
វៀតណាមខាងជើង ១៩៥៤៖
សហភាពឥណ្ឌូចិន
១៩៤៩៖
រដ្ឋវៀតណាម
វៀតណាមខាងជើង
១៩៧៦៖
សាធារណរដ្ឋសង្គមនិយមវៀតណាម
វៀតណាមខាងជើង
ឥឡូវជាផ្នែកនៃវៀតណាម

ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្តយួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញឈ្មោះហូ ជីមិញបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមចេញពីសហភាពឥណ្ឌូចិនរបស់អាណានិគមបារាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រុមវៀតមិញ (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) គឺជាក្រុមបក្សពួកជាតិនិយមវៀតណាមពីរបីបូកបញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួនភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ១៩៥១។

ក្រោយពីជប៉ុនបានសុំទទួលចុះចាញ់ហើយបានដកទ័ពចេញពីតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៤៥ ពួកបារាំងក៏បានចុះមកត្រួតត្រាលើអតីតទឹកដីអាណានិគមរបស់ខ្លួនវិញដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមឥណ្ឌូចិនលើកទី១ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៦។ ក្រុមវៀតមិញបានដណ្តើមកាន់កាប់រាល់ទឹកដីទីជនបទនៅប្រទេសវៀតណាមដែលបណ្តាលឱ្យបារាំងសុំទទួលចុះចាញ់នៅឆ្នាំ១៩៥៤។ កិច្ចចរចាដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនាឆ្នាំដដែលនោះបានបញ្ចប់រាល់ជម្លោះសង្គ្រាមនៅឥណ្ឌូចិន និងព្រមទទួលស្គាល់នូវឯករាជ្យភាពរបស់វៀតណាម។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះផងដែរបានធ្វើការបែងចែកប្រទេសយួនដោយបណ្តោះអាសន្នទៅជាតំបន់ភាគខាងជើងនិងខាងត្បូងនៅតាមបណ្តោយខ្សែស្របទី១៧ ដោយបានគ្រោងទុកនូវការបោះឆ្នោតបង្រួបបង្រួមជាតិមួយនៅខែកក្កដា ឆ្នាំ១៩៥៦។ តំបន់ភាគខាងជើងត្រូវបានត្រួតត្រាដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលត្រូវបានគេហៅជាទូទៅថាវៀតណាមខាងជើង រីឯតំបន់ភាគខាងត្បូងវិញត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវៀតណាមដែលបានបង្កើតឡើងដោយប្រទេសបារាំងនិងត្រូវបានគេហៅជាទូទៅថាវៀតណាមខាងត្បូង

ការអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវត្រូវបានឃ្លាំមើលនិងត្រួតពិនិត្យដោយគណៈកម្មាធិការអន្តរជាតិមួយដែលមានអ្នកតំណាងមកពីប្រទេសឥណ្ឌា កាណាដា និងប៉ូឡូញ។ ឥណ្ឌាគឺតំណាងឱ្យក្រុមអព្យាក្រឹត កាណាដាតំណាងឱ្យក្រុមសេរី ចំណែកឯប៉ូឡូញគឺតំណាងឱ្យក្រុមកុម្មុយនិស្ត។ ងាកមកសហរដ្ឋអាមេរិកវិញគឺគេមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងហ្សឺណែវនោះទេហើយបានបញ្ជាក់ថាខ្លួននឹងបន្តស្វែងរកការឯកភាពតាមរយៈការបោះឆ្នោតសេរីដែលនឹងមានការឃ្លាំមើលពីអង្គការសហប្រជាជាតិដើម្បីធានាថាការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយភាពស្មើគ្នានិងយុត្តិធម៌។ នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមគឺលោកង៉ូ ឌិនយៀមបានប្រកាសថាវៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដើម្បីបង្រួបបង្រួមជាតិឡើយ។ លោកបានបន្តថា រដ្ឋវៀតណាមមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សឺណែវទេ ដូច្នេះលោកនិងប្រទេសលោកនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវនោះឡើយ។

ដោយមិនអាចបង្រួបបង្រួមជាតិខ្លួនតាមរយៈការបោះឆ្នោតបាន វៀតណាមខាងជើងក៏ចាប់ផ្តើមបង្រួបបង្រួមប្រទេសដោយប្រើកម្លាំងយោធាវិញម្តងដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមវៀតណាម។ កងទ័ពប្រជាជនវៀតណាមហើយនិងវៀតកុងបានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងយោធាវៀតណាមខាងត្បូងដោយមានការគាំទ្រនិងផ្តល់ជំនួយពីចិននិងសហភាពសូវៀត។ ដើម្បីរារាំងកុំឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ធ្លាក់ក្រោមការដឹកនាំដោយរបបកុម្មុយនិស្ត សហរដ្ឋអាមេរិកក៏សម្រេចចិត្តចូលធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះជាមួយនឹងប្រទេសប្រឆាំងកុម្មុយនិស្តដទៃទៀតដូចជា កូរ៉េខាងត្បូង ថៃ និងអូស្ត្រាលីជាដើម។ មិនយូរប៉ុន្មាន ជម្លោះនៅវៀតណាមក៏បានរីករាលដាលចូលទៅក្នុងប្រទេសជិតខាង វៀតណាមខាងជើងបានគាំទ្រនូវចលនាកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ (ពោលគឺក្រុមខ្មែរក្រហម និងប៉ៈថេតឡាវ)។ ត្រឹមឆ្នាំ១៩៧៣ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ត្រូវបង្ខំដកខ្លួនចេញពីសង្គ្រាមដែលបន្សល់ទុកឱ្យវៀតណាមខាងត្បូងប្រយុទ្ធតតាំងនឹងកម្លាំងខាងជើងតែម្នាក់ឯង។

