ទុំទាវ

​ទុំទាវ (អង់គ្លេស: Tum Teav) គឺជារឿងប្រលោមលោកសោកនាដកម្មបែបមនោសញ្ចេតនា ដែលនិពន្ធដោយភិក្ខុ ងួនសោម ដែលសរសេរអំពីស្នេហាប្រកាន់វណ្ណៈនា សម័យកាលលង្វែក ក្នុងគ.ស ១៥៧២ រជ្ជកាលព្រះបាទ បរមរាជាទី២ ។ ស្នាដៃនិពន្ធរបស់ ភិក្ខុ ងួនសោម ត្រូវបានព្រះបាទសុីសុវត្ថិ ដាក់បញ្ចូលជាស្នាដៃអក្សរសិល្ប៍ជាតិ ឆ្នាំ១៩២៨ ដែលរៀបជាពាក្យកាព្យ ១០៥០ ល្បះ ដោយស្មើនិង ១១៨ ទំព័រ ។ ស្នាដៃនិពន្ធរបស់លោក ត្រូវបានទទួលស្គាល់ដោយអ្នកនិពន្ធអន្តរជាតិ ប្រដូចទៅនិងរឿងប្រឡោមលោកដ៏ល្បីរបស់អុឺរ៉ុប គឺរឿង រ៉ូមេអូ និង ជូលីអេត (អង់គ្លេស: Romeo and Juliet) និង ប្រឡោមលោកដ៏ល្បីរបស់ចិន គឺរឿង (អង់គ្លេស: The Butterfly Lovers) (ចិន: 梁祝) ដែលមានតួអង្គឈ្មោះ លាំងសុឺបុិ និង ជូអិញថាយ (អង់គ្លេស: Liang Shanbo and Zhu Yingtai).

រឿងទុំទាវ ត្រូវបានយកមកប្រែសម្រួលដោយលោក Frank Stewart ក្នុងឆ្នាំ 1942 ក្នុងសៀវភៅ In the Shadow of Angkor.

ទុំទាវ
ទុំទាវ
ប្រភេទរឿងអក្សរសិល្ប៍ខ្មែរ
អ្នកនិពន្ធភិក្ខុ ងួនសោម
ប្រទេសកម្ពុជា
ភាសាខ្មែរ
ឆ្នាំបោះពុម្ព1915

ទុំទាវ ក្លាយជារឿងអក្សរសិល្ប៍ជាតិ បែបទំនេីប

ទុំទាវ គឺជារឿងប្រលោមលោកបែបទំនេីបដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានក្រុមអ្នកនិពន្ធ យកមកប្រែសម្រួលបោះពុម្ភផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានលោកឧកញ៉ាវិបុលរាជសេនា នូ កន បានយកមកប្រែសម្រួលនិងតាក់តែងថ្មីជារឿង ទាវឯក ដែលប្ដូរជារជ្ជកាលគ្រងរាជរបស់ ព្រះបាទ រាមាជើងព្រៃ ឆ្នាំ (១៥៩៤-១៥៩៦) រឿងទាវឯកនេះដែរបានបោះពុម្ភចេញផ្សាយឆ្នាំ ១៩៤៩. រឿងទុំទាវ ត្រូវបានគេលើកមកបញ្ជូលក្នុងកម្មវិធីសិក្សា ក្នុងសម័យសង្គមរាស្ត្រនិយម ទស្សវតន៍ឆ្នាំ៦០ ដាក់ជាស្នាដៃអក្សរសាស្ត្រខ្មែរ ផ្នែកអត្ថបទពាក្យកាព្យនៃរឿង ដែលត្រូវបានលើកយកមកសូត្រជាបទកាព្យ ពាក្យ៧ ក្នុងនោះដែលត្រូវបានលោក គង់ហួត និង លោកចាវ សេង យកចុះផ្សាយដោយពុទ្ធកវិទ្យាល័យសីហនុរាជ ។ រឿងទុំទាវ ត្រូវបានដាក់បញ្ចូលទៅក្នុងទម្រង់ល្ខោនយីកេផងដែរ ក្នុងឆ្នាំ ១៩៦៥ ក្របខណ្ឌនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតដល់ឆ្នាំ១៩៦៩ រឿងទុំទាវ ក៏ត្រូវបានយកទៅចូលរួមសម្តែងក្នុងមហោស្រពអន្តរជាតិ ប្រទេសម៉ាឡេស៊ីផងដែរ, និងប្រទេសហ្វីលីពីន នាសម័យសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ ១៩៧០ ។

