អង់ដ្រេ ម៉ារី អំពែរ

អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) (២០ មករា ១៧៧៥ - ១០ មិថុនា ១៨៣៦) ជារូបវិទូនិងគណិតវិទូបារាំង ដែលបានរួមចំនែកក្នុងរបកគំហើញអេឡិចត្រូម៉ាញ៉េទិច។ គាត់ជាស្ថាបនិកទូរលេខអគ្គីសនី និងអេឡិចត្រូមេដែក(សហការគ្នាជាមួយហ្វ្រង់ស័រ អារ៉ាហ្គោ(François Arago))។ អំពែរដែលជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ ត្រូវបានដាក់ឈ្មោះតាមលោក។

អង់ដ្រេ ម៉ារី អំពែរ
André-Marie Ampère
អង់ដ្រេ ម៉ារី អំពែរ
កើតនៅ ថ្ងៃ​ទី ២០ មករា ១៧៧៥
លីយ៉ុង , បារាំង
មរណភាព ថ្ងៃ​ទី ១០ មិថុនា ១៨៣៦ (អាយុ៦១ឆ្នាំ)
ម៉ាកសី , បារាំង
សញ្ជាតិ អង់ដ្រេ ម៉ារី អំពែរ បារាំង
ស្នាដៃសំខាន់ៗ​ ច្បាប់អំពែរ
ហត្ថលេខា អង់ដ្រេ ម៉ារី អំពែរ

ជីវប្រវត្តិ

អង់ដ្រេ ម៉ារី អំពែរ 
ផ្ទះកាលពីកុមាររបស់អំពែរ។ បច្ចុប្បន្នជាសារមន្ទីរអំពែរ

អំពែរចាប់កំនើតនៅថ្ងៃទី២០ មករា ១៧៧៥ នៅក្រុងលីយ៉ុង ប្រទេសបារាំង និងបានរស់នៅភូមិក្បែរនោះឈ្មោះ Poleymieux-au-Mont-d'Or ពីឆ្នាំ១៧៧៥ដល់ឆ្នាំ១៧៩៦។ តាំងពីកុមារភាព អំពែរជាមនុស្សស្រេកឃ្លានការរៀនសូត្រ។ គេនិយាយថាគាត់ចេះធ្វើការគណនាវែងៗដោយប្រើគ្រាប់ក្រួសនិងកំទេចនំប៊ីស្គីត នៅមុនពេលគាត់ស្គាល់លេខទៅទៀត។ ឪពុករបស់លោកបានបង្រៀនអក្សរឡាតាំងដល់លោក និងបានរកឃើញថាអំពែរមានចំនាប់អារម្មណ៍និងនិស្ស័យនឹងគណិតវិទ្យា។ កុមារអំពែរបានប្រើប្រាស់ភាសាឡាតាំងរបស់ខ្លួន ក្នុងការសិក្សាពីស្នាដៃរបស់អឺលែរ និង ប៊ែរនុយយី។

នៅសម័យបដិវដ្តន៍បារាំង ឪពុករបស់អំពែរត្រូវពួកបដិវដ្តន៍ចាប់ខ្លួននិងកាត់ទោសប្រហារជីវិតដោយម៉ាស៊ីនកាត់ក ដោយសារគាត់បានរិះគន់ដល់បដិវដ្តន៍ថាបានធ្វើជ្រុលហួសហេតុ។ មរណភាពរបស់ឪពុកជាភាពតក់ស្លុតមួយសំរាប់អំពែរ រហូតដល់គាត់លែងមានចិត្តចង់ធ្វើអ្វីៗទាំងអស់។ មានពេលមួយគាត់បានទទួលនូវពង្រាងនិក្ខេបបទស្ដីពីរុក្ខជាតិ ហើយគាត់ក៏មានចំនាប់អារម្មណ៍ឡើងវិញជាមួយវិទ្យាសាស្ត្រ។

