ទំព័រនេះកត់ត្រានូវឯកសារអំពីគោលការណ៍មូលដ្ឋានជាផ្លូវការ នៃវិគីភីឌាភាសាខ្មែរ។ វាជាមូលដ្ឋានដែលបានទទួលស្គាល់យ៉ាងទូលំទូលាយ ដែលអ្នកប្រើប្រាស់គ្រប់រូបគប្បីគោរពតាម។ នៅពេលកែប្រែទំព័រនេះ សូមឲ្យច្បាស់ថាកំណែរបស់អ្នកមានលក្ខណៈស្របតាម consensus ។ បើមានចម្ងល់ឬមិនច្បាស់ សូមពិភាក្សាជាមុនសិននៅទំព័រពិភាក្សា។
ទំព័រនេះដោយសង្ខេប: ការកែប្រែវិគីភីឌាដែលជាការរំលោភបំពានដោយចេតនានឹងនាំឱ្យមានការទប់ស្កាត់
ដើម្បីរាយការណ៍ពីការបំផ្លិចបំផ្លាញម្តងហើយម្តងទៀត សូមចូលទៅកាន់ បញ្ជីការបំផ្លិចបំផ្លាញ (WP:AIV)
គោលនយោបាយ គោលការណ៍ និងគោលការណ៍ណែនាំនៅលើវិគីភីឌា គោលការណ៍សកល សសរស្តម្ភទាំងប្រាំ អ្វីៗដែលវិគីភីឌាមិនអនុញ្ញាត មិនអើពើនឹងច្បាប់ទាំងអស់ឥរិយាបទ វិគីភីឌា:ប្រព្រឹត្តដូចជាមនុស្សអរិយធម៌ គោលនយោបាយកែសម្រួល សង្គ្រាមកែប្រែ ភាពជាម្ចាស់របស់មាតិកា មិនមានការវាយប្រហារផ្ទាល់ខ្លួន មាតិកា ទស្សនៈអព្យាក្រឹត គ្មានការស្រាវជ្រាវដើម ការផ្ទៀងផ្ទាត់ អនុសញ្ញាដាក់ចំណងជើងអត្ថបទ ជីវប្រវត្តិរបស់មនុស្សរស់នៅ ការលុប គោលការណ៍លុបលក្ខណៈវិនិច្ឆ័យនៃលុបជាបន្ទាន់ បទប្បញ្ញត្តិ អ្នកអភិបាល គោលនយោបាយទប់ស្កាត់រូបយន្ត គោលនយោបាយការពារ អាយ៉ង គោលនយោបាយឈ្មោះអ្នកប្រើប្រាស់ការបំផ្លិចបំផ្លាញ រក្សាសិទ្ធិ រក្សាសិទ្ធិ គោលការណ៍ប្រើប្រាស់រូបភាព មាតិកាមិនឥតគិតថ្លៃ សូមមើលផងដែរ បញ្ជីគោលនយោបាយទាំងអស់ បញ្ជីការណែនាំទាំងអស់
ការបំផ្លិចបំផ្លាញគឺជាហាមឃាត់ ថែមទាំងលើកទឹកចិត្តអ្នកនិពន្ធឱ្យព្រមាន និងបណ្តុះបណ្តាលអ្នកបំផ្លិចបំផ្លាញ ប៉ុន្តែអ្នកអភិបាល មិនចាំបាច់ព្រមានមុនពេលទប់ស្កាត់ទេ (ទោះបីជាធម្មតាអ្នកអភិបាលនឹងទប់ស្កាត់បន្ទាប់ពីការព្រមានជាច្រើនដងប៉ុណ្ណោះ)
រាល់ការខិតខំប្រឹងប្រែងដោយស្មោះត្រង់ក្នុងការអភិវឌ្ឍន៍វិគីភីឌាមិនបង្កើតជាការការបំផ្លិចបំផ្លាញទេ ទោះបីជាវង្វេង ចេតនាបំពានដំណោះស្រាយ ឬជ្រៀតជ្រែកក្នុងសង្គ្រាមកែប្រែថាជុំវិញខ្លឹមសារនេះមិនមែនជាការបំផ្លិចបំផ្លាញទេ ការពិចារណាដោយប្រុងប្រយ័ត្នអាចត្រូវបានទាមទារដើម្បីបែងចែករវាងការកែប្រែដែលមានប្រយោជន៍ ជាការដាក់ទណ្ឌកម្ម ប៉ុន្តែវាមានចេតនាល្អ ហើយការបំផ្លិចបំផ្លាញ ការកែប្រែដោយជំនឿល្អដោយបង្ខូចកេរ្តិ៍ឈ្មោះមិនពិតអាចមានគ្រោះថ្នាក់
