ហូ ជីមិញ

ហូ ជីមិញ (វៀតណាម៖ Hồ Chí Minh; ដោយមានឈ្មោះកំណើតថា ង្វៀន សីញគុង, Nguyễn Sinh Cung; ១៩ ឧសភា ១៨៩០–២ កញ្ញា ១៩៦៩) និងត្រូវបានប្រជាជនវៀតណាមស្គាល់ជាទូទៅថា អ៊ំហូ (Bác Hồ) ឬ លោកអ៊ំ (Bác) លោកគឺជាអ្នកបដិវត្តន៍ជាតិនិយម និងអ្នកនយោបាយវៀតណាមម្នាក់។ គាត់ធ្លាប់បានកាន់អំណាចជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៥៥ និងជាប្រធានាធិបតីពីឆ្នាំ១៩៤៥​ រហូតដល់ថ្ងៃមរណភាពនៅក្នុងឆ្នាំ១៩៦៩។ ខ្លួនគាត់ផ្ទាល់ជាអ្នកគោរពប្រកាន់មនោគមវិជ្ជាម៉ាក្ស–លេនីននិយម លោកជាប្រធាន និងលេខាទីមួយនៃបក្សពលករវៀតណាម ដែលត្រូវជាបក្សកុម្មុយនីស្តវៀតណាមសព្វថ្ងៃ។

ហូ ជីមិញ
Hồ Chí Minh
ហូ ជីមិញ
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
ក្នុងការិយាល័យ
២ កញ្ញា ១៩៤៥ – ២ កញ្ញា ១៩៦៩
មុនបាវ ដាយ (ជាចៅអធិរាជវៀតណាម)
បន្ទាប់តូន ឌឹកថាំង
ប្រធានគណបក្សពលករវៀតណាម
ក្នុងការិយាល័យ
១៩ កុម្ភៈ ១៩៥១ – ២ កញ្ញា ១៩៦៩
អគ្គលេខាធិការ
មុនតំណែងត្រូវបានបង្កើត
បន្ទាប់តំណែងត្រូវបានលុបចោល
អគ្គលេខាធិការបក្សពលករវៀតណាម
ក្នុងការិយាល័យ
១ វិច្ឆិកា ១៩៥៥ – ១០ កញ្ញា ១៩៦០
មុនទ្រឿង ជីញ
បន្ទាប់ឡេ ស៊ួន
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
ក្នុងការិយាល័យ
២ កញ្ញា ១៩៤៥ – ២០ កញ្ញា ១៩៥៥
មុនជិន ចុងគីម (ជានាយករដ្ឋមន្ត្រីនៃចក្រភពវៀតណាម)
បន្ទាប់ផាម វ៉ាន់ដុង
រដ្ឋមន្ត្រីក្រសួងការបរទេស
ក្នុងការិយាល័យ
២៨ សីហា ១៩៤៥ – ២ មីនា ១៩៤៦
មុនជិន វ៉ាន់ជឿង (ចក្រភពវៀតណាម)
បន្ទាប់ង្វៀន ទឿងតាប់
ក្នុងការិយាល័យ
៣ វិច្ឆិកា ១៩៤៦ – មីនា ១៩៤៧
មុនង្វៀន ទឿងតាប់
បន្ទាប់ហ័ង មិញស្សាម
សមាជិកពេញសិទ្ធិនៃការិយាល័យនយោបាយលើកទីពីរ និងទីបី
ក្នុងការិយាល័យ
៣១ មីនា ១៩៣៥ – ២ កញ្ញា ១៩៦៩
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ង្វៀន សីញគុង

