Libreoffice

LibreOffice (បញ្ចេញ​សម្លេង​ជា /ˌliː.brəˈɒ.fɪs/) គឺ​ជា​ឈុត​កម្មវិធី​ការិយាល័យ​មួយ ដែល​ជា​កំណែ​ក្រោយ និង​ជា​ឈ្មោះ​ថ្មី​របស់​កម្មវិធី OpenOffice.org ។ ហើយ LibreOffice គឺ​ជា​គម្រោង​របស់​ក្រុម The Document Foundation ដែល​ជា​គម្រោង​ថ្មី​បន្ទាប់​ពី​គម្រោង OpenOffice.org ដែល​ត្រូវ​បាន Oracle ទិញ​ផ្ដាច់​មុខ។ នៅ​ពេល​បច្ចុប្បន្ន ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោង OpenOffice.org នានា​បាន​នាំ​គ្នា​មកអភិវឌ្ឍ​លើ LibreOffice ជំនួស​វិញ។ LibreOffice ក៏​ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ កម្មវិធី​នេះ​អាច​ប្រើ​បាន​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការទាំង​បី​គឺ៖ Mac OS X, Linux, Windows។

LibreOffice
Libreoffice
Libreoffice
ទីកន្លែង​ចាប់​ផ្ដើម​នៃ LibreOffice 3.4.0
អ្នកអភិវឌ្ឍThe Document Foundation
ចេញផ្សាយដំបូង25 January 2011 (2011-01-25)
ស្ថានភាពអភិវឌ្ឍសកម្ម
សរសេរក្នុងC++, ភាសា Java
ប្រព័ន្ធប្រតិបត្តិការលីនុច
Unix
Mac OS X
BSD
Windows
PlatformCross-platform
មានជាពហុ​ភាសា
ប្រភេទឈុត​កម្មវិធី​ការិយាល័យ
អាជ្ញាបណ្ណGNU LGPLv3
គេហទំព័រ[១]

កម្មវិធី​អនុវត្ត​ដែល​មាន​បញ្ចូល​មក​ស្រាប់

ផ្នែក​កម្មវិធី​របស់ LibreOffice មាន​ដូច​ទៅ​នឹង​ផ្នែក​របស់ OpenOffice.org ផង​ដែរ, ដែល​មាន​ដូច​ជា៖

  • LibreOffice សំណេរ គឺ​ជា​កម្មវិធី​សម្រាប់​វាយ​អត្ថបទ (word processor) នៅ​ក្នុង LibreOffice, ដែល​មាន​​ក្បួន​ប្រើ​ប្រាស់​ស្រដៀង​ទៅ​នឹង Microsoft Word ឬ WordPerfect ហើយ​ប្រភេទ​ឯកសារ​របស់ LibreOffice ក៏​អាច​បើក​បាន​នៅ​ក្នុង Microsoft Word ឬ WordPerfect ដែរ។ វា​ក៏​មាន​សភាព​លក្ខណៈ​ដូច​ទៅ​នឹង ឧបករណ៍កែ​សម្រួល WYSIWYG ដែរ។
  • LibreOffice Calc គឺ​ជា​កម្មវិធី សៀវភៅ​បញ្ជី (spreadsheet) ដែល​ស្រដៀង​ទៅ​នឹង Microsoft Excel ឬ Lotus 1-2-3 ដូច្នោះ​ដែរ។ ហើយ​កម្មវិធី​នេះ​ក៏​មាន​លក្ខណៈ​ពិសេស​ប្លែកៗ​មួយ​ចំនួន​ផង​ដែរ, ដែល​មាន​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ កំណត់​ក្រាប​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌មាន​ដែល​មាន។ LibreOffice Calc នៅ​មាន​ក្បួន​មួយ​ហៅ​ថា "Solver" តែវា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នៅ​ក្នុង OpenOffice.org តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។[ត្រូវការអំណះអំណាង]
  • LibreOffice Impress គឺ​ជាកម្មវិធីធ្វើបទបង្ហាញ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង Microsoft Powerpoint។ អត្ថបទ​បទ​បង្ហាញ អាច​នាំ​ចេញ​ជា​ឯកសារ​ប្រភេទ SWF, អាច​មើល​បាន​នៅ​លើ​គ្រប់​កុំព្យូទ័រ ដែល​បាន​ដំឡើង Adobe Flash រួច​ហើយ។ LibreOffice Impress ក៏​មាន​បញ្ចូល​នូវ​សភាព 3D transition ផង​ដែរ។[ត្រូវការអំណះអំណាង]
  • LibreOffice Base គឺ​ជា​ កម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ ដែល​ស្រដៀង​ទៅ​នឹង Microsoft Access។ LibreOffice Base អនុញ្ញាត​ឲ្យ​បង្កើត និង គ្រប់​គ្រង​មូលដ្ឋាន​ទិន្នន័យ, ការ​រៀប​ចំ​បែបបទ (form) ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​ទិន្នន័យ។ ដូច​ទៅ​នឹង Access ដែរ កម្មវិធី​នេះ​អាច​ប្រើ​ជា​ផ្នែក​ខាង​មុខ (front-end) សម្រាប់​ប្រព័ន្ធ មូលដ្ឋាន​ទិន្នន័យ​ផ្សេងៗ, ដែល​មាន​រួម​បញ្ចូល​ដូច​ជា​មូលដ្ឋាន​ទិន្នន័យ​របស់ Access (JET), ប្រភព​ទិន្នន័យ ODBC, និង MySQL ឬ PostgreSQL។
  • LibreOffice Draw គឺ​ជា កម្មវិធីកែសម្រួលក្រាហ្វិកវ៉ិកទ័រ និង​ជា​កម្មវិធី​គូស​ដ្យាក្រាម ស្រដៀង​ទៅ​នឹង​កម្មវិធី Microsoft Visio ដែរ ហើយ​អាច​ប្រៀប​ផ្ទឹម​លក្ខណៈ​ពិសេស​ទៅ​នឹង​កំណែ​ដំបូង​របស់ CorelDRAW។ កម្មវិធី​នេះ​ផ្ដល់​នូវ​ចំណុច​ប្រទាក់​រវាង​រូបសណ្ឋាន (shape) មួយៗ, ដែល​មាន​នៅ​ក្នុង​ទីតាំង​រចនាបឋ​បន្ទាត់ និង ជួយ​សម្រួល​ដល់​ការ​គូរ​សំណង់ ដូច​ជា flowcharts ជា​ដើម។ ហើយ​ក៏​មាន​រួម​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន ស្រដៀង​ទៅ​នឹង​កម្មវិធី​ផ្សព្វផ្សាយ ដូច​ជា Scribus និង Microsoft Publisher។
  • LibreOffice Math គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​សរសេរ ឬ កែ​សម្រួល​រូបមន្ត​គណិត​វិទ្យា។ កម្មវិធីនេះ​ប្រើ​នូវ variant របស់ XML ដើម្បី​បង្កើត​រូបមន្ត ដូច​ដែល​បាន​កំណត់​នៅ​ក្នុង OpenDocument ។ រូប​មន្ត​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​ភ្ជាប់​ចូល​ទៅ​ក្នុង​ឯកសារ​អត្ថបទ​ផ្សេងៗ នៅ​ក្នុង​ឈុត​កម្មវិធី LibreOffice ដូច​ជា​ឯកសារ​ដែ​បង្កើត​ដោយ Writer ឬ Calc, ដោយ​ធ្វើ​ការ​បង្កប់​រូបមន្ត​នោះ​ទៅ​ក្នុង​ឯកសារ​អត្ថបទ​ទាំង​នោះ។

