គោលនយោបាយរូបិយវត្ថុ

សូមចាំថាចម្លើយនេះមិនប្រាកដ១០០ភាគរយទេព្រោះខ្ញុំបានកែខុសបែបបទដើមហើយ។

សូមអរគុណ

PS from B2C1

គោលនយោបាយរូបិយវត្ថុគឺជាដំណើរការដែលអាជ្ញាធររូបិយវត្ថុនៃប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ(supply of money) ដោយការកំណត់អត្រាការប្រាក់(interest) សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាព។ គោលបំណងសំខាន់នៃគោលនយោបាយនេះគឺស្ថិរភាពតម្លៃ និងអត្រាគ្មានការងារធ្វើទាប។

គោលនយោបាយរូបិយវត្ថុសំដៅលើគោលនយោបាយពង្រីក (expansionary) ឬបង្រួម (contractionary) ដែលគោលនយោបាយពង្រីក (expansionary policy) បង្កើនការផ្គត់ផ្គង់សរុបនៃរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពគ្មានការងារធ្វើនៅក្នុងពេលមានវិបត្តិ ដោយបញ្ចុះថ្លៃអត្រាការប្រាក់ក្នុងក្ដីសង្ឃឹមថាឥណទានងាយស្រួលនឹងអាចជំរុញកំណើនពាណិជ្ជកម្ម។ ចំណែកគោលនយោបាយបង្រួម (contractionary policy)កាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា។

គោលនយោបាយរូបិយវត្ថុខុសពីគោលនយោបាយសារពើពន្ធដែលសំដៅលើពន្ធដារ ការចំណាយរបស់រដ្ឋាភិបាល និងកម្ចី។

សេចក្ដីសង្ខេប

គោលនយោបាយរូបិយវត្ថុផ្អែកលើទំនាក់ទំនងរវាងអត្រាការប្រាក់នៅក្នុងសេដ្ឋកិច្ចមួយដែលជាតម្លៃដែលអាចឲ្យខ្ចីលុយបាន និងការផ្គត់ផ្គង់រូបិយវត្ថុសរុប។ គោលនយោបាយរូបិយវត្ថុប្រើឧបករណ៍ជាច្រើនដើម្បីគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់រូបិយវត្ថុសរុប ដើម្បីមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច (economic growth) អតិផរណា (inflation) អត្រាប្ដូរប្រាក់ជាមួយរូបិយវត្ថុផ្សេងៗ និងអនិកម្មភាព (unemployment)។ នៅពេលដែលរូបិយវត្ថុស្ថិតនៅជាឯកាធិភាពនៃអ្នកបង្កើត ឬនៅពេលដែលប្រព័ន្ធបោះពុម្ពក្រដាសប្រាក់មានចំណងនឹងធនាគារកណ្ដាល អាជ្ញាធររូបិយវត្ថុមានសមត្ថកិច្ចក្នុងការកែប្រែការផ្គត់ផ្គង់រូបិយវត្ថុដែលអាចធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ (ដើម្បីសម្រេចបានគោលដៅនៃគោលនយោបាយ)។ គោលនយោបាយរូបិយវត្ថុបានចាប់ផ្ដើមតាំងពីសតវត្សទី ១៩ ដែលពេលនោះគេប្រើដើម្បីរក្សាស្ដង់ដារមាស (gold standard)។