សង្គ្រាមវៀតណាមបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយវៀតណាមខាងត្បូងត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នមួយរយៈ។ ប្រទេសវៀតណាមត្រូវបានបង្រួបបង្រួមជាប្រទេសតែមួយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់សព្វថ្ងៃ។

សម័យហូជីមិញ (១៩៤៥–៦៩)

ប្រកាសបង្កើតនៃសាធារណរដ្ឋ

វៀតណាមខាងជើង 
មន្រ្តីរដ្ឋាភិបាលវៀតណាមខាងជើងនៅអំឡុងឆ្នាំ១៩៤៥។

រាជវង្សង្វៀនបានធ្លាក់ក្រោមអាណាព្យាបាលបារាំងនៅក្នុងឆ្នាំ១៨៨៣ ហើយនៅក្រោមការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤០ នាអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីជប៉ុនបានទទួលចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រុមវៀតមិញក៏បានងើបបះបោរឡើងក្នុងគោលបំណងចង់ឱ្យវៀតណាមទទួលបានឯករាជ្យ។ ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ជាទូទៅថាបដិវត្តន៍ខែសីហា ហើយជាលទ្ធផល វៀតមិញបានចូលកាន់កាប់ទីក្រុងហាណូយ និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានអះអាងថាខ្លួនជារដ្ឋាភិបាលនៃប្រទេសវៀតណាមជំនួសឱ្យអតីតរាជវង្សង្វៀន។ ក្រោយពីការប្រកាស លោកហូ ជីមិញក៏បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថ្មី។ នាពេលនោះដែរ ប្រធានាធិបតីអាមេរិក លោកហ្រ្វែងគ្លីន រ៉ូសឺវេលត៍បាននិយាយប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំងនៅឥណ្ឌូចិន ហើយបានចូលគាំទ្ររដ្ឋាភិបាលលោកហូ ជីមិញ។

សម័យដើមសាធារណរដ្ឋ

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់ហូជីមិញបានអះអាងត្រួតត្រាទឹកដីប្រទេសវៀតណាមទាំងអស់ហើយខណៈពេលនោះតំបន់វៀតណាមខាងត្បូងកំពុងតែជួបនូវភាពវឹកវរផ្នែកនយោបាយជាខ្លាំង។ ក្រោយពីការដួលរលំរបស់បារាំងនិងជប៉ុន បក្សពួកនយោបាយនៅទីក្រុងសៃហ្គនក៏បែកបាក់ប្រឆាំងគ្នាទៅវិញទៅមកហើយក្រោយមកជម្លោះក៏រាលដាលទៅតាមតំបន់ជនបទ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៤៥ ហូជីមិញបានរៀបចំកិច្ចប្រជុំសមាជជាតិមួយឡើងនៅឯតានត្រាវ។ កិច្ចប្រជុំសមាជនោះបានអនុម័តគោលនយោបាយសំខាន់ៗចំនួន ១០ របស់វៀតមិញ អនុម័តបទបញ្ជាបះបោរទូទៅ ជ្រើសរើសទង់ជាតិខ្លួន ជ្រើសយកបទភ្លេងជាតិ និងជ្រើសរើសគណៈកម្មាធិការជាតិដើម្បីរំដោះប្រទេសវៀតណាមដែលក្រោយមកត្រូវមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្នបដិវត្តន៍ ដែលដឹកនាំដោយហូជីមិញផ្ទាល់។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៤៥ កងទ័ពអង់គ្លេសមួយក្រុមដំបូងបានមកដល់ទីក្រុងសៃហ្គនដើម្បីបើកផ្លូវឱ្យបារាំងចូលមកគ្រប់គ្រងវៀតណាមនិងដែនដីឥណ្ឌូចិនម្តងទៀត។ នៅថ្ងៃទី២៨ ខែកញ្ញា ទាហានបារាំងក៏បានកាន់កាប់ប៉ុស្តិ៍ប៉ូលីស និងអគារសាធារណៈសំខាន់ៗដទៃទៀតនៅសៃហ្គន។ ចំណែកឯនៅវៀតណាមខាងជើងវិញ អំណាចនយោបាយត្រូវធ្លាក់មកនៅដៃកងទ័ពជាតិនិយមចិនហើយដោយសារតែមានវត្តមានចិននេះ រដ្ឋាភិបាលហូជីមិញក៏ត្រូវបង្ខំចិត្តប្រគល់អំណាចទៅឱ្យក្រុមជាតិនិយមវៀតណាមដែលមានចិនជាតិនិយមនៅពីក្រោយ។ នៅខែមិថុនា ឆ្នាំ១៩៤៦ ទ័ពជាតិនិយមចិនក៏បានចាកចេញពីក្រុងហាណូយហើយនៅថ្ងៃទី១៥ មិថុនា ក៏បានមកដល់ក្រុងហៃហ្វុង។ ក្រោយពីទ័ពអង់គ្លេសបានចាកចេញទៅវិញនៅឆ្នាំ១៩៤៦ បារាំងបានដណ្តើមកាន់កាប់មកវិញនូវតំបន់មួយផ្នែកនៃកូសាំងស៊ីន ឆ្នេរបស្ចឹមទក្សិណ និងតំបន់ខ្ពង់រាបកណ្តាល។ នៅខែមករា ឆ្នាំ១៩៤៦ វៀតមិញបានរៀបចំការបោះឆ្នោតនៅគ្រប់ខេត្តទាំងអស់ដើម្បីបង្កើតរដ្ឋសភាជាតិមួយ។ នាពេលនោះ វៀតមិញបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងទោះបីជាមានការកំណត់បក្សពួកផ្សេងៗនៅក្នុងរដ្ឋសភាមុនការបោះឆ្នោតក៏ដោយ។ ទោះមិនបានចូលរួមក្នុងការបោះឆ្នោតក្តី ក្រុមវៀតកាច និងវៀតកុកបានទទួលនូវអសនៈចំនួន ៧០ ក្នុងរដ្ឋសភាសម្រាប់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។

