តំបន់ទេសចរណ៏ខេត្តព្រះសីហនុ

​​​​តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ

ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុងនោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមាន៖


រមណីដ្ឋានឆ្នេរអូរឈើទាល

ឆ្នេរអូឈើទាលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ។ តំបន់ឆ្នេរនេះមានលក្ខណះល្អជាងគេ

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពឆ្នេរអូរឈើទាល

ដែលមានឆ្នេរខ្សច់លាតសន្ធឹងវែង និងជម្រៅទឹករាក ​​

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពឆ្នេរអូរឈើទាល

សភាពទឹកសមុទ្រមានសភាពស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញក៏មានលក្ខណះស្ងប់ស្ងាត់ដែល បើពិនិត្យមើលលក្ខណះ

ភូមិសាស្រ្តរបស់រមណីដ្ឋានឆ្នេរអូឈើទាល យើងឃើញមានសភាពប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត ទាំងការដើរលេងកំសាន្តរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ទាំងការរៀបចំកន្លែងស្នាក់នៅសណ្ឋាគារគ្រិស្តាល រឺសណ្ឋាគារឆ្នេរសមុទ្រ។ ចំនែកឯចំណីអាហារមានការលក់ដូរគ្រប់មុខតាមតំរូវការភ្ញៀវ។


រមណីដ្ឋានឆ្នេរសុខា

តំបន់ឆ្នេរនេះមានលក្ខណះឆ្នេរខ្សច់លាតសន្ធឹងវែង ប៉ុន្តែជំរៅទឹកជ្រៅមានលក្ខណះអូរអ៊រដោយភ្ញៀវទេសចរណ៏អន្តរជាតិ ពេញ និយមទៅងូតទឹកកំសាន្តនៅទីនោះ។ឆ្នេរសុខាមានការលក់គ្រឿងហូបចុក និងកន្លែងស្នាក់នៅច្រើន ដែលបង្ករលក្ខណះងាយស្រួលទៅដល់ភ្ញៀវដែលមកកំសាន្តនៅទីនោះ។


រមណីដ្ឋានឆ្នេរប្រាំពីរជាន់

តំបន់ឆ្នេរនេះភាពអូរអ៊រជាមធ្យម ដោយតំបន់នោះមានទីធ្លាចង្អៀតហើយទឹកសមុទ្រមានរលកធំៗ និងឆ្នេរខ្លី។តំបន់រមណីដ្ឋានឆ្នេរប្រាំពីរជាន់មានភ្ញៀវទេសចរណ៍ច្រើនបន្ទាប់ពី ឆ្នេរសុខា តែភាគច្រើនជាភ្ញៀវជាតិ។

រមណីដ្ឋានឆ្នេរដើមជ្រៃ

ឬ ឆ្នេរមុខសាលាក្រុង៖ជាតំបន់ពុំសូវមានអ្នកទេសចរណ៍ទៅងូតទឹកទេ ព្រោះតំបន់នោះមានភោគនីយដ្ឋានធំមួយ ដែលសង់នៅជាប់មាត់សមុទ្រដែលមានលក្ខណះប៉ះពាល់កន្លែងកំសាន្ត។ ដែលអ្នកទេសចរណ៍ភាគច្រើនដើរកំសាន្តក្រោយពេលងូតទឹករួច ដោយទីនោះមានសួនច្បារល្អហើយទូលំទូលាយមានរូចំលាក់ ដែលទើបតែកសាងថ្មីច្រើនសំរាប់ថតរូបអ្នកទេសចរណ៏ ដែលមកលេងខេត្តព្រះសីហនុ។

រមណីដ្ឋានកោះពស់

ជាតំបន់នៅដាច់ពីឆ្នេរសមុទ្រមានចំងាយ១គ ម ពីមុខខេត្តព្រះសីហនុ។តំបន់នេះពីមុនពុំសូវអ្នកទេសចរណ៍ទេ តែឥឡូវ

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ស្ពានតេជោមរកត
តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពនៅលើស្ពានកោះពស់

រាជរដ្ឋាភិបាលបានកសាងផ្លូវលើទឹក រួចដូចច្នេះទើបមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកកំសាន្តនៅទីនោះច្រើន។

រមណីដ្ឋានភ្នំលើ

ជាតំបន់ប្រភេទរមណីដ្ឋានធម៍ជាតិ និង វប្បធម៍។ក្រៅពីសង្កេតឃើញវត្តមួយដែលកសាងនៅលើភ្នំ។តំបន់ភ្នំនេះគេ សង្កេតឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅលេងសាន្តបុណ្យប្រពៃណីជាតិយើង។

