ជ័យវរ្ម័នទី២

ជ័យវរ្ម័នទី២ (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។

ជ័យវរ្ម័នទី២

ឯកសារ:Chey Varaman II.jpg
រជ្ជកាល ៧៧០-៨៥០​ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៨០២-៨៣៥
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ជ័យវរ្ម័នទេវរាជ
មរណៈនាម ព្រះបាទ បរមទេវរាជ
ក្សត្រមុន បុស្កៈរាជ
រាជបន្ត ជ័យវរ្ម័នទី៣
សន្តិវង្ស កៅណ្ឌិន្យ] (អំបូរខ្មែរជ្វា)
ប្រសូត្រ ៧៧០
ចូលទីវង្គត់ ៨៥០ (ជន្មាយុ ៨០)
ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិព្រះសិវៈនិយម

ការតស៊ូរំដោះជាតិ (៧៨០-៨០០ នៃគ.ស)

ក្នុងឆ្នាំ ៧៨០ នៃគ.ស ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ (អង់គ្លេស: Sailendra) បានលើកទ័ពជើងទឹកមកវាយសង្គ្រប់លើក្រុង "គុម្ភពបុរៈ" ខេត្តក្រចេះ ព្រះបាទ ជ័យវរ្ម័នទី២ បានភៀសព្រះកាយទៅ ឥន្ទ្របុរៈ ខេត្តត្បូងឃ្មុំ ហើយបានសាងបន្ទាយព្រៃនគរនៅទីនោះ នៅឆ្នាំ៧៨១ នៃគ.ស។ ដែលមានការជ្រោមជ្រៃងពីរាជគ្រូរបស់ព្រះអង្គនាម "សិវៈកៃវល្យៈ" ដែលបានបណ្ដុះបណ្ដាលព្រះអង្គអំពីក្បួនច្បាប់ក៏សាងនគរ និងវិជ្ជាក្បួនទ័ពផ្សេងៗ ដោយសារតែពេលនោះទ្រង់មានព្រះជន្មក្មេងវ័យពេក ។ ក្រោយមកក្នុងឆ្នាំ​ (៧៩០-៨០០ នៃ គ.ស) ទ្រង់បានប្រកាសសង្គ្រាមបណ្ដេញពួកជ្វា ឲ្យចេញពីកម្ពុជៈទេស នៃ "អាណាចក្រចេនឡាទឹក" ហើយបានផ្លាសរាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីមានឈ្មោះថា "មហិន្ទ្របរព័ត" ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សិវៈលិង្គ ១០០០) និង បាមធ្វើពិធីទេវរាជ ព្រះសិវៈនិយម នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្នុងឆ្នាំ ៨០២ នៃគ.ស ។

លទ្ធិទេវរាជ នៃព្រះសិវៈនិយម

ឯកសារ:Chey Varaman Teveak Reach.jpg
ជ័យវរ្ម័នទី២ ធ្វើពិធីលទ្ធិទេវរាជ នៃព្រះសិវៈនិយមនិងប្រកាសខ្លួនជាស្ដេចចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃគ.ស ។

ជ័យវរ្ម័នទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនប្រសិទ្ធីនាមយ៉ាងឱឡារិកធ្វើឡើងដោយ​ លទ្ធិទេវរាជ ក្នុងឆ្នាំ ៨០២ នៃ គ.ស លើភ្នំពិសិដ្ឋ "មហិន្ទ្របរព័ត" បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យរាជា "អាណាចក្រខ្មែរ" ។ ក្នុងពិធីនេះ ព្រះបាទ ជ័យវរ្ម័នទី២ មាននាមជាស្ដេចថា ៖ វ្រះបាទធូលិជេង វ្រះកម្រតេង អញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ រីឯ សិលាចារឹកមួយមកពី ប្រាសាទស្ដុកកក់ធំ បានរៀបរាប់ថានៅលើកំពូលភ្នំគូលែន ជ័យវរ្ម័នទី២ បានបញ្ជាឱ្យសមណៈព្រាហ្មណ៍នាម "ហិរណ្យទាម" ធ្វើពិធីទេវរាជ ដែលតែងតាំងទ្រង់ជា "ចក្រវរ្តិន" ស្ដេចចក្រ លទ្ធិនេះបានធ្វើឱ្យព្រះអង្គក្លាយជាកំពូលក្សត្រនៅលើដែនដី ដូច្នេះហើយទ្រង់បានឡើងសោយរាជ្យដើម្បីបង្រួបបង្រួមប្រទេសនេះឡើងវិញ ក្លាយជា រាជា "អាណាចក្រកម្ពុជៈទេស" ។