គោលនយោបាយមួយសំដៅថាជាគោលនយោបាយបង្រួមនៅពេលដែលវាកាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ឬបង្កើនត្រឹមតិចតួចបំផុត ឬវាបង្កើតអត្រាការប្រាក់។ គោលនយោបាយពង្រីកបង្កើតការផ្គត់ផ្គង់រូបិយវត្ថុយ៉ាងឆាប់រហ័យ ឬកាត់បន្ថយអត្រាការប្រាក់។ លើសពីនេះទៅទៀត គោលនយោបាយរូបិយវត្ថុត្រូវបានចាត់ទុកថា៖ តម្រូវចិត្ត ប្រសិនបើអត្រាការប្រាក់ដែលកំណត់ដោយអាជ្ញាធររូបិយវត្ថុកណ្តាលមានគោលបំណងបង្កើតកំណើនសេដ្ឋកិច្ច, អព្យាក្រឹត ប្រសិនបើវាមិនមានគោលបំណងបង្កើតកំណើន ឬប្រឆាំងនឹងអតិផរណា, តឹងរ៉ឹង ប្រសិនបើវាមានគោលបំណងកាត់បន្ថយអតិផរណា។

ទ្រឹស្ដី

ប្រវត្តិគោលនយោបាយរូបិយវត្ថុ

និន្នាការធនាគារកណ្ដាល

ប្រទេសកំពុងអភិវឌ្ឍន៍

ប្រភេទគោលនយោបាយរូបិយវត្ថុ

គោលដៅអតិផរណា

គោលដៅកម្រិតថ្លៃ

រូបិយវត្ថុសរុប

អត្រាការប្រាក់ថេរ

ស្ដង់ដារមាស

គោលនយោបាយរបស់ប្រទេសផ្សេងៗ

ឧបករណ៍គោលនយោបាយរូបិយវត្ថុ

មូលដ្ឋានរូបិយវត្ថុ

តម្រូវការទុនបម្រុង

ការឲ្យខ្ចី

អត្រាការប្រាក់

គណៈរូបិយវត្ថុ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អតិផរណារដ្ឋបាលសាធារណៈនាគខ្មែរលើភ្នំភ្លើងជនជាតិលាវក្រុមប្រឹក្សាខេត្តភពអង្គារអង្គការសហប្រជាជាតិសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរដ្ឋធម្មនុញ្ញវៀតណាមឃុំប៊ូស្រានរោត្តមល្បុក្កតោសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវារៈវ័នបតហ៊ុន ម៉ាណែតអេហ្ស៊ីបផែនដីខណ្ឌពោធិ៍សែនជ័យទុំ (តួអង្គ)បកប្រែស្ពានប្រាប់ទិសខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមអក្សរទេវនាគរីទស្សនវិជ្ជាបុណ្យវិសាខបូជាល្បែងបោះអង្គញ់តេជោយ៉តហេដ្ឋារចនាសម្ព័ន្ធក្រុមប្រឹក្សារាជសម្បត្តិមូលនិធិរូបិយវត្ថុអន្តរជាតិជ័យជេស្ឋាទី២ល្បែងប្រជាប្រិយខ្មែរច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ស៊ីសុវត្ថិ កុសមៈរាក្យៈសាទេវីចក្រភពអង្គរ(៨០២-១២១៨)ស្រុកថ្មពួករូបវិទ្យាព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិប៉ុលពតបព្វជិតរមណីយដ្ឋានទឹកឆាព្រះអាទិត្យម៉ាឡេស៊ីស្រុកគងពិសីសម័យកាលចតុមុខសង្គមរាស្រ្តនិយមកិរិយាស័ព្ទភូមិសម័យឧដុង្គសហគមន៍ប្លុក(វែបសាយ៍)ល្បែងលាក់កន្សែងវិទ្យាសាស្ត្រស្រូវនាងកាកីរឿងមហាភារតយុទ្ធជយរាជទេវីបញ្ជីរាយនាម ភ្នំនៅកម្ពុជាវត្ថុបុរាណនៅកម្ពុជាសេដ្ឋកិច្ចប្រជាធិបតេយ្យកែវ សារ៉ាត់ខ្មែរក្រោមគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាជំងឺអុតស្វារោគគ្រុនចាញ់ទន្លេសាបបាងកកភាសា និង​អក្សរ​ខ្មែរផ្លូវទឹកកម្ពុជារឿងចចកអ៊ីស្រាអែលរឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ🡆 More