នៅឆ្នាំ១៧៩៦ អំពែរបានជួបជាមួយនាង ហ្សូលី ការរ៉ុង (Julie Carron) ដែលជាកូនស្រីរបស់ជាងដែកម្នាក់នៅក្បែរក្រុងលីយ៉ុង ហើយបានរៀបការជាមួយនាងនៅឆ្នាំ១៧៩៩។ ចាប់ពីឆ្នាំ១៧៩៦ អំពែរធ្វើជាគ្រូឯកជននៅលីយ៉ុង ដោយបង្រៀនមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ភាសា។ ប៉ុន្តែនៅឆ្នាំ១៨០១ គាត់បានរើទៅក្រុងបួក(Bourg) ទៅធ្វើជាសាស្ត្រាចារ្យរូបវិទ្យានិងគីមីវិទ្យា ដោយទុកចោលភរិយាកំពុងមានជំងឺព្រមទាំងកូនប្រុសឈ្មោះហ្សង់ហ្សាក់ អំពែរ (Jean-Jacques Ampère)នៅលីយ៉ុង។ ភរិយារបស់លោកបានទទួលមរណភាពនៅឆ្នាំ១៨០៣ ដែលប្រការនេះធ្វើអោយអំពែរមានវិបត្តិក្នុងចិត្តពេញមួយជីវិតរបស់គាត់។ នៅឆ្នាំ១៨០៤ អំពែរត្រូវបានគេតែងតាំងជាសាស្ត្រចារ្យគណិតវិទ្យានៅវិទ្យាល័យលីយ៉ុង។

នៅថ្ងៃទី១ សីហា ១៩០៦ គាត់បានរៀបការជាថ្មីជាមួយនាង ហ្សង់ ហ្វ្រង់ស័រ ប៉ូតូ(Jeanne-Françoise Potot) (ភរិយាទី២នេះទទួលមរណភាពនៅឆ្នាំ១៨៦៦នៅវ៉ែកសៃ នៅអាយុ៨៨ឆ្នាំ)។ ពួកគេទាំង២នាក់មានកូនស្រីម្នាក់ឈ្មោះ អាល់ប៊ីន(Albine) (១៨០៧ - ១៨៤២)។

នៅឆ្នាំ១៩០៩ អំពែរក្លាយជាសាស្ត្រាចារ្យគណិតវិទ្យានៅសាលាពហុបច្ចេកទេសនៅប៉ារីស។ នៅទីនោះ គាត់បានបន្តការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិង​ប្រឹងប្រែងសិក្សាជាច្រើនផ្នែកទៀតដោយឥតស្រាកស្រាន។ គាត់ត្រូវបានគេទទួលស្គាល់ជាសមាជិកនៃវិទ្យាស្ថាននេះនៅឆ្នាំ១៨១៤។

កេរ្តិ៍ឈ្មោះរបស់អំពែរបានពីការណ៍ដែលគាត់បានរកឃើញទំនាក់ទំនងរវាងអគ្គីសនី​និងម៉ាញ៉េទិច ដែលបានពង្រីកតទៅទៀតជាអេឡិចត្រូម៉ាញ៉េទិច (តាមអំពែរគាត់ហៅថាអេឡិចត្រូឌីណាមិច)។ នៅថ្ងៃទី១១ សីហា ១៨២០ គាត់បានលឺពីរបស់គំឃើញរបស់អឺស្តែដ អំពីទ្រនិចត្រីវិស័យដែលងាកដោយសារចរន្តអគ្គីសនី។ រយៈពេលមួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី១៨ សីហា អំពែរបានបង្ហាញនិក្ខេបបទមួយនិយាយបកស្រាយកាន់តែជ្រៅពីបាតុភូតស្រដៀងគ្នានោះ ទៅកាន់បណ្ឌិតសភា។ នៅថ្ងៃដដែល អំពែរបានបកស្រាយនៅចំពោះមុខសមាជិកបណ្ឌិតសភា ថាខ្សែចំលងស្របគ្នាឆ្លងកាត់ដោយចរន្តអគ្គីសនី ទាញគ្នាចូលឬច្រានគ្នាចេញ (អាស្រ័យលើទិសដៅចរន្ត៖ បើដូចគ្នាទាញចូល បើផ្ទុយគ្នាច្រានគ្នាចេញ)។ នេះជាគ្រឹះរបស់អេឡិចត្រូឌីណាមិច។

