តើសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះនៅថ្ងៃខែឆ្នាំណា ?
== សេដ្ឋកិច្ច ==
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលក្នុងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍឧស្សាហកម្មដោយកម្លាំងពលកម្ម ភាគច្រើនស្ថិតក្នុងផ្នែកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្ហូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង។ ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខ្មែរក្រហមពីឆ្នាំ ១៩៧៥- ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្គ្រាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជាដែលពីមុនអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផ្ទៃក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃរបស់កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោក និងផ្លូវដែក។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខ្មែរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវ និងការពង្រីកឲ្យបានធំទូលាយនូវប្រព័ន្ធធារាសាស្ត្រ។ គម្រោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំចេញអង្ករ និងផលិតផលផ្សេងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគ្រឿងចក្រដែលប្រើប្រាស់សម្រាប់បម្រើដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស។ ពួកខ្មែរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយចោទពួកគេថាជាសត្រូវរបស់អង្គការ។ អំពើឃោរឃៅ របស់របបខ្មែរ ក្រហមបានសម្លាប់រង្គាលកម្លាំងពលកម្មកម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខ្មែរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណ្តាលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផ្អែកលើជំនួយបរទេស។ តែវិស័យផ្សេងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ ប្រៀបធៀប ទៅនឹងមុនឆ្នាំ ១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេ មើលឃើញនៅភ្នំពេញ។