១៩ ឧសភា ១៨៩០
គីមលាន, សហភាពឥណ្ឌូចិន
ស្លាប់២ កញ្ញា ១៩៦៩ (អាយុ ៧៩ ឆ្នាំ)
ហាណូយ, វៀតណាមខាងជើង
កន្លែងបញ្ចុះសពសុសានចេតិយហូជីមិញ, ហាណូយ
សញ្ជាតិវៀតណាម
គណបក្ស​នយោបាយបក្សកុម្មុយនីស្តវៀតណាម (ពីឆ្នាំ១៩២៤)
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
  • ផ្នែកបារាំងនៃអង្គការពលករអន្តរជាតិ (១៩១៩–១៩២១)
  • បក្សកុម្មុយនីស្តបារាំង (១៩២១–១៩២៥)
ពន្ធភាពតាំង ទាតមិញ (រ.ក. ១៩២៦, ផ្ដាច់ឆ្ងាយ)
សាច់ញាត្តិ៣ នាក់
ឪពុកម្តាយ
  • ង្វៀន សីញសាក់ (ឪពុក)
  • ហ័ង ធីលាន់ (ម្តាយ)
សាលាមាតាសាកលវិទ្យាល័យកុម្មុយនីស្តចុងបូព៌ា
អាជីពអ្នកនយោបាយ • អ្នកបដិវត្តន៍ • ចុងភៅដុតនំ
ហត្ថលេខាហូ ជីមិញ

ហូ ជីមិញមានដើមកំណើតនៅខេត្តងេះអាន ដែលកាលនុះកំពុងស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំងនៅឡើយ។ នៅក្នុងឆ្នាំ១៩១១ គាត់បានចាកចេញពីប្រទេសវៀតណាមដើម្បីបន្តការងារបដិវត្តន៍របស់គាត់នៅបរទេស។ ក្រោយមក លោកក៏​ត្រូវ​បានតែងតាំងជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ស្ថាបនិក​នៃ​បក្ស​កុម្មុយនីស្តបារាំង។ នៅក្នុងឆ្នាំ១៩៣០ គាត់បានស្ថាបនាបក្សកុម្មុយនីស្តវៀតណាមឡើង ហើយនៅឆ្នាំ១៩៤១ គាត់ក៏ត្រឡប់មកវៀតណាមវិញ រួចបង្កើតចេញជាចលនាឯករាជ្យវៀតមិញឡើង។ លោកបាន​ប្រើប្រាស់ចលនា​នេះដើម្បីប្រឆាំងនឹង​ការត្រួតត្រា​ជប៉ុន​នៅ​អំឡុងខែសីហា ឆ្នាំ​១៩៤៥ ហើយជា​លទ្ធផល ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាមក៏បានប្រកាសឯករាជ្យចេញពីចក្រភពជប៉ុន។ បន្ទាប់​ពី​បារាំងបានត្រឡប់មកកាន់តំបន់ឥណ្ឌូចិនវិញនៅ​ខែ​បន្ទាប់ រដ្ឋាភិបាល​ហូជីមិញក៏បាន​ដក​ថយ​ទៅ​តំបន់​វៀត​បាក់ ហើយបាន​ចាប់​ផ្តើម​សង្គ្រាម​ទ័ពព្រៃប្រឆាំងនឹងបារាំងពីទីនោះ។ ពួកវៀតមិញបានវាយឈ្នះទ័ពបារាំងនៅក្នុងសមរភូមិឌៀនបៀនភូនៃឆ្នាំ១៩៥៤ ដែលនាំឱ្យបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី១។ ជាលទ្ធផល ប្រជាជាតិវៀតណាមទាំងមូលត្រូវបានបែងចែកជាពីររដ្ឋផ្សេងៗគ្នា ដោយចលនាវៀតមិញកាន់កាប់វៀតណាមខាងជើង និងរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅកាន់កាប់វៀតណាមខាងត្បូង។ គាត់បានក្លាយជាឥស្សរជនដ៏សំខាន់ម្នាក់នៅក្នុងជួរកងទ័ពប្រជាជនវៀតណាមនៅអំឡុងសម័យសង្គ្រាមវៀតណាម ដែលបានអូសបន្លាយពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧៥។ ហូ ជីមិញបានលាលែងពីអំណាចផ្លូវការនៅក្នុងឆ្នាំ១៩៦៥ ដោយសារបញ្ហាសុខភាព ហើយទីបំផុតបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៦៩។ ជាចុងក្រោយ វៀតណាមខាងជើងបានទទួលជ័យជម្នះលើវៀតណាមខាងត្បូង រួមទាំងសម្ព័ន្ធមិត្ត ហើយប្រជាជាតិវៀតណាមត្រូវបានបង្រួបបង្រួមជាផ្លូវការនៅក្នុងឆ្នាំ១៩៧៦។ ទីក្រុងសៃហ្គនដែលជាអតីតរដ្ឋធានីនៃវៀតណាមខាងត្បូងត្រូវបានប្តូរឈ្មោះមកថា ទីក្រុងហូជីមិញ ដើម្បីជាកិត្តិយស និងក្ដីគោរពទៅលោក។

