ឥន្ទ្រវរ្ម័នទី១

ឥន្ទ្រវរ្ម័នទី១ (អង់គ្លេស: Indravaraman I) (សំស្ក្រឹត: Indravarman I) (ប្រ.ស|គ.ស 000-៨៩០) រជ្ជកាលគ្រងរាជ (គ.ស ៨៧៧-៨៨៩) ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា ធូលីវ្រះបាទ ធូលិជេងវ្រះកម្រតេង អញឝ្រិន្ទ្រវម៌្មទេវ ប្រែជាខេមរៈភាសា ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រិន្ទ្រវរ្ម័នទេវៈ ដែលមានរាជធានីឈ្មោះ ហៈរិហៈរាល័យ (Kh-pronoun: Hariharealay) &(Foreingners text: Hariharālaya) នៅតំបន់រលួស ខេត្តសៀមរាប ។ ព្រះបាទ ឥន្ទ្រវរ្ម័នទី១ ត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ជាចុងក្រោយនៃ ស.វទី៩ ដែលទ្រង់បានប្រគល់រាជសម្បត្តិរបស់ទ្រង់ទៅកូនរបស់ខ្លួនព្រះនាម យសោវរ្ម័នទី១ ក្នុងឆ្នាំ ៨៨៩ នៃគ.ស ហើយជាពេលដែលកូនរបស់ទ្រង់បានស្ថាបនាទីក្រុងអង្គរធំឡើង នៃឬសគល់ ក្នុងការបង្កើតចក្រភពអង្គរនាដើម ស.វទី១០ ដែលជាសម័យកាលដ៏មានឥទ្ធិពលមួយរបស់ជាតិសាសន៍ខ្មែរ នាភូមិភាគអាសុីគ្នេយ៍នេះ ។

ឥន្ទ្រវរ្ម័នទី១

ឥន្ទ្រវរ្ម័នទី១
Le Bakong est le temple-montagne d'Etat du Roi Indravarman 1er (877-889).
រជ្ជកាល ៨៧៧-៨៨៩​ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៨៧៧
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ

ស្រិន្ទ្រវរ្ម័នទេវៈ

មរណៈនាម ព្រះបាទឥសីស្វារៈលោក
ក្សត្រមុន ជ័យវរ្ម័នទី៣
រាជបន្ត យសោវរ្ម័នទី១
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ៨៩០ (ជន្មាយុ)

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ ព្រះវិស្ណុ និយម

ព្រះសិវៈនិយម និង ​ឥសីនិយម

កំណត់ត្រាសិលាចរឹក

នេះបើយោងតាមកំណត់ត្រាសិលាចរឹក ប្រាសាទព្រះគោ (K.713) ត្រូវនិង "ស.ក" (Saka.801) បានឧទ្ទិសប៉មរបស់ប្រាសាទនេះនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ៨៨០ នៃគ.សករាជ ឧទ្ទិសដល់បុព្វបុរស ចំនួន3អង្គ ដែលជាញាតិវង្សរបស់ព្រះអង្គ ដែលបានយាងសោយព្រះទីវង្គត់កន្លងទៅ ដែលប្រាង្គកណ្ដាលរបស់ប្រាសាទ ឧទ្ទិស​ជូនចំពោះ ព្រះបាទ ជ័យវរ្ម័នទី២ និង មហេសីរបស់ទ្រង់ ព្រះនាម "ធរណីន្ទ្រទេវី" សិលាចរឹក (K.320a) ចំណែកប្រាង្គប្រាសាទខាងជើង ឧទ្ទិស​ជូនចំពោះ ព្រះបាទ រុទ្រវរ្ម័ន និង មហេសីរបស់ទ្រង់ ព្រះនាម​ រាជេន្ទ្រទេវី ក្នុងសិលាចរឹក (K.318a) និងប្រាង្គប្រាសាទខាងត្បូង ឧទ្ទិស​ជូន បិតារបស់ទ្រង់ព្រះនាម "ព្រឹទ្ធិវរ្ម័ន" និង មាតារបស់ទ្រង់ ព្រះនាម "ព្រឹទ្វិទេវី" ក្នុងសិលាចរឹក (K.315a) & (K.713b) ។