ពន្ធលើតំលៃបន្ថៃម VAT ត្រូវបានអនុវត្តសម្រាប់ របបពិតនៃអ្នកបង់ពន្ធចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក។ ក្រោមប្រព័ន្ធ VAT ពន្ធលើទិន្នផល "Output TAX" ត្រូវប្រមូលពីអតិថិជនដោយបន្ថែម VAT ទៅលើចំនួនដែលគេបានចំណាយ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាជីវករត្រូវបង់ផងដែរនូវពន្ធលើធនធានដើម "Input TAX" ទៅអ្នកផ្គត់ផ្គង់លើតម្លៃដែល ខ្លួនបានជាវ។ អាជីវករត្រូវបង់ Output TAXបន្ទាប់ពីដករំលួស Input TAX ដែលបង់អោយអ្នកផ្គត់ផ្គង់រួច។ តាមទ្រឹស្តី អាជីវករបង់ពន្ធលើតម្លៃដែលបន្ថែមទៅក្នុងចង្វាក់ផ្គត់ផ្គង់។ ពន្ធនេះកើតឡើងដោយអ្នកទិញ រឺអាជីវករដែលត្រូវ លើកលែងពីពន្ធពេលដែលអ្នកទិញ រឺអាជីវករមិនអាចទារ Input TAX ដែលបង់បាន។
ប្រព័ន្ធ VAT របស់កម្ពុជាបច្ចុប្បន្នកំណត់ត្រឹមសកម្មភាពអាជីវកម្មនៃអ្នកបង់ពន្ធរបបពិត ដែលផលិតនូវរបស់ផ្គត់ផ្គង់ ដែលត្រូវបង់ពន្ធហើយរួមទាំងអ្នកនាំចូលខ្លះ។ សូមមើលខាងក្រោមៈ អ្នកបង់ពន្ធរបបពិតរួមមានអ្នកបង់ពន្ធ Incorperated និង Large ដែលទាក់ទងដល់ផលិតកម្មពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងករណីនីមួយៗអាជីវករត្រូវបង់ VAT លើតម្លៃនៃទំនិញ រឺសេវាដែលត្រូវផ្គត់ផ្គង់។ ការបង់ពន្ធលើ របបមិនពិតអាចនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ VAT នាពេលក្រោយ។ VAT ក៏អនុវត្តផងដែរលើតម្លៃនៃអាករលើទំនិញដែលនាំចូលដោយរួមមានសម្បទាន ទោះបីសម្រាប់អ្នកនាំចេញក៏ដោយ ទំនិញដែលលើកលែងពន្ធខ្លះមានបារី គ្រឿងស្រវឹង ផលិតផលគ្រឿងយន្តដែលនាំចូលសម្រាប់គាំទ្រដល់ការកែច្នៃនាំចេញ។ ទំនិញដែលនាំចូលអាចចាត់ទុកជាសេវាភ្ជាប់រួម។ អ្នកនាំចូលត្រូវបង់ VAT ដល់គយនៅក្នុងពេលដែលអ្នកនាំចូលនោះ បង់ពន្ធនាំចូល។ VAT អាចត្រូវបង់នៅពេលទំនិញណាមួយត្រូវគេចាត់ទុកថាសម្រាប់ប្រើប្រាស់ជាបុគ្គល រឺក៏ ជាអំណោយ។
VAT មិនត្រូវបានរាប់បញ្ចូលអោយបង់ទេ នូវសកម្មភាពដែលរួមមានការផ្គត់ផ្គង់នូវៈ
បើសិនជាអាជីវករលក់នូវទំនិញ រឺសេវាដែលរួចពន្ធ គេមិនអាចទារពន្ធ Input TAX ដែលបង់លើការជាវនេះបានទេ។ ប្រការនេះផ្ទុយពីអាត្រាសូន្យ ដែលអ្នកលក់ត្រូវរាប់បញ្ចូលទៅក្នុងប្រព័ន្ធ VAT និងដែលអាចត្រូវបង់ Input TAX។ បើ សិនជាអាជីវករលក់ទាំងរបស់ដែលត្រូវបង់ និងរួចពន្ធនោះ គេអាចត្រឹមតែទាមទារអោយបង់ពន្ធលើរបស់ដែលជាប់ជំពាក់ និង សកម្មភាពដែលត្រូវបង់ពន្ធប៉ុណ្ណោះ។
មានអាត្រាពន្ធ VAT ចំនួនពីរដូចខាងក្រោមៈ
