ប្រាសាទភិមានអាកាស

ប្រាសាទភិមាអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។។

ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស
ឈ្មោះ: ប្រាសាទភិមានអាកាស
អ្នកកសាង: ជ័យវរ្ម័នទី៥
កាលបរិច្ឆេទកសាង: សតវត្សទី១១
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

ស្ថាបត្យកម្ម

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។ ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ។ ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់៤ម៉ែត្រ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ម្រ៉ែត នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំង៣ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបាន ដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះទាំងបួនទិស។ ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច។ ផ្នែកទាំង២ នៃជណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង រូបដំរីនៅមុំជើងគ្រឹះទាំង ៣ជាន់។ តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ម្រ៉ែត។ ស្រះទឹកហ្លួង មានសណ្ឋានរាង៤ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត។ គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។ គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទភិមានអាកាសកុំអោយហូរចុះ មកស្រះ ។ ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីព្រះលានស្តេចគម្លង់។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។មានទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ម្រ៉ែត។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង នៅខាងលិចគោបុរៈខាងជើង។ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង ។ របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។

សិលាចារឹក

តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា ហេមស្រឹង្គគិរី ជាភាសាបាលីឬសំស្រ្តឹតដែលមានន័យថា ភ្នំស្នែងមាស បានផ្តើមស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩-១១ ដោយក្រតាញស្រីសត្យាស្រ័យឆ្នាំ៩១០គ្រិស្តក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩-៩១០)តាមសិលាចារឹកលេខ K-២៩១។ បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-៩៦៨) បន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-៥៣៤(I)។ បញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)តាមសិលាចារឹកលេខK-២១១។

ឯកសារយោង

Tags:

ប្រាសាទភិមានអាកាស ប្រវត្តិប្រាសាទប្រាសាទភិមានអាកាស ស្ថាបត្យកម្មប្រាសាទភិមានអាកាស សិលាចារឹកប្រាសាទភិមានអាកាស ឯកសារយោងប្រាសាទភិមានអាកាសខេត្តសៀមរាបព្រះបាទសូរ្យវរ្ម័នទី១

🔥 Trending searches on Wiki ភាសាខ្មែរ:

មជ្ឈិមបូព៌ាស្រុកស្រីស្នំកម្ពុជា នៅស៊ីហ្គេម ២០១៣ស្រុកសំពៅលូនទុំ (តួអង្គ)រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេសិល្បៈសង្កាត់បឹងត្របែកស្រុកត្បូងឃ្មុំហិរញ្ញវត្ថុព្រះបាទឥសានវរ្ម័នទី១ខេត្តនៃកម្ពុជាប្រាសាទនាគព័ន្ធទសជាតកសារមន្ទីរជាតិស្រុកស្វាយលើស្រឡប់ដូនតីពិជ័យព្រៃនគរកម្ពុជាក្រោមខេត្តកំពង់ឆ្នាំងឥណ្ឌូណេស៊ីយីកេសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការអក្សរសិល្ប៍ពុទ្ធនិយមក្លាយខេត្តកំពង់ស្ពឺឡាវស្រីរាជាស្ថាប័នប្រវត្តិកម្ពុជាប្រជាធិបតេយ្យចតុកោណកែងវត្ថុបំណងអង្គអេងអរិយសច្ច៤ប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិស្រុកមោងឫស្សីបុរេប្រវត្តិកម្ពុជាបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាកម្មបថ១០ទិវាពលកម្មអន្ដរជាតិឧបករណ៏ភ្លេងខ្មែរភពអង្គារទុំទាវភូមិសាស្ត្រស្រុកស្នួលសុជីវធម៌អ៊ីនធើណេតវប្បធម៌កម្ពុជាស្រុកបាណន់មីយ៉ាន់ម៉ាព្រះអាទិត្យហ្វីលីពីនបទពាក្យ៧បាងកកច្បាប់ប្រុសវិមានឯករាជ្យឃុំព្រែកនរិន្ទកតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌ខេត្តកណ្តាលសាធារណរដ្ឋខ្មែរជួន ណាតខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមបារាំងជ័យវរ្ម័នទី៧រូបថតប្រាសាទបន្ទាយឆ្មារសឺង ង៉ុកថាញ់ទ្រឹស្ដីនៃពណ៌សង្គ្រាមវៀតណាមបញ្ជីរាយនាម ខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោមទស្សនវិជ្ជាអូស្ត្រាលីកិមិរាទេវីប្រាសាទព្រៃគុកខេត្តព្រះនគរស្រីអយុធ្យាស្រុកល្វាឯមវិស័យអប់រំនៅកម្ពុជាឥន្ទ្រទេវី (សតវត្សទី១៣)សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកពុធ (ភព)🡆 More