ការទទួលយក សាសនាព្រះពុទ្ធ

ជ័យវរ្ម័នទី២ 
ព្រះអង្គធំភ្នំគូលេន

ក្រោយមកនៅឆ្នាំ ៨១៧ នៃ គ.ស ទើបទ្រង់ផ្លាសប្ដូរមកគោរពនៅ ព្រះពុទ្ធសាសនា វិញ ដោយបានសាងនៅទីសក្ការៈបូជា ដូចជា ប្រាសាទអារាមរោងចិន និង រូបព្រះពុទ្ធបដិមាយ៉ាងធំនៅកំពូលភ្នំគូលេន ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន ហៅថា (ព្រះធំភ្នំគូលេន) ហើយក្រោយមកទ្រង់បានផ្លាសប្ដូររាជធានី ចុងក្រោយមក (ហរិហរាល័យ) ហើយបានសាងរាជធានីឈ្មោះថា "អមរេន្ទ្របុរៈ" នៅតំបន់ ប្រាសាទកំពង់ក្ដី ក្នុង ខេត្តសៀមរាប បច្ចុប្បន្ន ហើយទ្រង់បានសាងប្រាសាទ បូជាចំពោះ ព្រះពុទ្ធសាសនា មហាយាន ដែលមានឈ្មោះថា "ប្រាសាទព្រះកែវ" ។

ជ័យវរ្ម័នទី២ ញាត្តិវង្ស

ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានរៀបអភិសេកនឹងស្ត្រីម្នាក់នាម "ហង្សអម្រិត" ហើយមានបុត្រាមួយអង្គព្រះនាម ជ័យវរ្ម័នទី៣ ក្រោយមកទ្រង់បានសោយទិវង្គតនៅឆ្នាំ ៨៥០ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ បរមេកេរស្វរៈ ប្រែមកថា "ព្រះបាទ បរមទេវរាជ" រាជបល័្លងទ្រង់ត្រូវបានសោយរាជ្យបន្តដោយបុត្រារបស់ទ្រង់ ព្រះបាទ ជ័យវរ្ម័នទី៣ ក្នុងឆ្នាំ ៨៣៥ នៃ គ.ស ហើយទ្រង់បាន រៀបអភិសេកនឹងស្ត្រីម្នាក់ក្នុងរាជវង្សខ្ពង់ខ្ពស់ដូចគ្នា នាម "ធរណីន្ទ្រទេវី" ។

កំណត់ត្រា ប្រវត្តិវិទូ

  • Sak-Humphry, Chhany. The Sdok Kak Thom Inscription. The Edition of the Buddhist Institute 2005.
  • Higham, Charles. The Civilization of Angkor. University of California Press 2001.
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.
  • Mabbett, Ian and Chandler, David. The Khmers. Blackwell Publishers Ltd. 1996.
  • Coedès, Georges. Les capitales de Jayavarman II.. Bulletin de l'EFEO (Paris), 28 (1928).
  • Wolters, O. W. (1973). "Jayavarman II's Military Power: The Territorial Foundation of the Angkor Empire". The Journal of the Royal Asiatic Society of Great Britain and Ireland 105 (1): 21–30. DOI:10.1017/S0035869X00130400.
  • Jacques, Claude and Lafond, Philippe. The Khmer Empire: Cities and Sanctuaries from 5th to 13th Century. River Books [2007].
  • Jacques, Claude. La carrière de Jayavarman II., Bulletin de l'EFEO (Paris), 59 (1972): 205-220.
  • Jacques, Claude. On Jayavarman II., the Founder of the Khmer Empire. Southeast Asian Archaeology 3 (1992): 1-5.
  • Jackson, Rees and Dau Du Gau "The Khmer Empire: Jayavarman the II/History" (2001) (New-Zealand)