Output TAX ជាទូទៅត្រូវគិតតាមការគុណតំលៃបង់ពន្ធ ពន្ធ VAT សុទ្ធដែលយកពីតំលៃវិក័យ ប័ត្រដោយអាត្រា VAT ដែលអនុវត្ត។ ជាមួយមុខទំនិញកំណត់មួយចំនួន VAT ត្រូវបានគណនាដោយផ្អែកលើ ជីធ នៃតំលៃនាំចូលបូកនឹងពន្ធគយ នាំចូលបូកនឹងពន្ធពិសេសលើសេវា និងទំនិញមួយចំនួន។ សម្រាប់ទំនិញដែលលក់ឈរលើគោលការណ៍ទិញ-ជួល (9រិះេ-ផុរចហាសបេ) និងកិច្ចសន្យាជួលហរិញ្ញវត្ថុ (9ធិនានចិលា-លសោបេ) VAT ត្រូវបានគណនាលើតំលៃសរុបនៅពេលផ្គត់ផ្គង់ ដែលខុសពីប្រាក់បង់បន្តិចម្តងៗដែលទទួលបាន។ សម្រាប់ទំនិញដែលស្ថិតក្រោមការជួល រឺទិញដោយបង់តាមរយៈពេល ទំនិញត្រូវបានចាត់ទុកថាត្រូវបានផ្តង់ផ្គង់ជាបន្តបន្ទាប់។ Input Credit ក៏ត្រូវបង់ពន្ធ VAT ដែរលើការកំសាន្តរួមមានផលិតផលប្រេង និងការទិញយានយន្តរបស់អ្នក ដំណើរខ្លះ។ ចំណុចក្នុងវង់ក្រចកអត់យល់ 🙏🙏🙏
អ្នកបង់ពន្ធលើរបបពិតទាំងអស់ដែលផ្គត់ផ្គង់នូវរាល់ទំនិញ និងសេវាបង់ពន្ធនៅកម្ពុជាត្រូវចុះបញ្ជីសម្រាប់ VAT។ ការចុះបញ្ជីដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលមិនបង់របបពិតនិងអង្គភាពដែលទទួលអាជ្ញាប័ត្រពី ជឌជ ក្នុងដំណាក់កាល មុនពេលប្រតិបត្តិការក៏អាចធ្វើបានដែរ។
សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក អ្នកបង់ពន្ធទាមទារអោយបិទបញ្ជី VAT និងធ្វើសេចក្តីប្រកាស និងការទូទាត់ផ្អែកលើ មូលដ្ឋានប្រចាំខែនៅថ្ងៃទី២០នៃខែបន្ទាប់។ សម្រាប់ការនាំចូល VAT អាចបង់ទៅគយនៅពេលនាំចូល។ នៅពេលដែល Input VAT របស់អ្នកបង់ពន្ធលើសពី Output VAT អាជីវករត្រូវប្រកាសពីការលើសនេះក្នុងរយៈពេលបីខែបន្ទាប់។ អាជីវករអាចស្នើសុំអោយអាជ្ញាធរគយបង់អោយខ្លួនវិញនូវអ្វីដែលលើស។ បទដ្ឋានពិសេសនៃការបង់ជូនវិញសម្រាប់អ្នក នាំចេញ និងអង្គភាពដែលទទួលអាជ្ញាប័ត្រពី CDC ក្នុងដំណាក់កាលមុនពេលប្រតិបត្តិការ។ បទដ្ឋានលំអិតរួមមាន កាតព្វកិច្ចក្នុងការថែរក្សាតួលេខ និងការធ្វើវិក័យប័ត្រពិសេស។ វិក័យបត្រប្រែប្រួលដោយផ្អែកលើការចុះបញ្ជី រឺមិនចុះបញ្ជី VAT របស់អ្នកដែលកំពុងធ្វើវិក័យបត្រ។
៣១ ធ្នូ ១៩៩៨ ពន្ធលើផលរបរត្រូវអនុវត្តលើរាល់បុគ្គល រឺអង្គភាពទោះបីបុគ្គលរឺក្រុមហ៊ុនក្នុងស្រុក រឺក៏បរទេសដែល ដាក់ទុនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការចាប់ផ្តើមអនុវត្តVATពីថ្ងៃទី១មករា១៩៩៩មក ពន្ធលើផលរបរលែងត្រូវបាន គេអនុវត្តទៀតហើយលើអ្នកបង់ពន្ធរបបពិត។ ពន្ធ៤%នៃការប្រើប្រាស់ពីមុន ក៏ត្រូវបានដកចេញផងដែរពីរាល់អ្នកនាំចូល ទោះបីជា VAT នៅអនុវត្តក៏ដោយ។ ពន្ធលើផលរបរបន្តអនុវត្តចំពោះអ្នកបង់ពន្ធមិនមែនរបបពិតក្នុងអាត្រាទាប២%។ សម្រាប់ពន្ធលើផលរបរគឺរួមមានប្រាក់ ចំណូលពីការផ្គត់ផ្គង់ទំនិញ និងសេវាទោះបីជាអ្នកនាំចេញភាគច្រើនត្រូវលើកលែង។ ផលរបរដែលមិនទាក់ទងនឹងពន្ធលើ ផលរបរត្រូវបានកំណត់ក្នុងក្របខ័ណ្ឌដូចខាងក្រោមៈ
