អាហារខ្មែរ

អាហារខ្មែរ (អង់គ្លេស: Khmer Food) គឺជាអាហារដែលទទួលទាន ដោយប្រជាជាតិខ្មែរ ដែលមានដើមកំណើត ៣០០ឆ្នាំ មុនគ.សករាជ ដោយផ្អែកលើកំណត់ត្រាសិលាចារឹករបស់កម្ពុជា ដែលពិព៌ណនា អំពីស្ដេចសោយរាជដំបូងបង្អស់របស់កម្ពុជា ដែលមានឈ្មោះថា ស្វ័យកម្ពុ ដូចនេះហើយដើមកំណើតអហារខ្មែរត្រូវចាប់រាប់ពីវត្តមាននៃស្ដេចដំបូងបង្អស់របស់កម្ពុជា ។ អហារខ្មែរ ដែលមានដើមកំណើត មុនគ.សករាជ បានធ្វើការវិវឌ្ឈន៍ឱ្យទៅជាការសម្គាល់ឈ្មោះនៃអាហារទាំងនោះ ដែលត្រូវបានហៅសម្គាល់ថា មុខម្ហូបខ្មែរ (Khmer Cuisine) ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងស.វទី១ ឬ ស.វទី២ តាមរយៈការផ្ដល់នូវជីវៈចំរុះត្រីទឹកសាបច្រើនជាងរាប់មុឺនប្រភេទ ចេញពីប្រភព នៃ បឹងទន្លេសាប និង ទន្លេមេគង្គ ដែលហូរកាត់កម្ពុជា ក្នុងប្រវែង 443km ដែលបង្កើតបានជាវប្បធម៌មុខម្ហូបដ៏សម្បូរបែប ។

អាហារខ្មែរ

Cambodian Foods cuisine
ដើមកំណើតអាហារ ៣០០ ឆ្នាំមុន គ.សករាជ
គ្រឿងទេសរកឃើញ ស.វទី១ ឬ ស.វទី២

(1st or 2nd century)

កំណើតមុខម្ហូប សម័យកាល
អាណាចក្រនគរភ្នំ
អហារប្រចាំថ្ងៃ ការចំអិនបាយ
ប្រភេទអាហារ ច្រើនជាង ១សែនប្រភេទ

អាហារខ្មែរមាន ៣កម្រិត

Khmer food has 3 levels

អាហារខ្មែរ មានភាពចម្រុះនៃមុខម្ហូប ដែលផ្សារភ្ជាប់ទៅនិងវប្បធម៌របស់ប្រទេសកម្ពុជា មុខម្ហូបនីមួយៗ មានរបៀបចំអិនទៅតាមបរិក្ខារផ្សេងៗគ្នា បច្ចេកទេសដាំស្លរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគ្រឿងផ្សំស្រស់ៗ ដែលមានស្រាប់ អាហារខ្មែរចែកចេញជា ៣កម្រិត ទី១ អហារប្រណិត (Luxury food), ទី២ អាហារមង្គលការ (Wedding food), ទី៣ អហារទូទៅ (General food) អាហារទាំង ៣កម្រិត បែងចែករនៅរស់និយមខុសៗគ្នា ទាំងគុនភាព និង តម្លៃ ។

អាហារប្រណិត

Luxury food

អហារប្រណិត (Luxury food) អហារដែលមានគ្រឿងបរិក្ខាច្រើន មាននូវសាច់ស្រស់ៗ ផ្សំដោយគ្រឿងទេសល្អៗ មាននូវសិល្បះតែងលម្អចាន ភាពល្អឥតខ្ចោះ នៃការតុបតែងរចនា និង រស់ជាតិ ក្លាយជាអាហារដែលមានតម្លៃថ្លៃ រួមជាមួយ និង ចុងភៅចំណានដែលមានកម្រិតយល់ដឹងខ្ពស់អំពីម្ហូបអាហារ ។ អហារប្រណិត ដែលត្រូវបានចាត់ចូលជាកម្រិតអាហារសម្រាប់ពួកវណ្ណៈអភិជន និង ក្រុមញាតិវង្សព្រះមហាក្សត្រ ។