អ្នកគួរតែត្រឡប់ការកែប្រែដែលរំខានណាមួយវិញឱ្យបានឆាប់តាមដែលអ្នករកឃើញវា ដោយប្រើមុខងារបញ្ច្រាស ឬឧបករណ៍ប្រឆាំងការបំផ្លិចបំផ្លាញ ហើយដាស់តឿនអ្នកនិពន្ធដែលរបំផ្លិចបំផ្លាញ បន្តជូនដំណឹងដល់អ្នកប្រើប្រាស់ដែលបំផ្លិចបំផ្លាញ សូម្បីតែត្រូវបានព្រមានទៅកាន់អ្នកអភិបាលធតាមរយៈបញ្ជីការបំផ្លិចបំផ្លាញ ហើយអ្នកអភិបាលគួរតែធ្វើអន្តរាគមន៍ដើម្បីការពារខ្លឹមសារនិងការពារការជ្រៀតជ្រែកបន្ថែមទៀតដោយការទប់ស្កាត់អ្នកប្រើប្រាស់នោះពីការកែប្រែ គណនីដែលមានការប្រើប្រាស់បឋម ឬបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់ឬអនុវត្តសកម្មភាពហាមឃាត់ផ្សេងទៀតអាចត្រូវបានរារាំងដោយគ្មានការព្រមានដែលជាធម្មតាមិនកំណត់
ប្រភេទរបស់ការបំផ្លិចបំផ្លាញ
ប្រភេទខាងក្រោមគឺជាឧទាហរណ៍នៃការយាយីដែលត្រូវបានរកឃើញជាទូទៅនៅលើវិគីភីឌា សកម្មភាពផ្សេងទៀតដែលមិនមានក្នុងបញ្ជីខាងក្រោមក៏អាចចាត់ទុកថាជាការបំផ្លិចបំផ្លាញផងដែរ:
ធ្វើទំព័រទទេ លុបផ្នែកទាំងអស់ ឬផ្នែកណាមួយនៃអត្ថបទ ដែលបណ្តាលឱ្យសារសំខាន់ត្រូវបានលុប ទោះយ៉ាងណាក៏ដោយ ការដកផ្នែកណាមួយនៃទិន្នន័យចេញ ជួនកាលមិនចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ បើមានសារបំផ្លិចបំផ្លាញពីមុនមក ឬវាជាការលុបសារដែលចម្លងយ៉ាងច្បាស់ជាមួយសារផ្សេងទៀត? ឬការដកអត្ថបទដែលបំពានចេញពីគេហទំព័រផ្សេងទៀត តាមគោលការណ៍រក្សាសិទ្ធិ សារឥតបានការ ឬស្ពែម (Spam) ដោយបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអត្ថបទ ប្រហែលជាផ្សាយពាណិជ្ជកម្មគេហទំព័រផ្ទាល់ខ្លួន ការកែប្រែមិនសមហេតុសមផល បញ្ចូលសារលេងសើច រួមទាំងអត្ថបទ និងតួអក្សរគ្មានន័យចុះ ពេលខ្លះការជួសជុលទាំងនេះគឺផ្អែកលើប្រអប់ខ្សាច់ពីអ្នកប្រើប្រាស់ថ្មី ដែលមិនអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញដោយចេតនា បញ្ចូលពាក្យស្បថ ឬពាក្យជេរ រួមបញ្ចូលពាក្យប្រមាថ ឬពាក្យហាមឃាត់ សរសេររឿងដោយបញ្ចូលផ្នែកណាមួយនៃអត្ថបទ ការពិពណ៌នាសង្ខេប ឬដាក់ក្នុងទំព័រពិភាក្សា ការបំផ្លិចបំផ្លាញដោយសម្ងាត់ ការបំផ្លិចបំផ្លាញប្រភេទនេះភាគច្រើននឹងកែសម្រួលព័ត៌មានក្នុងអត្ថបទដែលពិបាកកត់សម្គាល់ ដូចជាការកែសម្រួលចំនួនលេខ (ឧ. កែសម្រួលកាលបរិច្ឆេទដោយសម្ងាត់) ការបំផ្លិចបំផ្លាញនៅទំព័រអ្នកប្រើប្រាស់ រួមបញ្ចូលពាក្យជេរ ឬការប្រមាថចំពោះអ្នកប្រើប្រាស់ នៅទំព័រអ្នកប្រើប្រាស់ ឬទំព័រពិភាក្សារបស់អ្នកប្រើប្រាស់ (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ ) ការកែសម្រួលទំព័រអ្នកប្រើប្រាស់របស់អ្នកផ្សេងទៀត ដូចជាអក្ខរាវិរុទ្ធ មិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ ប៉ុន្តែជាទូទៅយោងទៅតាមអាកប្បកិរិយានៅវិគីភីឌា គួរអនុញ្ញាតរបស់អ្នកប្រើប្រាស់គួរតែត្រូវបានស្នើសុំជាមុនសិន ការបំផ្លិចបំផ្លាញលើរូបភាព បង្ហោះរូបភាពមិនសមរម្យ រូបភាពអាសអាភាស រូបភាពខ្មោច រូបភាពមនុស្សស្លាប់ ហើយការបញ្ចូលវាទៅក្នុងអត្ថបទដែលមិនទាក់ទងនឹងការបំផ្លិចបំផ្លាញនៅលើវិគីភីឌស