នៅថ្ងៃទី១៨ និងទី១៩ ខែកញ្ញា ឆ្នាំ១៩៤៥ វៀតមិញបានបើកកិច្ចប្រជុំសម្ងាត់ជាមួយវៀតកាច (១៨ កញ្ញា ១៩៤៥) និងវៀតកុក (១៩ កញ្ញា ១៩៤៥)។ ក្នុងកិច្ចប្រជុំនេះ ហូជីមិញបានឯកភាពយល់ព្រមបង្រួបបង្រួមចលនាវៀតមិញរបស់លោកជាមួយនឹងវៀតកាចនិងវៀតកុកដែលនឹងអនុញ្ញាត្តិឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលដឹកនាំដោយវៀតមិញទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយពីសាធារណរដ្ឋចិន។ សមាជិកមន្ត្រីវៀតមិញជាច្រើនបានបញ្ចេញមតិខុសគ្នាៗមកលើសំណើនេះ។ លោកវ៉ូ ង្វៀនវ៉ាបបាននិយាយថា សំណើនោះគឺមិនមានសុពលភាពនិងមិនគួរឱ្យទុកចិត្តទេព្រោះវាប្រៀបបានដូចជារត់គេចពីបារាំងរួចមកនៅជ្រកកោនជាមួយចិនអញ្ជឹង។ ប៉ុន្តែ លោកហ័ង មិញជាមមានគំនិតផ្ទុយទៅវិញដោយបាននិយាយថា ការបង្រួបបង្រួមវៀតមិញជាមួយបក្សពួកជាតិនិយមវៀតណាមនឹងអាចកាត់បន្ថយគូប្រជែងនិងអ្នកប្រឆាំង ហើយម៉្យាងទៀតវានឹងជួយឱ្យវៀតមិញមានអំណាចកាន់តែខ្លាំងជាងមុនទៅទៀត។ ក្រោយពីពិភាក្សាគ្នាអំពីសំណើមួយនោះអស់ចប់សព្វគ្រប់ហើយ ហូជីមិញក៏ដកចិត្តមិនចូលបក្សសម្ព័ន្ធជាមួយក្រុងជាតិនិយមវៀតណាមវិញ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រធានាធិបតីហូជីមិញបានរៀបចំការបោះឆ្នោតជាលើកដំបូងនៅទូទាំងប្រទេសហើយព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញផងដែរ។ បក្សនយោបាយជាច្រើនពុំមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតឡើយដោយវៀតមិញខ្លាចបក្សទាំងនោះមានគម្រោងបំផ្លិចបំផ្លាញការបោះឆ្នោត។ បក្សប្រឆាំងទាំងពីរនៅក្នុងរដ្ឋាភិបាលគឺ គណបក្សជាតិនិយមវៀតណាម (វៀតកាច) ហើយនិងវៀតកុកពុំបានឈរឈ្មោះបោះឆ្នោតឡើយ។ យោងទៅតាមអតីតនាយករដ្ឋមន្ត្រីវៀមណាមបានឱ្យដឹងថា ប្រជាជនជាច្រើនត្រូវបានគេបង្ខំឱ្យបោះឆ្នោតជូនក្រុមវៀតមិញ។ ប៉ុន្តែ បើយោងតាមវៀតមិញវិញ គេថាការបោះឆ្នោតនោះគឺប្រព្រឹត្តិទៅដោយអព្យាក្រឹតភាពទាំងស្រុង។ បក្សជាច្រើនបានធ្វើយុទ្ធនាការឃោសនាឱ្យប្រជាពលរដ្ឋវៀតណាមចូលធ្វើពហិការនិងរារាំងដំណើរនៃការបោះឆ្នោតនៅតាមតំបន់មួយចំនួន។ ទីបំផុត លទ្ធផលក៏ត្រូវបានប្រកាសប៉ុន្តែវាមិនដូចអ្វីដែលបានឃោសនាដោយបក្សប្រឆាំងនោះទេ។ ប្រតិភូដែលមានកិត្យានុភាពជាច្រើនមកពីគ្រប់ថ្នាក់វណ្ណៈ សាសនា និងក្រុមជនជាតិ ត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងរដ្ឋសភាជាតិដំបូងហើយពួកគេភាគច្រើនមិនមែនជាសមាជិកវៀតមិញនោះឡើយ។

