វិគីភីឌាភាសាខ្មែរ

វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចឲ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន។

Favicon of Wiki វិគីភីឌាភាសាខ្មែរ វិគីភីឌាភាសាខ្មែរ
វិគីភីឌាភាសាខ្មែរ
URL http://km.wikipedia.org/
ពាណិជ្ជកម្ម? ទេ
ប្រភេទវិបសាយ សព្វវចនាធិប្បាយ លើអ៊ីនធឺណិត
ចុះឈ្មោះ ជម្រេីស
ទីតាំង ក្រុងម៉ៃអាមី រដ្ឋផ្ល័រីដា
ភាសា ខ្មែរ
ម្ចាស់ មូលនិធិវិគីមេឌា
បានបង្កើតដោយ
ពេលបង្កើត ថ្ងៃទី១៥ មករា ឆ្នាំ២០០៥

វិគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wiki ភាសាខ្មែរ.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ ជាគេហទំព័រមួយក្នុងចំណោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។ គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។ គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។ វិគីភីឌាភាសាខ្មែរគឹជាគម្រោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចឱ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន គ្រប់គ្នា ។ បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) មួយ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវឱ្យធ្វើ ជាការស្រេច ។

ប្រវត្តិ

វិគីភីឌាភាសាខ្មែរ
ទំព័រដើមរបស់វីគីភីឌាភាសាខ្មែរ

វីគីភីឌាភាសាខ្មែរត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។ ការបង្កើតឡើងនៅគេហទំព័រវីគីភីឌាភាសាខ្មែរនេះគឺជាគម្រោងរបស់អង្គការ មូលនិធិវីគីមេឌា ដោយអង្គការនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវ ចំណេះដឹង ប្រវត្តិសាស្ត្រនានា នៅក្នងប្រទេសកម្ពុជាក៏ដូចជា ធ្វើការបញ្ជ្រាបចំណេះដឹងទាំងអស់នេះ ទៅដល់មនុស្សនិង ប្រជាជនទាំងអស់នៅពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០០៥ នោះគឺវីគីភីឌាភាសាខ្មែរមាន ចំនួនតិចតូចបំផុត ។ រហូតមកដល់ ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០០៧ វីគីភីឌាមាន អត្ថបទចំនួន ១០០ អត្ថបទ ។នៅថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទដែលធ្វើឱ្យគេហទំព័រវីគីភីឌាមានការចាប់អារម្មណ៏ជាងមុន ។ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ ។ ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ វីគីភីឌាមានកើនឡើងបាន ចំនួន ៣៦៥១អត្ថបទ (ចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ២៨៥ភាសា)។ អ្វីទាំងអស់នេះ គឺជាភាពរីកចម្រីន យ៉ាងឆាប់រហ័សបំផុត ។ មូលហេតុដែលនាំឱ្យគេបង្កើត វីគីភីឌាជាភាសាខ្មែរក៏ព្រោះតែ វាមានសារៈសំខាន់ចំពោះ សិស្សានុសិស្ស និង មនុស្សទាំងអស់នៅលើពិភពលោក និងដោយថាមកពីស្នាដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា ទើបនាំឱ្យមានការបង្កើត គេហទំព័រវីគីភីឌាភាសាខ្មែរនេះឡើង ។ សម្រាប់នាពេលបច្ចុប្បន្ននេះវីគីភីឌាភាសាខ្មែររូបភាពចំនួន ១០៣៤ រូបភាពមានសមាជិកចំនួន ១១០២២នាក់ ។

គោលបំណង

វិគីភីឌាភាសាខ្មែរ

ទិសដៅក្នុងការបង្កើតវីគីភីឌាភាសាខ្មែរគឺដើម្បីបញ្ជ្រាបចំណេះដឹង ទាំងអស់ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាបានដឹង ។ ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖

  • ចូលរួមចំណែកលើកស្ទួយ ភាសាខ្មែរលើប្រព័ន្ធអ៊ីនធើណែត ដើម្បីបញ្ជ្រាបចំណេះដឹងទៅទាំងអស់ទៅដល់មនុស្សនៅក្នុងពិភពលោកបានដឹង ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ ប្រពៃណីខ្មែរ
  • ចែករំលែក អ្វីៗដែលអ្នកមានដល់ ជនជាតិខ្មែរដទៃទៀត
  • ថែរក្សា គំនិត ឬ អត្ថបទដែលអ្នកមាននៅក្នុងប្រព័ន្ធ អ៊ីនធើណែត
  • អាចទទួលបាននូវចំណេះដឹងផ្សេងៗ តាមរយៈគេហទំព័រវីគីភីឌាភាសាខ្មែរ
  • ក្លាយជាសមាជិកនៃ អ្នកដែលមានការរួមចំណែកជួយដល់វីគីភីឌាភាសាខ្មែរនៅក្នុងប្រព័ន្ធអ៊ីនធើណែត
  • អាចធ្វើអោយសមាជិកដទៃទៀតនៅក្នុង វីគីភីឌាភាសាខ្មែរ ស្គាល់អ្នកកាន់តែច្រើ់នឡើងៗ ជាការរួមចំណែកមួយដែលមានភាពល្អប្រសើរបំផុតដែលអ្នកបានចែករំលែកនូវចំណេះដឹងទាំងអស់នេះទៅ ជនរួមជាតិខ្មែរយើងអោយបានយល់ដឹងគ្រប់គ្នាជាការរួមចំណែក ដ៏ល្អប្រសើរក្នុងការ បង្កើនការអប់រំ ការសិក្សា ។