ទោះយ៉ាងណាក៏ដោយនៅវិគីភីឌានោះ អត្ថបទមួយចំនួនស្តីពីការអប់រំផ្លូវភេទ ឬសិល្បៈអាចរួមបញ្ចូលការអាក្រាតកាយ បង្ហោះរូបភាពដែលអាចរំលោភលើការរក្សាសិទ្ធិជាប់ៗគ្នា បង្ហោះ ឬប្រើប្រាស់សម្ភារៈនៅលើវិគីភីឌា ដែលបំពានគោលការណ៍រក្សាសិទ្ធិ បន្ទាប់ពីត្រូវបានព្រមាន ចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយសារតែអ្នកប្រើប្រាស់ប្រហែលជាមិនដឹងថាវាជាការរំលោភសិទ្ធិអ្នកនិពន្ធ ដែលសកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ប្រសិនបើអ្នកប្រើប្រាស់បន្តធ្វើសកម្មភាពបន្ទាប់ពីអ្នកប្រើប្រាស់ត្រូវបានជូនដំណឹង ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា ដូចជា ស្លាកទំព័រគំរូលុប ឬលាកទំព័រគំរូព្រមានការបំផ្លិចបំផ្លាញ និងអ្នកប្រើប្រាស់ដែលមិនបំផ្លិចបំផ្លាញ នោះបង្កើតជាការរំខានដល់វិគីភីឌាទាំងមូល (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ ) ចេតនាដកស្លាកទំព័រគំរូចេញ ការលុបស្លាកទំព័រគំរូ {{លុបជាបន្ទាន់ }} {{ការរំលោភសិទ្ធិអ្នកនិពន្ធ }} ឬស្លាកទំព័រគំរូផ្សេងទៀតស្រដៀងគ្នា ជាមួយនឹងចេតនាដើម្បីជៀសវាងការលុបអត្ថបទអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញ សូមចំណាំថា អ្នកប្រើប្រាស់ថ្មីប្រហែលជាមិនយល់ពីប្រព័ន្ធរបស់វិគីភីឌាទេ ហើយគួរមានការអាណិតអាសូរ និងជូនដំណឹងដល់អ្នកប្រើប្រាស់ដោយនាំពួកគេទៅកាន់ទំព័រដែលពិពណ៌នាអំពីគោលការណ៍នេះ ដោយចេតនាដាក់តំណខុស ការកែសម្រួលតំណនៅក្នុងវិគីភីឌា ឬរួមបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធ ពេលខ្លះការបង្ហាញគឺដូចគ្នា ប៉ុន្តែទំព័រគោលដៅមិនពាក់ព័ន្ធទេ មានបំណងផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទំព័រខុស ការផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទៅឈ្មោះផ្សេងទៀតដែលមិនពាក់ព័ន្ធ មិនសមរម្យ នោះអាចចាត់ទុកថាជាការយាយីដើម្បីបញ្ឆោតអ្នកប្រើប្រាស់ចូលទៅក្នុងទំព័រខុស។ ឬបង្កើតការយល់ច្រឡំ បំភ្លៃគំនិតរបស់អ្នកដទៃ ការកែសម្រួលអត្ថបទការពិភាក្សា ឬមតិរបស់អ្នកដទៃនៅលើទំព័រពិភាក្សា ដោយមានចេតនាបំភាន់អ្នកអាន លើកលែងតែការដកពាក្យជេរ ឬជេរស្តីពីការសន្ទនា อទោះជាយ៉ាងណាក៏ដោយ វិគីភីឌាមិនលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកែកំហុសអក្ខរាវិរុទ្ធរបស់អ្នកប្រើប្រាស់ផ្សេងទៀតទេ បង្កើតការបោកបញ្ឆោត ការបង្កើតការបោកបញ្ឆោតដូចជា បុគ្គលដែលមិនមាន កន្លែងឬទីតាំងដែលមិនមាន ឬព័ត៌មានក្លែងក្លាយ សម្រាប់អ្នកអាន ឬអ្នកប្រើប្រាស់ផ្សេងទៀតយល់ខុសវាត្រូវបានគេចាត់ទុកថាជាការបំផ្លិចបំផ្លាញ លុះត្រាតែការបោកបញ្ឆោតលេចធ្លោគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើវិគីភីឌា ឬរឿងបែបនេះលេចឡើងក្នុងប្រលោមលោកជីវិតពិតផ្សេងៗ
