យ៉ាបា: គ្រឿងញៀន

យ៉ាបា ជាប្រភេទថ្នាំញៀនមានរាងជាគ្រាប់មូលសំប៉ែត ដែលកើតឡើងពីល្បាយមេតំហ្វេតាមីននិងកាហ្វេអ៊ីន។ ជាទូទៅ​វាមានពណ៌ឆើត​ (ទឹកក្រូចឬបៃតង) និងមានត្រាអក្សរ R ឬ WY បោះពីលើ។ ពាក្យយ៉ាបា ជាភាសាថៃមានន័យត្រង់ថា«ថ្នាំឆ្គួត»។ នៅឥណ្ឌាគេហៅវាថា ប៊ុលប៊ុលីយ៉ា នៅហ្វីលីពីន ឥណ្ឌូនេស៊ី និងជប៉ុន គេហៅវាថា ស្សាប៊ូ។

ឯកសារ:ยาบ้า.jpg
យ៉ាបា

គុណភាពរបស់វា​ប្រែប្រួលទៅតាមប្រភព។ វាមានប្រភេទសំរាប់លេបនិងហិតចូលតាមច្រមុះ (មានប្រភេទចាក់ផលិតនៅប្រទេសឡាវដែរ)។ គ្រឿងញៀនលាយខុសច្បាប់​ មានប្រើច្រើនជាពិសេស​នៅប្រទេសថៃ ដែលនៅទីនោះ​មានបណ្ដាញនាំចូលពីប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ានិងឡាវជាដើម។ នាពេលថ្មីៗនេះ គេឃើញមានការប្រើប្រាស់​ក្នុងបណ្ដាជន​អន្តោរប្រវេសន៍នៅសហរដ្ឋអាមេរិកដែរ និងជួនកាល​ត្រូវគេប្រើជំនួសអេស្តាស៊ី។

ថ្នាំគ្រាប់យ៉ាបា​ត្រូវបានដាក់ជារបស់ខុសច្បាប់​ដោយរដ្ឋាភិបាលថៃនៅឆ្នាំ១៩៧០។ នៅសម័យនោះ​វាត្រូវបាន​គេលក់នៅតាម​ស្ថានីយ៍ប្រេងឥន្ធនៈនានា និងត្រូវបានអ្នករត់ឡានទិញប្រើសំរាប់បំបាត់ការងងុយ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍​ធ្ងន់ៗ​ក្នុងចំនោមឡានក្រុងរត់ផ្លូវឆ្ងាយ រដ្ឋាភិបាលពេលនោះបានដាក់យុទ្ធនាការបោសសំអាត​គ្រឿងញៀនតាំងពីឆ្នាំ២០០៣ ហើយការប្រើប្រាស់គ្រឿងញៀនក្នុងចំនោម​អ្នកបើកឡានក្រុងបានធ្លាក់ចុះ។ ដោយសារតែហេតុនេះ ទើបតំលៃលក់រាយបានឡើងពី ១០០–១៥០បាត (ប្រហែល១២០០០–១៦០០០រៀល) ទៅ ២៥០–៤៥០បាត (២៨០០០–៤៨០០០រៀល) ក្នុងមួយគ្រាប់។ ក៏ប៉ុន្តែ វានៅតែពេញនិយមក្នុងចំនោមអ្នកប្រើប្រាស់គ្រឿងញៀន។

នៅឆ្នាំ២០០៦ យ៉ាបាបានទទួលការនិយមប្រើពីបណ្ដាអ្នកមាននៅប្រទេសបង់ក្លាដែស្ស។ អាជ្ញាធម៌បានធ្វើយុទ្ធនាការបោសសំអាតគ្រឿងញៀននៅឆ្នាំ២០០៧ ហើយបានរកឃើញពាណិជ្ជករល្បីៗមួយចំនួនប្រើប្រាស់វា។

Tags:

កាហ្វេអ៊ីនជប៉ុនហ្វីលីពីនឥណ្ឌាឥណ្ឌូនេស៊ី

🔥 Trending searches on Wiki ភាសាខ្មែរ:

គ្រោះថា្នក់ចរាចរណ៍សារមន្ទីរវាលពិឃាតជើងឯកកាល់ ម៉ាក្សតំបន់អាកាសធាតុពន្ធលើប្រាក់បៀវត្សការសោយទីវង្គត និងព្រះរាជពិធីបុណ្យសព ព្រះបាទនរោត្តម សីហនុពិធីបុណ្យចូលព្រះវស្សាគមនាគមន៍កម្ពុជាប្រាសាទព្រះវិហារកម្ពុជាប្រជាធិបតេយ្យប៉ុលពតស្រុកបវេលសញ្ញាជាតិស្រុកមោងឫស្សីសម័យមហានគរឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរក្រុងសិរីសោភ័ណបក្សីចាំក្រុងសង្គ្រាមលោកលើកទី១ពិធីបញ្ជាប់ពាក្យសង្គ្រាមកម្ពុជា-វៀតណាមរឿង ដើមកំណើតក្រុងភ្នំពេញចតុកោណព្នាយជប៉ុនស្រុករវៀងរឿងធនញ្ជ័យសាតាំងជ័យវរ្ម័នទី២ក្រុងអង្គរកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិរង្វាស់រង្វាល់របស់ខ្មែរព្រះរាជពិធីច្រត់ព្រះនង្គ័លរឿងបុរសជីកក្ដាមផ្កាយព្រះគ្រោះសង្គមវិទ្យាវិស័យអប់រំនៅកម្ពុជាហ៊្វូណនកម្ពុជាសម័យទំនើបសហភាពអឺរ៉ុបព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាកំពង់ផែប្រទេសកម្ពុជាខេត្តប៉ៃលិនតៃវ៉ាន់ប្រវត្តិសាស្ត្រភូមាលោកិយបដិច្ចសមុប្បាទ១២ព្រះពុទ្ធ​២៨​ព្រះអង្គមង្គលសូត្រល្បែងស្ដេចចង់សិទ្ធិមនុស្សរបាំប្រជាប្រិយគោលនយោបាយរូបិយវត្ថុទំនាក់ទំនងអន្តរជាតិរឿងមហាចោរនៅទល់ដែនសុខភាពភាពលំអៀងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ឆ្កែគណៈរដ្ឋមន្ត្រីមហោសថជាតកខេត្តព្រះវិហារម៉ាក្រូសេដ្ឋកិច្ចគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការការវិត្តន៏របស់មនុស្សលោកចលនាអក្សរសិល្ប៍ខ្មែរព្រះព្រហ្មសាសនាជម្លោះព្រំដែនកម្ពុជា-ថៃលក្ខណៈសម្បត្តិនៃអ្នកដឹកនាំកម្លាំងតំបន់ទេសចរណ៍នៅកម្ពុជាធ្នាក់កម្ពុជាសារពាង្គកាយសាសនានៅប្រទេសកម្ពុជាស្រុកដំណាក់ចង្អើរឧបទ្វីបឥណ្ឌូចិនហុងកុងបារាំង🡆 More