ជំទាវជៃ

ជំទាវទេវីសោភី លក្ខណា រឺ​ យាយជៃ ជាជំទាវនៃព្រះដុង។ លោកជំទាវមានកូនស្រីត្រូវជាអគ្គមហេសីរបស់ព្រះបាទបរមិន្ទរាជា ដែលព្រះនាមថា សម្ដេចព្រះអគ្គមហេសីជា ព្រះភគវតី ស្រីទេពធីតា មហាចក្រពត្តិឧត្តមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី។

ប្រវត្តិស្រុកឧដុង្គ

ឯសម្ដេចព្រះបរមិន្ទរាជា មហាឧបរាជ សម័យថ្ងៃមួយព្រះអង្គស្ដេចទៅថ្វាយបង្គំព្រះចេតិយនៅភ្នំព្រះរាជទ្រព្យ តាមរដូវទ្វារទសមាសចូលឆ្នាំលុះមកដល់ភូមិតាដុង នោះទ្រង់ទតព្រះនេត្រទៅយល់អ្នកទេព ជាបុត្រីព្រះដុង អ្នកជៃនោះមាននូវរូបល្អពន់ប្រមាណ។ ទ្រង់ពេញព្រះស្នេហាណាស់ទ្រង់ត្រាស់ឱ្យមន្ត្រីទៅសុំពីព្រះដុង្គអ្នកជៃ ប៉ុន្តែព្រះ និងអ្នកទាំងពីរនេះ មិនព្រមថ្វាយទទេថាឱ្យទ្រង់លើកជាថ្នល់ ហើយឱ្យអ្នកផ្លូវប្រុសមួយស្រីមួយដើរកាន់បណ្ណាការភ័ស្តុភារពីបន្ទាយលង្វែកទៅដល់ភូមិគាត់ទើបព្រមថ្វាយ។

សម្ដេចព្រះបរមិន្ទបរមរាជា ទ្រង់ពិរោធណាស់គិតនឹងលើកសេនាយោធាទៅចាប់ តែខ្លាចទ្រង់ជ្រាបដល់សម្ដេចព្រះវររាជបិតាគិតថានឹងឱ្យលើកផ្លូវទៅជាថ្នល់ទៅក៏មិនគួរ ព្រោះហេតុតែស្រីមួយទៅឱ្យនឿយដល់អាណាប្រជានុរាស្ត្រគិតថានឹងឱ្យចាស់ទុំទៅនិយាយចែចង់អ្នកទេពនោះ ចាស់ទុំចូលភូមិព្រះដុង្គអ្នកជៃពុំបាន ព្រះដុង អ្នកជៃគាត់ចាំយាមមាំមួនណាស់។ ទ្រង់ព្រះស្នេហាក្រៃពេករហូតដល់ជាដួលដំជាព្រះរោគខានចូលគាល់ព្រះវរបិតាច្រើនថ្ងៃ។ សម្ដេចព្រះបរមរាជា ជាសម្ដេចព្រះវរបិតាយល់បាត់ព្រះរាជបុត្រដូច្នេះ ទ្រង់ត្រាស់សួរមន្ត្រី ខ្ញុំរាជការគ្រប់គ្នា មន្ត្រីខ្ញុំរាជការ ក៏យកសេចក្ដីក្រាបបង្គំទូលគ្រប់ប្រការ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់ជ្រាប ទ្រង់ព្រួយព្រះរាជហឫទ័យនឹងព្រះរាជបុត្រណាស់ អញគិតតែនឹងឱ្យសោយរាជ្យស្នងអញ ព្រោះមានតំរិះប្រាជ្ញាចិត្តក៏សុចរិតល្អ ពុំគួរព្រះដុង អ្នកជៃរឹងទទឹងឡើយ។ ដូច្នេះ គួរឱ្យសេនាទាហានទៅចាប់យកខ្លួនមកធ្វើទោសតាមបទព្រះអយ្យការ។