ផ្នែកអេឡិចត្រូឌីណាមិចត្រូវបានបើកទ្វារឡើង។ អំពែរបានរកឃើញទ្រឹស្ដីគណិតវិទ្យាដែលអាចពន្យល់ពីបាតុភូតអេឡិចត្រូម៉ាញ៉េទិច​ដែលត្រូវបានគេសង្កេតឃើញហើយ និងបានប្រមើលឃើញពីបាតុភូតថ្មីៗទៀតផង។

អង់ដ្រេ ម៉ារី អំពែរ 
ផ្នូររបស់អំពែរ

ស្នាដៃចុងក្រោយរបស់អំពែរ(ដែលបោះពុម្ភក្រោយមរណភាពរបស់គាត់)មានចំនងជើងថា Essai sur la philosophie des sciences, ou exposition analytique d'une classification naturelle de toutes les connaissances humaines ("អត្ថបទសាកល្បងស្ដីពីទស្សនវិជ្ជារបស់វិទ្យាសាស្ត្រ ឬការបង្ហាញបែបវិភាគនៃចំនាត់ថ្នាក់ជាធម្មជាតិនៃចំនេះដឹងមនុស្សជាតិ")។

អំពែរទទួលមរណភាពនៅម៉ាកសីនៅឆ្នាំ១៨៣៦ ហើយសពរបស់គាត់ត្រូវបានបញ្ចុះនៅឈាបនដ្ឋានម៉ុងម៉ារត្រឹ នៅប៉ារីស។

ស្នាដៃ

អង់ដ្រេ ម៉ារី អំពែរ 
រូបសំនាកអនុស្សាវរីយ៍របស់អំពែរ​នៅលីយ៉ុង
  • នៅផ្នែកគណិតវិទ្យា អំពែបានធ្វើការស្រាវជ្រាវលើទ្រឹស្ដីប្រូបាប៊ីលីតេ និង ការធ្វើអាំងតេក្រាលសមីការឌីផេរ៉ង់ស្យែលដោយផ្នែក។
  • នៅក្នុងផ្នែកម៉ាញ៉េទិច គាត់បានលើកឡើងពីវិធានមនុស្សអំពែរ ដើម្បីកំនត់ពីទិសដៅងាករបស់ទ្រនិចត្រីវិស័យពេលមានចរន្តអគ្គីសនីរត់កាត់ក្បែរវា។ វិធានមនុស្សអំពែរនាពេលនោះចែងថា៖ បើសិនមនុស្សអំពែរដេកនៅលើខ្សែចំលង ដាក់ភ្នែកសំលឹងទៅម្ជុលមេដែក ហើយចរន្តអគ្គីសនីឆ្លង់កាត់ពីចុងជើងទៅក្បាល ពេលនោះប៉ូលជើងរបស់ម្ជុលមេដែកត្រូវតែងាកទៅខាងឆ្វេង។ វិធានមនុស្សអំពែរនេះក្រោយមកត្រូវបានគេប្រើសំរាប់កំនត់ប៉ូលរបស់សូលេណូអ៊ីដ​ពេលមានចរន្តឆ្លងកាត់រប៊ុំខ្សែចំលងវាដែរ។
  • នៅក្នុងផ្នែកអេឡិចត្រូឌីណាមិច អំពែរបានរកឃើញច្បាប់អំពែរ ដែលនិយាយពីខ្សែចំលងស្របគ្នា ច្រានគ្នាចេញបើទិសដៅចរន្តផ្ទុយគ្នា និងទាញគ្នាចូលបើសិនជាទិសដៅចរន្តដូចគ្នា។
  • អំពែរបានបកស្រាយពីបាតុភូតម៉ាញ៉េទិច​ដោយប្រើទ្រឹស្ដីចរន្តម៉ូលេគុល គឺថាមានភាគល្អិតផ្ទុកបន្ទុកអគ្គីសនីរាប់មិនអស់ដែលរត់ឆ្លងកាត់ខ្សែចំលង។ ទ្រឹស្ដីនេះត្រូវអ្នកវិទ្យាសាស្ត្រនៅជំនាន់នោះច្រានចោល។ រយៈពេល៦០ឆ្នាំក្រោយមក ទ្រឹស្ដីនេះត្រូវបានផ្ទៀងផ្ទាត់ តាមរយៈការរកឃើញអេឡិចត្រុង។
  • នៅក្នុងផ្នែកគីមីវិទ្យា គាត់បានផ្ដល់សម្មតិកម្មដំនាលគ្នានឹងអាវ៉ូហ្គាដ្រូ(Amedeo Avogadro)ដែរដែលថា ចំនួនម៉ូលេគុលឧស្ម័នសមាមាត្រនឹងមាឌរបស់វា។
  • អំពែរបានរកឃើញហ្គាល់វ៉ាណូម៉ែត្រ ទូរលេខអគ្គីសនី និង អេឡិចត្រូមេដែក(សហការគ្នាជាមួយអារ៉ាហ្គោ)។

