ក្រសួងផែនការ

ក្រសួងផែនការត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យបន្ទុកបេសកម្មដឹកនាំ និងគ្រប់គ្រង លើវិស័យផែនការស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើការអនុវត្តន៍ស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា។

សាវតាក្រសួង

បេសកកម្ម

រចនាសម្ព័ន្ធ

រចនាសម្ព័នក្រសួងផែនការចែកជា២ផ្នែក៖

១.រចនាសម្ព័ន្ធនៅថ្នាក់កណ្តាល

  ១.១. អគ្គនាយកដ្ឋានផែនការ​​​​      * -នាយកដ្ឋានផែនការទូទៅ * -នាយកដ្ឋានផែនការសេដ្ឋកិច្ច * -នាយកដ្ឋានផែនការសង្គមកិច្ច * -នាយកដ្ឋានផែនការវិនិយោគ * -នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ   ១.២. វិជ្ជាស្ថានជាតិស្ថិតិដែលមានឋានានុក្រមស្មើថ្នាក់ អគ្គនាយកដ្ឋាន * -នាយកដ្ឋានស្ថិតិទូទៅ * -នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច្ * -នាយកដ្ឋានស្ថិតិសសង្គមកិច្ច * -នាយកដ្ឋានប្រជាសាស្រ្ត ជំរឿន និងអង្កេត   ១.៣.អគ្គធិការដ្ឋាន      * -ខុទ្ធការល័យរដ្ឋមន្ត្រី * -នាយកដ្ឋានបុគ្គលិក * -នាយកដ្ឋានរដ្ឋបាលទូទៅ * -នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។ 

២. រចនាសម្ព័ន្ធនៃអង្គភាពមួលដ្ឋាន

* -មន្ទីរផែនការខេត្ត ក្រុង * -អង្គការលេខរបស់ក្រសួងផែនការជាឧបសម្ព័ន្ធរបស់អនុក្រឹត្យនេះ។ 

មុខងារនិងភារកិច្ច

ក្រសួងផែនការមានមុខងារ និងភារកិច្ចដូចតទៅ៖

  • ធ្វើសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀប ទស្សនាទាន យុទ្ធសាស្រ្ត គោលនយោបាយ និងកំណត់អាទិភាពសំរាប់ការអភិវឌ្ឍន៍ខាងប្រទេសជាតិ ដោយឈរលើមូលដ្ឋាននៃការបង្កើតឲ្យមាននិរន្តរភាពនិងតុល្យភាពរវាងកិច្ចអភិវឌ្ឍន៍ និងសមភាព យុត្តិធម៌ក្នុងសង្គមរវាងកិច្ចអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ខាងសង្គមកិច្ចនិងវប្បធម៌ រវាងទីក្រុងនិងជនបទ រវាងការធ្វើអាជីវកម្មនិងការកកើតឡើងវិញនៃធនធានធម្មជាតិ និងរវាងកិច្ចអភិវឌ្ឍន៍ និងកិច្ចការពារបរិស្ថាន។
  • ដឹកនាំនិងគ្រប់គ្រងវិធីសាស្រ្ត និងបែបបទក្នុងការរៀបចំផែនការ ស្តីពីការអភិវឌ្ឍន៍រយៈពេលវែង មធ្យម និងរយៈពេលខ្លីដោយសំរបសំរួលជាមួយបណ្តាក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីឲ្យផែនការនិងកម្មវិធីជាតិទាំងនោះស៊ីសង្វាក់គ្នារវាងបណ្តាផ្នែកនិងសាខាសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងខេត្តក្រុង និងតំបន់នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