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ជ័យវរ្ម័នទី២
(គ.ស ៧៧០-៨៥០)
មុនដោយ
បុស្កៈរាជ
ចក្រភពខ្មែរ
៨០២–៨៣៥
តដោយ
ជ័យវរ្ម័នទី៣

ឯកសារយោង

Tags:

ជ័យវរ្ម័នទី២ ការតស៊ូរំដោះជាតិ (៧៨០-៨០០ នៃគ.ស)ជ័យវរ្ម័នទី២ លទ្ធិទេវរាជ នៃព្រះសិវៈនិយមជ័យវរ្ម័នទី២ ការទទួលយក សាសនាព្រះពុទ្ធជ័យវរ្ម័នទី២ ញាត្តិវង្សជ័យវរ្ម័នទី២ កំណត់ត្រា ប្រវត្តិវិទូជ័យវរ្ម័នទី២ មើលផងដែរជ័យវរ្ម័នទី២ តំណភ្ជាប់ រជ្ជកាលគ្រងរាជជ័យវរ្ម័នទី២ ឯកសារយោងជ័យវរ្ម័នទី២ព្រះសិវៈសំស្ក្រឹតអង់គ្លេសឥណ្ឌូណេស៊ី

🔥 Trending searches on Wiki ភាសាខ្មែរ:

កូរ៉េតេឡេក្រាម (កម្មវិធី)ការប្រើប្រាស់អ៊ីនធើណែតពេជ្រ ទុំក្រវិលបុណ្យចូលឆ្នាំចិនចេនឡាប្រាសាទអង្គរគួច ម៉េងលីប្រវត្តិសាស្ត្រចិនស្រុកគងពិសីស៊ូកាណូសុខ ពិសីទន្លេសាបរបបកម្ពុជាប្រជាធិបតេយ្យស្រុកពញាឮវេយ្យាករណ៍ភាសាខ្មែរមហាសមុទ្រខេត្តពោធិ៍សាត់ម៉ាស៊ីនចំហេះក្នុងស្រុកទ្រាំងចាប៉ីដងវែងវារៈឡើងស័កក្រុងកំពង់ចាមឥណ្ឌាទេសចរណ៍នៅប្រទេសកម្ពុជាទំនាក់ទំនងអន្តរជាតិផ្លូវជាតិលេខ៥ (កម្ពុជា)ទន្លេបាសាក់មហាត្មះគន្ធីហ្គូហ្គលច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសស្រុកដំបែរដ្ឋប្រាសាទភ្នំបាខែងការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការមណ្ឌាទេវីព្រះរាជសង្ហារកម្ពុជាអង្គការពាណិជ្ជកម្មពិភពលោកម៉ូនីទ័រកុំព្យូទ័រទន្លេមេគង្គអង្គ​នៃ​ឧបោសថសីលសិក្ខាបទ៥សិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរក្ដារចុចកុំព្យូទ័រកែម ឡីបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនពិធីបុណ្យអុំទូកហេង សំរិនរដ្ឋធម្មនុញ្ញវៀតណាមបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាធម៌ផ្សាយមេត្តារដ្ឋសភាជាតិវៀតណាមឧបករណ៏ភ្លេងខ្មែរបដិវត្តន៍វប្បធម៌ការធ្វើពាណិជ្ជកម្មល្ខោនខ្មែរល្បុក្កតោទេសចរណ៍មុខងារប្រាសាទយូណេស្កូខណ្ឌកំបូលក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ល្បែងលាក់កន្សែងគោលនយោបាយរូបិយវត្ថុខេត្តកំពង់ធំការប្រើប្រាស់ អ៊ីម៉ែលកោសិកាជីវវិទ្យាMicrosoft word 2007សហរាជាណាចក្រឃុំមោង (ស្រុក មោងឫស្សី)កុំព្យូទ័រនិមិត្តសញ្ញាគីមីកញ្ឆាប្រាសាទតាព្រហ្មធនាគារពិភពលោកក្រុងសៀមរាប🡆 More