ពេលដែលកងទ័ពជាតិនិយមចិនបានដកខ្លួនចេញពីទឹកដីវៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៦ លោកវ៉ូ ង្វៀនវ៉ាបក៏សម្រេចថាវៀតមិញនឹងត្រូវតែឡើងគ្រប់គ្រងរដ្ឋាភិបាលទាំងស្រុងវិញ។ ក្រុមអ្នកជាតិនិយមជប៉ុន អ្នកទ្រុតស្គីនិយម ពួកជាតិនិយមប្រឆាំងបារាំង ក្រុមអ្នកកាតូលិកដែលហៅថា"ទាហានកាតូលិក" សុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីរបស់វ៉ូ-ង្វៀនវ៉ាបទាំងអស់។ មិនយូរប៉ុន្មាន វ៉ូ ង្វៀនវ៉ាបក៏ចាប់ផ្តើមយុទ្ធនាការស្វែងរកបំបែកបក្សទាំងនោះចោលតាមរយៈកម្លាំងប៉ូលីសនិងកងកម្លាំងយោធារបស់វៀតមិញដោយមានជំនួយពីអាជ្ញាធរបារាំង។ ដើម្បីបំបែកឬរំលាយបក្សទាំងនោះបាន លោកវ៉ូ-ង្វៀនវ៉ាបបានប្រើប្រាស់កម្លាំងទាហាន និងនាយទាហានស្ម័គ្រចិត្តរបស់ជប៉ុនដោយមានការផ្គត់ផ្គង់គ្រឿងសព្វាវុធពីបារាំង។[ត្រូវការអំណះអំណាង]

អ្នកជាតិនិយមយួនបានខឹងយ៉ាងខ្លាំងនៅពេលដឹងឮថាដែនដីរដ្ឋភាគខាងត្បូងត្រូវធ្លាក់ក្នុងដៃរបស់ពួកបារាំងនៅអំឡុងខែមិថុនា ឆ្នាំ១៩៤៦។ នៅខែវិច្ឆិកា រដ្ឋសភាជាតិវៀតណាមបានអនុម័តរដ្ឋធម្មនុញ្ញដំបូងបង្អស់នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

សង្គ្រាមឥណ្ឌូចិនលើកទី១

ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ បារាំងក៏បានចុះមកកាន់កាប់ទឹកដីឥណ្ឌូចិនសារជាថ្មីដែលជាហេតុនាំឱ្យកើតមានសង្គ្រាមឥណ្ឌូចិនលើកទី១។ ក្រោយពីបដិវត្តន៍ចិនបានបញ្ចប់ (១៩៤៦–១៩៥០) ចិនកុម្មុយនិស្តក៏ចាប់ផ្តើមបង្វែរក្បាលមកឥណ្ឌូចិនក្នុងគោលបំណងចង់ជួយវៀតមិញប្រឆាំងនឹងអាណានិគមបារាំង។ កងកម្លាំងកុម្មុយនិស្តចិនបានមកដល់ព្រំដែនវៀតណាមនៅឆ្នាំ១៩៤៩ ហើយក៏ចាប់ផ្តើមហ្វឹងហ្វាត់ទ័ពវៀតមិញឱ្យក្លាយជាទ័ពដ៏ពូកែខ្លាំងក្លា ឈ្លាសវៃបំផុត។ នៅពេលសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅអំឡុងឆ្នាំ១៩៥០ ប្រទេសលោកខាងលិចជាច្រើនបានសម្តៅទៅលើជម្លោះទាំងអស់នេះថាជា"សង្គ្រាមត្រជាក់" ជំនួសឱ្យ"ចលនាប្រឆាំងអាណានិគមនិយម"។

ព្រំដែនបែងចែកប្រទេសវៀតណាម

ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវបានបែងចែកវៀតណាមទៅជាពីររដ្ឋផ្សេងៗគ្នា ប្រជាជនវៀតណាមខាងជើងជាង ១ លាននាក់ បានរត់ភៀសខ្លួនចុះមកវៀតណាមខាងត្បូងក្រោមយុទ្ធនាការជម្លៀសប្រជាជនរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា ប្រតិបត្តិការមាគ៌ាឆ្ពោះទៅរកសេរីភាព។ គេបានប៉ាន់ស្មានថា ប្រហែល ៦០% ក្នុងចំណោមមនុស្សចំនួនមួយលាននាក់នោះគឺជាអ្នកកាន់សាសនាកាតូលិក។ លោកប្រធានាធិបតីវៀងណាមខាងត្បូងឈ្មោះង៉ូ ឌិនយៀមបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលវៀតណាមខាងជើងនឹងធ្វើទុកបុកម្នេញ្ញអ្នកប្រកាន់សាសនាកាតូលិកជាមិនខានហើយបានជំរុញឱ្យអ្នកកាតូលិកវៀតណាមខាងជើងទាំងប៉ុន្មានចូលនាំក្រុមគ្រួសារ សាច់ញាត្តិបងប្អូនដែលខ្លួនមានហើយនាំគេចុះចូលជាមួយវៀតណាមខាងត្បូងមក។ ប៉ុន្តែលោកវរសេនីយ៍ឯកឈ្មោះអែដវើដ លែនស៍ឌេលបានប្រាប់ថាប្រតិបត្តិការរបស់លោកមិនសូវមានឥទ្ធិពលប៉ុន្មានទេដល់ប្រជាជាតិវៀតណាម។ មិនយូរប៉ុន្មាន ពួកវៀតមិញក៏ចាប់ផ្តើមរារាំងមិនឱ្យជនភៀសខ្លួនបន្តរត់ទៅភាគខាងត្បូងដោយប្រើមធ្យោបាយដូចជា៖ បញ្ជូនកងកម្លាំងយោធាទៅព្រំដែន បិទសេវាសាឡាងនិងផ្លូវទឹក និងហាមឃាត់ការប្រមូលផ្តុំគ្នាច្រើនជាដើម។ ជាលទ្ធផល ជនស៊ីវិលប្រមាណពី ១៤,០០០ ទៅ ៤៥,០០០ នាក់ជាមួយនឹងទាហានវៀតមិញចំនួន ១០០,០០០ នាក់បានលួចរត់គេចទៅខាងត្បូង។