អ្វីៗដែលមិនមែនការបំផ្លិចបំផ្លាញ
ទោះយ៉ាងណាក៏ដោយ ពេលខ្លះអាចមានការយល់ច្រឡំគ្នាបានថាសម្រាប់អ្នកប្រើប្រាស់ភ្ញៀវដែលមានប្រហាក់ប្រហែលជាការបំផ្លិចបំផ្លាញ
ប្រអប់ខ្សាច់ ឬការសរសេរសាកល្បងពីអ្នកប្រើប្រាស់ថ្មី ពេលខ្លះការកែប្រែពីអ្នកនិពន្ធសាកល្បងថ្មីៗ អាចហាក់ដូចជាការបំផ្លិចបំផ្លាញ ដែលគួរតែណែនាំថាអ្នកប្រើប្រាស់ថ្មីសរសេរសាកល្បងក្នុងទំព័រ ប្រអប់ខ្សាច់ ដោយគួរតែត្រូវបានស្វាគមន៍អ្នកនិពន្ធថ្មីនិងបន្ថែមទំព័រគំរូ {{test }} ចូលទៅព្រមាន ដែលអ្នកប្រើប្រាស់ថ្មីដែលមានបំណងល្អនឹងបញ្ឈប់ការកែប្រែ និងអាចទៅទំព័រប្រអប់ខ្សាច់ជាមុនសិន ប្រើពាក្យខុស និងប្រើពាក្យបញ្ជាខុស អ្នកនិពន្ធថ្មីក្នុងវិគីភីឌាអាចនឹងប្រើពាក្យបញ្ជាខុស ឬការធ្វើទ្រង់ទ្រាយទំព័រខុស ដោយប្រហែលជាប្តូរផ្នែក "សូមមើលផងដែរ" និង "តំណភ្ជាប់ខាងក្រៅ" ឬអាចដាក់ពាក្យបញ្ជាធ្វើជាអក្សរដិតនិងធ្វើជាអក្សរទ្រេតខុស ដែលគួរតែត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ ហើយអាចនឹងចង្អុលឱ្យចូលទៅអានបន្ថែមនៅ ជំនួយ:ការកែសម្រួល ឬ វិគីភីឌា:Cheatsheet ការបញ្ចូលអត្ថបទមិនអព្យាក្រឹត ការបញ្ចូលអត្ថបទមិនអព្យាក្រឹតដែលមិនត្រូវបានពិចារណាថាជាការបំផ្លិចបំផ្លាញក្នុងវិគីភីឌា លុះត្រាតែថាបញ្ចូលអត្ថបទម្តងហើយម្តងទៀតបន្ទាប់ពីត្រូវបានលុបចេញ ការបញ្ចូលព័ត៌មានខុស ពេលខ្លះអ្នកប្រើប្រាស់មួយចំនួនបញ្ចូលអត្ថបទមិនត្រឹមត្រូវដោយប្រហែលជាជឿថាព័ត៌មាននេះត្រឹមត្រូវ ដែលការកែប្រែនេះមិនត្រូវបានចាត់ទុកថាការបំផ្លិចបំផ្លាញ ដោយសារតែចង់កែលម្អវិគីភីឌាកាន់តែប្រសើរឡើង ដែលប្រសិនបើអ្នកមានព័ត៌មានត្រឹមត្រូវជាមួយនឹងឯកសារយោង គួរតែអាចការពិភាក្សាជាមួយភាគីទាំងពីរបាននិងកែប្រែឱ្យត្រឹមត្រូវ បញ្ចូលអត្ថបទជាភាសាផ្សេង ការបញ្ចូលអត្ថបទជាភាសាផ្សេងក្រៅពីភាសាខ្មែរបញ្ចូលក្នុងទំព័រពហុផ្នែកមិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយអ្នកនិពន្ធអាចមានបំណងដាក់ភាសាផ្សេងៗសម្រាប់ជាឯកសារយោង លើកលែងតែនោះដាក់បញ្ចូលភាសាផ្សេងទៀតទាំងអស់ឬដាក់ភាសាផ្សេងៗជាភាសាចម្បងឬសំខាន់ក្នុងទំព័រនោះ
This article uses material from the Wikipedia ភាសាខ្មែរ article វិគីភីឌា:ការបំផ្លិចបំផ្លាញ , which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0") ; additional terms may apply (view authors ). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses. ®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.