តំនភ្ជាប់ក្រៅ

អង់ដ្រេ ម៉ារី អំពែរ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

Tags:

បារាំងប្រព័ន្ធខ្នាតអន្តរជាតិរូបវិទូអេឡិចត្រូម៉ាញ៉េទិចអំពែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្យញ្ជនៈខ្មែរដើមសម័យអង្គរមជ្ឈិមបូព៌ាព្រះរាជសម្ភារខេត្តបាត់ដំបងច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកប្លាតុងគុណធម៌ឆ្នាំ ២០២៤ការិយាល័យសម័យអាណានិគមនិយមបារាំងល្បែងទាញព្រ័ត្របទព្រហ្មគីតិក្រុងអង្គរប្រវត្តិសាស្ត្រអ៊ីស្រាអែលនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រះបរមរាជវាំងកម្ពុជាព្រះច័ន្ទបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាខ្មែរចន្ទគតិវប្បធម៌កម្ពុជាស្រូវកំណើនសេដ្ឋកិច្ចសង្រ្គាមលោកលើកទី១បុណ្យកឋិនសហរាជាណាចក្រច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ក្ដារចុចកុំព្យូទ័រជនជាតិភាគតិចនៅកម្ពុជាប្រជាសាស្ត្រនៃកម្ពុជាអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាធ្នាក់ប្រាសាទអង្គរការផ្សាយពាណិជ្ជកម្មរឿងបុរសជីកក្ដាមច្បាប់​ភូមិបាលលី ក្វាន់យូផែនដីគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការអង្គការសុខភាពពិភពលោកពិធីបុណ្យចូលព្រះវស្សាសង្គមធម៌ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ព្រះត្រៃបិដក ភាសាខ្មែរមហាត្មះគន្ធីភ្នំដាបរាភវសូត្រច្បាប់រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ប្រវត្តិសាស្ត្រកម្ពុជាចូលឆ្នាំខ្មែរវិធី​កម្លាយសាស្ត្រាចារ្យស្រុកមេមត់យសោធរបុរះប្រភេទសិលាមហាសករាជសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសូរ្យវរ្ម័នទី២សិង្ហបុរីអរិយធម៌អង្គរក្រមង៉ុយស្រុកពញាក្រែកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមហាអំណាចការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកផ្សារហិរញ្ញវត្ថុសហភាពឥណ្ឌូចិនបព្វជិតអ៊ីរ៉ង់អាល្លឺម៉ង់ឃុំស៊ីធរហ្វីលីពីននរោត្តម🡆 More