វីរៈភាព នៃមនោសញ្ចេតនា

ទុំទាវ គឺជារឿងប្រឡោមលោក ដ៏សំខានមួយដែលត្រូវបានដាក់បញ្ចូលក្នុងស្នាដៃអក្សរសាស្ត្រ នៃអត្ថបទកំណាព្យបែបមនោសញ្ចេតនា នៃបែបផែនបុរាណរបស់ខ្មែរ ដែលជាអត្ថបទកំណាព្យមួយប្រភេទ ដែលត្រូវបានគេស្គាល់ និង ស្រលាញ់បំផុត ដែលបញ្ចូលពីអត្តចរិតនៃតួអង្គនីមួយៗ និង វីរៈភាពរបស់តួអង្គ ដែលទាមទាររកសិទ្ធសេរីភាព និង ភាពយុត្តិធម៌ ដែលត្រូវបានចាត់ទុក ជារឿងអក្សរសិល្ប៍ខ្មែរ ដែលជាអត្ថបទដ៏ល្អបំផុត ដូចទៅនិង អត្ថបទប្រឡោមលោក របស់ពួកប៉ែកខាងលិច "Romantic Epic". ទុំទាវគឺជាប្រឡោមលោកស្នេហាមួយ ដែលល្បីល្បាញទូទៅនៅក្នុងប្រទេសកម្ពុជា រឿងទុំទាវគឺជារឿងដែលមានលក្ខណៈប្លែកពីរឿងឯទៀតនៅក្នុងរឿងអក្សរសាស្ត្រខ្មែរ ពីព្រោះសាច់រឿង មានបញ្ចាក់ពីទីកន្លែងពិត ឈ្មោះពិត និងសម័យកាលពិតផងដែរ ដែលរឿងមួយនេះត្រូវបានគេលើកយកមកសិក្សាផ្នែកអក្សរសាស្ត្រកំនាព្យ ជាញឹកញាប់ ដែលនិយាយពីតួអង្គនេនទុំ គង់នៅវត្តវិហារធំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតួអង្គ ដែលជាភិក្ខុនេះ ចេះស្មូត សូត្របាលីសាស្ត្រាបុរាណ ដ៏មានទឹកដមដ៏ពិរោះ ខ្ទរខ្ទារ ទៅដល់អ្នកស្រុក ត្បូងឃ្មុំ និងត្រូវបានគ្រួសារនាងទាវ និមន្តអញ្ជើញមកស្មូតដល់ក្នុងផ្ទះ ហើយភិក្ខុទុំ ក៏ចាប់ចិត្តលួចស្រលាញ់នាងទាវ ដើម្បីស្នេហានេះ ភិក្ខុទុំ បានលួចលាចាកសិក្ខាបទ ពីព្រះសង្ឃ ហើយស្កាត់មកជួបនាងទាវ ស្នេហារបស់ពួកគេត្រូវបានបំបែកដោយម្ដាយកំណាចរបស់ទាវដែលមានឈ្មោះថា យាយផាន់ ដែលប្រកាន់វណ្ណៈនៃជនថ្នាក់ទាប ដោយសំលឹងមើលជាបុណស័ក្ដនិងទ្រព្យសម្បត្តិ ហើយពួកគេក៏ត្រូវបំបែកជាច្រើនលើក និងចុងក្រោយត្រូវបានព្រះមហាក្សត្រកាត់សេចក្ដី ឲ្យអ្នកទាំងពីររៀបការនិងគ្នា ដោយសេចក្ដីចង់ផ្ចាញ់ឈ្នះរបស់ តួអង្គអរជូន បានសម្លាប់ទុំ ហើយភក្ដីស្នេហ៍ របស់នាងទាវ បូជាចំពោះស្នេហាពួកគេដោយការធ្វើអត្តឃាតផងដែរ ។ ដោយសារតែអត្ថបទកំណាព្យនៃរឿងនេះ បញ្ចូលនៅចម្រៀងរៀបរាប់គ្រប់បែបយ៉ាងនៃសកម្មភាពរបស់តួងអង្គ ដែលវាមានលក្ខណៈជារឿងពិសេសមួយបែបប្រទេស និងត្រូវបានដាក់បញ្ចូលក្នុងស្នាដៃអក្សរសាស្ត្រខ្មែរ ។

