ជំនឿការអុជធូប (អង់គ្លេស: Belief in Incense Burning ) គឺជាគ្រឿងផ្សែងក្រអូបត្រូវបានគេជឿថាបង្កើតបរិយាកាសវេទមន្តដែលសមរម្យសម្រាប់ការអញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណដែលតែងតែមានវត្តមាននៅជុំវិញអាសនៈនៃការបួងសួងនេះ កិច្ចពិធីនៃការអុជធូប ត្រូវបានគេជឿថា បញ្ចេញថាមពលដ៏ច្រើន ដែលផ្ទុកនៅក្នុងធម្មជាតិ ដើម្បីឱ្យវាអាចប្រើប្រាស់ សម្រាប់គោលបំណងវេទមន្ត នៃការបញ្ជូនសារទៅឱ្យចំពោះនរណាម្នាក់ មិនថាជា ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណ នៃពួកខ្មោចព្រាយបិសាចឡើយ ។
ជំនឿការអុជធូប | ||||
Incense in India | ||||
ការផ្ដើមអុចធូប | ប្រហែល ស.វទី២ | |||
រជ្ជកាល | ក្សត្រីយ៍សោម៉ា (ព្រះម៉ែនាគ) | |||
សម័យកាល | អាណាចក្រនគរភ្នំ (Funan Kingdom) | |||
លទ្ធិជំនឿ | ជំនឿលើបារមី | |||
តាមលំអាន | គម្ពីរវេទ | |||
សាសនាប្រតិបត្តិ | ពុទ្ធសាសនា ព្រហ្មញ្ញសាសនា |
The meaning of burning incense
អត្ថន័យនៃការអុជធូប គឺជាការផ្សារភ្ជាប់ ធាតុក្នុងខ្លួន ទៅនិងញាណទាំង៥ នៃរាង្គកាយរបស់មនុស្ស តាមរយៈក្បួនហោរ៉ា (ភាសាចិន: ហុងស៊ុយ) (អង់គ្លេស: Feng shui) ដែលទស្សន៍ទាយដឹងអំពីថាមពលរបស់មនុស្ស ដើម្បីប្រើវាធ្វើទំនាក់ទំនងទៅនិង អ្វីមួយដែលជាបរិស្ថាននៅជុំវិញខ្លួនរបស់ពួគគេ ។ ដូចនេះការអុជធូប ដែលមិនត្រឹមត្រូវតាមក្បួនតម្រា មិនសមប្រកប ទៅនិងការប្រើប្រាស ត្រូវបានចាត់ទុកថា ជាការអុជធូបដែលមិនផ្សារភ្ចាប់ទៅនិង មជ្ឈដ្ឋានធម្មជាតិនៃញាណ ការអុជធូបនៅក្នុងជំនឿខ្មែរបុរាណ តែងតែប្រើប្រាសនូវការអុជធូបជាចំនួនសេស ដែលគិតចាប់ពីចំនួន (១,៣,៥,៧,៩,១១,២១) ចំនួនអុជធូបទាំងនេះ មានន័យដូចតទៅ៖
ឧទាហរណ៍: ការអុជសែនដង្វាយទៅកាន់ព្រលឹងខ្មោច ការអុជសែនបញ្ជៀសពែដើម្បីរំដោះគ្រោះថ្នាក់ផ្សេងៗ ។
នូវក្នុងលទ្ធិថេរវាទ នៃពុទ្ធសាសនាត្រូវបានតំណាងឱ្យព្រះពុទ្ធទាំង ៥ ព្រះអង្គផងដែរ ។
ឧទាហរណ៍: ការអុជធូបចំពោះតែទេវៈ អទិទេព ដែលមានបារមីខ្លាំងពូកែ លើកអាសនៈជាថ្នាក់៩ ថ្នាក់កម្រិត ធំ មានទំនាក់ទំនងញាណទៅនិងការស្នងរូបនៃបុគ្គល ។
ក្រៅពីការរៀបរាប់ខាងលើនេះរាល់ជនទាំងឡាយណាដែលអុជធូបផ្ទុយពីអត្ថន័យនៃការតំណាលនេះមិនត្រូវបានចាត់ចូលជាជំនឿនៃការអុជធូបបន់ស្រន់តាមបែបខ្មែរនោះទេ ។
This article uses material from the Wikipedia ភាសាខ្មែរ article ជំនឿការអុជធូប, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.