កំណែទម្រង់ដីធ្លី

ការធ្វើកំណែទម្រង់ដីធ្លីគឺជាផ្នែកមួយដ៏សំខាន់សម្រាប់វៀតមិញនិងវៀតណាមកុម្មុយនិស្តជារួម។ ច្បាប់កំណែទម្រង់ដីធ្លីរបស់វៀតមិញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៣ បានអំពាវនាវឱ្យ៖

  • ១. រឹបអូសយកដីពីម្ចាស់ដីធ្លីដែលត្រូវជាខ្មាំងសត្រូវនឹងរបប។
  • ២. ឈ្លៀស (ទាមទារ) ដីពីបុគ្គលណាដែលរបបមិនគិតថាជាសត្រូវ។
  • ៣. បើចង់ទិញដីគឺត្រូវតែមានប័ណ្ណរដ្ឋាភិបាល ប្រាក់កាសគឺមិនទទួលឡើយ។

កំណែទម្រង់ដីធ្លីរបស់វៀតមិញត្រូវបានអនុវត្តពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៥៦។ តំបន់កសិកម្មមួយចំនួនមិនបានឆ្លងកាត់ការធ្វើកំណែទម្រង់ដីធ្លីនោះទេ មានតែការកាត់បន្ថយថ្លៃឈ្នួលប៉ុណ្ណោះ ហើយចំណែកឯនៅតំបន់ខ្ពង់រាបដែលមានជនជាតិភាគតិចរស់នៅគឺមិនត្រូវបានទទួលឥទ្ធិពលអ្វីពីកំណែទម្រង់នេះដែរ។ ដីខ្លះត្រូវបានរដ្ឋាភិបាលកាន់កាប់ទាំងស្រុងប៉ុន្តែត្រូវបានចែកចាយទៅវិញដោយភាគច្រើនទៅឱ្យយុទ្ធជនវៀតមិញនិងក្រុមគ្រួសាររបស់គេ។ ចំនួនប្រជាជននៅតាមជនបទដែលឆ្លងកាត់បទពិសោធន៍នៃកំណែទម្រង់ដីធ្លីថ្មីរបស់រដ្ឋាភិបាលមានប្រមាណជាង ៤ លាននាក់។ ប្រជាជនជាង ៨ លាននាក់បានទទួលឥទ្ធិពលពីការកាត់បន្ថយថ្លៃឈ្នួល។

លទ្ធផល

កម្មវិធីកំណែទម្រង់ដីធ្លីនេះបានទទួលនូវលទ្ធផលយ៉ាងជោគជ័យដោយវាបានបែងចែកនិងផ្តល់ដីធ្លីទៅឱ្យប្រជាកសិករក្រីក្រនិងអ្នកដែលគ្មានដីស្រែធ្វើចម្ការ ហើយវាថែមទាំងបានកាត់បន្ថយភាគរយនៃអ្នកកាន់កាប់ដីធ្លីថែមទៀតផង។ លទ្ធផលបានទទួលជោគជ័យមែន ប៉ុន្តែកំណែទម្រង់មួយនេះបានអនុវត្តទៅដោយប្រើប្រាស់អំពើហិង្សានិងការគាបសង្កត់ជាចម្បងទៅលើម្ចាស់ដីធ្លីធំៗ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៦ មេដឹកនាំវៀតណាមខាងជើងលោកហូ ជីមិញបានទទួលស្គាល់នូវកំហុសដ៏ធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលរបស់លោកបានប្រព្រឹត្តិនៅក្នុងកម្មវិធីកំណែទម្រង់ដីធ្លីនេះ។ លោកបានមានប្រសាសន៍ថាកសិករជាច្រើនត្រូវបានយល់ច្រឡំថាជា"ម្ចាស់ដីធ្លី" ហើយត្រូវបានទាហានលោកចាប់ប្រហារជីវិតឬយកទៅដាក់គុក ហើយកំហុសជាច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងការបែងចែកដីធ្លី។ កុបកម្មប្រឆាំងនឹងកំណែទម្រង់ដីធ្លីដ៏ធំមួយបានផ្ទុះឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៥៦ នៅក្នុងតំបន់ស្រុកមួយដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាកាតូលិក។ មនុស្សប្រហែល ១,០០០ នាក់ត្រូវបានស្លាប់ឬទទួលរងរបួសនិងរាប់ពាន់នាក់ទៀតត្រូវជាប់ពន្ធនាគារ។ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានផ្តួចផ្តើមយុទ្ធនាការកែតម្រូវមួយនៅឆ្នាំ១៩៥៨ ហើយជាលទ្ធផល វាបានប្រគល់ដីធ្លីទាំងប៉ុន្មានទៅឱ្យអ្នកដែលរងគ្រោះដោយកំណែទម្រង់ដីធ្លីនោះវិញ។ អ្នកទោសនយោបាយចំនួន ២៣,៧៤៨ នាក់ត្រូវបានដោះលែងវិញដោយរដ្ឋាភិបាលនៅខែកញ្ញា ឆ្នាំ១៩៥៧។