ពន្ធលើផលរបរគឺជាពន្ធលើប្រាក់ដែលប្រកបរបរដែលរកបាន ហើយវាមិនមែនជា VAT ទេ។ ជាទូទៅគេគណនាវាដោយ តំលៃសរុបដែលមានក្នុងវិក័យប័ត្រដោយអាត្រាអនុវត្តកំណត់មួយ។ វាជាការសាមញ្ញែដលពន្ធនេះត្រូវបានទារលើភាគីធ្វើ វិក័យប័ត្រ។ករណីនេះពន្ធលើផលរបរដែលប្រមូលបានជាទូទៅចាត់ទុកថាជាបំណុលនៃពន្ធលើផលរបរទាំងមូលឧទាហរណ៍ ដូចជាគ្មានការហូតពន្ធដែរ។
ចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក ពន្ធលើផលរបរត្រូវបានក្នុងអាត្រា ២%។
ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិត មានចែងពីកាតព្វកិច្ចក្នុងការថែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
ពន្ធពិសេសលើសេវា និងទំនិញកំណត់គឹជាទំរង់មួយនៃពន្ធអាករដែលអនុវត្តចំពោះការនាំចូល រឹផលិតផលក្នុងស្រុក និង ការផ្គត់ផ្គង់សេវា និងទំនិញកំណត់។ អត្រាពន្ធទំនិញ សេវា និងអត្រានៃពន្ធមានដូចខាងក្រោមៈ
ចូរកំណត់ចំណាំថា ការអនុវត្តន៏ពន្ធពិសេសលើការជួលបន្ទប់សណ្ឋាគារត្រូវបានផ្អាករហូតដល់មានសេចក្តីណែនាំថ្មី។
សម្រាប់ទំនិញដែលផលិតក្នុងស្រុក ពន្ធពិសេសគឺជាទូទៅគិតលើតំលៃលក់ក្រោយចេញពីរោងចក្រ។ សម្រាប់ទំនិញដែល នាំចូលវិញពន្ធនេះគិតលើតំលៃ ជីធ រួមជាមួយពន្ធគយ។ សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាទូរគមនាគមន៍ពន្ធ នេះជាទូទៅបង់លើតំលៃដែលមានក្នុងវិក័យប័ត្រដោយចំពោះសំបុត្រយន្តហោះ ត្រូវកំណត់ត្រឹមសំបុត្រដែលចេញក្នុង ប្រទេសកម្ពុជា។
ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិតមាន ចែងពីកាតព្វកិច្ចក្នុងការថ្ងែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
ពន្ធនាំចូលគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ។ ជាទូទៅអាត្រាមានពី ៧% ១៥% ២០% ៣៥% រឺ ៥០%។ ការលើកទឹកចិត្តចំពោះវិនិយោគ ការលើកលែងពន្ធនាំចូលអាចផ្តល់ជូនដោយ ជឌជ ដោយចាត់ទុកថាជាការលើកទឹកចិត្តចំពោះការវិនិយោគ។ ការលើក លែងនេះអនុវត្តចំពោះ ៖
ពន្ធនាំចេញគ្របដណ្តប់លើមុខទំនិញមួយចំនួនមានកំណត់តែប៉ុណ្ណោះ ដូចជាឈើនិងផលិតផលចេញអំពីសត្វមួយចំនួន ភាគច្រើនរួមមានអាហារសមុទ្រ។
