ផ្សារធំថ្មី

right|200px

ផ្សារធំថ្មីស្ថិតនៅ រាជធានីភ្នំពេញ
ផ្សារធំថ្មីស្ថិតនៅ រាជធានីភ្នំពេញ

ផ្សារធំថ្មីត្រូវបានកសាងឡើងនៅឆ្នាំ ១៩៣៥-១៩៣៧។ សំណង់ និងម៉ូដនៃផ្សារនេះមានលក្ខណះលេចធ្លោក្នុងចំនោម សំណង់នានានៅក្រុងភ្នំពេញ។ នៅផ្សារនេះមាន ផលិតផលដាក់តាំងលក់គ្រប់ប្រភេទ ពិសេសគ្រឿងអលង្កា មាស ប្រាក់ជាដើម។

តាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់ លោកស្រី ត្រឹង ងា បានសរសេរថា នៅឆ្នាំ១៤៣១ «ព្រះបាទបរមរាជា ចៅពញាយ៉ាត» ក្រោយពីរំដោះ ក្រុងអង្គរ ចេញពីកណ្ដាប់ដៃសៀមឈ្លានពានបានហើយ ទ្រង់បានលើករាជធានីពី ក្រុងអង្គរទៅតាំងថ្មីនៅទួលបាសាន្ត ក្នុងខេត្តស្រីសឈរ (ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម) ដោយសាររាជធានីអង្គរ ទទួលរងការខ្ទេចខ្ទីយ៉ាងដំណំពីសង្រ្គាមខ្មែរ-សៀម មិនអាចស្រោចស្រង់ក្នុងរយៈពេល ខ្លីបាន ម្យ៉ាងរាជធានីអង្គរ នៅជិតរាជធានីស្រីអយុធ្យា ត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ដែលជាហេតុអនុគ្រោះដល់កងទ័ពអយុធ្យា ងាយស្រួលក្នុងការលើកមកវាយលើកក្រោយៗទៀត។

តែព្រះអង្គគង់នៅទួលបាសាន្ត បានតែ១ឆ្នាំ ប៉ុណ្ណោះ ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសាន្តទៅតាំង នៅក្រុងចតុមុខវិញ គឺរាជធានីភ្នំពេញសព្វថ្ងៃ។

ជាដំបូងព្រះបាទពញាយ៉ាត ទ្រង់បានត្រាស់បង្គាប់ឲ្យ សម្ដេចចៅពញាកែវ និងឧកញ៉ាហោរាធិបតីខៀវ និងនាម៉ឺនមន្ត្រីឯទៀត គន់គូរពិនិត្យមើល ស្ថានភាពដី ដែលស្ថិតនៅជិតភ្នំដូនពេញ។ លុះធ្វើការពិនិត្យតាមក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះ ក៏ថ្វាយដំណឹងទៅព្រះបាទ ពញាយ៉ាតវិញភ្លាមថា «តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍ នៃភ្នំដូនពេញ មានជ័យភូមិល្អល្មម សម្រាប់ស្ថាបនារាជធានីថ្មីបាន»។

ក្រោយទទួលបានដំណឹងនេះហើយ ព្រះបាទពញាយ៉ាត ទ្រង់បានត្រាស់ឲ្យអស់ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ដើរកេណ្ឌប្រមូលប្រជារាស្ត្រ ឲ្យមកជួយកសាងព្រះរាជនិវេសន៍ លើកដីសង់កំពែង សង់ប្រាសាទ និងព្រះរាជដំណាក់តូចធំ ក្នុងរយៈពេលដ៏ខ្លីបំផុត។ លុះកិច្ចការបានបំពេញ ចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងពីទួលបាសាន្ត មកគង់នៅភ្នំដូនពេញតាមផ្លូវទឹក ​ដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែរអមព្រះអង្គផងដែរ។

លុះយាងមកដល់ភ្នំដូនពេញហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ឲ្យ ចៅពញាតេជោ ចៅហ្វាយខេត្តសំរោងទង កេណ្ឌប្រជានុរាស្ត្រលើកដីចាក់បំពេញ តំបន់នៅជុំវិញវត្តភ្នំ និងក្នុងព្រះបរមរាជវាំង។ តំបន់នោះក៏ក្លាយទៅជារាបស្មើល្អ រហូតដល់មាត់ទន្លេ ចាប់តាំងពីពេលនោះមក អ្នកស្រុកហៅថា «កំពង់រាប»។ ឯទីដែលចៅពញាតេជោ ឲ្យប្រជានុរាស្ត្រជីកយកអាចម៍ដីទៅចាក់បំពេញនៅកំពង់រាបនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយ អ្នកស្រុកហៅថា «បឹងតេជោ» តរៀងមក គឺនៅកន្លែងនេះហើយជាផ្សារធំថ្មីសព្វថ្ងៃ។ តែបាត់បឹងនោះទៅណា?