LibreOffice មាន​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​បង្កើត PDF និង​ឧបករណ៍​ នាំ​ចូល PDF ។

ឯកសារ​យោង

Tags:

លីនុចវិគីភីឌា:IPA for English

🔥 Trending searches on Wiki ភាសាខ្មែរ:

ក្រុងបានលុងជនជាតិថៃសង្កាត់បាក់ខែងស្រុកមេមត់ការប្រាស្រ័យទាក់ទងអន្តរបុគ្គលជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាស្ពានប្រាប់ទិសរឿងឳពុកក្មេករើសកូនប្រសារទស្សនវិជ្ជាបុណ្យព្រះយេស៊ូកូរ៉េខាងត្បូងព្រះរាជសង្ហារកម្ពុជាត្រីកោណស្រុករវៀងសហភាពអឺរ៉ុបរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរញ៉ុក ថែមក្រុងបាត់ដំបងវណ្ណ មូលីវណ្ណខេត្តកណ្ដាលបន្ទាយលង្វែកអាយអូអេសយសោធរបុរះភាសាខ្មែរវេយ្យាករណ៍នៃភាសាខ្មែរអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាសឺន គុយព្រែកជីកប៉ាណាម៉ាប្រាសាទតាព្រហ្មទង់ជាតិកម្ពុជាឈ្នាប់ខេត្តកំពង់ធំខ្មែរឥស្សរៈស៊ូកាណូរបាំឆៃយ៉ាំកោះត្រល់ការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកកាល់ ម៉ាក្សច្បាប់អេហ្ស៊ីបបទនគររាជស្រុកស្នួលរឿងគ្រូ និង សិស្សស្រុកមោងឫស្សីដែនម៉ាញ៉េទិចរឿង ភូមិតិរច្ឆានប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាប្រាសាទនាងខ្មៅស្រុកសំរោងទងបក្សីអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសារដ្ឋបាលសាធារណៈសិទ្ធិមនុស្សការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨មជ្ឈិមបូព៌ាស្រុកកណ្ដាលស្ទឹងគ្រោះថា្នក់ចរាចរណ៍កេង វ៉ាន់សាក់សប្ដាហ៍Kids Diana Showសិល្បៈសិទ្ធិកុមារសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិយមន័យ​សាសនាការផ្សាយពាណិជ្ជកម្មអក្សរខ្មែរឃុំអញ្ចើមពុទ្ធសាសនា​ដូច​ម្តេចឧបករណ៏ភ្លេងខ្មែរភពអង្គារបទពង្សាវតារខ្មែរកម្ពុជាក្រោមប្រាសាទក្នុងខេត្តសៀមរាបវិមានឯករាជ្យខេត្តតាកែវសារៈប្រយោជន៍ដើមត្នោត🡆 More