វិភាគអក្សរសិល្ប៍

នៅក្នុងទិដ្ឋភាពសង្គមកម្ពុជា នាសម័យកាលលង្វែក គេតែងតែមានទស្សនៈនៃការ ទុកដាក់កូនចៅរើសគូស្រករ តាមចិត្តគំនិតរបស់ឪពុកម្ដាយ ដែលជាអ្នករៀបចំ និងធ្វើការសម្រេច ជំនួសនៃការផ្សំផ្គុំគូស្នេហ៍កូនរបស់ខ្លួនគ្រប់ៗរូប ។ ដោយសារតែមានផ្នត់គំនិតដូចខាងលើនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា "នំមិនធំជាងនាឡ" ដែលមានន័យថា នំដែលធ្វើធំយ៉ាងណាក៍ត្រូវដាក់នៅលើរវាស់ខ្នាតឧបករណ៍នៃការដាក់នំ ដែលនំតំណាងឲ្យតួអង្គកូន រីឯនាឡ ជាឧបករណ៍សម្រាប់ដាក់នំ ដែលតំណាងឲ្យតួអង្គម្ដាយ ដូចនេះកូនត្រូវស្ដាប់បង្គាប់ម្ដាយ ។ ដោយសារតែអត្ថបទ ទុំទាវ ឆ្លុះបញ្ចាំងពីអត្តចរិតតួអង្គ ក្នុងការទាមទារសិទ្ធសេរីភាព ក្នុងការជ្រើសរើសមនុស្សដោយខ្លួនស្រលាញ់ ដោយគ្មានការបង្ខិតបង្ខំ បែបនេះហើយទើបរឿង ទុំទាវ ត្រូវបានក្រុមអ្នកនិពន្ធជាច្រើនលើកជាស្នាដៃអក្សរសិល្ប៍ថ្នាក់ជាតិ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅក្នុងសង្គម ។

នំមិនធំជាងនាឡិ

  • ទាវមកដល់ហើយចូលកូនស្ដាប់ សូរសព្ទយោបល់ អើយ!និន្ទាមក គេថាទាវខ្ពស់ អើយ!កប់ពពក ម្ដេចធ្លាក់មកជ្រក អើយជន្លេនដី ។
  • ទាវអើយ! ម៉ែខ្មាសគេហួសហេតុ ចូលកូនសង្កេត អើយ!ឱ្យវែងខ្លី ម៉ែសូមឱ្យកូន អើយ!ផ្លាសចិត្តថ្មី ចោលអាអប្រិយអើយ!ទុរយសទុំ ។
  • ម៉ែអើយ! កូនសូមអង្វរចិត្ត សូមម៉ែអាណិត អើយ!ដល់ចិត្តខ្ញុំ ម្ចាស់ជីវិតកូនអើយ!គឺបងទុំ បើបែកគូខ្ញុំអើយ!ស៊ូមរណា ។
  • ត្រូវតែកាត់ចិត្តចោលអាទុំ ព្រោះជីវិតកូន អើយ!ខ្ពស់ថ្លៃថ្លា

ម៉ែលើកឱ្យងួន អើយ!ពិតអស្ចារ្យ សម្បត្តិទ្រព្យធានអើយ! រកផ្ទឹមគ្មាន ។

  • ពាក្យពេចន៍អ្នកម៉ែ សុទ្ធតែផ្ដេសផ្ដាស ម្ដេចប្រែក្រឡាស អើយ!ចិត្តសាមាន្យ មកបំបែកកូន អើយ!ដូចតិរិច្ឆាន ចង់បានរៀបការ ការខ្លួនឯងទៅ ។
  • នែ!កូនអប្រិយ កូនឈាមថោក កូនចិត្តស្មោគគ្រោក អើយ!កូនឈាមខ្មៅ គ្មានពូជគ្មាមេ អើយ!បាប្រដៅ សែនខ្លៅគិតថា "នំធំជាងនាឡ"

គ្រោងសៀវភៅ

ទុំទាវ 
TUM TEAV: A Translation and Analysis of a Cambodian Literary Classic, George Chigas (2005)