រមណីដ្ឋានក្បាលឆាយ

ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧គម ពីខេត្តព្រះសីហនុ បត់ឆ្វេង ៦គមទើបទៅដល់ទឹកធ្លាក់

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពនៅទឹកជ្រោះក្បាលឆាយ
តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទឹកជ្រោះក្បាលឆាយ

ក្បាលឆាយ។ ទឹកជ្រោះក្បាលឆាយ មានប្រភពទឹកច្រើននៅតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែមកដល់ចំនុចខាងមុខក្បាលឆាយមានប្រភពទឹកហូរ តែបីផ្លូវទេដែលមានកំពស់ ២ម ទៅ៤ម។ ចរន្តទឹកមកដល់ចំនុចក្បាលឆាយ គឺ ចរន្តតែមួយ ដែលមានទឹកហូរយ៉ាងខ្លាំង ហើយធ្លាក់ក្នុង ល្បាប់ទឹកមានកំពស់ ១៤ម។ ប្រវត្តិទឹកក្បាលឆាយត្រូវបានរកឃើញនៅឆ្នាំ 1960ដល់1963 ត្រូវបានរៀបចំជាកន្លែងប្រភពផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់ ក្នុង ខេត្តព្រះសីហនុ។ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសារតែសង្រៀមកើតឡើង នោះក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរ ក្រហម។លុះមកដល់ឆ្នាំ1997តំបន់ក៏បានក្លាយជាតំបន់អភិវឌ្ឍន៏នៅក្នុងឆ្នាំ1998តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រួចចាប់ ផ្តើមកសាងផ្លូវ កែប្រែតំបន់នេះជារមណីដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរណ៍ក្នុងស្រុក និង ក្រៅប្រទេសមកកំសាន្តសប្បាយនៅទីនោះ។

Tags:

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរអូរឈើទាលតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរសុខាតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរប្រាំពីរជាន់តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរដើមជ្រៃតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានកោះពស់តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានភ្នំលើតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានក្បាលឆាយតំបន់ទេសចរណ៏ខេត្តព្រះសីហនុ

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គមរាស្រ្តនិយមសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤សិក្ខាបទ១០កូរ៉េខាងជើងវប្បធម៌ខេត្តព្រះវិហារព្រែកជីក(ព្រែកយួន)គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាទុំ (តួអង្គ)អាស៊ីប្រភេទថនិកសត្វព្រៃនៅកម្ពុជាសីល១០ក្ងោកជ័យវរ្ម័នទី៧ស្រុកសូទ្រនិគមឧទ្យានជាតិនៅកម្ពុជាស្រុកមេមត់ខណ្ឌកំបូលក្រមង៉ុយបញ្ជីរាយប្រទេសតាមចំនួនប្រជាជនធនាគារពិភពលោកបុណ្យឦសានវរ្ម័នទី១មហាសករាជភាពលំអៀងការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣នរោត្តមសាគរវិទ្យាខ្សែអេក្វាទ័រខណ្ឌច្បារអំពៅរឿងកុលាបប៉ៃលិនវគ្គទី១ព្រះព្រហ្មបុណ្យវិសាខបូជាទីក្រុងបង់ក្លាដែសរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យទន្លេសាបកម្ពុជាការធ្លាក់ចុះនៃសម័យអង្គរម៉ូនីទ័រកុំព្យូទ័រសត្វឆ្អឹងកងព្រះត្រៃបិដកភាសាអង់គ្លេសព្រះកែវហ្វាទី២សារពាង្គកាយសារមន្ទីរជាតិវប្បធម៌ថៃវិសាខបូជាផ្លូវជាតិលេខ៤ (កម្ពុជា)សិទ្ធិមនុស្សពិធីបុណ្យបច្ច័យបួនរឿង ដើមកំណើតក្រុងភ្នំពេញស្រុកអូររាំងឪឧដុង្គស្គរធំប្រព័ន្ធកុំព្យូទ័រមីក្រូសេដ្ឋកិច្ចសេដ្ឋកិច្ចឡាវការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសង្កាត់ជ្រោយចង្វារខណ្ឌដូនពេញអក្សរសិល្ប៍ពុទ្ធនិយមក្លាយទ្វីបអឺរ៉ុបបទព្រហ្មគីតិរណសិរ្សរំដោះជាតិប្រជាជនខ្មែរសុខភាពក្រុងច្បារមនប្រាសាទបក្សីចាំក្រុងច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនត្រឹង ងាបាងកកកំពង់ផែប្រទេសកម្ពុជាឆ្កែព្រះបាទជ័យវរ្ម័នទី២ពិធីបញ្ជាប់ពាក្យអបាយមុខអាលុយមីញ៉ូមភូមិសាស្ត្រ🡆 More