បទបញ្ញាត្តិស្តីពីពន្ធលើបៀវត្សរបស់កម្ពុជាកំណត់តាមគោលការណ៏ប្រភព និងការស្នាក់នៅផ្តល់អោយជាលក្ខណៈ អន្តរជាតិ។ ប្រាក់បៀវត្សបរទេសសម្រាប់ជនដែលស្នាក់នៅកម្ពុជា ស្ថិតក្រោមពន្ធលើបៀវត្សរបស់កម្ពុជាចំពោះអ្នកដែលមិន ស្នាក់នៅកម្ពុជា តែប្រាក់បៀវត្សមានប្រភពពីកម្ពុជាក៏ស្ថិតក្រោមពន្ធលើប្រាក់បៀវត្សនេះដែរ។ ទីកន្លែងនៃការបើក បៀវត្សមិនទាក់ទងដល់ការកំណត់ប្រភពវាឡើយ។ កម្ពុជាធ្វើការបែងចែកខុសពីគ្នារវាងប្រាក់បៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ ប្រាក់បៀវត្សសុទ្ធត្រូវទារពី និយោជិតក្នុងពេលដែលពន្ធលើបៀវត្សលើប្រាក់ចំណេញបន្ទាប់បន្សំត្រូវបង់ដោយនិយោជក។ ពន្ធលើបៀវត្សគ្របដណ្តប់លើ ប្រាក់ខែដែលទាក់ទងនឹងការបំពេញការងារតែប៉ុណ្ណោះ ដែលខុសពីចំណូលបុគ្គលទូទៅ។ ចំណូលសុទ្ធមិនត្រូវបានរាប់ បញ្ចូលផងដែរ ដោយចំណូលរបៀបនេះត្រូវស្ថិតក្រោមប្រភេទពន្ធលើប្រាក់ចំណេញ។ បទដ្ឋានទាំងនេះអាចអោយអាជ្ញាធរ គិតថាអ្នកពិគ្រោះយោបល់ខ្លះជានិយោជិត។
អ្នកដែលស្នាក់នៅកម្ពុជា ដែលកំណត់ថាជានិយោជិត អ្នកបង់ពន្ធរឺមនុស្សម្នាក់គឺអ្នកដែល ៖
ការបែងចែកខុសគ្នាត្រូវធ្វើចំពោះបៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ កំរិតនៃការបង់ពន្ធខុសគ្នាត្រូវយកមក អនុវត្តលើបៀវត្សសុទ្ធ។ បៀវត្សសុទ្ធរួមមាន ប្រាក់ខែ ប្រាក់កំលាំងពលកម្ម ប្រាក់រង្វាន់ ប្រាក់លើសម៉ោង ការទូទាត់កំចី និងប្រាក់បើកមុនដែល ផ្តល់ដោយនិយោជក។
ផលចំណេញបន្ទាប់បន្សំរួមមានៈ
ការកាត់រំលោះគឺត្រូវបានគេកំរិតចំពោះចំនួនទឹកប្រាក់ដែលបានកំណត់ដោយច្បាប់ដែលមាន ចំនួនតិចតួចសម្រាប់កូននៅ ក្នុងបន្ទុករបស់និយោជិក និងសម្រាប់ការសងវិញនៃប្រាក់កម្ចីនិយោជកឬប្រាក់ផ្តល់អោយមុនប្រាក់ Avances។
ប្រាក់ខែសុទ្ធ-ការស្នាក់នៅក្នុងប្រទេសកម្ពុជា អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែគិតជាប្រាក់រៀល
អត្រាពន្ធនេះសម្រាប់ការមិនស្នាក់នៅក្នុងប្រទេសកម្ពុជាគឺយ៉ាងទាប១៥%។ ពន្ធនេះបង្កើតបានជាពន្ធចុងក្រោយផងដែរ។
ប្រាក់ចំណេញបន្ទាប់បន្សំគឺអាចដាក់ពន្ធបានលើនិយោជក(មិនមែនលើនិយោជិក) ចំពោះកំរិតអត្រាយ៉ាងទាប២០%នៃ តំលៃទីផ្សារនៃប្រាក់ចំណេញ។ កំរិតអត្រាពន្ធគឺត្រូវបានកំណត់ជាប្រាក់រៀលកម្ពុជាចំណូលជារូបិយបណ្ណ័បរទេសត្រូវ បង្វែរទៅជាប្រាក់រៀល។ អត្រាប្តូរប្រាក់ជាផ្លូវការគឺត្រូវបានផ្តល់អោយចំពោះគោលបំណងនេះ។
និយោជិកទាំងឡាយត្រូវតែធ្វើសេចក្តីប្រកាស និងការបង់ពន្ធលើប្រាក់បៀវត្សប្រចាំខែមិនត្រូវយឺតជាងថ្ងៃទី១៥នៃខែ បន្ទាប់ៗ។ មិនមានការបង់ត្រឡប់ប្រចាំឆ្នាំវិញ (ប្រភពអត្ថបទ ៖ www.cambodia.gov.kh)
This article uses material from the Wikipedia ភាសាខ្មែរ article សេដ្ឋកិច្ចកម្ពុជា, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.