ទុំទាវ គឺជារឿងរ៉ាវស្នេហាសោកសៅរបស់ព្រះសង្ឃដែលមានទេពកោសល្យឈ្មោះទុំនិងក្មេងស្រីជំទង់ស្រស់ស្អាតម្នាក់ឈ្មោះទាវ ដែលមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ ។ រឿងរ៉ាវត្រូវបានគេនិយាយជាលក្ខណៈអក្សរសាស្ត្រ អក្សរសិល្ប៍ និងតាមរយៈល្ខោនយីកេ និងខ្សែភាពយន្ត រឿងមួយនេះដែរជាការបកប្រែរបស់អ្នកនិពន្ធនៃព្រះតេជគុណ បុទុមថេរៈ ងួនសោម ។ ដែលវាក៏ពិនិត្យមើលភាពចម្រូងចម្រាស លើការនិពន្ធកំណាព្យ និងការបកស្រាយរបស់អ្នកនិពន្ធ និងអ្នកសំដែង ដែលទាក់ទងផ្នែកអក្សរសាស្ត្រទាក់ទងនឹងព្រះពុទ្ធសាសនា និងក្រមសីលធម៌ប្រពៃណី ការរំលោភអំណាចទៅលើប្រជាជាតិនៃយុត្តិធម៌ ។

មើលផងដែរ

  • រឿងទាវឯក ឆ្នាំ1972
  • រឿងទុំទាវ ឆ្នាំ2003 ដឹកនាំដោយលោក ហ្វៃសំអាង
  • ទុំទាវ បទ នំធំជាងនាឡ DVD ឆ្នាំ 2000 ផលិតកម្មរស្មីហង្សមាស

ឯកសារយោង

Tags:

ទុំទាវ ក្លាយជារឿងអក្សរសិល្ប៍ជាតិ បែបទំនេីបទុំទាវ វីរៈភាព នៃមនោសញ្ចេតនាទុំទាវ វិភាគអក្សរសិល្ប៍ទុំទាវ គ្រោងសៀវភៅទុំទាវ មើលផងដែរទុំទាវ ឯកសារយោងទុំទាវចិនបរមរាជាទី២ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិសម័យកាលលង្វែកអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

អង្គការសហប្រជាជាតិគុណវិបត្តិនៃការជក់បារីសម័យកាលចតុមុខហិរញ្ញវត្ថុលី ក្វាន់យូដើមកំនើតជាតិខ្មែរសង្គ្រាមកម្ពុជា-វៀតណាមពិធីបុណ្យអុំទូកនំបញ្ចុកគុណនាមបរិស្ថានលីប៊ីក្រុងបានលុងតេមិយជាតកក្រុងសៀមរាបបរិយាកាសរាហុប្រវត្តិសាស្ត្រខ្មែរដំបូងប្រាសាទបន្ទាយឆ្មារដែនអគ្គីសនីអាហ្វ្រិកខាងត្បូងស៊ូកាណូខ្មែរក្រោមប្រាសាទក្នុងខេត្តសៀមរាបហ្គូហ្គលប្រវត្តសាស្រ្តនៃប្រទេសកម្ពុជារឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគរឿងមាយាស្ត្រីខេត្តឧត្ដរមានជ័យដើមត្នោតSkypeទន្លេមេគង្គចុងសម័យអង្គរកម្ពុជាប្រជាធិបតេយ្យការស្ដាប់សង្កាត់ចាក់អង្រែក្រោមសុខ ពិសីអតិផរណាជ័យវរ្ម័នទី៧ខេត្តរតនគិរីភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ប្រវត្តិសាស្ត្រភូមាខណ្ឌកំបូលកសិកម្មនៅប្រទេសកម្ពុជាភាពវិជ្ជមានក្នុងអក្សរសិល្ប៍ខ្មែរបដិវត្តន៍បៃតងទីម័រខាងកើតចង្វាក់នៃរបាំប្រពៃណីខ្មែរភូមិសាស្រ្តប្រទេសថៃវត្តព្រះកែវមរកតកម្មបថ១០យូ ធូបឆ្នាំ ២០២៤ប្រពលវប្បកម្មពិធីរៀបមង្គលការអដ្ឋង្គិកមគ្គអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំបទកាកគតិបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាហុក ឡងឌីប្រវត្តិកុំព្យូទ័រស្រុកត្រាំកក់សង្កាត់ស្វាយដង្គំស្រុកស្អាងសង្គ្រាមកូរ៉េអាស៊ីអាគ្នេយ៍ដីគោកភ្នំពេញរឿងកូន៤នាក់មិនបំរើឪពុកមេឌាវិគីស្រុកថ្មគោលប្រេស៊ីលប្រជាធិបតេយ្យខេមរៈ សិរីមន្តខែចន្ទគតិ និង សូរិយគតិប្រាសាទនាគព័ន្ធ🡆 More