ភាសាត្សាត់

ភាសាត្សាត់ ​ឬ ចាម្ប៍ហៃណាំ ជាភាសាដែលត្រូវបាននិយាយដោយជនជាតិអ៊ុត្សាត់ប្រមាណ ៤,៥០០ នាក់នៅភូមិយ៉ាំងឡាន់និងហ៊ុយឈិន​ នៅជិតទីក្រុងសានយ៉ានៃកោះហៃណាំ។

ត្សាត់
ចាម្ប៍ហៃណាំ
ដើមកំណើតនៅប្រទេសចិន
តំបន់កោះហៃណាំ
ជាតិពន្ធុ​
​(ជនជាតិ)
អ៊ុត្សាត់
អ្នកនិយាយដើមកំណើត

៤,០០០ នាក់
អំបូរភាសា
អូស្ត្រូណេស៊ី
  • Malayo-Polynesian
    • Malayo-Sumbawan (?)
      • ចាម្ប៍
        • ចាម្ប៍ខ្ពង់រាប
          • ចាម្ប៍ខាងជើង
            • ត្សាត់
កូដភាសា
ISO 639-3huq
ហ្គ្រតតូឡកtsat1238
ELPTsat

ប្រវត្តិសាស្ត្រ

ភាសាត្សាត់មានដើមកំណើតជាភាសានៃក្រុមជនជាតិចាម្ប៍ដែលភៀសខ្លួនទៅកោះហៃណាំ​ ក្រោយពីការដួលរលំរបស់រាជធានីឥន្ទ្របុរៈនាចុងសតវត្សរ៍ទី ១០ និងបន្ថែមតិចតួចក្រោយការដួលរលំរាជធានីវិជ័យនាឆ្នាំ ១៤៧១។ ជាភាពចម្លែកសម្រាប់ភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ភាសាត្សាត់បានក្លាយទៅជាភាសាស្នៀង ដែលទំនងជាលទ្ធផលនៃឥទ្ធិពលពីភាសានៅជិតខាងនៅកោះហៃណាំ ដូចជាភាសាអំបូរចិន​ ហ្លៃ​ និង ហ្មុង-មៀន។

ដើមកំណើតនៃស្នៀង

ស្នៀងរបស់ភាសាត្សាត់ជាលទ្ធផលនៃការប្រែប្រួលរបស់ព្យញ្ជនៈនៅដើមនិងចុងពាក្យរបស់ភាសាប្រូតូ-ចាម្ប៍។

ដើមកំណើតនៃស្នៀងក្នុងភាសាចាម្ប៍ហៃណាំ
លេខស្នៀង
(ចាម្ប៍ហៃណាំ)
ប្រភេទស្នៀង
(ចាម្ប៍ហៃណាំ)
ព្យញ្ជនៈនៅចុងពាក្យ
(ប្រូតូ-ចាម្ប៍)
55 ខ្ពស់ *-h, *-s
42 ចុះ *-p, *-t, *-k, *-c, *-ʔ; *-ay
ព្យញ្ជនៈនៅដើមពាក្យ៖​ សូរបន្ទុះឃោសៈ
24 ឡើង *-p, *-t, *-k, *-c, *-ʔ; *-ay
ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ
11 ទាប ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ
ព្យញ្ជនៈនៅដើមពាក្យ៖ សូរបន្ទុះឃោសៈ
33 កណ្ដាល ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ
ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ

កំណត់ចំណាំ

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ

  • Pérez Pereiro, Alberto. "Tonality in Phan Rang Cham and Tsat" (in អង់គ្លេស). Archived from the original on 2006-03-20. Retrieved 2006-12-22. ;
  • Recent papers on Tsat Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន.

Tags:

ភាសាត្សាត់ ប្រវត្តិសាស្ត្រភាសាត្សាត់ ដើមកំណើតនៃស្នៀងភាសាត្សាត់ កំណត់ចំណាំភាសាត្សាត់ ឯកសារយោងភាសាត្សាត់ តំណភ្ជាប់ខាងក្រៅភាសាត្សាត់

🔥 Trending searches on Wiki ភាសាខ្មែរ:

រាជានិយមកម្ពុជាខុងជឺវណ្ណយុត្តិចិនប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិពិធីបញ្ជាប់ពាក្យខណ្ឌពោធិ៍សែនជ័យឆ្កែហ្វីលីពីនកិមិរាទេវីពន្ធលើប្រាក់បៀវត្សមនុស្សពេញវ័យកាលប្បវត្តិព្រះពុទ្ធសាសនាចេនឡាទឹកលិចស្រុកបន្ទាយមាសចលនាអក្សរសិល្ប៍ខ្មែរគោលការណ៍នីត្យានុកូលភាពអាមេរិកខាងជើងខេត្តកណ្ដាលអតិផរណាគណបក្សហ៊្វុនស៊ិនប៉ិចចម្លាក់ត្រីប្រាសាទអង្គរវត្តនិងបាយ័ន្តវេស្សន្ដរជាតកជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌសិទ្ធិ (គេហទំព័រ)ខៀវ សំផនម៉ាស៊ីនចំហេះក្នុងភ្នំពេញមករសារពាង្គកាយទង់ជាតិកម្ពុជាប្រជាធិបតេយ្យអាល្លឺម៉ង់ភាសាវិទ្យាប្រព័ន្ធព្រះអាទិត្យអបាយភូមិ៤មហាសង្ក្រាន្តសារមន្ទីរវាលពិឃាតជើងឯកប៉ាគីស្ថានគម្ពីរត្រៃវេទលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តប្រាសាទបាយ៉ង់កោរគណបក្ស​ប្រជាជន​កម្ពុជាខណ្ឌមានជ័យសង្ឃស័ព្ទសិក្ខាបទ៨កតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌ចតុកោណកែងអរិយធម៌ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបញ្ជីព្រះមហាក្សត្រកម្ពុជារដ្ឋប្រជុំរឿងព្រេងខ្មែរស័ក (ភូគព្ភវិទ្យា)ពោធិសត្វប្រាសាទនាគព័ន្ធសទ្ធាក្នុងព្រះពុទ្ធសាសនាស៊ីហ្គេមគុនខ្មែរគោលនយោបាយរូបិយវត្ថុខេត្តកែបសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចការប្រើប្រាស់ថ្មអគ្គិសនីវិស័យអប់រំនៅកម្ពុជាប្រភេទថនិកសត្វព្រៃនៅកម្ពុជាអាស៊ីគមនាគមន៍កម្ពុជាមហាសង្ក្រាន្តខ្មែរថ្ងៃព្រហស្បតិ៍ការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីឱក សុគន្ធកញ្ញាសាសនានៅប្រទេសកម្ពុជាខណ្ឌដង្កោអ៊ីស្រាអែលទ្រឹស្ដីបទចំនុចកណ្ដាលបន្លែផ្លែឈើធនាគារកាណាឌីយ៉ារចនាបថនៃស្ថាបត្យកម្មខ្មែរ🡆 More