ការសម្លាប់

ម្ចាស់ដីធ្លីដែលជា"សត្រូវរបស់រដ្ឋ"ត្រូវបានគេចាប់យកទៅសម្លាប់ឬដាក់ពន្ធនាគារ គម្រោងនេះត្រូវបានគិតគូរតាំងពីដើមនៃការបង្កើតកម្មវិធីកំណែទម្រង់ដីធ្លីមកម្លេះ។ ចំនួនមនុស្សដែលបានសម្លាប់ដោយកម្មាភិបាលកុម្មុយនិស្តយួនក្នុងកម្មវិធីកំណែទម្រង់ដីធ្លីត្រូវបានគេធ្វើការប៉ាន់ស្មានចំនួនខុសៗគ្នា។ ខ្លះបានប៉ាន់ស្មានថា អ្នកដែលស្លាប់អំឡុងកម្មវិធីកំណែទម្រង់ដីធ្លីអាចមានចំនួនជាង ២០០,០០០ នាក់។ វិជ្ជាករខ្លះបានសនិដ្ឋានថា ប្រភពដែលអះអាងថាមានចំនួនអ្នកស្លាប់ខ្ពស់នៅអំឡុងកំណែទម្រង់ដីធ្លីគឺភាគច្រើនតែងជឿលើពាក្យសម្តីរបស់វៀតណាមខាងត្បូងដែលជាពាក្យឃោសនានយោបាយចង់បំបាក់វៀតណាមខាងជើងដោយតាមការពិត ចំនួនអ្នកស្លាប់អាចមានតិចជាងឆ្ងាយ។ លោកអែដវីដ មាស់បានប៉ាន់ស្មានថា អ្នកស្លាប់ក្នុងកម្មវិធីកំណែទម្រង់ដីធ្លីគឺមានប្រមាណពី ៣,០០០ ទៅ ១៥,០០០ នាក់ ប៉ុន្តែក្រោយមក លោកបានប៉ាន់ស្មានម្តងទៀតថាមានចំនួន ១៣,៥០០ នាក់។ ការសន្និដ្ឋានរបស់លោកមាស់ត្រូវបានគាំទ្រដោយឯកសាររបស់អ្នកការទូតម្នាក់មកពីប្រទេសហុងគ្រីដែលលោកកាលនុះកំពុងរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងបានឃើញព្រឹត្តិការណ៍និងទិដ្ឋភាពពិតនៃកម្មវិធីកំណែទម្រង់ដីធ្លីវៀតណាខាងជើងផ្ទាល់។ អ្នកនិពន្ធឈ្មោះម៉ៃឃើល លីនបានធ្វើការប៉ាន់ស្មាននៅក្នុងសៀវភៅ (២០១៣) របស់លោកថា "មនុស្សដែលស្លាប់អំឡុងកំណែទម្រង់ដីធ្លីវៀតណាមមានយ៉ាងហោចណាស់ពីដប់ទៅដប់ប្រាំម៉ឺននាក់"។

សហករណ៍កសិកម្ម

គោលបំណងចុងក្រោយនៃកម្មវិធីកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគឺមិនមែនទទួលបានការបែងចែកដីស្រែប្រកបដោយសមធម៌ទេប៉ុន្តែជាការរៀបចំឱ្យកសិករទាំងអស់ទៅជាសហករណ៍ដែលដែនដីនិងកត្តាផ្សេងៗទៀតនៃផលិតកម្មកសិកម្មនឹងត្រូវបានកាន់កាប់និងប្រើប្រាស់ជារួម។. ជំហានដំបូងបន្ទាប់ពីកំណែទម្រង់ដីធ្លីឆ្នាំ១៩៥៣–១៩៥៦ គឺជាការលើកទឹកចិត្តពីរដ្ឋាភិបាលនៃការផ្លាស់ប្តូរកម្លាំងពលកម្មដែលកសិករនឹងត្រូវរួបរួមគ្នាដើម្បីផ្លាស់ប្តូរកម្លាំងពលកម្ម (ផ្លាស់វេនគ្នាធ្វើការ)។ ជំហានទីពីរពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៥៩ គឺជាការបង្កើត"សហករណ៍កម្រិតទាប"ដែលកសិករនឹងតម្រូវឱ្យសហការគ្នាក្នុងការធ្វើផលិតកម្ម។ នៅឆ្នាំ១៩៦១ កសិករប្រមាណ ៨៦ ភាគរយបានក្លាយជាសមាជិកនៃសហករណ៍កម្រិតទាប។ ជំហានទីបីដែលចាប់ផ្តើមនៅឆ្នាំ១៩៦១ គឺរៀបចំបង្កើត"សហករណ៍កម្រិតខ្ពស់" ដែលជាការធ្វើកសិកម្មសមូហភាពពិតដែលដីនិងធនធានត្រូវបានប្រើប្រាស់ជារួមដោយគ្មានកម្មសិទ្ធិឯកជនលើដីឡើយ។ នៅឆ្នាំ១៩៧១ កសិករភាគច្រើននៅវៀតណាមខាងជើងត្រូវបានរៀបចំឡើងជាសហករណ៍កម្រិតខ្ពស់។ បន្ទាប់ពីការបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញ ប្រព័ន្ធសហករណ៍កសិកម្មត្រូវបានគេបោះបង់ចោលជាបណ្តើរៗ នៅទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។