ក្រោយមកកម្ពុជាបានធ្លាក់ក្រោមអាណានិគមបារាំង បន្ទាប់ពីមហាអំណាចអឺរ៉ុបមួយនេះ មានទំនាក់ទំនងជាមួយរាជធានីក្រុងឧត្តុង្គ អស់មួយរយៈ ក្នុងរូបភាពជាអាណាព្យាបាលដ៏រឹងមាំមួយ ដើម្បីការពារដែនសីមាពីក្រញ៉ាំសៀមខាងលិច និងចង្កូមយួនខាងកើត។

អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លប់បឹងតេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ១៩២៩ ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ និយាយឲ្យខ្លី ទីតាំងផ្សារធំថ្មីសព្វថ្ងៃ គឺតាំងលើផ្ទៃបឹងតេជោពីអតីតកាល។រាជ


រាជរដ្ឋាភិបាលកម្ពុជា បានបើកការជួសជុល​ផ្សារ​ធំថ្មី​ឡើងវិញ និងចប់សព្វគ្រប់​ជា​ស្ថាពរ ​នៅ​ឆ្នាំ២០១១​ ​ដើម្បីលម្អសោ​ភ័ណភាព​ផ្សារ ក៏ដូចជាលម្អសោភ័ណភាព​រាជធានីទាំងមូល ព្រមទាំ​ងរៀបចំប្រព័ន្ធសុវត្ថិភាព​បែបថ្មី ជូនអាជីវ​ករ និង​ប្រជាពលរដ្ឋ ដែល​អាស្រ័យលក់-ទិញនៅ​ទីនោះ៕

104°55′16″E / 11.56944°N 104.92111°E / 11.56944; 104.92111

តំនភ្ជាប់

Tags:

រូបភា

🔥 Trending searches on Wiki ភាសាខ្មែរ:

វប្បធម៌កម្ពុជាសង្គ្រាមលោកលើកទី២ចិនកូរ៉េអាដុលហ្វ៍ ហ៊ីទ្លែរជប៉ុនខណ្ឌដង្កោខេត្តនៃកម្ពុជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសម័យអាណានិគមនិយមបារាំងពាណិជ្ជកម្មអន្តរជាតិស្នេហាហេង សំរិនកៅណ្ឌិន្យទី១ស្រុកមេសាងប្រវត្តិសាស្ត្រកម្ពុជាសីល ៥ខណ្ឌចំការមនពិធីរៀបមង្គលការត្រៃលក្ខណ៍សហភាពអឺរ៉ុបស្រីរាជាខ្មែរសារមន្ទីរទួលស្លែងសីលធម៌ខេត្តរតនគិរីចំណែកថ្នាក់នៃភាវៈរស់ខេត្តបន្ទាយមានជ័យប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចពិធីបុណ្យមាឃបូជាល្បែងស្វាដណ្ដើមស្លឹកឈើនគរបី (សាមកុក)ពុទ្ធសាសនា​ដូច​ម្តេចអារ៉ាប៊ីសាអ៊ូឌីតកីឡាអាសុីអាគ្នេយ៍ ២០២៣ប្រវត្តិបុណ្យភ្ជុំបិណ្ឌល្បែងលាក់កន្សែងដែនអគ្គីសនីភិក្ខុសោមសិលាចារឹកចេនឡាប្រាសាទភ្នំបាខែងផលិតផលក្នុងស្រុកសរុបទេសចរណ៍ហ្វេសប៊ុកបដិវត្តន៍បៃតងភាសាបាលីសំស្ក្រឹតកម្ពុជាប្រជាធិបតេយ្យយសោធរបុរះច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ក្រុងក្រចេះទ្វីបអឺរ៉ុបប្រាសាទភ្នំដាខេត្តក្រចេះអាម៉ុកត្រីសិទ្ធិមនុស្សហូ ជីមិញប្រាសាទព្រៃគុករដ្ឋាភិបាលជ័យវរ្ម័នទី២រឿង ពិតរបស់ខ្ញុំ ភាគ២ភាសាថៃការរស់នៅរបស់ខ្មែរបុរេប្រវត្តិសង្គ្រាមកម្ពុជា-វៀតណាមស្រុកចំការលើភាសាឥណ្ឌូនេស៊ីសករាជរបាំបុកល័ខសេដ្ឋកិច្ចកម្ពុជាម៉ង់តេរីយើអង្គរធំយេនឌ័រអ៊ីនធើណេតប្រាសាទភ្នំបាណន់ប្រាសាទភ្នំបាសិទ្ធ🡆 More