ព័ត៌មានលម្អិតអំពីជីវិតរបស់ហូ ជីមិញមុនពេលគាត់ឡើងកាន់អំណាចនៅវៀតណាមគឺមិនច្បាស់លាស់ និងប្រាកដប្រជានោះទេ។ គេដឹងថាលោកមានរហស្សនាមច្រើនពីចន្លោះពី ៥០ ទៅ ២០០ ឈ្មោះ។ ព័ត៌មានអំពីកំណើត និងដើមជីវិតដំបូងរបស់គាត់មានភាពមិនច្បាស់លាស់ឡើយ និងជាប្រធានបទដែលតម្រូវការពិភាក្សាគ្នាយ៉ាងលម្អិត។ ជីវប្រវត្តិផ្លូវការរបស់គាត់ទាំងបួនគឺមានលក្ខណៈខុសប្លែកពីគ្នាខ្លាំង មិនថាឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និងអង្គហេតុរឹងផ្សេងៗ រីឯជីវប្រវត្តិក្រៅផ្លូវការគឺមានភាពខុសប្លែកគ្នាកាន់តែខ្លាំងថែមទៅទៀត។

ក្រៅ​ពីមានអាជីពជាអ្នក​នយោបាយ លោកហូ ជីមិញក៏ជា​អ្នក​និពន្ធ កវី និង​អ្នក​កាសែតផងដែរ។ គាត់បានសរសេរសៀវភៅ អត្ថបទ និងកំណាព្យជាច្រើនជាភាសាចិន វៀតណាម និងបារាំង។

ប្រវតិ្ត

ហូជីមិញកើតនៅភូមិ គីម​លៀន ស្រុក ណាមដាន​ ខេត្ត ងេអាន នៅថ្ងៃទី​ ១៩ ឧសភា ឆ្នាំ១៨៩០។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំនើរទៅសហរដ្ឋអាមេរិច ហើយបានធ្វើជាអ្នកដុតនំបុ័ងនៅ ញ៉ូយ៉ក និង បុស្តុន ។កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយគាត់។