សម័យប្រធានាធិបតីតុនដឹកថាំង (១៩៦៩–៧៦)

កំឡុងសង្គ្រាមវៀតណាម

ការបង្រួបបង្រួមប្រទេសវៀតណាម

ក្រោយពីទីក្រុងសៃហ្គនបានដួលរលំនៅថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងត្បូងក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងរហូតដល់ថ្ងៃបង្រួបបង្រួម។ អ្នកខ្លះបានចាត់ទុកថារដ្ឋាភិបាលវៀតណាមខាងត្បូងថ្មីជារដ្ឋាភិបាលចំណុះរបស់វៀតណាមខាងជើងច្រើនជាជាងរដ្ឋាភិបាលបណ្តោះអាសន្ន។ ទីបំផុត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ វៀតណាមខាងជើងនិងត្បូងក៏ត្រូវបានបង្រួបបង្រួមចូលជាគ្នាជារដ្ឋតែមួយដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម

ទំនាក់ទំនងបរទេស

វៀតណាមខាងត្បូង

ពីឆ្នាំ១៩៦០ រដ្ឋាភិបាលវៀតណាមខាងជើងបានធ្វើសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋវៀតណាមក្នុងគោលបំណងចង់គ្រប់គ្រងវៀតណាមខាងត្បូងនិងបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្ត។ កងកម្លាំងនិងការផ្គត់ផ្គង់គ្រឿងសព្វាវុធនិងស្បៀងអាហាររបស់វៀតណាមខាងជើងនិងវៀតកុងត្រូវបានបញ្ជូនតាមផ្លូវលំហូជីមិញ។ នៅឆ្នាំ ១៩៦៤ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពប្រយុទ្ធរបស់ខ្លួនមកតំបន់អាស៊ីអាគ្នេយ៍ដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូង។ ប្រទេសជាច្រើនទៀតមានដូចជា៖ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ ថៃ និងនូវែលសេឡង់ ក៏បានចូលរួមចំណែកនៅក្នុងសង្គ្រាមនេះផងដែរ។ ចំណែកឯប្រទេសចិននិងសហភាពសូវៀតវិញបានផ្តល់ជំនួយជាលក្ខណៈគ្រឿងសព្វាវុធនិងកងទ័ពមកឱ្យវៀតណាមខាងជើង។ ជម្លោះសង្គ្រាមនេះត្រូវបានគេស្គាល់ជាទូទៅថាសង្គ្រាមវៀតណាមប៉ុន្តែនៅប្រទេសវៀតណាមវិញ គេបានហៅសង្គ្រាមនេះថាសង្គ្រាមអាមេរិក។ ក្រៅពីពួកវៀតកុងនៅវៀងណាមខាងត្បូង ចលនាកុម្មុយនិស្តនៅប្រទេសជិតខាងក៏ចាប់ផ្តើមបញ្ចេញសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់គេផងដែរ ពោលគឺខ្មែរក្រហមនៅប្រទេសកម្ពុជានិងសាធារណរដ្ឋខ្មែរ ហើយនិងចលនាប៉ៈថេតឡាវនៅព្រះរាជាណាចក្រឡាវ។ ចលនាកុម្មុយនិស្តទាំងអស់នេះគឺសុទ្ធតែគាំទ្រដោយរដ្ឋាភិបាលវៀតណាមខាងជើង។