អាហារមង្គលការ

Wedding food

អាហារមង្គលការ គឺសំដៅលើការរៀបចំទទួលទាននៅម្ហូបអាហារ ក្នុងពិធីមង្គលការខ្មែរ ដែលមុខម្ហូបនីមួយៗត្រូវបានសំរិតសំរាំង និង ជ្រើសរើសជាពិសេស ទៅតាមធនធានរបស់ម្ចាស់កម្មវិធីផងដែរ ។ មុខម្ហូបមង្គលការជាដំបូង ត្រូវបានចាប់ផ្ដើមដោយគ្រឿងក្លែម 8មុខ ដែលមានដូចជា៖ ផាកលូវត្រចៀកជ្រូក ប្រហិតបំពង គាវបំពង សាច់ប៉ាត់តេ មាន់អប់ គ្រាប់ស្វាយចន្ទី ជ្រក់ស្ពៃ ប្រហិតត្រីចៀន ឬ ផ្សេងពីនេះតាមធនធាននៃម្ចាស់កម្មពិធី មុខម្ហូបបន្ទាប់ ឆាសសៃកែង ញ៉ាំ ឬ ភ្លា ត្រីចំហុយ ស៊ុបឆ្នាំងភ្លើង ទាខ្វៃ មាន់ខ្វៃ ឬ ជ្រូកខ្វៃ បាយឆា បាយស និង បង្អែមជាចុងក្រោយ យ៉ាងណាមិញ មុខម្ហូបមង្គលការ មានលក្ខណៈខុសគ្នា ទៅតាមចំណូលចិត្ត និង ធនធានដែលម្ចាស់កម្មពិធីមាន អាហារមង្គលការ ត្រូវបានចាត់ចូលជាអាហារ វប្បធម៌របស់កម្ពុជាផងដែរ ព្រោះអាហារទាំងនេះត្រូវបានចាត់ចែងទៅតាមភាពគួរសម រវាងម្ចាស់កម្មពិធី និង ភ្ញៀវកិត្តិយស ដែលបានចូលរួមនេះបានសបញ្ចាក់ពីសេចក្ដីថ្លៃថ្នូរក្នុងសង្គមកម្ពុជាផងដែរ ។

អាហារទូទៅ

General food

អាហារទូទៅ របស់កម្ពុជាគឺសំដៅលើអាហារដែលប្រជាជនកម្ពុជា បរិភោគជាប្រចាំថ្ងៃ នោះគឺការចំអិនបាយ ដែលមានប្រភពមកពីការផលិតស្រូវអង្ករ ចេញពីការធ្វើស្រែបង្ករបង្កើនទិន្នផលស្រូវ យ៉ាងហើចណាស់ការបរិភោគស្រូវអង្ករនៅកម្ពុជា កើតមានតាំងពី ២០០០ ឆ្នាំ មុន មកម៉្លេះ ។ នៅក្នុងសង្គមកម្ពុជា អាហារទូទៅ បែកចែកជា ៣ប្រភេទ៖ ប្រភេទទី១ អាហារប្រពៃណី គឺជាអាហារ ដែលមានប្រវត្តិយូអង្វែងប្រជាជននិយមធ្វើវាបរិភោគ ក្នុងកម្មវិធីផ្សេងៗ អហារទាំងនេះ ប្រជាជនពេញនិយម ធ្វើវាបរិភោគទូទាំងប្រទេសផងដែរ ។ អហារទី២ អាហារសម្រន់ ជាអាហារដែលប្រជាជនចូលចិត្តយកមកបរិភោគលេង ក្រៅពីរបបអាហារបីពេល អហារទី៣ គឺជាអាហារបរទេស ដែលមានលំហូរចូលពីប្រទេសដ៏ទៃ ទាំងពិធីចំអិន ទាំងការរចនា ទាំងរស់ជាតិ សុទ្ធតែមានលក្ខណៈខុសប្លែកពីអាហារនៅកម្ពុជា ។