បើសិនបើអ្នកចំណាយពេលវេលា ដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។

ការបញ្ចូល

បំណងវិគីភីឌា គឺដើម្បីអោយអ្នកនិយាយភាសាខ្មែរ បានប្រើវិគីភីឌានូវភាសារបស់ខ្លួន។ វិគីភីឌាត្រូវបានសរសេរជាចើ្រនភាសា។ បំណងធំរបស់យើងគឺ ឱ្យមាន អត្ថបទច្រើនដូច វិគីភីឌា ជា​ភាសាអង់គេ្លស។ វិគីភីឌាគឺជាប្រភពផ្តល់ចំណេះដឹងល្អៗនិងពិសេសសំរាប់ យុវជនកម្ពុជា។

សេចក្តីផ្តើម

វិគីភីឌាភាសាខ្មែរបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ ជាពិសេសមកពីទឹកដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា។

បច្ចុប្បន្ន វិគីភីឌាភាសាខ្មែរនៅមានទំហំតូចដោយហេតុថា:

  • ប្រជាជនខ្មែរភាគច្រើនជាអ្នកស្រែ(៩០%)។ មានខ្មែរតិចតូចដែលប្រើកុំព្យូទ័រ និងអ៊ិនធឺណិត។
  • ពលរដ្ឋខ្មែរដែលប្រើអិនធឺំណិត (Internet)គឺជាមនុស្សដែលធ្វើការជាមួយអង្គការអន្ដរជាតិ

ឬក្រុមហ៊ុន។

  • ប្រទេសខ្មែរត្រូវការ ការបង្កើតអោយមានជា សូហ្វវែរ(Software) សំរាប់ប្រើប្រាស់ក្នុងការសរសេរភាសាខ្មែរនៅលើអ៊ិនធឺណិត (Internet)។

កាលបរិច្ឆេទសំខាន់ៗ

  • ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។
  • ថៃ្ងទី២០ ខែកុម្ភះ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរមាន ១០០អត្ថបទ។
  • ថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទ។
  • ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។
  • ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ។

មើលផងដែរ

Tags:

វិគីមេឌា

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទបន្ទាយស្រីសង្គមធម៌រាក្យៈសាទេវីផ្សារមូលបត្រកម្ពុជាព្រះសត្ថាទី១សេដ្ឋកិច្ចនៃប្រទេសថៃរបាំត្រុដិវារៈវ័នបតសហរដ្ឋអាមេរិកប្រធានាធិបតីនៃសហរដ្ឋអាមេរិកប្រ៊ុយណេម៉ៃឃើល ហ្វារ៉ាដេយព្រះបរមរាជវាំងកម្ពុជាវិគីភីឌាភាសាខ្មែរនរោត្តម មុនីនាថ សីហនុប្រាសាទភ្នំបាណន់សព្វនាមឆ្កែស្រុកកំពង់រោទិ៍នីតិរដ្ឋជួរភ្នំដងរែកម៉ង់តេរីយើបញ្ជីរាយនាម ស្ពាននៅកម្ពុជារបាំប្រពៃណីស្រុកគងពិសីវិថីក្រមួនសសោមាសង្គ្រាមឥណ្ឌូចិនលើកទី១សារៈប្រយោជន៍នៃទឹករឿងផ្កាស្រពោនពុធ (ភព)វត្តភ្នំដូនពេញនរោត្តម សុរាម្រិតប្រាសាទអង្គរដែនម៉ាញ៉េទិចរបាំអប្សរាឡាវក្សត្រីអង្គម៉ីទន្លេនៅកម្ពុជាមង្គលសូត្រពហូទេវាទស្សនវិជ្ជាភូមិសាស្ត្រស្រុកព្រះនេត្រព្រះឧទ្យានជាតិបុទុមសាគរការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣បញ្ជីព្រះមហាក្សត្រកម្ពុជាសាលាភូមិន្ទរដ្ឋបាលភិក្ខុសោមឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋទង់ព្រះពុទ្ធសាសនាសេដ្ឋកិច្ចកម្ពុជាលន់ នល់ស្រុកសំរោងទងតារាងខួបនៃធាតុគីមីនយោបាយស្រុកសាមគ្គីមានជ័យខេត្តកោះកុងល្បែងទាញព្រ័ត្រនូ ហាចខ្មែរក្រោមភាសា និង​អក្សរ​ខ្មែរមូលនិធិរូបិយវត្ថុអន្តរជាតិមេកានិចធម៌សូត្រថ្វាយបង្គំព្រះវត្តត្រឡែងកែងទង់ជាតិចិនល្បែងចោលឈូងសេដ្ឋកិច្ចកាលប្បវត្តិព្រះពុទ្ធសាសនាច្បាប់​ភូមិបាលវណ្ណ មូលីវណ្ណពូនភ្នំខ្សាច់បាងកកកោះត្រល់សិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរ🡆 More