យន្តហោះ

យន្តហោះ គឺជាយានជំនិះដែលត្រូវបានរចនាឡើងដើម្បីហោះហើរទៅតាមអាកាស មានយន្តហោះជាច្រើនប្រភេទ រួមទាំង យន្តហោះ ឧទ្ធម្ភាគចក្រ ប៉ាឡុង។ល។ ជាធម្មតា យន្តហោះត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ីន ។ យន្តហោះគឺជាប្រភេទយន្តហោះដឹកជញ្ជូនទូទៅបំផុត ហើយត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើន រួមទាំងការធ្វើដំណើរតាមផ្លូវអាកាស ប្រតិបត្តិការយោធា និងការដឹកជញ្ជូនជាឯកជន។ ជាធម្មតាត្រូវបានបំពាក់ដោយម៉ាស៊ីនយន្តហោះ ឬម៉ាស៊ីនរុញ ហើយអាចមានទំហំចាប់ពីយន្តហោះម៉ាស៊ីនតែមួយតូចរហូតដល់យន្តហោះពាណិជ្ជកម្មធំ។

យន្តហោះ
យន្តហោះកម្ពុជាដោយក្រុមហ៊ុមខេមបូឌាអែម

នៅពេលចាប់ផ្ដើមឡើង និងនៅពេលចុះ យន្តហោះត្រូវប៉ះជាមួយនឹងបរិយាកាសក្រាស់ៗដែលនៅជិតផែនដីបំផុត ដូច្នេះវាចាំបាច់វាត្រូវប្រើកម្លាំងថាមពលខ្លាំង ដើម្បីឡើងឱ្យផុតផ្ទៃពពក ឬចុះឱ្យដល់ដី ទើបធ្វើឱ្យម៉ាស៊ីនរបស់វាមានលក្ខណៈដំឡើងសំឡេង និងកម្លាំងរោទ៍ខ្លាំង។យន្តហោះត្រូវហោះហើរក្នុងរយៈកម្ពស់ខ្ពស់បំផុត គឺប្រហែលជាង១១ គីឡូម៉ែត្រពីដី។ ការហោះហើរនៅកម្ពស់បែបនេះ គឺដោយសារមូលហេតុចំនួន៣ រួមមាន៖ ការសន្សំសំចៃប្រេងសាំង បង្កើនល្បឿន និងការគេចចេញពីឧបសគ្គអាក្រក់ដែលកើតមានឡើង។ នៅពេលយន្តហោះហោះហើរក្នុងរយៈកម្ពស់ខ្ពស់ផុតពីពពក វាមិនចាំបាច់ប្រើប្រាស់ថាមពលម៉ាស៊ីនខ្លាំងនោះឡើយ មានន័យថា នៅពេលវាហោះឡើងដល់រយៈកម្ពស់ជាង១០ គីឡូម៉ែត្រផុតពីផ្ទៃពពកហើយ នោះវានឹងគ្មានឧបសគ្គមករំខានធ្វើឱ្យយន្តហោះប្រឹងដំឡើងថាមពល និងចំណាយប្រេងសាំងច្រើននោះឡើយ។ នៅតំបន់ខាងលើផ្ទៃពពកនេះទៀតសោតក៏មិនសូវមានខ្យល់បោកបក់ខ្លាំងដែរ ដែលស្ថានភាពនេះគឺពិតជាល្អណាស់សម្រាប់ធ្វើឱ្យយន្តហោះហោះហើរបានក្នុងល្បឿនលឿន។ ជាមធ្យមវាអាចហោះបានល្បឿន ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ មូលហេតុចម្បងមួយទៀត គឺការជៀសពីគ្រោះថ្នាក់ដោយសារធម្មជាតិ ដូចជា ខ្យល់ព្យុះ ដុំពពកក្រាស់ៗ ភ្នំខ្ពស់ៗ និងបក្សីធំៗជាដើម។ ត្រង់់ចំណុចនេះ លោកអ្នកប្រហែលជាបានដឹងហើយថា យន្តហោះភាគច្រើនមានគ្រោះថ្នាក់នៅក្នុងកំលុងពេលចាប់ផ្ដើមឡើង និងពេលចុះ។

សូមមើលផងដែរ

ការហោះហើរ

• ប៉ាឡុង

• ពពក

ឯកសារយោង

Tags:

ឧទ្ធម្ភាគចក្រ

🔥 Trending searches on Wiki ភាសាខ្មែរ:

ការបោះឆ្នោតនៅកម្ពុជាភ្លេងពិណពាទ្យឃុំអរិយក្សត្រសុវណ្ណសាមជាតកប្រាសាទអង្គរបច្ចេកវិទ្យាស្គរធំល្បើកឡាហ្វុងតែនមេកានិចស្រុកទឹកឈូចលនានៅក្នុងរូបវិទ្យាស៊ីន ស៊ីសាមុតបញ្ជីព្រះមហាក្សត្រកម្ពុជាអភិប្រាយ​មង្គលសូត្រ ៣៨ ប្រការការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ខេត្តបន្ទាយមានជ័យប្រព័ន្ធកុំព្យូទ័រវិសាខបូជារមណីយដ្ឋានភ្នំសន្ទូចសង្កាត់ស្វាយដង្គំភូមិសាស្ត្រម៉ាឡេស៊ីអង្គការសហប្រជាជាតិសង្គ្រាមផ្ទៃក្នុងកម្ពុជាម៉ែត្រការ៉េមន្ទីរពិសោធន៍វេជ្ជសាស្រ្តសារមន្ទីរទួលស្លែងធនធានធម្មជាតិកម្ពុជាតំបន់ទេសចរណ៍នៅកម្ពុជាប្រាសាទបក្សីចាំក្រុងខែចន្ទគតិ និង សូរិយគតិមហាសមុទ្រប៉ាស៊ីហ្វិកបរមរាជារាមាធិបតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាសេដ្ឋកិច្ចវៀតណាមល្បែងស្ដេចចង់ភពព្រហស្បតិ៍ការប្រើប្រាស់អ៊ីនធើណែតគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្រុកកំពង់សៀមព្រះបាទជ័យវរ្ម័នទី២ប្រតិកម្មគីមីឧទ្យានជាតិនៅកម្ពុជាបញ្ញត្តិប្រាសាទបាគងទស្សនវិជ្ជាប្រដាប់រំលាយអាហារអាល្លឺម៉ង់ប្រាសាទនាគព័ន្ធរាំវង់វិគីភីឌាភាសាខ្មែរអ៊ីនធើណេតផលប្រយោជន៍នៃរុក្ខជាតិហ៊្វូណននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារឿងភ្នំនាងកង្រីអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំកសិកម្មកំណត់ហេតុរបស់ ជីវ តាក្វាន់ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារសមុទ្រកញ្ឆាព្រះរាជពិធីច្រត់ព្រះនង្គ័លច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះសង្កាត់ជ្រោយចង្វារឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យខណ្ឌឫស្សីកែវរាជធានីឧដុង្គចក្រភពអង្គរ គ.ស (៨០២-១៤៣១)ប៉ាពួនូវែលគីនេធម៌សូត្រថ្វាយបង្គំព្រះសាធារណរដ្ឋខ្មែរក្ដារចុចកុំព្យូទ័រឥន្ទ្រទេវី (សតវត្សទី១៣)ជីវវិទ្យាប្រទេសអភិវឌ្ឍកូដ QRវណ្ណដារាជធានីយសោធរបុរៈ🡆 More