រដ្ឋកុម្មុយនិស្តនិងរដ្ឋមូលធន

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានរដ្ឋមូលធននិងរដ្ឋប្រឆាំងកុម្មុយនិស្តស្ទើរទាំងអស់ជុំវិញពិភពលោកផ្តាច់ទំនាក់ទំនងការទូតជាមួយដោយរដ្ឋទាំងនោះបានបង្វែរទៅគាំទ្រវៀតណាមខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានទទួលស្គាល់ដោយរដ្ឋកុម្មុយនិស្តស្ទើរទាំងអស់ដែលមានដូចជា៖ សហភាពសូវៀត ប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល ប្រទេសចិន កូរ៉េខាងជើង និងគុយបាជាដើម មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះថែមទាំងផ្តល់ជំនួយជាថវិកានិងយោធាឱ្យវៀតណាមខាងជើងទៀតផង។ វៀតណាមខាងជើងបានបដិសេដមិនបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីឡើយពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៧ ព្រោះថាវៀតណាមខាងជើងតែងគោរពនិងដើរតាមមនោគមវិជ្ជារបស់សូវៀតនិងពេលនុះដែរសូវៀតនិងយូហ្គោស្លាវីបានកំពុងមានជម្លោះនយោបាយនឹងគ្នា។ ទោះជាបានបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីនៅឆ្នាំ១៩៥៧ មែនក្តីតែមន្រ្តីវៀតណាមខាងជើងគឺនូវតែបន្តរិះគុណរដ្ឋាភិបាលយូហ្គោស្លាវីដដែរ។ ប្រទេសមិនចូលបក្សសម្ព័ន្ធមួយចំនួនក៏បានទទួលស្គាល់ប្រទេសវៀតណាមខាងជើងដែរ ឧទាហរណ៍៖ ឥណ្ឌា (មិនជាផ្លូវការ)។

នៅឆ្នាំ១៩៦៩ ស៊ុយអែតបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានទទួលស្គាល់នូវទំនាក់ទំនងខ្លួនយ៉ាងពេញលេញជាមួយវៀតណាមខាងជើង។ ក្រោយមកៗ បណ្តាប្រទេសលោកខាងលិចជាច្រើនបានធ្វើត្រាប់តាមស៊ុយអែតដោយចាប់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមខាងជើងនៅអំឡុងទសវត្សឆ្នាំ១៩៧០។

ឯកសារយោង

តំណភ្ជាប់ក្រៅ

មុនដោយ
សហភាពឥណ្ឌូចិន
រាជវង្សង្វៀន
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
១៩៤៥–៧៦
តដោយ
សាធារណរដ្ឋសង្គមនិយមវៀតណាម

Tags:

វៀតណាមខាងជើង សម័យហូជីមិញ (១៩៤៥–៦៩)វៀតណាមខាងជើង កំណែទម្រង់ដីធ្លីវៀតណាមខាងជើង សម័យប្រធានាធិបតីតុនដឹកថាំង (១៩៦៩–៧៦)វៀតណាមខាងជើង ទំនាក់ទំនងបរទេសវៀតណាមខាងជើង ឯកសារយោងវៀតណាមខាងជើង តំណភ្ជាប់ក្រៅវៀតណាមខាងជើងភាសាបារាំងភាសាវៀតណាមអាស៊ីអាគ្នេយ៍

🔥 Trending searches on Wiki ភាសាខ្មែរ:

សមាធិអ៊ីតាលីរដ្ឋសភាកម្ពុជាខណ្ឌដង្កោធាតុគីមីម៉ាក្រូសេដ្ឋកិច្ចតំបន់អាកាសធាតុប្រវត្តិសាស្ត្រវៀតណាមស្រុកព្រៃឈរសង្គ្រាមលោកលើកទី១ការផ្សាយពាណិជ្ជកម្មអណ្ណាមក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)បញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាសម័យចតុមុខកំណត់ហេតុរបស់ ជីវ តាក្វាន់ខណ្ឌចំការមនរូពីឥណ្ឌូនេស៊ីគ្រឹះ​នៃ​វប្បធម៌​ខ្មែរគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ខណ្ឌបឹងកេងកងបុរេប្រវត្តិកម្ពុជាខណ្ឌដូនពេញបុណ្យចូលឆ្នាំចិនខេត្តកំពង់ធំភូមិសាស្ត្រការអប់រំជ័យវរ្ម័នទី១ប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជារស់ សេរីសុទ្ធាកុំព្យូទ័រគោលការណ៍នីត្យានុកូលភាពប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចត្រឹង ងាហេដ្ឋារចនាសម្ព័ន្ធច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះរាំវង់ប្រាសាទព្រៃគុកនរោត្តម សីហនុទស្សនវិជ្ជាមូលដ្ឋានពិធីបុណ្យឯករាជ្យជាតិកម្ពុជានរោត្ដម សីហនុភាសាប្រវត្តិសាស្ត្រក្រមសីលធម៌ជ័យជេស្ឋាទី១សទ្ធាក្នុងព្រះពុទ្ធសាសនាអាស៊ីតអាមីនេទំនាក់ទំនងអាមេរិកខាងជើងសំទុះច្បាប់ចលនារបស់ញូតុនសម្ព័ន្ធគីមីទង់ព្រះពុទ្ធសាសនាស្រុកមុខកំពូលសិក្ខាបទ១០អំពើហិង្សាសេចក្ដីរំលឹកដាស់តឿនសង្កាត់ទួលសង្កែនូវែលហ្សេឡង់បុណ្យកឋិនវប្បធម៌ខេត្តកណ្ដាលម៉ាឡេស៊ីព្រះពុទ្ធសាសនា​នៅ​ជប៉ុនឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទរឿងរាមកេរ្តិ៍វិគីភីឌាភាសាខ្មែរចុងសម័យអង្គរឃុំស្វាយភ្លោះព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិអង្គការសហប្រជាជាតិទិសស្រុកបវេលGambirវត្តភ្នំដូនពេញអគារវឌ្ឍនៈ កាពីតាលក្រុងកំពត🡆 More