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

សេចក្ដីជំរាប

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ឥន្ទ្រវរ្ម័នទី១
(គ.ស ០០០-៨៩០)
មុនដោយ
ជ័យវរ្ម័នទី៣
ចក្រភពខ្មែរ
៨៧៧–៨៨៩
តដោយ
យសោវរ្ម័នទី១

ឯកសារយោង

Tags:

ឥន្ទ្រវរ្ម័នទី១ កំណត់ត្រាសិលាចរឹកឥន្ទ្រវរ្ម័នទី១ ស្ថាបត្យកម្ម​ដែលទ្រង់បានកសាងឥន្ទ្រវរ្ម័នទី១ សេចក្ដីជំរាបឥន្ទ្រវរ្ម័នទី១ ចំណារពន្យល់ឥន្ទ្រវរ្ម័នទី១ មើលផងដែរឥន្ទ្រវរ្ម័នទី១ តំណភ្ជាប់ រជ្ជកាលគ្រងរាជឥន្ទ្រវរ្ម័នទី១ ឯកសារយោងឥន្ទ្រវរ្ម័នទី១ខេត្តសៀមរាបជ័យវរ្ម័នទី៣យសោវរ្ម័នទី១សំស្ក្រឹតអង់គ្លេសអង្គរធំ

🔥 Trending searches on Wiki ភាសាខ្មែរ:

ល្ខោនបាសាក់ឃុំត្នោត(ស្រុកកញ្ជ្រៀច)អាណាចក្ររតនកោសិន្ទ្រ៍របាំបុកល័ខហេង សំរិនព្រហ្មញ្ញ សាសនាហុងកុងស្រុកមុខកំពូលធនាគារអេស៊ីលីដាកោះរ៉ុងជំងឺលើសឈាមហិរញ្ញវត្ថុសាធារណៈល្បែងចត្រង្គសាសនាអក្សរសិល្ប៍ពុទ្ធនិយមក្លាយវិធីវិទ្យាសាស្ត្រក្រុមប្រឹក្សាខេត្តតក្កវិជ្ជាជប៉ុនឈាមសាធារណរដ្ឋខ្មែរយុគអន្ធកាលនៃកម្ពុជារបាំព្រះរាជទ្រព្យអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាទំនាក់ទំនងកម្ពុជា-ចិនទុំ (តួអង្គ)មហាវិភង្គសិទ្ធិកុមាររឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគជំងឺរលាកទងសួតលក្ខណៈសម្បត្តិនៃអ្នកដឹកនាំបុណ្យចូលឆ្នាំចិនខេត្តកំពង់ចាមទំនាក់ទំនងទន្លេសាបការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាកីឡាអាសុីអាគ្នេយ៍ ២០២៣កម្ពស់ត្រីកោណហេដ្ឋារចនាសម្ព័ន្ធសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ខេត្តកោះកុងគ្រោងឆ្អឹងមនុស្សភាសាឥណ្ឌូនេស៊ីជំងឺរបេងអារីសស្ដូថូលក្រុងប៉ៃលិន​ប្រវត្តិកុំព្យូទ័រទុំទាវប្រភេទប្រាសាទខ្មែរភ្នំឧដុង្គពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាជីកំប៉ុសវិន័យបិដកព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិបរមរាជាទី១ពិធីទេវរាជកែវ សារ៉ាត់រឿងខ្លា ស្វា និងទន្សាយទង់ជាតិឆ្កែប្រទេសអភិវឌ្ឍពណ៌តាមថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជាបញ្ជីរាយនាមប្រាសាទខ្មែរស៊ីសុវត្ថិ មុនីវង្សសង្គ្រាមលោកលើកទី១សង្រ្គាមលោកលើកទី១ភាសាអង់គ្លេសរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយរីម គីនស្រុកគីរីវង់ពិធីបុណ្យរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញច្បាប់អូមសទ្ធាក្នុងព្រះពុទ្ធសាសនា🡆 More