ព្រែកជីកប៉ាណាម៉ា

ព្រែកជីកប៉ាណាម៉ា (The Panama Canal)​ជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាល​ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។ វាជាគំរោងវិស្វកម្មដ៏ធំនិងដ៏លំបាកក្នុងប្រវត្តិសាស្ត្រ។ ព្រែកនេះអនុគ្រោះដល់ការដឹកជញ្ជូនទំនិញរវាងមហាសមុទ្រទាំង២ ដោយជំនួសផ្លូវចាស់ដែលវាងតាមជ្រោយហន (ចុងខាងត្បូងបំផុតនៃទ្វីបអាមេរិកខាងត្បូង)និងមានចំងាយវែង។ នាវាដែលដឹកទំនិញពីក្រុងញូយ៉កទៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ​ដោយកាត់តាមព្រែកនេះ ធ្វើដំនើរក្នុងចំងាយតែ ៩ ៥០០គ.ម ខណៈការធ្វើដំនើរវាងតាមជ្រោយហនមានចំងាយ ២២ ៥០០គ.ម។ កិច្ចប្រឹងប្រែងស្ថាបនាព្រែកជីកនេះចាប់ផ្ដើមនៅឆ្នាំ ១៨៨០ ពេលដែលបារាំងបានមកគ្រប់គ្រងតំបន់នេះ។ កិច្ចប្រឹងប្រែងនេះបានបរាជ័យដោយមានកម្មករប្រមាណ ២១ ៩០០នាក់បានបាត់បង់ជីវិត។ កិច្ចប្រឹងប្រែងរបស់អាមេរិកនៅដើមសតវត្សរ៍ទី២០ បានបញ្ចប់គំរោងនេះជាស្ថាពរនៅឆ្នាំ ១៩១៤។ ព្រែកនេះមានប្រវែងតែ ៧៧គ.ម ទេ តែការសាងសង់វាប្រឈមមុខនឹងបញ្ហាជាច្រើនមានជំងឺដង្កាត់ (ជាពិសេសជំងឺគ្រុនចាញ់និងជំងឺគ្រុនលឿង) និងការបាក់ដី។ នៅពេលដែលគំរោងបានបញ្ចប់ គេប៉ាន់ប្រមាណថាមានកម្មករប្រមាណ ២៧ ៥០០នាក់បានបាត់បង់ជីវិត ក្នុងកិច្ចប្រឹងប្រែងទាំង២របស់បារាំងនិងអាមេរិក។

ព្រែកជីកប៉ាណាម៉ា
ផែនទីព្រែកជីកប៉ាណាម៉ា

តាំងពីព្រែកជីកនេះបានបើក វាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបើកផ្លូវដឹកជញ្ជូនអន្តរជាតិ។ ជារៀងរាល់ឆ្នាំមាននាវាជាង ១៤ ០០០ គ្រឿងឆ្លងកាត់ព្រែកជីកនេះ ដោយដឹកជញ្ជូនទំនិញជាង ២០៥លានតោន។ ការធ្វើដំនើរឆ្លងកាត់ព្រែកនេះប្រើប្រាស់រយៈពេលជាមធ្យម៩ម៉ោង។

Tags:

មហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់ទិក

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកភ្នំស្រុកហិរញ្ញវត្ថុឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទភពអ៊ុយរ៉ានុសសករាជចលនាអក្សរសិល្ប៍ខ្មែរទស្សនវិជ្ជាប្រាសាទភ្នំបាខែងអរិយដ្ឋង្គិកមគ្គប្រវត្តិសាស្ត្រភូមាកម្មន្ត (រូបវិទ្យា)ញ៉ុក ថែមចន្ទគតិរចនាបថនៃស្ថាបត្យកម្មខ្មែរពិធីចូលម្លប់សារពាង្គកាយយេនឌ័ររៀល (រូបិយវត្ថុ)នរោត្តម មុនីនាថ សីហនុសង្គ្រាមវៀតណាមខេត្តស្ទឹងត្រែងប្រាសាទព្រៃគុកភូមិសាស្ត្រកម្ពុជាស្រីសុរិយោពណ៌ទី១អាណាចក្រអយុធ្យាសិក្ខាបទ១០វេស្សន្ដរជាតកសំលៀកបំពាក់ភាសា និង​អក្សរ​ខ្មែរព្រះពុទ្ធសាសនា​នៅ​ចិនបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាមីក្រូសេដ្ឋកិច្ចអង្គ​របស់សីល​៥ហ៊ុន សែនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកូដ QRនិកាយនៃព្រះពុទ្ធសាសនាព្រះសិវៈស្រុកក្រគរថ្លើមរឿងរាមកេរ្តិ៍ការធ្វើពាណិជ្ជកម្មទិវានារីអន្តរជាតិអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំបឹងយក្សឡោមស្រុកខ្សាច់កណ្ដាលរឿងសូផាតក្រុមប្រឹក្សារាជសម្បត្តិអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាព្រហ្មវិហារធម៌ភាពលំអៀងរបាំស្នែងទន្សោងបទកាកគតិរាជវង្សឈីងល្បែងបាយខុំខេត្តកំពតរឿង ភូមិតិរច្ឆានសារមន្ទីរវាលពិឃាតជើងឯកប្រាសាទបាគងសុត្តន្តបិដកម៉ាក្រូសេដ្ឋកិច្ចអង្កត់ផ្ចិតល្បែងបោះអង្គញ់ហិណ្ឌូសាសនាទឹកសហរដ្ឋអាមេរិកសម័យកាលចតុមុខប្រាសាទប្រែរូបសិង្ហបុរីពិធីរៀបមង្គលការសង្គ្រាមកម្ពុជា-វៀតណាមរឿងមហាភារតយុទ្ធវិភាគចិត្តវិទ្យាប្រាសាទសំបូរព្រៃគុកវៀតណាមលក្ខណៈសម្បត្តិនៃអ្នកដឹកនាំច្បាប់ស្រុកពញាឮ🡆 More