​​

  • តាមដានត្រួតពិនិត្យ ការអនុវត្តន៍ផែនការ កម្មវិធីជាតិនិងបណ្តាគំរោងពីគ្រប់ផ្នែកទាំងអស់ ហើយវាយតំលៃលទ្ធផលនៃការអនុវត្តន៍ និងលើកឡើងពីវិធានការកែតម្រូវផែនការកម្មវិធីជាតិទាំងនោះក្នុងករណីចំបាច់។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយុទ្ធសាស្រ្ត គោលនយោបាយ និងកំណត់អទិភាពក្នុងការវិនិយោគទាំងឯកជននិងសាធារណៈ ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពនូវសក្តានុពលនៃប្រភពធនធានទាំងក្នុង និងក្រៅប្រទេស។
  • សហការជាមួយក្រសួងសេដនិងហិរញ្ញវត្ថុ ដើម្បីកំណត់និងបែងចែកទុនវិនិយោគសាធារណៈប្រចាំឆ្នាំ។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្រ្តគោលនយោបាយ និងកំណត់អាទិភាពក្នុងផែនការសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងវិទ្យាសាស្រ្ត បច្ចេកទេសជាមួយបរទេសឲ្យស៊ីសង្វាក់គ្នាជាមួយនឹងទិសដៅនិងគោលនយោបាយអភិវឌ្ឍន៍ជាតិ។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយ ប្រជាសាស្រ្ត និងផែនការសកម្មភាព ស្តីពីការបែងចែកកំលាំងពលកម្មសង្គមឲ្យមានតុល្យភាព ធានាដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងការការពារជាតិ។
  • ធ្វើការអង្កេត និងការសិក្សាស្រាវជ្រាវដែលចាំបាច់ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន។
  • គ្រប់គ្រងពត៌មានស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស។
  • គ្រប់គ្រងប្រព័ន្ធស្ថិតិជាតិកម្ពុជាតាមការចងក្រង ណែនាំអនុវត្តន៍វិធីប្រើចំណាត់ថ្នាក់ស្ថិតិនិងគំរូតារាងឯកភាពក្នុងការបំពេញនិងការប្រមូលយកពត៌មានស្ថិតិ ណែនាំអនុវត្តវិធីសាស្រ្ត និងរូបមន្តគណនាទិន្នន័យស្ថិតិឯកភាពក្នុងទូទាំងប្រទេស។
  • រៀបចំវិធីសាស្រ្តធ្វើជំរឿន ធ្វើអង្កេត និងអនុវត្តការធ្វើជំរឿនការធ្វើអង្កេតប្រជាសាស្រ្តសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។
  • ផ្តល់ជំនួយខាងផ្នែកបច្ចេកទេសនិងវិធីសាស្រ្ត ឬអនុវត្តការធ្វើជំរឿននិងអង្កេតក្នុងវិស័យនិងប្រធានបទនានាតាមសំណូមពររបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ។
  • ចងក្រងគណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្ម និងកម្រងតួលេខស្ថិតិរបស់កម្ពុជាទៀងទាត់ជាប្រចាំ។
  • សហការដោះដូរពត៌មានស្ថិតិ ជាមួយអង្គភាពស្ថិតិជាតិនៃប្រទេសក្នុងតំបន់ ក្នុងពិភពលោក និងបណ្តាអង្គការជាតិ អង្គការអន្តរជាតិ។
  • បំពេញមុខងារនិងភារកិច្ចចាំបាច់ផ្សេងទៀតតាមការទុកចិត្តនិងការប្រគល់សិទ្ធិពីនាយករដ្ឋមន្រ្តី៕

ឯកសារយោង

  • សៀវភៅ «កម្រងឯកសារច្បាប់ និងបទដ្ឋានគតិយុត្តស្តីពី ការបង្កើតនិង រៀបចំ និង ការប្រពឹត្តទៅនៃក្រសួងស្ថាប័ន

Tags:

ក្រសួងផែនការ សាវតាក្រសួងក្រសួងផែនការ បេសកកម្មក្រសួងផែនការ រចនាសម្ព័ន្ធក្រសួងផែនការ មុខងារនិងភារកិច្ចក្រសួងផែនការ ឯកសារយោងក្រសួងផែនការ

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គមធម៌ស្ពានមិត្តភាពកម្ពុជា-ជប៉ុនការធ្វើសំភាសន៍អាល្លឺម៉ង់ពាក្យកម្ចីក្រុមប្រឹក្សាខេត្តជ័យវរ្ម័នទី៧ខេត្តក្រចេះការអប់រំ​របស់​ពុទ្ធសាសនាទំនៀមទំលាប់ខ្មែរបរិយាកាសវប្បធម៌រឿង ភូមិតិរច្ឆានស្រុកគីរីវង់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់តេជោយ៉តសម័យអាណានិគមនិយមបារាំងជំងឺអុតស្វាកំណត់ហេតុរបស់ ជីវ តាក្វាន់ព្រះនិព្វាន៤ថ្នាក់ខេត្តរតនគិរីគមនាគមន៍កម្ពុជាខេមរៈ សិរីមន្តសេដ្ឋកិច្ចកម្ពុជាអាណាចក្រសុខោទ័យសត្វឥតឆ្អឹងកងអង្គការសហប្រជាជាតិឥន្ទ្រទេវី (សតវត្សទី១៣)សឺង ង៉ុកថាញ់ទឹកជ្រោះប៊ូស្រាបរមរាជាទី១ម៉ាឡេស៊ីបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាចុងសម័យអង្គររឿងបុរសមានកូន៤នាក់រៀនវិជ្ជា៤បទមង្គលសូត្រខេត្តមណ្ឌលគិរីសីល១០សាកលវិទ្យាល័យភូមិន្ទភ្នំពេញដើមត្នោតបឹងកក់ហិរញ្ញវត្ថុសិទ្ធិកុមារសាសនា​សកលគុណវិបត្តិនៃការជក់បារីគណៈរដ្ឋមន្ត្រីច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់វជិរាលង្ករណអាណាចក្រអយុធ្យាដែនជម្រកសត្វព្រៃនៅកម្ពុជាប្រវត្តិសាស្ត្រវៀតណាមធម៌សូត្រថ្វាយបង្គំព្រះសាសនាឥស្លាមនៅកម្ពុជាខណ្ឌទួលគោកពិធីក្រុងពាលីយុគអន្ធកាលនៃកម្ពុជាមហាជនកជាតកអដ្ឋង្គិកមគ្គនរោត្តម សីហនុប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីអាហារខ្មែរទង់ជាតិកម្ពុជាអង់គ្លេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបាំខ្មែរប្រទេសចម្ប៉ាប្រវត្តិសាស្ត្រខ្មែរដំបូងបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍រឿងស៊ឹមអ្នកបរឡានក្រុងតាខ្មៅអរិយសច្ចៈទាំង៤សទ្ធាក្នុងព្រះពុទ្ធសាសនាតំបន់អាកាសធាតុបាងកករីម គីនព្រះព្រហ្មខណ្ឌសែនសុខរាជធានីភ្នំពេញ🡆 More