ការស្នាក់នៅបារាំង

ពីមុនគេជឿថាហូជីមិញបានចូលរួមបាតុកម្មប្រឆាំងរបបទាសភាពនៅHuế ក្នុងចំណោមអ្នកក្រនៅខែឧសភា ឆ្នាំ១៩០៨ ដែលធ្វើអោយភាពជាសិស្សរបស់គាត់មានបញ្ហានៅសកលវិទ្យាល័យCollège Quốc học។ ទោះបីជាយ៉ាងណាក៏ដោយឯកសារពីមជ្ឃមណ្ឌល Centre des archives d'Outre-mer នៅប្រទេសបារាំងបានបង្ហាញថាគាត់ត្រូវាបាន​គេទទួលឪ្យចូលរៀន​វិញនៅថ្ងៃទី ០៨ សីហា ១៩០៨ ប៉ុន្មានខែក្រោយបាតុកម្ម corvée (ថ្ងៃ ៩-១៣ មេសា ១៩០៨)។ ការ​និយាយ​បំផ្លើសអំពីរសារបដិវត្តន៏គឺស្ថិតនៅក្នុងចំនោមមេដឹកនាំកុំមុយនីសយួន ដូចដែលបានបង្ហាញក្នុងការចូលរួមក្លែងក្លាយរបស់Tôn Đức Thắng​ ក្នុង​ឆ្នាំ​១៩១៩ក្នុងការបះបោរBlack Sea. ក្រោយមក​គាត់បានថ្លែងថាចលនាបះបោរឆ្នាំ១៩០៨ជាចលនាពេលដេលផ្នត់គំនិតបដិវត្តន៏របស់គាត់បានផុសឡើង ប៉ុន្តែពាក្រសុំចូលរៀននៅសាលារដ្ឋបាលបារាំងឆ្នាំ១៩១១ត្រូវបាន​រលាយ​ដោយសារព្រឹត្តិការនោះ។ គាត់ក៏សម្រេចចិត្តចាកចេញពីសាលាដើម្បីស្វែងរកឧកាសក្នុងការទៅរស់នៅបរទេស។ ព្រោះតែឪពុកគាត់ត្រូវបានគេបណ្ដេញចេញពីការងារ គាត់គ្នានសង្ឃឹមថានឹងទទួលបានអាហារូបករណ៏ហើយទៅទិសខាងលិច បានទទួលដំណែង​នៅសាលាDục ThanhនៅPhan Thiếtប្រហែលជា៦ខែបន្ទាប់មកធ្វើដំណើរទៅSaigon។ គាត់បានធ្វើការជាជំនួយការចុងភៅនៅផ្ទះបាយលើនាវាAmirale de Latouche-Trévilleដោយមានឈ្មោះក្រៅVăn Ba។​ កបាល់បានចេញដំណើរនៅថ្ងៃទី៥ មិថុនា ១៩១១ ទៅដល់Marseille ប្រទេសបារាំងនៅ​ថ្ងៃទី ០៥ កក្កដា ១៩២២។ ក្រោយមកចាកចេញទៅ Le Havre នឹង Dunkirk ដែលត្រឡប់ទៅMarseille នៅពាក់កណ្ដាលខែកញ្ញា។ ក្រោយមកគាត់បានដាក់ពាក្យចួលរៀននៅសាលាFrench Colonial Administrative School ប៉ុន្ដែត្រូវបានបដិសេធ គាត់ក៏សម្រេចចិត្តធ្វើដំណើរទៅប្រទេសជាច្រើនពីឆ្នាំ ១៩១១ ដល់ ១៩១៧តាមរយៈការធ្វើការលើកបាល់។​

នៅចក្រភពអង់គ្លេស

នៅចន្លោះពេលពីឆ្នាំ ១៩១៣ ដល់ ១៩១៩ ហូជីមិញត្រូវបានគេឧដឹងថារស់នៅ West Ealing ហើយក្រោយមកCrouch End, Hornsey. ហើយគាត់ក៏ជាចុងភៅ ឫជាអ្នកលាងចាននៅសណ្ឋាគាDrayton Court​នៅ West Ealing។ ហើយគាត់ត្រូវបានគេអោយដឹងថាបានរៀនធ្វើេជាអ្នកដុតនំជាមួយមេចុងភៅAuguste Escoffier នៅសណ្ឋាគាCarlton Hotel ស្ថិតនៅHaymarket Westminster (តែគ្មានភស្ថុតាងបញ្ជាក់)។ ទោះបីជាយ៉ាងណាក៏ដោយជញ្ជាំងនៅស្ថានទូតNew Zealandដែលស្ថិតនៅជិតសណ្ឋាគាCarlton មានក្ដាពណ៌ខៀវបានបញ្ជាក់ថាហូជីមិញធ្វើការនៅទីនោះ។ពួកគេត្រូវបានបោះពុម្ភផ្សាយអត្ថបទកាសែតតស៊ូមតិដើម្បីឯករាជ្យវៀតណាមក្រោមឈ្មោះក្លែង​ក្លាយជា​Nguyễn Ái Quốcនៅប៉ារីសក្នុងឆ្នាំ១៩១៩។