អាហារប្រពៃណីខ្មែរ

Khmer traditional food

ដូនតាខ្មែរបានបង្កើតអាហារប្រពៃណីជាច្រើននៅក្នុងក្របខ័ណ្ឌវប្បធម៌ខ្មែរ សម្រាប់បន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ រីឯវិធីនៃការរៀបចំម្ហូបក្នុងស្រុកគឺមានលក្ខណៈជាធម្មតា និង មានភាពសាមញ្ញ ហើយអាហារដែលចម្អិនជាមួយគ្រឿងផ្សំក្នុងស្រុកត្រូវបានគេចាត់ទុកជាអាហារបែបសហគមន៍ប្រចាំតំបន់ (Local Food) ផងដែរ ។

ឯកសារយោង

Tags:

អាហារខ្មែរ មាន ៣កម្រិតអាហារខ្មែរ អាហារប្រពៃណីខ្មែរអាហារខ្មែរ ឯកសារយោងអាហារខ្មែរទន្លេមេគង្គបឹងទន្លេសាបអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

តេជោយ៉តនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអ៊ីតាលីប្រាសាទខ្វាន់ពីររឿងកុលាបប៉ៃលិនវគ្គទី១រាមាយណៈរឿងថៅកែចិត្តចោរប្រាសាទព្រះវិហារច័ន្ទពិធីបុណ្យអុំទូកសុជីវធម៌ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះខេត្តត្បូងឃ្មុំសេដ្ឋកិច្ចកម្ពុជាពិធីក្រុងពាលីខុងជឺព្រះបាទបរមរាជាទី៤ឆ្នាំ ២០២២ទ្រឹស្ដីនៃពណ៌វិគីភីឌាភាសាអេស៉្បាញការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកប្រភេទថនិកសត្វព្រៃនៅកម្ពុជារដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០រឿង ភូមិតិរច្ឆានអង្គអេងប្រាសាទភ្នំត្រប់វៀតណាមស្រុកអង្គស្នួលឧបករណ៏ភ្លេងខ្មែរខេត្តប៉ៃលិនខេត្តកំពង់ស្ពឺរង្វាស់រង្វាល់របស់ខ្មែរថៃសុវណ្ណសាមជាតកបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាអាណាចក្រខ្មែរច្បាប់សង្ក្រាន្តតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរមនុស្សពេញវ័យក្ដារចុចកុំព្យូទ័រប្រមូល​ភាសិត​ខ្មែរ​ខេត្តសៀមរាបព្រះព្រហ្មទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសស្រុកត្បូងឃ្មុំក្រសួងការពារជាតិចាម្ប៉ាទុំ (តួអង្គ)មហាសមុទ្រប៉ាស៊ីហ្វិកជ័យជេដ្ឋាទី២សង្គ្រាមត្រជាក់អង្គការសហប្រជាជាតិព្រះមហាក្សត្រកម្ពុជាល្បឿនហ៊ុន សែនតារាងខួបនៃធាតុគីមីសង្កាត់បឹងត្របែកក្រិកប្រវត្តិសាស្ត្រលាវភ្លេងពិណពាទ្យស្រុកមង្គលបុរីស៊ីសុវត្ថិ មុនីវង្សអាណាចក្រអយុធ្យាដើមកំនើតជាតិខ្មែរព្រះធម្មចក្កប្បវត្តនសូត្រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មេត្តារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសេវាកម្មស្ថានភាពប្រជាជនកម្ពុជាព្រះវិស្ណុរុក្ខជាតិសាកលវិទ្យាល័យន័រតុនយីកេអ្នកនាងរថខេត្តពោធិ៍សាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ក្រុងកំពង់ចាម🡆 More