ក្នុងខណៈនោះ សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជា ក្រាបបង្គំទូលថា: ព្រះដុង អ្នកជៃនេះមានគុណបំណាច់នឹងផែនដីច្រើនណាស់។ កាលព្រះអង្គជាអម្ចាស់ផែនដីស្ដេចព្រះដំណើរទៅស្រុកសៀមនោះ ព្រះដុង អ្នកជៃនោះសទ្ធាចំណាយឱ្យទ្រព្យសម្បត្តិ ស្រូវ អង្កររបស់ខ្លួនចិញ្ចឹមអាណាប្រជានុរាស្ត្រទុកចាំល្អងធូលីព្រះបាទច្រើនណាស់។ ដល់ទ្រង់ត្រឡប់មកពីស្រុកសៀមហើយធ្វើសង្គ្រាមនឹងព្រះស្ដេចកន និងពញាអុងរាជាទៀត ក៏នាយឃ្លាំងទៅខ្ចីស្បៀងអាហារព្រះដុងអ្នកជៃច្រើនម៉ឺនថាំងណាស់ពុំទាន់បានសងគាត់ផង។ ព្រះអង្គពុំទាន់លើកគុណបំណាច់ឱ្យគាត់សោះ ហើយស្រាប់តែយកទោសនេះពុំគប្បីទេ មួយទៀតខាងយើងវិញ បន្ទាយសីមាបីបួនជាន់កសាងបាន ចុះគ្រាន់តែថ្នល់ពីរប៉ុណ្ណោះ ម្ដេចក៏ធ្វើមិនកើត គួរតែសាងទុកឱ្យមានជាព្រះកេរ្តិ៍ឱ្យចំពោះព្រះដុងអ្នកជៃដែលមានគុណបំណាច់នោះកុំបីខាន។ ព្រះបាទព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់មន្ត្រីក្រាបបង្គំទូលដូច្នេះ ទ្រង់ត្រូវព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់ឱ្យមន្ត្រីកេណ្ឌរាស្ត្រមកលើកជាថ្នល់ ប្រុសមួយ ស្រីមួយហើយឱ្យឧកញ៉ាមហាមន្ត្រីមហាទេពនាំបណ្ណាការភ័ស្តុភារ អ្នកផ្លូវប្រុសដើរថ្នល់មួយឱ្យជំទាវមហាមន្ត្រីមហាទេពនាំបណ្ណាការជាអ្នកផ្លូវស្រី ដើរថ្នល់មួយទៅដណ្ដឹងអ្នកទេពបុត្រីព្រះដុងអ្នកជៃថ្វាយព្រះទេពី សម្ដេចព្រះមហាឧបរាជ ហើយតាំងព្រះដុងជាសម្ដេចចៅហ្វាទឡ្ហៈ តាំងអ្នកជៃជាជំទាវទេវីសោភី លក្ខណា។ សម្ដេចព្រះមហាឧបរាជទ្រង់ព្រះស្នេហានឹងអ្នកព្រះម្នាងទេពបុប្ផានោះណាស់ ទ្រង់តាំងព្រះនាងជាសម្ដេចព្រះទេពធីតាមហាទេវីសោភីក្សត្រី។ (ដែលថាឧដុង្គកើតពីឈ្មោះគាត់ដូចជាមិនសមទេព្រោះពាក្យត្រឹមត្រូវគឺក្រុងឧត្តុង្គមានជ័យ វាដូចជាឈ្មោះកន្លែងមួយចំនួនដូចយ៉ាង បន្ទាយមានជ័យ នៅពោធិ៍សាត់ ស្ទឹងមានជ័យ)

ឯកសារយោង

  • ឯកសារមហាបុរសខ្មែរ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

គ្រិស្តសាសនានាងមេខលាកញ្ឆាពិធីបុណ្យអុំទូកមហាសករាជសាធារណរដ្ឋប្រជាមានិតកម្ពុជាខេត្តកោះកុងវេស្សន្ដរជាតកឥស្លាមសាសនាអរិយធម៌អង្គរស្រុក ទាំង ១១ នៃខេត្តកណ្តាលក្រុងស្វាយរៀងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិនរាមកេរ្ដិ៍ដើមកំនើតជាតិខ្មែរចក្រភពអង្គរ(៨០២-១២១៨)ល្បែងបោះអង្គញ់បញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបហ៊ុន សែនសង្គ្រាមកូរ៉េបដិវត្តន៍សៀមឆ្នាំ១៩៣២ទស្សនវិជ្ជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខែមេសាប្រជុំភាសិតថ្មីៗគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាសាទនាគព័ន្ធសុខ ពិសីព្រះត្រៃបិដកព្រះនិព្វាន៤ថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកែបអំពីប្រទេសកម្ពុជាខេត្តតាកែវសង្គមរាស្រ្តនិយមភ្លេងពិណពាទ្យខេត្តសៀមរាបទ្វីបអឺរ៉ុបរចនាបថនៃស្ថាបត្យកម្មខ្មែរព្រះបាទជ័យវរ្ម័នទី១ប្រវត្តិនៃរបបខ្មែរក្រហមស្រុកពញាឮអក្សរសិល្ប៍ពុទ្ធនិយមក្លាយវ៉ាក់សាំងតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរគោលនយោបាយរូបិយវត្ថុស៊ីន ស៊ីសាមុតអាល្លឺម៉ង់បុណ្យចូលឆ្នាំចិនបរមរាជាទី២ពុទ្ធសាសនា​ដូច​ម្តេចកាណាដារឿង ភូមិតិរច្ឆានប្រមូល​ភាសិត​ខ្មែរ​សត្វឆ្អឹងកងស្រុកចិត្របុរីវ្លាឌីមៀរ អ៊ីលីច លេនីនកីឡាអូឡាំពិកខេត្តរតនគិរីស្រុកស្រែអំបិលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទិវានារីអន្តរជាតិសង្រ្គាមលោកលើកទី១ព្រះគណេសស្រាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ប្រព័ន្ធកុំព្យូទ័រប្រាសាទនគរបាជ័យកសិកម្មនៅប្រទេសកម្ពុជាស្ពានអ្នកលឿងការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាប្រាសាទភ្នំបាណន់ភាសាស៊ីឆ្នាំ ២០២៤មហោសថជាតកភាសាបារាំង🡆 More