ការអប់រំនយោបាយនៅប្រទេសបារាំង

ពិឆ្នាំ១៩១៩ ដល់ ១៩២៣ កំឡុងពេលរស់នៅប្រទេសបារាំង ហូជីមិញចាប់ផ្ដើមមានចំណាប់អារម្មណ៏ក្នុងរឿងនយោបាយ ទទួលឥទ្ធិពលពីមិត្ត​ភក្ដិនិងសមាជិកគណបក្សសង្គមនិយមបារាំង សមមិត្តMarcel hiCacn។ ហូជីមិញត្រូវបានគេប្រកាស់ថាទៅដល់ប្រទេសបារាំងក្នុងឆ្នាំ​១៩១៧ ពីទីក្រុងឡុង ប៉ុន្ដែប៉ូលីសបារាំងមានឯកសារបញ្ជាក់ថាគាត់មកដល់ក្នុងខែមិថុនា ១៩១៩។ គាត់បានចូលរួមក្នុងក្រុមជាតិនិយម​យួននៅក្រុងប៉ារីសដែលមានមេដឹងនាំPhan Chu Trinh នឹង Phan Văn Trường។

ចលនាទាមទារឯករាជ្យ

ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាមដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា​ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កំណត់សម្គាល់

ឯកសារយោង

Tags:

ហូ ជីមិញ ប្រវតិ្តហូ ជីមិញ កំណត់សម្គាល់ហូ ជីមិញ ឯកសារយោងហូ ជីមិញបក្សកុម្មុយនីស្តវៀតណាមប្រធានាធិបតីវៀតណាមភាសាវៀតណាមលទ្ធិម៉ាក្ស–លេនីនវៀតណាមខាងជើង

🔥 Trending searches on Wiki ភាសាខ្មែរ:

សិទ្ធនារីសង្កាត់ឃ្មួញមេត្តាអាស៊ីការបោះឆ្នោតនៅកម្ពុជាសុវណ្ណសាមជាតកសម័យសង្គមរាស្ដ្រនិយមរដ្ឋត្រៃលក្ខណ៍កុំព្យូទ័រសម រង្ស៊ីព្រហ្មវិហារធម៌ឧទ្យានជាតិនៅកម្ពុជាឥណ្ឌានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបទពំនោលស្រុកស្រីសន្ធរប្រវត្តិរបស់ប្រាក់(History of Money)វិសាខបូជាប្រជុំភាសិតថ្មីៗស្រុកពញាក្រែកគុណធម៌សង្រ្កាន្ត (ថៃ)សង្គ្រាមស៊ីវិលយេនឌ័រអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ផែនការក៥ការប្រើប្រាស់ អ៊ីម៉ែលប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមគណបក្សកុម្មុយនីស្តចិនអាហ្វ្រិកសម័យឧដុង្គប្រាសាទភ្នំជីសូរ៧ មករារឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេក្រុងដូនកែវបញ្ជីនាយករដ្ឋមន្រ្តីថៃថ្មបាយក្រៀមសារៈប្រយោជន៍នៃទឹកឱក សុគន្ធកញ្ញាសុខភាពប.ស.សអូស្ត្រាលីធនាគារកាណាឌីយ៉ាcxknmប្រព័ន្ធព្រះអាទិត្យនរោត្ដម សីហនុពិធីរៀបមង្គលការអាមេនីស្រុកភ្នំក្រវាញរឿងធនញ្ជ័យនរាយណ៍រាជាសម្ព័ន្ធអារ៉ាប់ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈសាសនា​សកលដែនម៉ាញ៉េទិចនាយករដ្ឋបាលក្រុង-ស្រុករដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើមកំនើតជាតិខ្មែរស្រុកសំរោងទងសារមន្ទីរវាលពិឃាតជើងឯកបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនគោលនយោបាយរូបិយវត្ថុព្រះវិស្ណុតំបន់ទេសចរណ៍នៅកម្ពុជាគុណវិបត្តិនៃការជក់បារីរូបិយវត្ថុម៉ាយន៍ក្រាហ្វត៍សម័យអាណានិគមនិយមបារាំងរឿងពាក្យសុភាសិតតំលៃ៣០តំលឹងបាត់ដំបងយិន បូរ៉ាន់ចិត្តវិទ្យាបន្ទាយលង្វែកអង្គការសហប្រជាជាតិសារធាតុគីមីឥណ្ឌូណេស៊ីស្រុកថ្មពួក🡆 More