គណនីចរន្ត

នៅក្នុងសេដ្ឋកិច្ច គណនីចរន្ត (Current account) គឺជាធាតុមួយក្នុងចំណោមធាតុដ៏សំខាន់ពីរនៃតុល្យភាពប្រាក់ចំណាយ (Balance of payments) ដែលធាតុមួយទៀតគឺ គណនីមូលធន (Capital account)។ គណនីចរន្ត គឺជាផលបូកនៃតុល្យភាពពាណិជ្ជកម្ម (ការនាំចេញ ដក ការនាំចូល) ចំណូលសុទ្ធ (ការប្រាក់ និងភាគលាភជាដើម) និងប្រាក់ចំណាយអាចផ្ទេរបានសុទ្ធ (ដូចជាជំនួយបរទេស)។

""តុល្យភាពគណនីចរន្ត""គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយពីរសម្រាប់វាស់វែងធម្មជាតិពាណិជ្ជកម្មបរទេសរបស់ប្រទេសមួយ ដែលមធ្យោបាយមួយទៀតគឺលំហូរចេញមូលធនសុទ្ធ(net capital outflow)។ គណនីចរន្តលើសបង្កើនទ្រព្យសកម្មបរទេសសុទ្ធរបស់ប្រទេសមួយ ចំណែកឯឱនភាពគណនីចរន្តមានលក្ខណៈផ្ទុយគ្នា។ ទាំងប្រាក់ចំណាយរបស់រដ្ឋាភិបាលនិងវិស័យឯកជនត្រូវបានបញ្ចូលក្នុងការគណនា។ វាត្រូវបានហៅថាជាគណនីចរន្តព្រោះទំនិញនិងសេវាកម្ម ជាធម្មតាត្រូវបានប្រើប្រាស់ក្នុងកំឡុងពេលបច្ចុប្បន្ន។

ការកាត់បន្ថយឱនភាពគណនីចរន្ត

ដើម្បីកាត់បន្ថយឱនភាពគណនីចរន្តជាធម្មតាត្រូវបង្កើនការនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចធ្វើបានតាមរយៈការរឹតបន្តឹងការនាំចូល ការដាក់កំណត់ (quota) ឬកាតព្វកិច្ច ឬឧបត្ថម្ភការនាំចេញ (subsidize exports)។ គេក៏អាចបញ្ចុះតម្លៃរូបិយវត្ថុក្នុងស្រុកដើម្បីជំរុញការនាំចេញ ដែលអាចនាំដល់ការបង្កើនតុល្យភាពប្រាក់ចំណាយផងដែរ។ ក្រៅពីនេះការតម្រូវការចំណាយរបស់រដ្ឋាភិបាលសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុកក៏មានប្រសិទ្ធភាពផងដែរ។ ការបង្កើតសញ្ជ័យក្នុងស្រុក ឬបន្ថយកម្ចីក្នុងស្រុក រួមទាំងកម្ចីដោយរដ្ឋាភិបាលជាតិ ក៏ជាមធ្យបាយជួយកាត់បន្ថយឱនភាពគណនីចរន្តផងដែរ។

និក្ខេបបទ Pitchford

ឱនភាពគណនីចរន្តមិនមែនជាបញ្ហាគ្រប់ពេលនោះទេ។ និក្ខេបបទ Pitchford ចែងថាឱនភាពគណនីចរន្តនឹងមិនមានបញ្ហាទេ ប្រសិនបើវាកើតឡើងដោយវិស័យឯកជន។ អ្នកខ្លះគិតថានិក្ខេបបទនេះត្រឹមត្រូវសម្រាប់សេដ្ឋកិច្ចអូស្ត្រាលី ដែលមានឱនភាពគណនីចនរន្តយូរអង្វែង ប៉ុន្តែមានកំណើនសេដ្ឋកិច្ចបន្តបន្ទាប់រយៈពេល ១៨ ឆ្នាំ (១៩៩១-២០០៩)។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្ថានទូត និងស្ថានកុងស៊ុលនៅកម្ពុជាប្រាសាទសំបូរព្រៃគុកអ៊ីនធើណេតទិវានៃក្ដីស្រលាញ់ភាសា និង​អក្សរ​ខ្មែររុក្ខជាតិអុកវណ្ណ មូលីវណ្ណសមភាព​រាត្រីច្បាប់ចលនារបស់ញូតុនសាសនានៅប្រទេសកម្ពុជាទុំទាវស្រុកថ្មគោលប្រាសាទអង្គរវៀតណាមអដ្ឋង្គិកមគ្គឦសានវរ្ម័នទី១កម្ពុជាប្រជាធិបតេយ្យសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកអាស៊ីតអាមីនេរាំវង់ចក្រភពអង្គរ គ.ស (៨០២-១៤៣១)ម៉ាឡេស៊ីបញ្ជីរាយប្រទេសទិវាពលកម្មអន្ដរជាតិរបាំព្រះរាជទ្រព្យស្រុករមាសហែកស្រីសុរិយោពណ៌ទី៣ភាសាបាលីសំស្ក្រឹតកងទ័ពជើងទឹកបារាំងជួន ណាតរមណីយដ្ឋានភ្នំបូកគោច្បាប់អូមការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកនរោត្តម សុរាម្រិតបញ្ចក្ខន្ធស្រុកស្វាយអន្ទរប្រវត្តិសាស្ត្រកម្ពុជាពុង ឃាវសែស្ពានមិត្តភាពកម្ពុជា-ជប៉ុនព្រែកជីក(ព្រែកយួន)ភវវរ្ម័នទី១ខណ្ឌចំការមនទីម័រខាងកើតមុំខេត្តកែបច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ថៃសឺង ង៉ុកថាញ់អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះរាជធានីនៅសម័យនគរភ្នំឃុំបវេលស្រុកបវេលព្រះនិព្វាន៤ថ្នាក់រដ្ឋបាលរាជធានី ខេត្តទំព័រដើមអង្គរធំអត្តសញ្ញាណជាតិនៃកម្ពុជាសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាកម្ពុជា នៅស៊ីហ្គេម ២០១៣ប្រជុំភាសិតថ្មីៗឆ្នាំ ២០២៣ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិប៉ារីសស្រុកមង្គលបុរីស្រុកព្រះស្ដេចសារធាតុគីមីចម្លាក់ត្រីប្រាសាទអង្គរវត្តនិងបាយ័ន្តរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាប្រវត្តិសាស្ត្រថៃខេត្តសៀមរាបកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិខណ្ឌមានជ័យប៉ាគីស្ថានពណ៌តាមថ្ងៃស៊ីហ្គេមលើកទី២៣សេចក្ដីរំលឹកដាស់តឿនអង់គ្លេស🡆 More