អង្គការវិទ្យាស្ថានបើកទូលាយ (អង់គ្លេស៖ Open Institute) គឺជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ និងមិនរកប្រាក់ចំណេញ ដែលប្រមើលមើលថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍ និង សង្គមដែលមានយុត្តិធម៌តាមរយៈប្រជាជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍យ៉ាងទូលំទូលាយ ។
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងចលនាសង្គមនិងនយោបាយ ដោយមានសិទ្ធិក្នុងការបញ្ចេញមតិនិងសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មាន ជាគ្រឹះចំបងសម្រាប់សង្គមមួយដែលមានយុត្តិធម៌និងប្រជាធិបតេយ្យ។ ជាមួយនឹងហេតុផលនេះ វិទ្យាស្ថានបើកទូលាយត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវព័ត៌មាន ឧបករណ៍ និងចំណេះដឹង និងដើម្បីជំរុញដល់ការប្រាស្រ័យទាក់ទងក្នុងសង្គម ។ យុទ្ធសាស្ត្រសំខាន់ៗរបស់អង្គការរួមមាន ការផ្តល់ឧបករណ៍កុំព្យូទ័រជាភាសាខ្មែរ ការកសាងសមត្ថភាពដោយផ្តល់វគ្គបណ្តុះបណ្តាលកុំព្យូទ័រដោយឥតគិតថ្លៃនៅទូទាំងប្រទេស ផ្តល់បណ្តាញអេឡិចត្រូនិចសម្រាប់ការចែករំលែកព័ត៌មាននិងការពិភាក្សានិងរៀបចំការជួបជុំដោយផ្ទាល់ដើម្បីពិភាក្សាអំពីកង្វល់ក្នុងសង្គមដែលរាប់បញ្ចូលទាំងការ ពិភាក្សាលើប្រធានបទស្តីពីសមភាពយែនឌ័រ ។ វិទ្យាស្ថានបើកទូលាយ គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំនេញ និងត្រូវបានចុះក្នុងបញ្ជីក្រសួងមហាផ្ទៃនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៦។
អង្គការវិទ្យាស្ថានបើកទូលាយ បានធ្វើការយ៉ាងច្រើនក្នុងការផ្សព្វផ្សាយភាសាខ្មែរតាមរយៈបច្ចេកវិទ្យាសម័យទំនើប និងលើកកម្ពស់សមធម៌ក្នុងសង្គម រួមមានដូចជា៖
នៅឆ្នាំ២០០៤ គម្រោងខ្មែរអូអេស ត្រូវបានចាប់ផ្ដើមឡើងក្រោមអង្គការ Open Forum តែក្រោយមកពេលអង្គការវិទ្យាស្ថានបើកទូលាយ បានកើតឡើង គម្រោង ខ្មែរអូអេស ក៏ត្រូវបានផ្លាស់ទីតាំងមកស្ថិតក្រោមអង្គការវិទ្យាស្ថានបើកទូលាយវិញ ។ ចាប់ពីពេលនោះមកការផ្សព្វផ្សាយអំពីប្រព័ន្ធអក្សរយូនីកូដខ្មែរនៅតែបន្តរហូតទទួលបានជោគជ័យ បានគេទទួលស្គាល់ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា។
នៅខែតុលា ឆ្នាំ២០១២ អង្គការវិទ្យាស្ថានបើកទូលាយ បានទទួលប្រាក់ឧបត្ថម្ភពី USAID សម្រាប់គម្រោងរយៈពេល ២ឆ្នាំ រហូតដល់ខែកញ្ញា ឆ្នាំ២០១៤ ដោយអនុវត្តលើគម្រោងមួយមានឈ្មោះថា កម្មវិធីស្ថាបនាភាពជាដៃគូដើម្បីបរិយាកាសទំនាក់ទំនងបែបច្នៃប្រឌិត (ជាភាសាអង់គ្លេស៖ SPICE) ធ្វើការសម្របសម្រួលការច្នៃប្រឌិតធុរកិច្ច និងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍ និងលើកកម្ពស់ទំនាក់ទំនងជាភាសាខ្មែរដោយប្រើឧបករណ៍ទំនាក់ទំនងចល័ត។ គោលបំណងនៃកម្មវិធីគឺដើម្បីកសាងភាពជាដៃគូរវាងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបច្ចេកវិទ្យា និងអង្គភាពវិស័យឯកជន ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ដើម្បីលើកកម្ពស់ និងផ្ដល់នូវភាពសម្បូរបែបនៃព័ត៌មានជូនដល់សាធារណជនតាមរយៈទំនាក់ទំនងជាភាសាខ្មែរ ដោយប្រើប្រាស់ឧបករណ៍ទំនាក់ទំនងចល័ត និងបង្កើនសមត្ថភាពអង្គការសង្គមស៊ីវិលឲ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់គោលបំណងអភិវឌ្ឍន៍។
សង្គមកម្ពុជាមួយប្រកបដោយលក្ខណៈប្រជាធិបតេយ្យនិងយុត្តិធម៌ ដែលនៅក្នុងនោះប្រជាជនមានសិទ្ធិស្មើគ្នាក្នុងការចូលទៅកាន់មធ្យោបាយទំនាក់ទំនង និងលំហូរពត៌មានដោយសេរីដែលឆ្លុះបញ្ចាំងនូវរាល់ទស្សនៈនានា។ ប្រជាពលរដ្ឋចូលរួមក្នុងការចែករំលែកចំណេះដឹង ព្រមទាំងត្រូវបានលើកទឹកចិត្តក្នុងការបញ្ចេញមតិយោបល់ និងក្នុងការបង្កើតអោយមានដំណោះស្រាយរួមសំរាប់បញ្ហានានា ក្នុងបរិយាកាសនៃការពិភាក្សាដែលបើកទូលាយ។
បេសកកម្មរបស់អង្គការ "វិទ្យាស្ថានបើកទូលាយ" គឺសំរបសំរួលការទំនាក់ទំនងនិងការចែករំលែកចំណេះដឹង ដែលនាំទៅកាន់ការចូលរួមដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គមនិងនយោបាយ តាមរយៈការផ្តល់ឱកាស និងមធ្យាបាយដល់ប្រជាជនកម្ពុជា ដែលមានពង្សាវតានិងការទទួលខុសត្រូវផ្សេងៗពីគ្នាអោយ៖
គោលបំណងរបស់អង្គការ "វិទ្យាស្ថានបើកទូលាយ" គឺ៖
This article uses material from the Wikipedia ភាសាខ្មែរ article អង្គការវិទ្យាស្ថានបើកទូលាយ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.